ថ្នាក់​សិក្ខាសាលា
ម៉ាកុស ៩:១៤–២៩


ម៉ាកុស ៩:១៤–២៩

« ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង »

រូបភាព
A man holding his son in his arms as he presents the boy to Jesus Christ to be healed. Christ is depicted standing and reaching with His and toward the boy’s head. The painting depicts Jesus Christ healing and casting a devil out of the boy.

ព្រះយេស៊ូវគ្រីស្ទបានយាងមកជួបមនុស្សមួយក្រុម ដែលសួរសំណួរដល់សិស្សរបស់ទ្រង់ ព្រោះពួកសិស្សមិនអាចដេញវិញ្ញាណអាក្រក់ចេញពីកូនប្រុសរបស់បុរសម្នាក់បានឡើយ ។ បន្ទាប់ពីបង្រៀនឪពុកនេះអំពីសេចក្ដីជំនឿហើយ ព្រះយេស៊ូវគ្រីស្ទបានប្រោសកូនប្រុសនោះ ។ មេរៀននេះនឹងជួយអ្នកឲ្យពិនិត្យមើលសេចក្ដីជំនឿរបស់អ្នកលើព្រះអម្ចាស់ ហើយស្វែងរកវិវរណៈអំពីរបៀបដែលអ្នកអាចពង្រឹងសេចក្ដីជំនឿបាន ។

បញ្ហាប្រឈមចំពោះសេចក្ដីជំនឿ

សូមស្រមៃថា អ្នកកំពុងតែជួបប្រទះនូវបញ្ហាប្រឈមដូចខាងក្រោម ៖

មានអារម្មណ៍ថាគេមិនស្វាគមន៍នៅព្រះវិហារជំងឺធ្លាក់ទឹកចិត្តសមាជិកគ្រួសារម្នាក់ចាកចេញពីសាសនាចក្រការស្លាប់របស់មិត្តម្នាក់

  • តើបទពិសោធន៍ទាំងនេះអាចប៉ះពាល់ដល់ជំនឿ និងការទុកចិត្តរបស់នរណាម្នាក់ទៅលើព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្តេច ?

  • តើបទពិសោធន៍ផ្សេងទៀតណាខ្លះ ដែលអាចសាកល្បងសេចក្ដីជំនឿរបស់ក្មេងជំទង់ម្នាក់លើព្រះគ្រីស្ទ ?

  • តើបទពិសោធន៍អ្វីដែលអ្នក ឬអ្នកផ្សេងទៀតធ្លាប់មាន ដែលបានបង្ហាញអ្នក អំពីសារៈសំខាន់នៃការមានសេចក្ដីជំនឿដ៏រឹងមាំទៅលើព្រះយេស៊ូវគ្រីស្ទក្នុងអំឡុងគ្រាលំបាក ?

សូមបំពេញការវាយតម្លៃខ្លួនឯងដូចខាងក្រោមនេះ ៖

សកម្មភាពគុណលក្ខណៈ ៖ សេចក្ដីជំនឿ

សូមជ្រើសរើសលេខដែលពិពណ៌នា ថា តើសេចក្តីថ្លែងការណ៍នីមួយៗអនុវត្តត្រូវចំពោះអ្នកបំផុតញឹកញាប់ប៉ុណ្ណា ។ សូមចងចាំថា ការលូតលាស់ខាងវិញ្ញាណគឺជាដំណើរការបន្តិចម្តងៗ ហើយគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ។

១ = មិនត្រូវសោះ; ២ = ពេលខ្លះ; ៣ = ជាញឹកញាប់; ៤ = ស្ទើរតែគ្រប់ពេល; ៥ = ជានិច្ចកាល

________ ១ . ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលយកទ្រង់ថាជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។ ( នីហ្វៃទី២ ២៥:២៩ )________ ២ . ខ្ញុំមានសេចក្តីជំនឿដែលចាំបាច់ ដើម្បីជួយធ្វើឲ្យរឿងល្អៗកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ឬជីវិតរបស់អ្នកដទៃ ។ ( អេធើរ១២:១២ )________ ៣ . ខ្ញុំទុកចិត្តលើព្រះអង្គសង្គ្រោះល្មមគ្រប់គ្រាន់ដើម្បីទទួលយកឆន្ទៈរបស់ទ្រង់ ហើយធ្វើអ្វីដែលទ្រង់បង្គាប់ ។ ( នីហ្វៃទី១ ៣:៧ )

  • សូមពិចារណាពីចំណុចដែលអ្នករឹងមាំ ។ តើបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យរឹងមាំនៅក្នុងចំណុចទាំងនេះ ?

  • តើអ្នកត្រូវពង្រឹងចំណុចមួយណា ?

« នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង »

បន្ទាប់ពីបទពិសោធន៍របស់ទ្រង់ជាមួយ ពេត្រុស យ៉ាកុប និងយ៉ូហាន នៅលើភ្នំប្រែរូប នោះព្រះយេស៊ូវបានយាងមកជួបបុរសម្នាក់ ដែលចង់ឲ្យកូនប្រុសរបស់គាត់បានជាសះស្បើយពីវិញ្ញាណអាក្រក់ ។

សូមអាន ម៉ាកុស ៩:១៤–២២ ដោយរកមើលស្ថានភាពលំបាកដែលឪពុក និងកូននេះបានប្រឈម ។

  • តើអ្នកគិតថា ឪពុករូបនេះមានអារម្មណ៍យ៉ាងណា នៅពេលដែលពួកសិស្សរបស់ព្រះអង្គសង្គ្រោះមិនអាចប្រោសកូនប្រុសរបស់គាត់ឲ្យជាសះស្បើយបាននោះ ?

  • តើមានពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ មានហេតុផលដើម្បីទូលទៅកាន់ព្រះអម្ចាស់ថា « នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង ? »

  • តើអ្នកដឹងអ្វីខ្លះចេញពីបទពិសោធន៍របស់អ្នក អំពីព្រះទ័យរបស់ព្រះអម្ចាស់ក្នុងការបង្ហាញសេចក្ដីអាណិតមេត្តា ?

  • ហេតុអ្វីព្រះយេស៊ូវគ្រីស្ទអាចមានសេចក្ដីអាណិតមេត្តាដល់យើងម្នាក់ៗ ?

សូមអាន ម៉ាកុស ៩:២៣–២៧ ដើម្បីមើលថាមានអ្វីកើតឡើងបន្ទាប់ទៀត ។ សូមពិចារណាសម្គាល់ពាក្យ ឃ្លា ឬសេចក្តីពិតណា ដែលអ្នកមានអារម្មណ៍ថាសំខាន់ដើម្បីចងចាំ ។

  • តើព្រះអង្គសង្គ្រោះបានប្រាប់អ្វីដល់ឪពុករូបនេះ នៅពេលគាត់សូមជំនួយ ?

  • តើអ្នកចាប់អារម្មណ៍លើអ្វីខ្លះ អំពីការឆ្លើយតបរបស់ឪពុករូបនេះទៅកាន់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ២៤ ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះ ដែលជួយអ្នកឲ្យនិយាយថា « ខ្ញុំជឿហើយ លោកម្ចាស់អើយ » ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគូសបញ្ជាក់ពីសារៈសំខាន់នៃសេចក្ដីពិត ដែលយើងអាចរៀនចេញពីដំណើររឿងនេះបាន ។

រូបភាព
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ពេលប្រឈមនឹងឧបសគ្គនៃជំនឿ ឪពុករូបនោះពង្រឹងកម្លាំងគាត់មុន ហើយបន្ទាប់មក ទទួលស្គាល់ភាពខ្វះចន្លោះរបស់គាត់ ។ ការប្រកាសផ្ដើមដំបូងរបស់គាត់ គឺវិជ្ជមាន ហើយគ្មានការស្ទាក់ស្ទើរ ៖ « ខ្ញុំជឿហើយ លោកម្ចាស់អើយ » ។ ខ្ញុំចង់និយាយទៅអ្នកទាំងអស់ ដែលចង់បានជំនឿបន្ថែមទៀត ថាចូរចងចាំពីបុរសរូបនេះ ! ក្នុងគ្រានៃការភ័យខ្លាច ឬសង្ស័យ ឬមានបញ្ហា ចូរតោងជាប់នូវជំនឿដែលអ្នកមានរួចហើយ សូម្បីតែជំនឿនោះនៅមានកម្រិតក្ដី ។ … ចូរតោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកដឹងរួចហើយ ហើយឈររឹងមាំរហូតដល់បានចំណេះដឹងបន្ថែម ។ …

… ពេលការសង្ស័យ ឬការលំបាកមកដល់ ចូរកុំខ្លាចនឹងសុំជំនួយ ។ … ព្រះនឹងបញ្ជូនជំនួយទៅទាំងសង្ខាងនៃវាំងនន ដើម្បីពង្រឹងជំនឿយើងជានិច្ច ។

( ជែហ្វ្រី អ័រ ហូឡិន « Lord, I Believe » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៤ )

  • តើយើងអាចរៀនអ្វីខ្លះចេញពីដំណើររឿងព្រះគម្ពីរនេះ និងការបង្រៀនរបស់អែលឌើរ ហូឡិន ?

សេចក្ដីពិតមួយដែលយើងរៀនមកពីដំណើររឿងនេះ គឺថា នៅពេលយើងជ្រើសរើសជឿលើព្រះវរបិតាសួគ៌ ហើយស្វែងរកជំនួយពីទ្រង់តាមរយៈការអធិស្ឋាន នោះទ្រង់នឹងជួយយើងឲ្យពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ

  • តើអ្នកគិតថា វាមានន័យយ៉ាងដូចម្តេចដើម្បី « តោងជាប់នូវជំនឿដែលអ្នកមានរួចហើយ » និង « តោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកដឹងរួចហើយ » ?

វិធីមួយដើម្បី « តោងជាប់នូវជំនឿដែលអ្នកមានរួចហើយ » និង « តោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកដឹងរួចហើយ » គឺត្រូវចងចាំ និងពឹងផ្អែកលើបទពិសោធន៍ពីមុនៗ ដែលបានពង្រឹងសេចក្ដីជំនឿរបស់អ្នក ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបរិយាយបទពិសោធន៍ទាំងនេះ ៖

រូបភាព
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ទន្ទឹមនឹងការណែនាំដ៏សុខសាន្ដ ដែលយើងបានទទួលពីព្រះវិញ្ញាណបរិសុទ្ធ ពីមួយគ្រាទៅមួយគ្រា ព្រះដ៏ប្រកបដោយអានុភាព បានអះអាងដល់យើងម្នាក់ៗដោយផ្ទាល់ថា ទ្រង់ស្គាល់យើង ហើយស្រឡាញ់យើង ហើយទ្រង់នឹងប្រទានពរជាក់លាក់ និងបើកចំហដល់យើង ។ …

… នៅពេលមានការលំបាក ការសង្ស័យផ្ទាល់ខ្លួន ឬការបាក់ទឹកចិត្តធ្វើឲ្យផ្លូវយើងងងឹត … អនុស្សាវរីយខាងវិញ្ញាណដ៏មានអត្ថន័យ [ ទាំងនេះ ] … គឺដូចជាសិលាដែលមានពន្លឺ ដែលជួយបំភ្លឺផ្លូវខាងមុខ ដោយធានាប្រាប់យើងថា ព្រះស្គាល់យើង ស្រឡាញ់យើង និងបានបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទឲ្យមកជួយយើងត្រឡប់ទៅផ្ទះវិញ ។

( នែល អិល អាន់ឌើរសិន « Spiritually Defining Memories » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៩, ២១ )

១. សូមបំពេញសកម្មភាពដូចខាងក្រោមនេះ ហើយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីចែកចាយជាមួយគ្រូបង្រៀនរបស់អ្នក ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសមួយសន្លឹក សូមគូសស្នាមដៃម្ខាងរបស់អ្នក ។ នៅពាក់កណ្តាលនៃការគូសស្នាមនេះ សូមសរសេរឃ្លាថា « ខ្ញុំជឿហើយ លោកម្ចាស់អើយ » ដើម្បីតំណាងឲ្យការកាន់ខ្ជាប់នូវអ្វីដែលអ្នកបានដឹងរួចហើយ ។ នៅជុំវិញឃ្លានេះ សូមសរសេរមូលហេតុលម្អិតសង្ខេបៗដែលអ្នកដឹង ឬជឿថា « ព្រះស្គាល់ [ អ្នក ] ស្រឡាញ់ [ អ្នក ] និងបានបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទឲ្យមកជួយ [ អ្នក ] ឲ្យមកជួយយើងត្រឡប់ទៅផ្ទះវិញ » ។

  • តើការចងចាំដល់បទពិសោធន៍ដែលព្រះបានប្រទានដល់អ្នករួចហើយ និងមេរៀនដែលទ្រង់បានបង្រៀនអ្នករួចហើយ អាចជួយពង្រឹងដល់អ្នកនៅក្នុងគ្រាលំបាកបានយ៉ាងដូចម្ដេច ?

សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកនឹងធ្វើបាន ឬនឹងបន្តធ្វើ ដើម្បីអញ្ជើញឲ្យមានបទពិសោធន៍ ដែលជួយអ្នកឲ្យដឹងថាព្រះស្គាល់អ្នក ហើយស្រឡាញ់អ្នក ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

ម៉ាកុស ៩:២៩ ។ តើព្រះអង្គសង្រ្គោះចង់មានន័យអ្វី នៅពេលទ្រង់មានបន្ទូលថា « ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ » ?

ការតមអាហារ និងការអធិស្ឋានអាចអញ្ជើញឲ្យមានអំណាចខាងវិញ្ញាណកាន់តែច្រើនមកពីព្រះអម្ចាស់ ។ បញ្ហាប្រឈមមួយចំនួន ដូចជានៅពេលដែលពួកសាវកព្យាយាមបណ្តេញវិញ្ញាណអាក្រក់ចេញ អាចតម្រូវឲ្យមានអំណាចដ៏អស្ចារ្យជាងនេះ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អំណាចដ៏ផ្អែមល្ហែមនៃការអធិស្ឋាន អាចត្រូវបានពង្រឹងដោយការតមអាហារ … នៅពេលសមស្របទៅនឹងតម្រូវការជាក់លាក់មួយ » ( « Sweet Power of Prayer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៧ ) ។

តើខ្ញុំអាចរៀនបន្ថែមទៀតអំពីសេចក្ដីជំនឿ និងការសង្ស័យនៅឯណា ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនសេចក្ដីពិតបន្ថែមទៀតអំពីការពង្រឹងសេចក្ដីជំនឿ និងការដោះស្រាយមន្ទិលសង្ស័យ ។ ដើម្បីស្តាប់សេចក្ដីពិតបន្ថែមទាំងនេះមួយចំនួន សូមពិចារណាមើលវីដេអូ « Lord, I Believe » ពីលេខកូដម៉ោង ៥:៥៧ ដល់ ១០:២៨ ។