ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៣៩ ៖ ការយក​ឈ្នះ​លើ​សេចក្តី​ល្បួង


« លោកុប្បត្តិ ៣៩ ៖ ការយក​ឈ្នះ​លើ​សេចក្តីល្បួង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ៣៩ ៖ ការយក​ឈ្នះ​លើ​សេចក្តីល្បួង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៣៧–៤១ ៖ មេរៀន​ទី ៣៤

លោកុប្បត្តិ ៣៩

ការយក​ឈ្នះ​លើ​សេចក្តី​ល្បួង

Joseph telling Potiphar’s wife no

បន្ទាប់​ពី​យ៉ូសែប​បាន​ក្លាយ​ជា​អ្នកមើល​ការខុសត្រូវ​ក្នុង​ផ្ទះ​របស់​ប៉ូទីផារ ប្រពន្ធ​របស់​ប៉ូទីផារ​បាន​ល្បួង​គាត់​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។ យ៉ូសែប​បាន​ដឹង​ថា ការបន្ទន់​ទៅតាម​ការល្បួង​នោះ​គឺនឹង « មាន​បាប​នៅ​ចំពោះ​ព្រះ » ហើយ​បាន​ជ្រើសរើស​គេចចេញ​ពី​ការល្បួង​នោះ ( សូម​មើល លោកុប្បត្តិ ៣៩:៩, ១២ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្ហាញ​ការលះបង់​របស់​ពួកគេ​ចំពោះ​ព្រះ ដោយ​ទប់ទល់​នឹង​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​ត្រូវបាន​ស្នើ​ឲ្យ​ដឹកនាំ​ការពិភាក្សា​នៅក្នុង​ថ្នាក់រៀន​នៃ​សាលា​ថ្ងៃអាទិត្យ​របស់​ពួកគេ អំពី​វិធី​ផ្សេងៗ​ដែល​ពួកគេ​អាច​ទប់ទល់​នឹង​ការល្បួង​របស់​សាតាំង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​វិធី​បី​យ៉ាង​ដែល​ពួកគេ​នឹង​ចែកចាយ​ជាមួយ​នឹង​ថ្នាក់រៀន​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សេចក្តី​ល្បួង​ដែល​យើង​ប្រឈម​មុខ

សូម​ពិចារណា​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​បង្កើត​នៅលើ​ក្ដារខៀន​នូវបញ្ជី​មួយអំពី​ការល្បួង​ដែល​យុវវ័យ​ប្រឈម​មុខ​នៅ​សព្វថ្ងៃ​នេះ ។ ដើម្បី​ជួយ​សិស្ស​គិត​បន្ថែម​អំពី​ការល្បួង​ដែល​ពួកគេ​ប្រឈម​មុខ​ដោយ​ផ្ទាល់ និង​របៀប​ដែល​ពួកគេ​ឆ្លើយតប​ចំពោះ​ការល្បួង​ទាំងនោះ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​បំពេញ​សកម្មភាព​ខាងក្រោម​នៅលើ​ក្រដាស​មួយ​សន្លឹក ។

សូម​ជ្រើសរើស​ការល្បួង​មួយ ហើយ​សរសេរ​​សាច់រឿង​ជាក់ស្តែង​ខ្លីៗ ដែល​ជា​ការល្បួង​ដែល​ក្មេង​ជំទង់ៗ​អាច​ប្រឈម​មុខ ។

សូម​ប្រមូល​សាច់រឿង​ទាំងឡាយ ហើយ​ចែកចាយ​វា​បន្ត​ក្នុង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អាន​សាច់រឿង​ថ្មី​របស់​អ្នក ។ សូម​សរសេរ​លើ​ខ្នង​ក្រដាស​នូវ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​វា​ពិបាក​ទប់ទល់​នឹង​ការល្បួង​នោះ ។ សូម​សរសេរ​ផងដែរ​នូវ​រឿង​ពីរ​ដែល​អ្នក​អាច​លើក​ទឹកចិត្ត​នរណា​ម្នាក់​ឲ្យ​ធ្វើ ដើម្បី​ជួយ​ពួកគេ​ទប់ទល់ ឬ​យកឈ្នះ​លើ​ការល្បួង​នោះ ។

សូម​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ទោះបីជា​ពួកគេ​អាច​នឹង​មិន​ប្រឈមមុខ​នឹង​ការល្បួង​ដូចគ្នា​ដូច​បាន​រាយ​ក្នុង​សាច់រឿង​ក៏ដោយ ពួកគេ​អាច​នឹង​អនុវត្ត​ការប្រឹក្សា​ស្រដៀងគ្នា​នេះ​ចំពោះ​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់​ផងដែរ ។ សូម​ជួយ​សិស្ស​វាយតម្លៃ​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់​ក្នុង​ការទប់ទល់ ឬ​យកឈ្នះ​លើ​ការល្បួង ។

សូម​គិត​អំពី​ការល្បួង​ដែល​អ្នក​ជួបប្រទះ​ដោយ​ផ្ទាល់ ។

  • តើ​អ្វី​ខ្លះដែល​អ្នក​ធ្លាប់ ឬ​អាច​បាន​ធ្វើ ដើម្បី​ទទួល​បាន​កម្លាំង​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទប់ទល់​នឹង​ការល្បួង​ទាំងនោះ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​លើ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សាច់រឿង​ជាមួយនឹង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​បន្ថែម​គំនិត​ទាំងឡាយ​ទៅក្នុង​សាច់រឿង​របស់​ពួកគេ នៅពេល​ពួកគេ​សិក្សា លោកុប្បត្តិ ៣៩ ។ សូម​ឲ្យ​ពួកគេ​ដឹង​ថា នៅពេល​ពួកគេ​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​អាច​បំផុស​គំនិត​ពួកគេ​ជាមួយ​គំនិត​ទាំងឡាយ ដើម្បី​ទប់ទល់ និង​ថែមទាំង​យកឈ្នះ​លើ​ការល្បួង​ដែល​ពួកគេ​ប្រឈមមុខ​ទៀតផង ។

បទពិសោធន៍​របស់​យ៉ូសែប​ពី​ការល្បួង

ប្រសិនបើ​អ្នក​បាន​ប្រើ​រូបភាព​ដើម្បី​សង្ខេប​ព្រឹត្តិការណ៍​នៃ​ជីវិត​របស់​យ៉ូសែប​នៅក្នុង​មេរៀន​ទី ៣៣ ៖ « លោកុប្បត្តិ ៣៧–៤១ » សូម​ពិចារណា​បង្ហាញ​រូបភាព​ទាំងនោះ​ម្តងទៀត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​អ្វី​ដែល​ពួកគេ​ចាំ​បាន​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​យ៉ូសែប​នៅក្នុង​ផ្ទះ​របស់​ប៉ូទីផារ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ហើយ​សង្ខេប លោកុប្បត្តិ ៣៩:១–៦ ។

សូម​អាន លោកុប្បត្តិ ៣៩:៧–៨ ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​យ៉ូសែប បន្ទាប់ពី​គាត់​បាន​ក្លាយ​ជា​អ្នកមើល​ការខុសត្រូវ​នៅ​ផ្ទះ​របស់​ប៉ូទីផារ ។

  • តើ​យ៉ូសែប​បាន​ប្រឈមមុខ​នឹង​ការល្បួង​អ្វីខ្លះ ?

សូម​ពន្យល់​ថា យ៉ូសែប​បាន​ប្រឈមមុខ​នឹង​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។ សូម​ជួយ​សិស្ស​ឲ្យ​គិត​ពិចារណា​នូវ​អ្វី​ដែល​ពួកគេ​យល់​អំពី​ច្បាប់​ព្រហ្មចារីភាព ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​កំណត់​ន័យ​នៃ​ច្បាប់​ព្រហ្មចារីភាព និង​មូលហេតុ​ដែល​វា​សំខាន់ ។

នៅពេល​សិស្ស​សរសេរ​ចប់ សូម​ពិចារណា​បង្ហាញ​ប្រយោគ​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វា​ដោយ​ខ្លួន​ពួកគេ ដោយ​រកមើល​ការយល់ដឹង​ដែល​ពួកគេ​អាច​បន្ថែម​ទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ។

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស មាន​ចែង​អំពី​ច្បាប់​ព្រហ្មចារីភាព​ដូចតទៅ ៖

ច្បាប់​ព្រហ្មចារីភាព​ចែងថា ព្រះ​អនុម័ត​សកម្មភាព​ខាង​ផ្លូវ​ភេទ​របស់​យើង​តែ​រវាង​បុរស និង​ស្រ្តី​ដែល​បាន​រៀបការ​ហើយ​ប៉ុណ្ណោះ ។ …

រវាង​បុរស និង​ស្រ្តី​ដែល​នៅ​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍ គឺ​វា​ខុស​ដែល​ត្រូវ​ប៉ះពាល់​ផ្នែក​សម្ងាត់ ពិសិដ្ឋ​លើ​រូបកាយ​របស់​មនុស្ស​ផ្សេង សូម្បីតែ​វា​បានបិទបាំង​ដោយ​សម្លៀក​បំពាក់​ក៏​ដោយ ។ នៅក្នុង​ជម្រើស​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​ធ្វើ សូម​មើល អាន ស្តាប់ គិតអំពី ការចុះផ្សាយ ឬ​អត្ថបទ សូម​ចៀសវាង​អំពី​អ្វីៗ​ដែល​មាន​ចេតនា​ដាស់​អារម្មណ៍​ចំណង់​ចំពោះ​អ្នក​ដទៃ ឬ​ខ្លួន​ឯង ។ អ្វីៗ​ទាំងនេះ​រួមទាំង​រូប​អាសគ្រាម​នៅ​គ្រប់​ទម្រង់ ។ ( ដើម្បី​កម្លាំង​នៃ​យុវជន ៖​សេចក្តីណែនាំ​​ដើម្បី​ធ្វើ​ការជ្រើសរើស ទំព័រ ២៣, ២៥ )

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បានជា​ព្រះវរបិតាសួគ៌​​ប្រទាន​ច្បាប់​ព្រហ្មចារីភាព​ដល់​យើង ?

  • តើ​វិធី​មួយ​ចំនួន​ដែល​សាតាំង​ល្បួង​យុវវ័យ​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព​មាន​អ្វីខ្លះ ?

ចម្លើយ​ដែល​សិស្ស​អាច​ផ្តល់​ឲ្យ រួម​មាន​ការថត ឬ​ផ្ញើ​រូបភាព​មិនសមរម្យ ការមើល ឬ​ស្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ណែនាំ ឬ​ស្ដែង​ពី​លក្ខណៈ​ផ្លូវភេទ ការ​មិន​ចាត់ទុក​ការរួមភេទ ឬ​អារម្មណ៍​ផ្លូវភេទ​ជា​រឿងពិសិដ្ឋ ។ ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា វា​អាច​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា « ការ​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​មិន​មែន​ជា​អំពើបាប​នោះ​ទេ ។ ប្រសិនបើ [ នរណា​ម្នាក់ ] មាន​អារម្មណ៍​ទាំងនេះ ហើយ​មិន [ ចង់ ] បាន ឬ​ធ្វើតាម​អារម្មណ៍​នេះ នោះ [ ពួកគេ ] កំពុង​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ដ៏​ពិសិដ្ឋ​របស់​ព្រះវរបិតាសួគ៌​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​ហើយ » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្ដីណែនាំ​ដើម្បី​ការជ្រើសរើស ទំព័រ​ ២៧ ) ។

សូម​អាន លោកុប្បត្តិ ៣៩:៩–១២ ដោយ​រកមើល​របៀប​ដែល​យ៉ូសែប​បាន​ទប់ទល់​នឹង​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ លោកុប្បត្តិ ៣៩:៩ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ឧទាហរណ៍​របស់​យ៉ូសែប ?

    សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ដូចជា ៖ ការលះបង់​របស់​យើង​ចំពោះ​ព្រះ​អាច​ផ្តល់​ឲ្យ​យើង​នូវ​កម្លាំង​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាពខទី ៩ ) ។

    សិស្ស​អាច​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​អ្វី​ដែល​ភក្ដីភាព​របស់​យ៉ូសែប​ចំពោះ​ព្រះ​បាន​បង្កលទ្ធភាព​ឲ្យ​គាត់​ធ្វើ​បាន ឧទាហរណ៍​នៅក្នុង ខ​ទី ៨ ( « គាត់​មិន​ព្រមសោះ » ) ខ​ទី ១០ ( « គាត់​មិន​ព្រម​ស្តាប់​តាម » ) និង ខ​ទី ១២ ( « រត់​ចេញ​ទៅ​ក្រៅ​ទៅ » ) ។

    ដើម្បី​ជួយ​សិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម អ្នក​អាច​នឹង​ចង់​ផ្តល់​ឲ្យ​ពួកគេ​នូវ​សាច់រឿង​ដែល​ពួកគេ​អាច​ប្រើ ដើម្បី​ចែកចាយ​អំពី​របៀប​ដែល​នរណាម្នាក់​អាច​ធ្វើ​រឿង​បីយ៉ាង​ដែល​យ៉ូសែប​បាន​ធ្វើ ។ សាច់រឿង​ដែល​អាច​ទៅរួច​មួយ​អាច​ទាក់ទង​នឹង​ការអញ្ជើញ​ទៅ​មើល​កុន កម្មវិធី​សម្ដែង ឬ​ការប្រគុំ​តន្ត្រី ដែល​មាន​ប្រើប្រាស់​រូបភាព និង​ពាក្យសម្ដី​អសីលធម៌ ។ សាច់រឿង​ដែល​អាច​ទៅរួច​មួយ​ទៀត​អាច​ទាក់ទង​នឹង​ការបង្ខិតបង្ខំ​ឲ្យ​ផ្ញើ​អត្ថបទ ឬ​រូបភាព​មិនសមរម្យ​ទៅកាន់​មិត្តភក្ដិ ។

  • តើ​តាម​វិធី​ណា​ខ្លះ​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប នៅពេល​យើង​ប្រឈម​មុខនឹង​ការល្បួង ?

ការពង្រឹង​សមត្ថភាព​របស់​យើង​ក្នុង​ការគោរព​ច្បាប់​ព្រហ្មចារីយភាព

រូបតំណាង​ថ្នាក់​សិក្ខាសាលាដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្តីពិត​នេះ សូម​ចែកចាយ​សំណៅមេរៀន​ដែល​ភ្ជាប់​មក​ជាមួយ​ដល់​សិស្ស​ទាំងឡាយ ។ សូម​ពិចារណា​ដាក់​សិស្ស​ជា​គូ ហើយ​ចាត់​ដៃគូ​នីមួយៗ​ឲ្យ​ផ្តោត​លើ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទាំងឡាយ​លើ​សំណៅមេរៀន​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយក​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​ដៃគូ​របស់​ពួកគេ ។

ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការល្បួងបាន

អ្នក​អាច​មាន​សិស្ស​ដែល​កំពុង​ពុះពារ​នឹង​ការគោរព​ប្រតិបត្តិ​តាម​ច្បាប់​ព្រហ្មចារីភាព ហើយ​ត្រូវការ​អារម្មណ៍​នៃ​សេចក្ដីសង្ឃឹម​ក្នុង​ការប្រែចិត្ត និង​យកឈ្នះ​លើ​ការញៀន ។ សូម​ថ្លែង​ទីបន្ទាល់​ពី​សេចក្តីស្រឡាញ់ អំណត់ និង​និស្ស័យ​នៃ​ការអភ័យទោស​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​បង្ហាញ​វីដេអូ « Temptation Fades as We Seek Christ in Every Thought » ( ២:៥៧ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ប្រទាន​ក្តីសង្ឃឹម​ដល់​យើង ។

2:58

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ប្រទាន​ក្តីសង្ឃឹម​ដល់​អ្នក​ដែល​បានពុះពារ​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

Elder Dale G. Renlund takes an official portrait in 2021.

មិន​ថា​យើង​ធ្លាក់​ចេញ​ពី​ផ្លូវ​នេះ​យូរ​ប៉ុនណា ឬ​រសាត់​ព្រាត់​ឆ្ងាយ​ប៉ុនណា​ទេ នៅ​គ្រា​ណា​ដែល​យើង​សម្រេច​ចិត្ត​ដើម្បី​ផ្លាស់ប្តូរ នោះ​ព្រះ​ជួយ​យើង​ឲ្យ​ត្រឡប់​មក​វិញ ។ តាម​ទស្សនៈ​របស់​ព្រះ តាមរយៈ​ការប្រែចិត្ត​ដោយ​ស្មោះសរ ហើយ​ខិតខំ​ជឿន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ នៅពេល​យើង​បាន​ត្រឡប់​មក​លើ​ផ្លូវ​នេះ​វិញ នោះយើង​ហាក់​ដូចជា​មិន​ដែល​ធ្លាក់​ចេញ​ពី​ផ្លូវ​នេះ​ឡើយ ។ ព្រះអង្គ​សង្គ្រោះ​បង់​ថ្លៃ​សម្រាប់​អំពើបាប​យើង ហើយ​រំដោះ​យើង​ចេញ​ពី​ការពុំ​សូវ​មាន​សុភមង្គល និង​ពរជ័យ ។ ( « Choose You This Day » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទំព័រទី ១០៦ )

  • តើ​អ្នក​ចង់​ឲ្យ​នរណាម្នាក់ ដែល​មាន​អារម្មណ៍​អស់សង្ឃឹម​ដោយសារ​ជម្រើស​ពីមុន​របស់​ពួកគេ យល់​អ្វីខ្លះ​ពី​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ រិនឡាន់ ?

  • តើ​អ្វីខ្លះ​បាន​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ការល្បួង​ដែល​អ្នក​អាច​ផ្ដល់យោបល់​ទៅ​មនុស្ស​ផ្សេង​ទៀត​បាន ?

ការដាក់​ផែនការ​គោរព​ច្បាប់​ព្រហ្មចារីភាព

ដើម្បី​ជួយ​សិស្ស​ដាក់​ផែនការ​ធ្វើ​តាម​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ពួកគេ​អំពី​ការគោរព​តាម​ច្បាប់​ព្រហ្មចារីភាព សូម​ផ្ដល់​ពេល​ពីរបី​នាទី​ឲ្យ​ពួកគេ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព ឬ​ទប់ទល់​នឹង​ការល្បួង​ផ្សេងទៀត ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការមាន​ភក្ដីភាព​ចំពោះ​ព្រះ ?

  • តើ​អ្នក​នឹង​ចាប់ផ្តើម​អនុវត្ត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ​យ៉ាង​ដូចម្ដេច ?

សូម​លើកទឹកចិត្ត​សិស្ស​ដើម្បីឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំណែក​នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សមត្ថភាព​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការល្បួង និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ក្នុង​ការជួយ​យើង​ឲ្យ​ប្រែចិត្ត ។

ទន្ទេញ

អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឺះ​គឺ « ដូច្នេះ តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដ៏​ធំ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​បាប​នៅចំពោះ​មុខ​ព្រះ​ដោយ​របៀបណា ? » គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។