« នាងរស់; សាំយូអែល ទី១ ១–៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« នាងរស់; សាំយូអែល ទី១ ១–៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នាងរស់; សាំយូអែល ទី១ ១–៧
នាងរស់; សាំយូអែល ទី១ ១–៧
ទិដ្ឋភាពទូទៅ
ដំណើររឿងរបស់នាងរស់ ន៉ាអូមី និងបូអូស គឺជាដំណើររឿងនៃសេចក្តីប្រោសលោះ ។ ដំណើររឿងនេះបង្ហាញពីរបៀបដែលព្រះអង្គសង្គ្រោះអាចប្រោសលោះយើងបាន ។ ហាណាបានផ្ដល់គំរូមួយដល់យើងអំពីការអធិស្ឋានដោយរាបទាប ដូចដែលនាងទូលអង្វរព្រះសុំកូនប្រុសម្នាក់ដែរ ។ ព្រះបានឆ្លើយតបការអធិស្ឋានរបស់នាង ។ នៅពេលដែលសាំយូអែល ជាកូនប្រុសរបស់ហាណាធំឡើង គាត់បានឮសំឡេងមួយ ។ ដោយមានជំនួយពីអេលី ដែលជាសង្ឃ សាំយូអែលបានស្គាល់ថាជាព្រះសូរសៀងនៃព្រះអម្ចាស់ ។
ស្វែងរករបៀបសមរម្យនានាដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នក ។ អ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះសិស្សតាមរបៀបដែលសមរម្យជាច្រើន ។ នៅពេលសិស្សមានអារម្មណ៍ទទួលបានសេចក្តីស្រឡាញ់ពីអ្នក នោះពួកគេអាចកាន់តែមានភាពងាយស្រួលនៅក្នុងថ្នាក់ ហើយបើកចិត្តរបស់ពួកគេចំពោះចំណាប់អារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះនៃការបង្ហាញសេចក្តីស្រឡាញ់ ។ ដើម្បីស្វែងយល់បន្ថែម សូមមើល « ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ ដើម្បីអនុវត្តរបៀបមួយនៃការបង្ហាញសេចក្ដីស្រឡាញ់ដោយសមរម្យ សូមមើលការបំពាក់បំប៉ន « ផ្ញើសំបុត្រទៅកាន់ឪពុកម្ដាយរបស់សិស្ស អំពីចំណុចវិជ្ជមានដែលអ្នកបានកត់សម្គាល់ឃើញអំពីកូនរបស់ពួកគាត់ » នៅក្នុង ជំនាញអភិវឌ្ឍគ្រូបង្រៀន ។
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នាងរស់
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យកាន់តែមានបំណងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទនិងព្រះចេស្តានៃសេចក្តីប្រោសលោះរបស់ទ្រង់ខ្លាំងឡើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីមូលហេតុដែលព្រះបរមងារមួយរបស់ព្រះយេស៊ូវគ្រីស្ទ គឺព្រះដ៏ប្រោសលោះ ។ សូមលើកទឹកចិត្តពួកគេឲ្យជញ្ជឹងគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទប្រោសលោះយើងពីសេចក្តីស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណ ។ ( ពួកគេអាចមើល « ប្រោសលោះ, បានប្រោសលោះ, សេចក្ដីប្រោសលោះ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយដើម្បីទទួលបានជំនួយ ) ។ សូមលើកទឹកចិត្តពួកគេឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេជាមួយមិត្តរួមថ្នាក់ ។
-
មាតិកាត្រូវបង្ហាញ ៖ រូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ
-
សំណៅមេរៀន ៖ « នាងរស់ និងន៉ាអូមីបានទទួលការប្រោសលោះ »
-
វីដេអូ ៖ « Finding Your Purpose in Life: Does Faith Matter? » ( ៥:០៨ ); « Moving on from Past Mistakes » ( ៣:៤៣ )
សាំយូអែល ទី១ ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ថា ព្រះវរបិតាសួគ៌នឹងឮការអធិស្ឋានដ៏រាបទាបរបស់ពួកគេ ហើយប្រទានពរដល់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍មួយ នៅពេលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានទទួលចម្លើយចំពោះការអធិស្ឋាន ។ សិស្សអាចត្រៀមខ្លួនដើម្បីចែកចាយបទពិសោធន៍នោះជាផ្នែកមួយនៃសកម្មភាពសិក្សា ។
-
វីដេអូដែលអាចមាន ៖ « Are You Really There? » ( ៣:៤៦ ); « Abide with Me » ( ៣:០៨ ); « Hannah’s Faith » ( ៣:០៨ ); « How I #HearHim: Elder D. Todd Christofferson » ( ២:២៥ ); « One–on–One (Ministering with Love) » ( ១៣:០២ ) ចាប់ពីនាទីទី ៧:២៤ ដល់ ៩:០០ ។
សាំយូអែល ទី១ ៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សស្វែងរក និងស្គាល់ពីវិវរណៈផ្ទាល់ខ្លួន ។
-
ការរៀបចំសិស្ស ៖ សូមសួរសិស្សនូវសំណួរថា « តើអ្នកស្ដាប់ឭព្រះសូរសៀងនៃព្រះអម្ចាស់ក្នុងជីវិតរបស់អ្នកដោយរបៀបណា ? » សូមអញ្ជើញពួកគេឲ្យគិតពិចារណាអំពីរបៀបដែលពួកគេនឹងឆ្លើយ ។ ពួកគេក៏អាចសួរមិត្តភក្តិ ឬសមាជិកគ្រួសារនូវសំណួរនេះបានផងដែរ ។
-
វត្ថុត្រូវត្រៀម ៖ ក្រណាត់ចងបិទភ្នែក
-
សំណៅមេរៀន ៖ « តើខ្ញុំអាចស្គាល់ព្រះសូរសៀងនៃព្រះអម្ចាស់យ៉ាងដូចម្ដេច ? »