ថ្នាក់​សិក្ខាសាលា
និក្ខមនំ ៧–១៣ ៖ ទិដ្ឋភាព​ទូទៅ


« និក្ខមនំ ៧–១៣ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« និក្ខមនំ ៧–១៣ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ៧–១១

និក្ខមនំ ៧–១៣

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់​នៅ​ចំពោះ​ផារ៉ោន​ជា​ច្រើន​ដង ក្នុង​សេចក្តីវេទនា​ជា​បន្តបន្ទាប់ ។ សេចក្តីវេទនា​ចុងក្រោយ​ដែល​នឹង​រំដោះ​ពួកសាសន៏​អ៊ីស្រាអែល គឺ​ការស្លាប់​នៃ​កូនច្បង​ទាំងអស់​នៅ​ស្រុក​អេស៊ីព្ទ ។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ ដើម្បី​សេចក្តីវេទនា​នោះ​នឹង « រំលង » មនុស្ស​ដែល​ទុកចិត្ត​លើ​ទ្រង់​ដោយ​សេចក្ដី​គោរព ( សូម​មើល និក្ខមនំ ១២:១៣ ) ។ ដើម្បី​ជួយ​កូន​ចៅ​អ៊ីស្រាអែល​ឲ្យ​នឹក​ចាំ​ថា ព្រះអម្ចាស់​បាន​រំដោះ​ពួកគេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទ្រង់​បាន​បង្កើត​នូវ​ពិធី​បុណ្យ​រំលង​នេះ ។ សប្តាហ៍នេះ​ក៏​ដាក់បញ្ចូល​មេរៀន​ស្ដីពី​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផងដែរ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសូម​ជួយ​សិស្ស​ស្វែងរក​អត្ថន័យ​ផ្ទាល់ខ្លួន​នៅក្នុង​គោលលទ្ធិ​ដែល​អ្នក​បង្រៀន ។ ការជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ភាពទាក់ទង​ផ្ទាល់ខ្លួន​នៃ​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ អាច​ជួយ​ឲ្យ​អ្វី​ដែល​ពួកគេ​សិក្សា​មាន​អារម្មណ៍​ថា​មានន័យ និង​មាន​អត្ថប្រយោជន៍ ។ ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​បែបនេះ អាច​មាន​នៅ​ក្នុង​មេរៀន​ទី ៤៣ ៖ « និក្ខមនំ ១២–១៣ ផ្នែក​ទី ២ » ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល​ផ្នែក « ព្រះអង្គសង្គ្រោះ​បាន​ជួយ​មនុស្ស​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​នៅក្នុង​គោលលទ្ធិ​របស់​ទ្រង់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័រ ២៣ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

និក្ខមនំ ៧–១១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ និង​ជឿ​លើ​ទ្រង់ ។

  • ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ភស្ដុតាង​នៃ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​ពួកគេ​នៅ​ម៉ោងសិក្សា​ឥឡូវ​នេះ និង​បន្ទាប់ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ តារាង​អំពី​សេចក្តីវេទនា និង​សំណួរ​ពីរ​ដែល​មាន​បន្ទាប់​ពី​នោះ

និក្ខមនំ ១២–១៣ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​អំពី​សារៈសំខាន់​នៃ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួកគេ​បាន​សិក្សា​កន្លង​មក ។ សូម​ស្នើ​ឲ្យ​ពួកគេ​ពិចារណា​អំពី​អ្វី​ដែល​និមិត្តរូប​ទាំងនោះ​បង្រៀន​អំពី​ទ្រង់ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​និមិត្តរូប​មួយ ហើយ​ពន្យល់​ដល់​នរណា​ម្នាក់​អំពី​អ្វី​ដែល​វា​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • រូបភាព ៖ ពិធី​ជប់លៀង​បុណ្យ​រំលង

និក្ខមនំ ១២–១៣ ផ្នែក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ចងចាំ​ព្រះអង្គសង្គ្រោះ នៅពេល​ពួកគេ​រៀបចំខ្លួន និង​ចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ។

  • ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រៀមខ្លួន​ចែកចាយ​អ្វីមួយ​ដែល​បាន​ជួយ​ពួកគេ​ចងចាំ​ព្រះអង្គសង្គ្រោះ​មុន អំឡុងពេល ឬ​ក្រោយ​ពិធី​សាក្រាម៉ង់ ។ ការណ៍​នេះ​អាច​រួមបញ្ចូល​រូបភាព ព្រះគម្ពីរ ទំនុកតម្កើង ឬ​សម្រង់សម្ដី​ដែល​ចូលចិត្ត ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព ឬ​វត្ថុ​មួយ​ដែល​ជួយ​អ្នក​ចងចាំ​អ្វីមួយ ឬ​នរណា​ម្នាក់​ដែល​សំខាន់​សម្រាប់​អ្នក

  • រូបភាព ៖ រូបភាព​ព្រះយេស៊ូវគ្រីស្ទ ពិធី​ជប់លៀង​បុណ្យរំលង ព្រះយេស៊ូវគ្រីស្ទ​នៅ​អាហារ​ចុងក្រោយ

  • វីដេអូ ៖ « The Last Supper »( ៥:៥៥ ) ចាប់​នាទី​ទី ០:០០ ដល់១:១៨ និង​នាទី​ទី ២:១៣ ដល់ ៣:១៥

  • សម្ភារ​សម្រាប់​សិស្ស ៖ ក្រដាស និង​សម្ភារសិល្បៈ

ការអនុវត្ត​តាម​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ពីរ​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ ប្រសិនបើ​ពួកគេ​ចង់ ពួកគេ​ក៏​អាច​ទន្ទេញ​មេរៀន​ទាំងមូល​បានដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ការទន្ទេញ​ឃ្លា ឬ​បទគម្ពីរ​គន្លឹះ​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ បញ្ជី​មួយ​អំពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​សិស្ស​បាន​សិក្សា​កន្លងមក ។ បញ្ជី​មួយ​ពីចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ អាច​រក​បាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  • សម្ភារ​សម្រាប់​សិស្ស ៖ កូនសៀវភៅដើម្បី​កម្លាំង​នៃ​យុវជន ផ្នែក​ដែល​មាន​ចំណងជើង​ថា « ពរជ័យ​នៃ​ការ​ប្រព្រឹត្ត​បរិសុទ្ធ » នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​អែលឌើរ ដេវីឌ អេ បែដណា « យើង​ជឿ​លើ​ការប្រព្រឹត្ត​បរិសុទ្ធ » ( លីអាហូណា ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ ៤៣–៤៤ )