ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៩:៣៦–៣៨; ១០


ម៉ាថាយ ៩:៣៦–៣៨; ១០

ព្រះយេស៊ូវគ្រីស្ទបានហៅ និងត្រាស់បង្គាប់ដល់សាវកដប់ពីរនាក់

រូបភាព
Christ has his hands placed on Peter’s head, the rest of the Twelve are standing with heads bowed in prayer on either side. Outtakes include Jesus instructing the Twelve with one of the disciples kneeling in front of him with Christ’s hand on his shoulder, Jesus ordaining John with the others on either side, close up profile shots of Jesus with some of the apostles in the background, Jesus ordaining other apostles and, close up of Jesus with his hands on Peter’s head.

ព្រះយេស៊ូវគ្រីស្ទបានហៅ និងត្រាស់បង្គាប់ដល់សាវកដប់ពីរនាក់ ហើយបានបញ្ជូនពួកលោកឲ្យចេញទៅផ្សព្វផ្សាយ ធ្វើការងារបម្រើ និងព្យាបាលអ្នកឈឺ ។ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីការហៅ និងតួនាទីរបស់ពួកសាវកក្នុងនាមជាអ្នកតំណាង និងសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។

អារម្មណ៍ និងការយល់ដឹងរបស់អ្នកអំពីសាវកនៃព្រះយេស៊ូវគ្រីស្ទ

សូមពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយសំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធខាងក្រោមនេះ ៖

រូបភាព
Official portrait of President Russell M. Nelson taken January 2018

តើអ្នកគំាទ្រសមាជិកគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែរឬទេ ?

( រ័សុល អិម ណិលសុន « Closing Remarks » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២១ )

  • តើវាមានន័យយ៉ាងណាក្នុងការគាំទ្រសមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ?

ជាញឹកញាប់ យើងគិតអំពីការគាំទ្រដល់ថ្នាក់ដឹកនាំសាសនាចក្រ ប្រៀបដូចជាសកម្មភាពនៃការលើកដៃរបស់យើងយ៉ាងដូច្នោះដែរ ។ ប៉ុន្តែការគាំទ្រគឺមានលើសពីការបង្ហាញទង្វើខាងក្រៅ ។ ការគាំទ្ររួមមានទាំងជំនួយគាំទ្រ ការលើកទឹកចិត្ត ការទុកចិត្ត និងការធ្វើតាមអ្នកដែលយើងគាំទ្រ ដោយសារយើងជឿថាពួកគេត្រូវបានហៅដោយព្រះ ។

  • ហេតុអ្វីអ្នកគិតថាតម្រូវការមួយក្នុងចំណោមតម្រូវការនានាដើម្បីចូលព្រះវិហារបរិសុទ្ធនឹងទាក់ទងទៅនឹងជំនួយគាំទ្រ និងអារម្មណ៍របស់យើងចំពោះសាវករបស់ព្រះអង្គសង្គ្រោះ ?

សូមប្រើការវាស់វែងខាងក្រោម ដើម្បីវាយតម្លៃបន្ថែមអំពីអារម្មណ៍ និងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកចំពោះសាវកនៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកនឹងពុំត្រូវបានសុំឲ្យចែកចាយពីចម្លើយរបស់អ្នកជាមួយអ្នកដទៃឡើយ ។

(ក) យល់ស្របទាំងស្រុង (ខ) យល់ស្រប (គ) អព្យាក្រិត្យ (ឃ) មិនយល់ស្រប

  1. ខ្ញុំជឿថាសាវករបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ខ្លាំងណាស់ ។

  2. ខ្ញុំចង់ឮអ្វីដែលសាវករបស់ព្រះអង្គសង្គ្រោះមានប្រសាសន៍ ហើយខ្ញុំយកចិត្តទុកដាក់នៅពេលខ្ញុំមានឱកាសស្តាប់ពួកលោក ។

  3. ខ្ញុំអាចចែកចាយរឿងមួយ ឬពីរដែលសាវករបស់ព្រះយេស៊ូវគ្រីស្ទបានបង្រៀននាពេលថ្មីៗនេះ ។

សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិត ហើយកត់ត្រាសំណួរទាំងឡាយដែលអ្នកមានអំពីពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សា សូមសញ្ជឹងគិតលើសំណួរទាំងនេះ ដោយស្វែងរកចម្លើយពីព្រះវិញ្ញាណបរិសុទ្ធ ។

សាវកពីបុរាណរបស់ព្រះយេស៊ូវគ្រីស្ទ

សូមអាន ម៉ាថាយ ៩:៣៦–៣៨ ដោយរកមើលបញ្ហាដែលព្រះអង្គសង្គ្រោះបានលើកឡើងនៅក្នុងខគម្ពីរទាំងនេះ ។

  • តើអ្វីជាបញ្ហា ហើយតើព្រះអង្គសង្គ្រោះមានព្រះបន្ទូលថាត្រូវការអ្វី ?

ដើម្បីជួយផ្តល់ការងារបម្រើដល់ប្រជាជន ព្រះយេស៊ូវគ្រីស្ទបានហៅពួកសាវក ។ ពាក្យថា សាវក ចេញមកពីពាក្យមួយរបស់ភាសាក្រិកដែលមានន័យថា « អ្នកដែលចាត់ឲ្យចេញទៅ » ។ ដំបូងឡើយ ពួកសាវកត្រូវបានបញ្ជូនតែនៅក្នុងចំណោមពួកសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ ។ ក្រោយមកទៀត ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញបានបង្គាប់ថា ពួកលោកក៏ត្រូវប្រកាសដំណឹងល្អនៅក្នុងចំណោមពូជសាសន៍ដទៃ ឬជនទាំងឡាយណាដែលពុំមែនជាពួកសាសន៍អ៊ីស្រាអែលផងដែរ ។ សព្វថ្ងៃនេះ ពួកគេត្រូវបានបង្គាប់ឲ្យផ្សព្វផ្សាយទៅកាន់ពិភពលោកទាំងមូល ( សូមមើល កិច្ចការ ១០ ) ។

សូមអានការហៅ និងត្រាស់បង្គាប់របស់ព្រះអង្គសង្គ្រោះដល់សាវកដប់ពីរនាក់នៅក្នុង ម៉ាថាយ ១០:១–៨ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២៣ ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមទាំងនេះ ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើព្រះអម្ចាស់បានបង្គាប់ពួកសាវករបស់ទ្រង់ឲ្យធ្វើអ្វីខ្លះ ?

  • តើអ្នកបានសង្កេតឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងកិច្ចការដែលទ្រង់បានបង្គាប់ឲ្យពួកសាវករបស់ទ្រង់ធ្វើ ?

  • តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះ មកពីខគម្ពីរទាំងនេះ អំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទហៅឲ្យពួកសាវករបស់ទ្រង់ធ្វើ ?

សាវកសម័យទំនើបរបស់ព្រះយេស៊ូវគ្រីស្ទ

សេចក្តីពិតមួយដែលយើងរៀនមកពី ម៉ាថាយ ១០:១–៨ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២៣ គឺថា ព្រះអម្ចាស់ហៅពួកសាវកឲ្យធ្វើជាសាក្សីពិសេសនៃព្រះនាមរបស់ព្រះគ្រីស្ទនៅទូទាំងពិភពលោក ហើយធ្វើកិច្ចការទាំងឡាយរបស់ទ្រង់ ។ នេះជាការពិតទាំងសាវករបស់ព្រះអង្គសង្គ្រោះពីបុរាណ និងពួកអ្នកដែលទ្រង់ហៅជាសាវកសព្វថ្ងៃនេះ ។

សូមអាន ម៉ាថាយ ១០:៤០ ដោយរកមើលឱវាទរបស់ព្រះអង្គសង្គ្រោះចំពោះអ្នកដែលទទួលពួកសាវករបស់ទ្រង់ ។

  • ហេតុអ្វីការទទួលយកពួកសាវករបស់ព្រះអង្គសង្គ្រោះប្រៀបដូចជាការទទួលយកព្រះអង្គសង្គ្រោះដែរ ?

សូមមើលវីដេអូ « President Nelson: Prophet of God » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៥:៤១ ។ វីដេអូនេះបង្ហាញពីប្រធាន រ័សុល អិម ណិលសុន លើកតម្កើងតួនាទីនៃ « អ្នកដែលចាត់ឲ្យចេញទៅ » ដើម្បីតំណាង និងនាំមនុស្សមករកព្រះអង្គសង្គ្រោះ ។

  • តើអ្នកមើលឃើញប្រធាន ណិលសុន ធ្វើការងារបម្រើដល់អ្នកដទៃដូចជាព្រះយេស៊ូវគ្រីស្ទបានធ្វើដោយរបៀបណា ?

ដោយសារគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់តំណាងឲ្យព្រះអង្គសង្គ្រោះ ហើយជាសាក្សីពិសេសរបស់ទ្រង់ ការសិក្សាការបង្រៀនរបស់ពួកលោកគឺដូចជាការសិក្សាការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយជាវិធីមួយដើម្បីរៀនអំពីព្រះអង្គសង្គ្រោះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨ ) ។ ដោយប្រើធនធានមួយក្នុងចំណោមធនធានខាងក្រោម ( មាននៅគេហទំព័រ ChurchofJesusChrist.org ) សូមសិក្សាការបង្រៀនរបស់ពួកសាវកសម័យទំនើប ដោយរកមើលអ្វីដែលអ្នកអាចរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »

« សាក្សីពិសេសនៃព្រះគ្រីស្ទ »

សុន្ទរកថានៅក្នុងសន្និសីទទូទៅថ្មីៗ

២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកបានរកឃើញអ្វីខ្លះនៅក្នុងការសិក្សារបស់អ្នក ដែលជួយអ្នកឲ្យមានអារម្មណ៍យល់កាន់តែខ្លាំងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់ចំពោះទ្រង់ទាំងទ្វេ ?

  • តើពេលណាដែលអ្នកមានអារម្មណ៍ និងទទួលស្គាល់ថាសាវករបស់ព្រះអម្ចាស់គឺតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្វីដែលអ្នកបានរៀនថ្ងៃនេះជះឥទ្ធិពលលើរបៀបដែលអ្នកគាំទ្រ និងស្តាប់ពួកសាវកសម័យទំនើបរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?

សំណួរដើម្បីគិតពិចារណា

សូមគិតអំពីរបៀបដែលអ្នកអាចអនុវត្តអ្វីដែលអ្នកបានសិក្សាថ្ងៃនេះ ហើយស្វែងរកការដឹកនាំពីព្រះវរបិតាសួគ៌ប្រកបដោយការអធិស្ឋាន ដោយយកចិត្តទុកដាក់ចំពោះការបំផុសគំនិតទាំងឡាយពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ហើយពិចារណាកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវចំណាប់អារម្មណ៍ណាមួយដែលអ្នកទទួលបាន និងរបៀបដែលអ្នកអាចធ្វើសកម្មភាពលើចំណាប់អារម្មណ៍ទាំងនោះ ។

  • តើអ្នក និងគ្រួសាររបស់អ្នកកំពុងធ្វើបានល្អប៉ុនណា ក្នុងការទទួលយក និងការធ្វើតាមដំបូន្មានរបស់ពួកសាវកសម័យទំនើបនេះ ?

  • តើអ្នកបានចូលទៅជិតព្រះយេស៊ូវគ្រីស្ទដោយរបៀបណាខ្លះ ដោយសារដំបូន្មាន និងការបង្រៀនរបស់ពួកសាវករបស់ព្រះអង្គសង្គ្រោះ ?

  • តើការមានផែនការជាក់លាក់មួយដើម្បីស្គាល់ ពួកសាវករបស់ព្រះអង្គសង្គ្រោះឲ្យកាន់តែច្បាស់ និងធ្វើតាមពួកលោកអាចផ្ដល់ពរជ័យដល់អ្នកយ៉ាងដូចម្ដេច ?

  • តើសំណួររបស់អ្នកអំពីពួកសាវករបស់ព្រះអង្គសង្គ្រោះបានឆ្លើយនៅថ្ងៃនេះដែរឬទេ ? តើអ្នកបានរៀនអ្វីខ្លះ ? តើអ្នកនៅតែមានសំណួរអ្វីខ្លះ ហើយតើអ្នកអាចស្វែងរកចម្លើយចំពោះសំណួរទាំងនោះដោយរបៀបណា ?

  • សូមគិតអំពីក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដទៃដែលអ្នកទាក់ទងជាមួយ ឬអាចមានឥទ្ធិពលលើពួកគេ តើនរណាអាចទទួលបានអត្ថប្រយោជន៍តាមរយៈការរៀនសូត្រ និងពិភាក្សាអំពីបទពិសោធន៍របស់អ្នកនៅថ្ងៃនេះ ? តើអ្នកអាចចែកចាយវាជាមួយពួកគេដោយរបៀបណា ?

ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?

ម៉ាថាយ ១០:១៤ . តើវាមានន័យយ៉ាងណាដើម្បី « រលាស់ធូលីពីជើងអ្នកចេញ » ?

អែលឌើរ ជេមស៍ អ៊ី តាល់ម៉ីជ បានផ្តល់ការយល់ដឹងនេះអំពីសេចក្តីណែនាំរបស់ព្រះអង្គសង្គ្រោះ ទាក់ទងនឹងការរលាស់ធូលីចេញពីជើងរបស់មនុស្សម្នាក់ ៖

រូបភាព
Portrait of James E. Talmage.

ចំពោះពីធីនៃការរលាស់ធូលីចេញពីជើងរបស់មនុស្សម្នាក់ ទុកជាទីបន្ទាល់ទាស់នឹងអ្នកដទៃ តាមដែលបានធ្វើនោះ គឺត្រូវបានពួកយូដាយល់ថា ជានិមិត្តសញ្ញានៃការបញ្ចប់នូវការរាប់អាន និងការផ្ដាច់ខ្លួនចេញពីរាល់ទំនួលខុសត្រូវទាំងអស់ ចំពោះផលវិបាកដែលនឹងអាចកើតមានឡើងដល់អ្នកនោះ ។ វាក្លាយជាពិធីមួយនៃការចោទប្រកាន់ និងទីបន្ទាល់ តាមសេចក្តីណែនាំរបស់ព្រះអម្ចាស់ចំពោះពួកសាវករបស់ទ្រង់ ដូចដែលបានដកស្រង់នៅក្នុង [ ម៉ាថាយ ១០:១៤ ] ។ នៅក្នុងគ្រាកាន់កាប់ត្រួតត្រាបច្ចុប្បន្ន ព្រះអម្ចាស់បានធ្វើការដឹកនាំស្រដៀងគ្នានេះដល់ពួកអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់ ឲ្យធ្វើទីបន្ទាល់ទាស់នឹងអ្នកទាំងឡាយដែលមានការជំទាស់នឹងសេចក្ដីពិតដោយចេតនា ហើយដោយបំណងអាក្រក់ នៅពេលត្រូវបានបង្ហាញដោយមានសិទ្ធិអំណាចនោះ ។

( ជេមស៍ អ៊ី តាល់ម៉ីជ Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៣៤៥; សូមមើលគោលលទ្ធិ និងសេចក្តីសញ្ញា ២៤:១៥; ៧៥:១៨–២២; ៨៤:៩២–៩៦ ផងដែរ ) ។

នេះមិនមែនជាការអនុវត្តបច្ចុប្បន្នរបស់ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងទេ ហើយវានឹងមិនអាចកើតឡើងទេ លុះត្រាតែអ្នកដឹកនាំសាសនាចក្រផ្តល់ការណែនាំបន្ថែម ។

ហេតុអ្វីបានជាយើងត្រូវការសាវករបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីសព្វថ្ងៃនេះ ?

តើខ្ញុំអាចរៀនបន្ថែមទៀតអំពីសាវកសម័យទំនើបរបស់ព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលពួកគេបម្រើដូចព្រះអង្គសង្គ្រោះនៅឯណា ?

ធនធានខាងក្រោម ( ទាំងអស់នេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយអ្នកស្វែងយល់បន្ថែមអំពីសាវកសម័យទំនើបរបស់ព្រះយេស៊ូវគ្រីស្ទ ។

« The Restoration of the Fulness of the Gospel of Jesus Christ: A Bicentennial Proclamation to the World »

នែល អិល អាន់ឌើរសិន « The Prophet of God » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៤–២៧

បន្ថែម សុន្ទរកថាទាំងឡាយនៃសន្និសីទទូទៅថ្មីៗ

« Meet Today’s Prophets and Apostles »

« អែលឌើរ បែដណា និយាយអំពីតួនាទីរបស់ពួកសាវក »

« Elder Bednar in England » ( ចាប់ពីកូដម៉ោង ៤:០៦ ដល់ ៤:៤៧ )