« ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦
ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦
ទិដ្ឋភាពទូទៅ
គម្ពីរទំនុកដំកើងមានការបង្ហាញកំណាព្យនៃការថ្វាយបង្គំដល់ព្រះវរបិតា និងព្រះរាជបុត្រា ព្រមទាំងការព្យាករអំពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង ទំនុកដំកើង ២៣ ដាវីឌបានពិពណ៌នាអំពីទំនាក់ទំនងរបស់លោកជាមួយព្រះយេស៊ូវគ្រីស្ទ តាមរយៈរូបភាពដ៏ស្រស់ស្អាតជាច្រើន ។ នៅក្នុង ទំនុកដំកើង ២៤ ដាវីឌបានជួយយើងឲ្យយល់ពីរបៀបដែលយើងអាចរៀបចំ « ឡើងទៅឯភ្នំនៃព្រះយេហូវ៉ា » ( ទំនុកដំកើង ២៤:៣ ) ។
បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ ។ តន្ត្រីបំផុសគំនិតអាចយាងអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ និងបង្កើតអារម្មណ៍ឲ្យមានគារវភាពនៅក្នុងថ្នាក់ ។ ឧទាហរណ៍មួយអំពីរបៀបធ្វើបែបនេះ អាចមាននៅក្នុងមេរៀនទី ១០០ ៖ « បុព្វកថាទៅកាន់ទំនុកដំកើង ផ្នែកទី ១ » ។
ដើម្បីស្វែងយល់បន្ថែមអំពីការជួយសិស្សឲ្យត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ សូមមើល « ព្រះអង្គសង្គ្រោះបានប្រទានឱកាសនានាដល់មនុស្សដើម្បីឲ្យព្រះវិញ្ញាណបង្រៀនពួកគេ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៧–១៨ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗ អំពីអ្វីដែលអ្នកអាចត្រូវរៀបចំខ្លួនសម្រាប់មេរៀននីមួយៗ ។
បុព្វកថាទៅកាន់ទំនុកដំកើង ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលបានព្យាករនៅក្នុងទំនុកដំកើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីរបៀបបង្រៀនអំពីទំនុកតម្កើងដែលពួកគេចូលចិត្តនិងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញពួកគេឲ្យរៀបចំដើម្បីចែកចាយទំនុកតម្កើងដែលចូលចិត្តអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្នាក់ ។ ប្រសិនបើសិស្សមានអារម្មណ៍ថា ពួកគេមិនមានទំនុកតម្កើងដែលចូលចិត្តទេ សូមអញ្ជើញពួកគេឲ្យរកមើលតាមរយៈសៀវភៅទំនុកតម្កើងសម្រាប់បទចម្រៀងដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរឆ្លុះបញ្ចាំងអំពីព្រះអង្គសង្គ្រោះ និងទំនុកតម្កើង ខគម្ពីរពីទំនុកដំកើង
-
វីដេអូ ៖ « My Kingdom Is Not of This World » ( ៥:២៥ ) ចាប់ពីនាទីទី ០:០០ ដល់ ៣:១៨
បុព្វកថាទៅកាន់ទំនុកដំកើង ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្ហាញពីអារម្មណ៍នៃការថ្វាយបង្គំចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សដឹងថា ពួកគេនឹងមានឱកាសជញ្ចឹងគិតពីគំនិត និងអារម្មណ៍របស់ពួកគេអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងកិច្ចការពិសិដ្ឋ ក្នុងការរៀបចំដើម្បីចែកចាយអារម្មណ៍ទាំងនោះនៅក្នុងមេរៀននេះ ។ លើកទឹកចិត្តសិស្សឲ្យស្តាប់តន្ត្រីដ៏គារវភាព ហើយពិនិត្យមើលបទគម្ពីរដែលចូលចិត្ត សម្រង់សម្តី ឬរូបភាពពិសិដ្ឋ ដោយរកមើលអ្វីដែលពួកគេប្រហែលជាចង់ចែកចាយ ។ ការធ្វើបែបនេះអាចរៀបចំចិត្ត និងគំនិតរបស់ពួកគេសម្រាប់សកម្មភាពនៅក្នុងមេរៀននេះ ។
-
រៀបចំចែកចាយជាមួយសិស្ស ៖ របៀបដែលអ្នកចូលចិត្តមួយចំនួន ដែលបុគ្គលម្នាក់ៗបានបង្ហាញពីអារម្មណ៍នៃការថ្វាយបង្គំចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដូចជាគំនិត កំណាព្យ វីដេអូដែលអ្នកចូលចិត្ត ឬបំណែកនៃតន្ត្រីពិសិដ្ឋ
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីទំនុកដំកើងដែលត្រូវសិក្សា និងសំណួរដែលត្រូវពិភាក្សា ជម្រើសសម្រាប់សិស្សដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅចុងបញ្ចប់នៃមេរៀននេះ
-
វីដេអូ ៖ « Trust in the Lord: Music Video » ( ៤:១១ ); « Here I Am, I Will Follow Jesus Christ » ( ៣:០៧ ); « Peace in Christ » ( ៤:០៩ ); Sister Kristin Yee shares her painting of the Savior on Facebook ( ១:២៥ )
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាស ខ្មៅដៃពណ៌ ហ្វឺត ជាដើម សម្រាប់សិស្សដែលមានបំណងចង់បង្កើតរូបភាពតំណាងនៃអារម្មណ៍របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ទំនុកដំកើង ២៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ទន់ភ្លន់ និងប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ តាមរយៈការបង្ហាញរូបភាពក្នុងព្រះគម្ពីរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីរបៀបដែលកិច្ចការពួកគេមើលឃើញរាល់ថ្ងៃ រំឭកពួកគេអំពីព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ ៖ « ភ្លៀងរំឭកខ្ញុំពីព្រះអង្គសង្គ្រោះ ព្រោះ … » ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យអាន ទំនុកដំកើង ២៣ ហើយជ្រើសរើសការប្រៀបធៀបដែលដាវីឌបានធ្វើចំពោះព្រះអង្គសង្គ្រោះ ឬអ្វីដែលព្រះអង្គសង្គ្រោះធ្វើសម្រាប់យើង ។
-
រូបភាព ៖ នរណាម្នាក់កំពុងកាន់ទុក្ខ នរណាម្នាក់កំពុងរាំ ព្រះយេស៊ូវគ្រីស្ទត្រូវបានពិពណ៌នាថាជាអ្នកគង្វាល
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសមួយសន្លឹកសម្រាប់សិស្សម្នាក់ៗ ខ្មៅដៃពណ៌ ឬហ្វឺត
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំសម្រាប់ការអនុវត្តដោយការស្រមើស្រមៃដោយប្រើប្រាស់ ទំនុកដំកើង ២៣:២–៦
ទំនុកដំកើង ២៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធដោយភាពស័ក្ដិសម ហើយនៅទីបំផុតបានរស់នៅក្នុងទីវត្តមានរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលសំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដោយគិតអំពីការរៀបចំខ្លួនខាងវិញ្ញាណរបស់ពួកគេផ្ទាល់ដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។ សំណួរទាំងនេះអាចរកបាននៅក្នុងឧបសម្ព័ន្ធនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ២០២២ ] ។
-
រូបភាព ៖ ក្មេងវ័យជំទង់ប្រឡាក់ភក់ នៅក្នុងព្រះវិហារបរិសុទ្ធ
-
សម្ភារដែលត្រូវបង្ហាញ ៖ ចានមួយដែលមានភក់នៅក្នុងនោះ ជាជម្រើសមួយសម្រាប់បង្ហាញរូបភាពក្មេងវ័យជំទង់ដែលប្រឡាក់ភក់
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំសម្រាប់សិក្សាឃ្លាពី ទំនុកដំកើង ២៤:៤
-
វីដេអូ ៖ « Standing in Holy Places » ( ៥:៣៦ )