ថ្នាក់​សិក្ខាសាលា
ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ ទិដ្ឋភាព​ទូទៅ


« ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦

ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦

ទិដ្ឋភាព​ទូទៅ

បន្ទាប់ពី​សាសន៏​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ដែនដី​សន្យា​ហើយ ពួកគេ​បានជ្រើសរើស​មិន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ក្នុង​ការបណ្ដេញ​ជនទុច្ចរិត​ទាំង​អស់​ចេញ ។ ក្រោយមក ពួកសាសន៏​អ៊ីស្រាអែល​ជាច្រើន​នាក់​បាន​ទទួលយក​ការប្រព្រឹត្ត​ទុច្ចរិត​របស់​ប្រជាជន​នៅក្នុង​ដែនដី ហើយ​បាន​បាត់បង់​ការការពារ​របស់​ព្រះអម្ចាស់ ។ ពេល​ពួកសាសន៏​អ៊ីស្រាអែល​អំពាវនាវ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ជួយ​រំដោះ ទ្រង់​ក៏​បាន​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្រ្គោះ​សម្រាប់​ពួកគេ ដែល​រួមមាន​ដូចជា អូធ្នាល,​អេហ៊ុឌ, ដេបូរ៉ា និង​គេឌាន ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ការជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ជីវិត​របស់​ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ទ្រង់​ទាំងទ្វេ ។ ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល « ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ៩ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​មាន​នៅក្នុង​មេរៀន​ទី ៦៥ ៖ « ពួកចៅហ្វាយ ២–៤ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ពួកចៅហ្វាយ ២–៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ជា​អង្គរំដោះ​របស់​យើង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេលវេលា​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រំដោះ ( បាន​សង្គ្រោះ ឬ​ដោះលែង ) នរណាម្នាក់​នៅក្នុង​បទគម្ពីរ នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ ឬ​ខ្លួន​ពួកគេ​ផ្ទាល់ ។ សិស្ស​អាច​សម្គាល់​ពី​អ្វី​ដែល​បុគ្គល​ម្នាក់ ឬ​បុគ្គល​ជាច្រើន​នាក់​បាន​ធ្វើ​ដើម្បី​ឈោង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​ការរំដោះ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ គំរូ​លេខ ការណែនាំ និង​សេចក្តីយោង​បទគម្ពីរ​ដើម្បី​សិក្សា និង​ការណែនាំ​អំពី​ការបង្កើត និង​ការឆ្លើយតប​ទៅនឹង​សាច់រឿង

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ « វដ្ដ​នៃ​អំពើ​បាប និង​ការរំដោះ​នៅក្នុង​គម្ពីរ​ពួកចៅហ្វាយ »

  • វីដេអូ ៖ « The Immediate Goodness of God » ( ១១:៣៩ សូមមើល​ចាប់ពី​នាទី​ទី ១០:៣៣ ដល់ ១០:៥៤ )

  • សម្ភារ​សម្រាប់​សិស្ស ៖ ចូល​ទៅ​កាន់​អត្ថបទ « The Savior Can Deliver Us » ( ដើម្បី​កម្លាំង​នៃ​យុវជន ខែ​ធ្នូ ឆ្នាំ២០២២ ទំព័រ ២–៤ ) និង « Ways the Lord Can Deliver You » ( ដើម្បី​កម្លាំង​នៃ​យុវជន ខែ​មេសា ឆ្នាំ​២០២២ ទំព័រ ១៨–២០ )

ពួកចៅហ្វាយ ៦–៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​ចង់​ពឹងផ្អែក​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ខ្លាំងឡើង​ដើម្បី​ទទួល​បាន​កម្លាំង ។

វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​ក្នុង​អំឡុង​ពេល​សិក្សារបស់​ពួកគេ​នាពេល​ថ្មីៗ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ត្រៀមខ្លួន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​វិធី​ដែល​ពួកគេ​បានរីកចម្រើន​ខាងវិញ្ញាណ ចាប់​តាំង​ពី​ការចាប់ផ្តើម​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​នៅក្នុង​ឆ្នាំ​នេះ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​ពិនិត្យ​មើល​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ឡើងវិញ ឬ​កំណត់ចំណាំ​របស់​ពួកគេ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​ការរៀនសូត្រ និង​ការរីកចម្រើន​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីថ្លែងការណ៍​ដោយ​អែលឌើរ លែរី អរ ឡរិន ការណែនាំ​សម្រាប់​ការពិភាក្សា​ជា​ដៃគូ​នៅក្នុង​ផ្នែក « ពន្យល់​អំពី​ប្រភេទ និង​ទីសម្គាល់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ពី​ព្រះគម្ពីរ​សញ្ញាចាស់ »

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ ម៉ូសេ​ជាមួយ​នឹង​ពស់​លង្ហិន