ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៣


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៣

យល់ និងពន្យល់

រូបភាព
A group of young women are shown looking at a teacher. They discuss and talk together with each other.

ការយល់អំពីវគ្គបទគម្ពីរជាក់លាក់ និងការអាចពន្យល់ពីសេចក្តីពិតដែលពួកគេបង្រៀន គឺជាចំណុចស្នូលនៃការសម្រេចបាននូវចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះមានបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់ ហើយអនុវត្តការពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដូចតទៅ ៖ ម៉ាថាយ ៥:១៤–១៦; លូកា ២:១០–១២; យ៉ូហាន ៣:៥; យ៉ូហាន ៣:១៦ ។

តើអ្នករៀនបានល្អបំផុតដោយរបៀបណា ?

មានវិធីរៀនជាច្រើន ហើយយើងទាំងអស់គ្នារៀន និងរក្សាទុកព័ត៌មានតាមរបៀបផ្សេងៗគ្នា ។

១ . សូមអានរបៀបរៀនដូចខាងក្រោមនេះ ហើយដាក់ចំណាត់ថ្នាក់របៀបរៀនពីលេខ ១ ដល់លេខ ៤ ដោយលេខ ១ ជាអ្វីដែលអ្នកកំណត់ថារៀនឆាប់ចេះបំផុត និងលេខ ៤ ជាអ្វីដែលអ្នកកំណត់ថារៀនមិនសូវចេះបំផុត ។ ការធ្វើបែបនេះអាចជួយអ្នកឲ្យស្វែងយល់ថា តើសកម្មភាពណាដែលអ្នកនឹងធ្វើនៅពេលក្រោយក្នុងមេរៀននេះ ។

  • ការមើលផ្ទាល់ភ្នែក ៖ ខ្ញុំរៀនដោយមើលឃើញជាក់ស្តែង និងការស្រមើស្រមៃ ។ រូបគំនូរ ការផាត់ពណ៌ គំនូសតាង ក្រាហ្វិក និងប្រព័ន្ធផ្សព្វផ្សាយដែលមើលឃើញផ្ទាល់ភ្នែក ជួយខ្ញុំឲ្យរៀនសូត្រ និងទទួលបានព័ត៌មាន ។

  • ការចែករំលែកជាមួយអ្នកដទៃ ៖ ការសរសេរ និងការនិយាយជាមួយអ្នកដទៃជួយឲ្យខ្ញុំដំណើរការ និងស្វែងយល់កាន់តែស៊ីជម្រៅ ។

  • ការសិក្សាដោយឯករាជ្យ ៖ ខ្ញុំចូលចិត្តសិក្សាម្នាក់ឯង ហើយខ្ញុំមានអារម្មណ៍ថាមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដោយឯករាជ្យ ។

  • ការរៀនសូត្រដោយអនុវត្តជាក់ស្តែង ៖ ខ្ញុំរៀនបានល្អបំផុតដោយប្រើអារម្មណ៍ផ្សេងៗដូចជាការប៉ះ ការហិតក្លិន ការស្តាប់ និងការធ្វើចលនារាងកាយ ។

សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះបានរៀបចំការបង្រៀនរបស់ទ្រង់ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកទាំងឡាយណាដែលទ្រង់បានបង្រៀន ។

  • ហេតុអ្វីអ្នកគិតថា ព្រះអង្គសង្គ្រោះប្រើរបៀបប្លែកៗដើម្បីបង្រៀនមនុស្សផ្សេង ? តើការណ៍នេះបង្រៀនអ្នកអំពីទ្រង់យ៉ាងដូចម្តេច ?

ការអនុវត្តរបៀបរៀនរបស់អ្នកទៅនឹងចំណេះចំណានខាងគោលលទ្ធិ

សូមចំណាយពេលបន្តិចដើម្បីអានសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ។ សូមមើលថាតើអ្នកអាចរំឭកឃ្លាបទគម្ពីគន្លឹះដែលជាប់ទាក់ទងបានដែរឬទេ ។

  • តើវគ្គបទគម្ពីរមួយណាដែលអ្នកយល់ថា អ្នកយល់ច្បាស់លាស់បំផុត ? តើអ្នកចង់យល់អ្វីខ្លះឲ្យល្អប្រសើរជាងនេះ ?

សូមបំពេញសកម្មភាព ក, ខ, គ, ឬ ឃ ដោយប្រើផ្នែកមួយនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចាស់ៗ ( ឬវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងទៀតពីព្រះគម្ពីរសញ្ញាថ្មី ) ដែលអ្នកចង់យល់កាន់តែច្បាស់លាស់ ។ ប្រសិនបើពេលវេលាអនុញ្ញាត សូមបំពេញសកម្មភាពជាច្រើនជាមួយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗគ្នា ។

ក ៖ ការមើលផ្ទាល់ភ្នែក

សូមបង្កើតរូបគំនូរ ការផ្គុំរូប មីម សិល្បៈសព្ទ បណ្ដុំពាក្យ ឬរូបភាពតំណាងដែលអាចមើលឃើញផ្ទាល់ភ្នែកផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីអ្វីដែលវគ្គបទគម្ពីររបស់អ្នកបង្រៀន ។ សូមចុចតំណភ្ជាប់នេះដើម្បីទទួលបានឧទាហរណ៍មួយចំនួន ៖

សិល្បៈសព្ទមីម

ខ ៖ ការចែកចាយជាមួយអ្នកដទៃ

សូមបង្កើតផែនការដើម្បីបង្រៀនវគ្គបទគម្ពីររបស់អ្នក ។ សូមគិតអំពីសំណួរដែលអ្នកនឹងសួរដើម្បីជួយអ្នកដែលអ្នកកំពុងបង្រៀនឲ្យយល់ពីវគ្គបទគម្ពីរនេះ បង្កើតវីដេអូពន្យល់ពីអត្ថន័យនៃពាក្យ និងឃ្លាសំខាន់ៗ ឬប្រើតន្ត្រីដើម្បីបង្រៀនអ្នកដទៃ ។

គ ៖ ការសិក្សាដោយឯករាជ្យ

សូមជ្រើសរើសពាក្យសំខាន់ពីវគ្គបទគម្ពីរដើម្បីសិក្សា ។ សូមកត់ត្រានិយមន័យ សេចក្តីយោងបទគម្ពីរ ឬសេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រដែលធ្វើឲ្យអ្នកយល់កាន់តែស៊ីជម្រៅ ។

ឃ ៖ ការរៀនសូត្រដោយអនុវត្តជាក់ស្តែង ៖

សូមបង្កើត ឬកំណត់វត្ថុ ឬលំនាំដែលអាចមើលឃើញ ដែលអាចតំណាងឲ្យវគ្គបទគម្ពីរ ឬពាក្យ ឬឃ្លាជាក់លាក់ពីវគ្គបទគម្ពីរនោះ ។ ឧទាហរណ៍ សម្រាប់ ម៉ាថាយ ៥:១៤–១៦ អ្នកអាចប្រើប្រភពពន្លឺផ្សេងៗគ្នាដើម្បីបង្ហាញពីការអញ្ជើញរបស់ព្រះគ្រីស្ទដើម្បី « ឲ្យពន្លឺរបស់អ្នកចែងចាំង » ។

២ . សូមសង្ខេបសកម្មភាពដែលអ្នកបានជ្រើសរើសនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

៣ . ដើម្បីវាយតម្លៃបទពិសោធន៍រៀនសូត្ររបស់អ្នក សូមប្រើជម្រើសខាងក្រោមដើម្បីឆ្លើយសំណួរទាំងនោះ ៖

(ក) យល់ស្រប (ខ) យល់ស្របខ្លះ (គ) មិនយល់ស្រប ហើយក៏មិនបដិសេធដែរ ( ឃ ) បដិសេធ

  1. ខ្ញុំយល់កាន់តែច្បាស់អំពីវគ្គបទគម្ពីរ ( មួយ ឬច្រើន ) ដែលខ្ញុំបានជ្រើសរើស ។

  2. ឥឡូវនេះ ខ្ញុំកាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្ញុំក្នុងការពន្យល់អំពីវគ្គបទគម្ពីរ ( មួយ ឬច្រើន ) ដែលខ្ញុំបានជ្រើសរើស ទៅអ្នកផ្សេង ប្រសិនបើខ្ញុំត្រូវការ ។

  3. ខ្ញុំជឿថា ការប្រើវិធីស្រដៀងគ្នានេះសម្រាប់ការរៀនសូត្រ និងការរំឭកឡើងវិញនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងទៀតនឹងមានគុណប្រយោជន៍ចំពោះខ្ញុំ ។