ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៣៧–៤១ ៖ ទិដ្ឋភាពទូទៅ


« លោកុប្បត្តិ ៣៧–៤១ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ៣៧–៤១ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៣៧–៤១

លោកុប្បត្តិ ៣៧–៤១

ទិដ្ឋភាព​ទូទៅ

ទោះជា​ត្រូវ​បាន​លក់​ជា​ទាសករ​ទៅ​ស្រុក​អេស៊ីព្ទ ត្រូវ​ចោទ​ប្រកាន់​ដោយ​បំភ្លៃ និង​ត្រូវ​ជាប់ឃុំឃាំង​ក្តី ក៏​យ៉ូសែប​បាន​រស់នៅ​ដោយ​សុចរិត ហើយ​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​ដែរ ។ ជា​លទ្ធផល ព្រះអម្ចាស់​បាន​ប្រទាន​ពរ និង​ជួយ​គាត់​ឆ្លងកាត់​ការសាកល្បង​របស់​គាត់ ។ នៅទីបំផុត ផារ៉ោន​បាន​ទុកចិត្ត​ឲ្យ​យ៉ូសែប​រៀបចំ​ស្រុក​អេស៊ីព្ទ​ការពារ​ពី​អំណត់​ដែល​នឹង​កើត​មាន​ឡើង ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាជួយ​អ្នករៀន​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត និង​ចែកចាយ​បទពិសោធន៍​ទាំងឡាយ នៅពេល​ពួកគេ​បាន​ឃើញ​សេចក្ដី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នឹង​ទ្រង់ ។ ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល​ផ្នែក « ជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់​សេចក្តីស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៨ ) ។ ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​បែបនេះ អាច​មាន​នៅ​ក្នុង​មេរៀនទី ៣៣ ៖ « លោកុប្បត្តិ ៣៧–៤១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

លោកុប្បត្តិ ៣៧–៤១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នៃ​ក្តីសង្ឃឹម​ដែល​ព្រះ​អាច​ប្រើ​ការសាកល្បង​របស់​ពួកគេ ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ។

  • ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ការសាកល្បង ឬ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ពួកគេ​បាន ឬ​អាច​ជួប​ប្រទះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច ឬ​បាន​ប្រើ​បញ្ហា​ប្រឈម​ទាំងឡាយ ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ។

  • រូបភាព​ដើម្បី​បង្ហាញ ៖ សត្វលា យ៉ូសែប​ទទួល​អាវ យ៉ូសែប​ជា​ទាសករ យ៉ូសែប និង​ភរិយា​របស់​ប៉ូទីផារ យ៉ូសែប​នៅក្នុង​គុក យ៉ូសែប​នៅ​ចំពោះ​មុខស្តេចផារ៉ោន

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីណែនាំ​ពី​ស្វ័យ​វាយតម្លៃ និង​សំណួរ​ដែល​នាំ​ទៅ​កាន់​ការចាប់ផ្ដើម​មេរៀន ការអាន​សេចក្តីណែនាំ និង​សំណួរ​សម្រាប់​សកម្មភាព​មួយ​អំពី លោកុប្បត្តិ ៣៩–៤១

  • វីដេអូ ៖ « Faith Murray’s Story: Overcoming Adversity through Service » ( ៤:៥២ )

លោកុប្បត្តិ ៣៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​បង្ហាញ​ការលះបង់​របស់​ពួកគេ​ចំពោះ​ព្រះ ដោយ​ទប់ទល់​នឹង​ការល្បួង​ឲ្យ​បំពាន​ច្បាប់​ព្រហ្មចារីភាព ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​ត្រូវបាន​ស្នើ​ឲ្យ​ដឹកនាំ​ការពិភាក្សា​នៅក្នុង​ថ្នាក់រៀន​នៃ​សាលា​ថ្ងៃអាទិត្យ​របស់​ពួកគេ អំពី​វិធី​ផ្សេងៗ​ដែល​ពួកគេ​អាច​ទប់ទល់​នឹង​ការល្បួង​របស់​សាតាំង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​វិធី​បី​យ៉ាង​ដែល​ពួកគេ​នឹង​ចែកចាយ​ជាមួយ​នឹង​ថ្នាក់រៀន​របស់​ពួកគេ ។

  • សម្ភារសម្រាប់​សិស្ស ៖ ក្រដាស​សម្រាប់​សិស្ស​ម្នាក់ៗ

  • រូបភាព​ដើម្បី​បង្ហាញ ៖ យ៉ូសែប​ទទួល​អាវ យ៉ូសែប​ជា​ទាសករ យ៉ូសែប និង​ភរិយា​របស់​ប៉ូទីផារ យ៉ូសែប​នៅក្នុង​គុក យ៉ូសែប​នៅ​ចំពោះ​មុខស្តេចផារ៉ោន

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ប្រយោគ​មក​ពី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស

  • សំណៅ​មេរៀន ៖ « ការពង្រឹង​សមត្ថភាព​របស់​យើង​ក្នុងការ​គោរពតាម​ច្បាប់​ព្រហ្មចារីយភាព »

  • វីដេអូ ៖ « Temptation Fades as We Seek Christ in Every Thought » ( ២:៥៧ )