ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៨:១១–១៤


ម៉ាថាយ ១៨:១១–១៤

សេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ

រូបភាព
Blind man gains sight. Outtakes include Jesus anointing his eyes, and going to the pool of Siloam.

ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ទ្រង់ និងព្រះវរបិតាសួគ៌របស់យើងមានសេចក្ដីស្រឡាញ់ និងព្រះទ័យខ្វល់ខ្វាយចំពោះមនុស្សគ្រប់រូប ។ មេរៀននេះមានបំណងដើម្បីជួយអ្នកឲ្យមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យមេត្តាករុណា និងប្រាថ្នាចង់ជួយសង្គ្រោះព្រលឹងដែលវង្វេងទាំងអស់ ។

និស្ស័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ

  • តើប្រយោគខាងក្រោមមួយណា ដែលអ្នកគិតថាពិពណ៌នាបានល្អបំផុតអំពីទឹកព្រះទ័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នកដែលមានអំពើបាប ?

  1. វាជាការខកព្រះទ័យដែលទ្រង់ទាំងទ្វេត្រូវអភ័យទោសឲ្យមនុស្សមានបាប ប៉ុន្តែទ្រង់ទាំងទ្វេនឹងអភ័យទោសឲ្យ ប្រសិនបើយើងប្រែចិត្តដោយស្មោះ ។

  2. ទ្រង់ទាំងទ្វេសព្វព្រះទ័យឲ្យយើងប្រែចិត្ត ដើម្បីទ្រង់អាចអភ័យទោសឲ្យយើងបាន ប៉ុន្តែទ្រង់សប្បាយព្រះទ័យនឹងអ្វីក៏ដោយដែលយើងជ្រើសរើស ។

  3. ទ្រង់ទាំងទ្វេមានព្រះទ័យរីករាយយ៉ាងខ្លាំងក្នុងការអភ័យទោសដល់មនុស្សមានបាប ដែលបានប្រែចិត្ត ។

  • តើការយល់ដឹងរបស់មនុស្សម្នាក់អំពីនិស្ស័យនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើជម្រើសរបស់ពួកគេយ៉ាងដូចម្តេច ?

នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាអំពីអ្វីដែលអ្នករៀនអំពីនិស្ស័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលចំណេះដឹងនេះអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកបាន ។បន្ទាប់ពីបានបង្រៀនសិស្សរបស់ទ្រង់ថា តើអំពើបាបមួយធ្វើឲ្យបុត្រាបុត្រីរបស់ព្រះអាក់អន់ចិត្ត ឬឈឺចាប់ធ្ងន់ធ្ងរប៉ុណ្ណាហើយនោះ ព្រះអង្គសង្គ្រោះបានសម្តែងនូវព្រះទ័យមេត្តាករុណារបស់ទ្រង់ដើម្បីជួយសង្រ្គោះ « អ្នកណាដែលបាត់បង់ ហើយដើម្បីនឹងហៅមនុស្សមានបាបឲ្យប្រែចិត្ត » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៨:១១ [ នៅក្នុង ម៉ាថាយ ១៨:១១ ] ) ។

សូមអាន ម៉ាថាយ ១៨:១១–១៤ ដោយរកមើលថាតើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលវង្វេងខាងវិញ្ញាណ ។

  • តើពាក្យ ឬឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីនិស្ស័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

  • តើមនុស្សវង្វេងខាងវិញ្ញាណតាមវិធីខុសៗគ្នាណាខ្លះ ?

សេចក្តីពិតមួយដែលយើងអាចរៀនចេញពីខគម្ពីរទាំងនេះគឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យមេត្តាករុណា និងប្រាថ្នាចង់ជួយសង្រ្គោះអ្នកទាំងឡាយណាដែលវង្វេងខាងវិញ្ញាណ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានពន្យល់ ៖

រូបភាព
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

ជាយូរយារមកហើយ រឿងប្រៀបប្រដូច [ ចៀមដែលវង្វេង ] នេះត្រូវបានយល់ថា ជាបទបញ្ញត្តិមួយឲ្យយើងនាំចៀមវង្វេងនោះត្រឡប់មកវិញ ហើយជួយជនដែលវង្វេងផ្លូវ ។ កាលការគិតបែបនេះគឺជារឿងដ៏សមរម្យ ហើយល្អ ខ្ញុំងឿងឆ្ងល់ថាមានអ្វីលើសពីនេះទៀតទេ ។

តើវាអាចទៅរួចដែរទេថា ព្រះរាជបំណងដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវគឺដើម្បីបង្រៀនអំពីកិច្ចការនៃអ្នកគង្វាលល្អ ?

តើវាអាចទៅរួចដែរទេថា ទ្រង់កំពុងថ្លែងទីបន្ទាល់ពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះកូនចៅដ៏ចចេសរឹងរូស ? …

វាមិនសំខាន់ថាតើបងប្អូនបានវង្វេងដោយរបៀបណានោះទេ—មិនថាដោយសារតែការជ្រើសរើសដែលខ្វះការពិចារណា ឬដោយសារកាលៈទេសៈដែលបងប្អូនមិនអាចគ្រប់គ្រងបាននោះទេ ។ …

ដោយសារទ្រង់ស្រឡាញ់ នោះទ្រង់នឹងស្វែងរកបងប្អូន ។ ទ្រង់នឹងដាក់បងប្អូននៅលើស្មាទ្រង់ដោយអំណរ ។ ហើយនៅពេលទ្រង់នាំបងប្អូនត្រឡប់មកផ្ទះ នោះទ្រង់នឹងមានបន្ទូលទៅមនុស្សគ្រប់គ្នាថា « សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ » [ លូកា ១៥:៦ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « He Will Place You on His Shoulders and Carry You Home » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០២ )

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងដឹងថាទ្រង់ និងព្រះវរបិតាសួគ៌យើង មានសេចក្តីមេត្តាករុណាខ្លាំងប៉ុណ្ណា ?

  • តើការយល់ដឹងអំពីនិស្ស័យនៃសេចក្ដីមេត្តាករុណារបស់ទ្រង់ទាំងទ្វេអាចជួយអ្នកបានយ៉ាងដូចម្តេច ចំពោះកាលៈទេសៈជីវិតរបស់អ្នកឥឡូវនេះ ?

ភស្តុតាងអំពីនិស្ស័យនៃសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ

វិធីមួយដែលយើងអាចពង្រឹងទីបន្ទាល់របស់យើងអំពីគោលការណ៍ដំណឹងល្អបាន គឺការស្វែងរកឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីសេចក្ដីពិតពេញលេញនៃគោលការណ៍ទាំងនោះ ។ នៅពេលអ្នកឃើញភស្តុតាងនៃគោលការណ៍ដំណឹងល្អនៅក្នុងជីវិតរបស់អ្នកដទៃ នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្តីសង្ឃឹម និងភាពជឿជាក់ថា គោលការណ៍ទាំងនោះនឹងផ្ដល់ពរជ័យដល់ជីវិតអ្នកផងដែរ ។ ការផ្តល់យោបល់ខាងក្រោមនេះអាចជួយអ្នកឲ្យឃើញនូវឧទាហរណ៍ជាក់ស្តែងនៃសេចក្តីពិតដែលថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យមេត្តាករុណា និងប្រាថ្នាចង់ជួយសង្រ្គោះអ្នកដែលវង្វេងខាងវិញ្ញាណ

សូមស្រាវជ្រាវបទគម្ពីរទាំងឡាយរកដំណើររឿងដែលបង្ហាញថា តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានការអភ័យទោសនិងសេចក្ដីមេត្តាករុណាយ៉ាងណាដែរ ។ ប្រសិនបើអ្នកត្រូវការជំនួយ សូមពិចារណាសិក្សាពីដំណើររឿងបទគម្ពីរមួយ ឬទាំងពីរដូចតទៅនេះ ៖ យ៉ូហាន ៨:១–១១ ; អាលម៉ា ៣៦:៦–២១

អ្នកក៏អាចមើលវីដេអូមួយ ឬទាំងពីរខាងក្រោមនេះផងដែរ ៖ « The Savior Wants to Forgive » ( ៥:៥០ ) និង « Principles of Peace: Repentance #PrinceofPeace » ( ២:៥៧ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។ វីដេអូទាំងនេះបង្ហាញពីឧទាហរណ៍ អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទឈោងទៅជួយដោយសេចក្ដីមេត្តាករុណា និងការអភ័យទោសដល់អ្នកដែលវង្វេងខាងវិញ្ញាណនៅសម័យរបស់យើង ។

១. នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមពិពណ៌នាអំពីឧទាហរណ៍ដែលអ្នកបានជ្រើសរើស ហើយឆ្លើយសំណួរខាងក្រោម ។

  • តើអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នករៀនអ្វីខ្លះ ចេញពីឧទាហរណ៍ដែលអ្នកបានជ្រើសរើសនេះ ?

  • តើអ្នកបានកត់សម្គាល់ឃើញព្រះអង្គសង្គ្រោះបង្ហាញសេចក្ដីមេត្តាករុណា ហើយស្វែងរកអ្នកដែលវង្វេងតាមរបៀបណាខ្លះ ?

ការរកមើលឧទាហរណ៍នៃគោលការណ៍ដំណឹងល្អនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក និងនៅក្នុងជីវិតរបស់មនុស្សដែលអ្នកស្គាល់ អាចជាវិធីដ៏មានឥទ្ធិពលពិសេសមួយ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ថា វាជាការពិត ។

២. សូមបំពេញអ្វីខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

ដោយមិនប្រាប់ពីព័ត៌មានលម្អិត ឬឈ្មោះផ្ទាល់ខ្លួន សូមពិពណ៌នាអំពីនរណាម្នាក់ដែលអ្នកស្គាល់ពីជីវិតរបស់គាត់ ដែលជាភស្តុតាងបង្ហាញថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យមេត្តាករុណា ហើយស្វែងរកអ្នកដែលវង្វេងនៅសម័យរបស់យើង ។សូមពិចារណាពីរបៀបដែលឧទាហរណ៍ទាំងនេះជួយពង្រឹងទីបន្ទាល់របស់អ្នក អំពីនិស្ស័យនៃសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីមូលហេតុដែលវាសំខាន់សម្រាប់អ្នក ដើម្បីដឹងរឿងនេះអំពីទ្រង់ទាំងទ្វេ ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើចៀមដែលវង្វេងនៅក្នុង ម៉ាថាយ ១៨:១២–១៣ ជានរណា ?

អេសាយបានពន្យល់ថា « យើង ទាំងអស់គ្នា បានទាសចេញដូចជាចៀម គឺយើងបានបែរ ចេញ ទៅតាមផ្លូវយើងរៀងខ្លួន » ( អេសាយ ៥៣:៦ ; បានបន្ថែមការគូសបញ្ជាក់ ) ។ ដូច្នេះ ចៀមដែលវង្វេងដែលត្រូវការជួយសង្គ្រោះដោយអ្នកគង្វាលល្អ តំណាងឲ្យយើងម្នាក់ៗ ។

តើព្រះវរបិតាសួគ៌មានព្រះទ័យយ៉ាងណា ចំពោះអស់អ្នកដែលកំពុងព្យាយាមដើរតាមទ្រង់ ប៉ុន្តែដែលដួលម្តងហើយម្តងទៀតនោះ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតក្នុងគណៈប្រធានទីមួយ បានជួយឆ្លើយសំណួរនេះ ។ អ្នកអាចចង់មើលវីដេអូ « Four Titles » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:០៧ ដល់ ៤:៤៩ ។

//media.ldscdn.org/webvtt/general-conference/april-2013-general-conference/2013-04-3040-president-dieter-f-uchtdorf-en.vtt

រូបភាព
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

យើងទាំងអស់គ្នាធ្លាប់ឃើញក្មេងរៀនដើរ ។ គាត់បោះជំហានខ្លីៗទាំងឃ្លីងឃ្លោង ។ គាត់ដួល ។ តើយើងស្ដីបន្ទោសការខិតខំបែបនេះឬ ? ប្រាកដជាពុំមែនហើយ ។ តើឪពុកនឹងដាក់ទោសក្មេងដែលជំពប់ជើងដួលអ្វីខ្លះ ? យើងលើកទឹកចិត្ត យើងអបអរ ហើយយើងសរសើរ ដោយសារជំហានខ្លីៗនោះហើយ ទើបធ្វើឲ្យក្មេងប្រែក្លាយដូចជាឪពុកម្ដាយខ្លួន ។

ឥឡូវ បងប្អូនប្រុស បើប្រៀបនឹងភាពឥតខ្ចោះនៃព្រះ យើងជាមនុស្សមិនខុសពីក្មេងដែលចេះដើរតេះតះនោះទេ ។ តែព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើងចង់ឲ្យយើងប្រែក្លាយដូចជាទ្រង់ ហើយបងប្អូនប្រុសជាទីស្រឡាញ់ នោះគួរតែជាគោលដៅដ៏អស់កល្បរបស់យើងផងដែរ ។ ព្រះជ្រាបថា យើងមិនអាចទៅដល់ទីនោះភ្លាមៗបានឡើយ តែដោយមួយជំហានម្ដងៗ ។

ខ្ញុំមិនជឿលើព្រះដែលដាក់ច្បាប់ និងបញ្ញត្តិសម្រាប់តែធ្វើឲ្យយើងបរាជ័យ ដើម្បីទ្រង់អាចដាក់ទោសយើងនោះឡើយ ។ ខ្ញុំជឿលើព្រះវរបិតាសួគ៌ដែលស្រឡាញ់ ហើយបារម្ភ ហើយដែលរីករាយគ្រប់កិច្ចខិតខំរបស់យើងដើម្បីរីកចម្រើន ហើយដើរឆ្ពោះទៅរកទ្រង់ ។ សូម្បីតែពេលយើងដួល ទ្រង់ជំរុញយើងកុំឲ្យបាក់ទឹកចិត្ត—កុំឲ្យចុះចាញ់ ឬគេចពីការទទួលខុសត្រូវយើង—តែត្រូវក្លាហាន ស្វែងរកក្ដីជំនឿយើង ហើយបន្តព្យាយាមទៀត ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Four Titles » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨ )

ដោយសារព្រះស្រឡាញ់យើងដល់ម្លឹង តើយើងពិតជាត្រូវខិតខំរក្សាព្រះបញ្ញត្តិរបស់ទ្រង់ដើម្បីត្រូវបានសង្រ្គោះឬ ?

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖

រូបភាព
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

អ្នកខ្លះហាក់ដូចជាឲ្យតម្លៃចំពោះសេចក្តីស្រឡាញ់របស់ព្រះ ព្រោះតែក្តីសង្ឃឹមថា សេចក្តីស្រឡាញ់ដ៏ធំធេង និងគ្មានលក្ខខណ្ឌរបស់ទ្រង់ នឹងជួយដោះសារឲ្យពួកគេដោយសេចក្តីអាណិតមេត្តាថា ពួកគេមិនចាំបាច់គោរពច្បាប់របស់ទ្រង់ឡើយ ។ …

ប្រសិនបើមនុស្សម្នាក់យល់ដឹងពីការបង្រៀនរបស់ព្រះយេស៊ូវ នោះគាត់ ឬនាងមិនអាចសន្និដ្ឋានដោយសមហេតុផលថា ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ឬព្រះរាជបុត្រាដ៏ទេវភាពរបស់ទ្រង់ជឿថា សេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេអាចលើសជំនួសព្រះបញ្ញត្តិរបស់ទ្រង់ទាំងទ្វេនោះទេ ។ …

ព្រះយេស៊ូវបានបង្រៀនថា « មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ » ( ម៉ាថាយ ៧:២១ ) ។

( ដាល្លិន អេក អូក « Love and Law » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦ ២៨ )