ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៤២–៥០ ៖ ទិដ្ឋភាព​ទូទៅ


« លោកុប្បត្តិ ៤២–៥០ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« លោកុប្បត្តិ ៤២–៥០ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៤២–៥០

លោកុប្បត្តិ ៤២–៥០

ទិដ្ឋភាព​ទូទៅ

ក្នុង​អំឡុង​ពេល​ប្រាំពីរ​ឆ្នាំ​នៃ​អំណត់​ដែលយ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​បានព្យាករ បងប្អូន​របស់​លោក​បាន​មក​ពី​ស្រុកកាណាន​ដើម្បី​ទិញ​អាហារ​នៅក្នុង​ស្រុក​អេស៊ីព្ទ ។ បងប្អូន​របស់​យ៉ូសែប​មិន​ស្គាល់​លោក​ទេ ប៉ុន្តែ​លោក​ស្គាល់​ពួកគេ ។ យ៉ូសែប​បាន​ចោទ​ពួកគេ​ថា​ជា​អ្នក​ស៊ើបការណ៍ ហើយ​បាន​ឃុំ​ស៊ីម្មាន​នៅក្នុង​គុក ហើយ​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​បេនយ៉ាមីន​ប្អូនប្រុស​ពៅ​របស់​ពួកគេ ។ យ៉ូសែប​បាន​ឲ្យ​អាហារ​ដល់​ពួកគេ ហើយ​ដាក់​ប្រាក់​ដែល​ពួកគេ​បាន​បង់​ក្នុង​បាវ​អាហារ​របស់​ពួកគេ ។ ក្រោយ​មក ពេល​ពួកគេ​ត្រឡប់​មក​វិញ​ជាមួយ​បេនយ៉ាមីន យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ដល់​បងប្អូន​របស់​លោក ហើយ​បាន​អត់ទោស​ឲ្យ​ពួកគេ ។ នៅ​ទីបំផុត យ៉ាកុប​ជា​ឪពុក​របស់​យ៉ូសែប និង​ក្រុម​គ្រួសារ​របស់​លោក​ទាំងអស់​បានមក​រស់នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ។ នៅ​ចុងបញ្ចប់​នៃ​ជីវិត​របស់​លោក យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​បាន​ព្យាករ​ថា ព្រះអម្ចាស់​នឹង​លើក​ព្យាការី​មួយ​រូប​ឡើង ដើម្បី​នាំ​ប្រជាជន​ចេញ​ពី​ភាពងងឹត​នៅ​ថ្ងៃ​ចុងក្រោយ ។ ព្យាការី​នេះ​គឺ យ៉ូសែប ស៊្មីធ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាស្វែងរក​របៀប​សមរម្យ​នានា​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក ។ នៅពេល​មនុស្ស​ដែល​អ្នក​បង្រៀន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​អ្នក នោះ​ពួកគេ​ទំនង​ជា​មាន​អារម្មណ៍​ថា​ព្រះអង្គ​សង្គ្រោះ​មាន​សេចក្តីស្រឡាញ់​ចំពោះ​ពួកគេ​ច្រើន​ដែរ​នៅពេល​អ្នក​បង្រៀន ។ ព្រះអង្គ​សង្គ្រោះ​តែងតែ​ស្វែងរក​វិធី​ពិសេស និង​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​មនុស្ស​ដែល​ទ្រង់​បាន​បង្រៀន​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល « ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ១៤–១៥) ។

រកមើល​ឱកាស​នៅ​សប្តាហ៍​នេះ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​សិស្ស​របស់​អ្នក​ឲ្យ​បាន​សមរម្យ ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ផ្ញើសារ​ទៅ​កាន់​ឪពុកម្តាយ​របស់​សិស្ស​ពីរបី​នាក់ ដោយ​ចែកចាយ​អ្វី​ដែល​វិជ្ជមាន​ដែល​អ្នក​បាន​កត់សម្គាល់​អំពី​កូន​របស់​ពួកគាត់ ។ ( សម្រាប់​ការបំពាក់បំប៉ន​បន្ថែម សូម​មើល « ស្វែងរក​របៀប​សមរម្យ​នានា​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក » នៅក្នុង​ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ )

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវការ​ដើម្បី​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

លោកុប្បត្តិ ៤២–៤៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដោយ​ការធ្វើ​ការអភ័យទោស​ឲ្យ​បាន​កាន់តែ​ច្រើន ។

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា ព្រះអម្ចាស់​បាន​ហៅ យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើជា​ព្យាការី ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នូវ​អ្វី​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ធ្វើ ដែល​បាន​ជួយ​ពួកគេ​ឲ្យចូល​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​សុំ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ផងដែរ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ គំនូសតាង​ពីរ​ជួរ​ដែល​មាន​ជួរ​ឈរ​មួយ​មាន​ចំណងជើងថា « ការព្យាករ​អំពី​យ៉ូសែប ស្ម៊ីធ » និង​មួយ​ទៀត « របៀប​ដែល​ការព្យាករ​នេះ​ត្រូវ​បាន​បំពេញ »

  • រូបភាព ៖ យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ម៉ូសេ យ៉ូសែប ស្ម៊ីធ ព្រះយេស៊ូវគ្រីស្ទ

  • វីដេអូ ៖ « Joseph Smith » ( ១៤:៤៩ ) ចាប់ពី​នាទី​ទី ១១:៤៤ ដល់ ១២:៤៨

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​គិត​ពិចារណា​អំពី​គោលដៅ​ដែល​ពួកគេ​បានដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​មាន ក្នុង​អំឡុង​ពេល​សិក្សា លោកុប្បត្តិ ១២–៥០ និង អ័ប្រាហាំ ១–២ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ពី​របៀប​​ដែល​ពួកគេ​បាន​រីកចម្រើន​ខាង​វិញ្ញាណ​មកពី​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា​នៅក្នុង​ឆ្នាំ​នេះ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​ពិនិត្យ​មើល​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ឡើងវិញ ឬ​កំណត់ចំណាំ​របស់​ពួកគេ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​ការរីកចម្រើន និង​ការរៀនសូត្រ​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ គំនូរ​នៃ​ដើមឈើ​ខ្ចី និង​ដើមឈើ​ចាស់; រូបភាព​នៃ​ព្រះវិហារបរិសុទ្ធ​ដែល​បានប្រើ​នៅក្នុង​មេរៀនទី ២៩ ៖ « លោកុប្បត្តិ ២៤ » ក្រាហ្វិក​អំពី​ផែនការ​របស់​សិស្ស​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល

  • រូបភាព ៖ សុបិន​របស់​យ៉ាកុប