ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៥:១–៩


ម៉ាថាយ ១៥:១–៩

តើអ្នក « ធ្វើខុសនឹងបញ្ញត្តិព្រះ ដោយកាន់តាមទំនៀមទម្លាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរឬទេ ? »

រូបភាព
Jesus talking to Pharisees in Jerusalem. Movie still from The Life of Jesus Christ Bible Videos.

នៅពេលដែលពួកអាចារ្យ និងពួកផារិស៊ីបានសួរថា ហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវមិនធ្វើតាមទំនៀមទម្លាប់របស់ពួកគេ នោះព្រះអង្គសង្គ្រោះបានឆ្លើយតបដោយស្តីបន្ទោសដល់អស់អ្នកដែលប្រើទំនៀមទម្លាប់ជាលេស ដើម្បីបំពានព្រះបញ្ញត្តិរបស់ព្រះ ។ មេរៀននេះអាចជួយអ្នកស្វែងយល់ថា តើទំនៀមទម្លាប់របស់អ្នកមួយណា ដែលជួយអ្នកឲ្យកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ហើយមួយណាដែលអាចបំបែកអ្នកចេញពីទ្រង់ ។

ទំនៀមទម្លាប់

សូមអានសាច់រឿងខាងក្រោមនេះ ។

  • គ្រួសាររបស់យុវនារីម្នាក់មានទម្លាប់ខិតខំរៀនសូត្រយ៉ាងយកចិត្តទុកដាក់ ។ នាងត្រូវបានគ្រួសាររំពឹងថានឹងធ្វើកិច្ចការសាលា និងការប្រលងនានាបានល្អ ។

  • អស់ជាច្រើនជំនាន់មកហើយ ក្រុមគ្រួសាររបស់យុវជនម្នាក់បានដាក់អាទិភាពក្នុងការអធិស្ឋានជារៀងរាល់ព្រឹក និងជារៀងរាល់យប់ ។

  • ព្រឹត្តិការណ៍សង្គមដ៏ធំមួយ ដែលក្មេងស្រីជាច្រើនត្រូវស្លៀកសម្លៀកបំពាក់មិនសូវសមរម្យ កំពុងតែខិតមកជិតដល់ ។ យុវនារីម្នាក់ត្រូវសម្រេចចិត្តថា នាងនឹងស្លៀកពាក់បែបណាសម្រាប់ឱកាសនោះ ។

  • អស់ជាច្រើនឆ្នាំមកហើយ យុវជនជាច្រើននៅក្នុងវួដមួយចំនួនមិនបានចូលរួមដោយស្មោះត្រង់នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យរបស់ពួកគេទេ ។ រឿងនេះរួមមានទាំងការយឺតយ៉ាវ ការមិនយកចិត្តទុកដាក់ និងលែងផ្ញើសារ ឬលេងហ្គេមនៅលើទូរសព្ទដៃរបស់ពួកគេនៅក្នុងថ្នាក់ផងដែរ ។

  • វាជាទំនៀមទម្លាប់នៅសាលារៀនមួយ ដែលសិស្សធំៗធ្វើបាបលើសិស្សតូចៗ ។

សូមឆ្លើយសំណួរខាងក្រោមដែលទាក់ទងនឹងសាច់រឿងមុនៗ ។

  • ហេតុអ្វីបានជាអ្នកគិតថា ទំនៀមទម្លាប់របស់យើងមានសារៈសំខាន់ ?

  • តើទំនៀមទម្លាប់របស់យើងអាចប៉ះពាល់ដល់សមត្ថភាពរបស់យើង ដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?

  • ហេតុអ្វីបានជាពិបាកសម្រាប់នរណាម្នាក់ ក្នុងការវាយតម្លៃអំពីទំនៀមទម្លាប់របស់ពួកគេ ឬដើម្បីផ្លាស់ប្តូរទំនៀមទម្លាប់មិនសមរម្យរបស់ពួកគេ ?

កាលដែលអ្នកសិក្សាមេរៀននេះ អ្នកនឹងរៀនពីការបង្រៀនខ្លះៗរបស់ព្រះយេស៊ូវគ្រីស្ទអំពីទំនៀមទម្លាប់ ។ ទំនៀមទម្លាប់គឺជា « ជាជំនឿ និងការប្រព្រឹត្តទាំងឡាយដែលបានបន្តមកពីតំណមួយទៅតំណមួយទៀត » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ » « ទំនៀមទម្លាប់ » គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពីទំនៀមទម្លាប់ខ្លះៗដែលជាផ្នែកមួយនៃជីវិតរបស់អ្នក ។

ការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីទំនៀមទម្លាប់

ដើម្បីយល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន វាអាចមានគុណប្រយោជន៍ណាស់ក្នុងការដឹងពីបរិបទ ឬសាវតាររបស់ ម៉ាថាយ ១៥

ជាដំបូង សូមអាន ម៉ាថាយ ១៥:១–៩ ។ បន្ទាប់មក សូមអានជំនួយបរិបទខាងក្រោម ហើយបន្ទាប់មក សូមអានបទគម្ពីរដដែលនេះម្តងទៀត ដោយកត់សម្គាល់ពីភាពខុសគ្នាដែលការយល់ពីបរិបទបានជួយ ។

ជំនួយបរិបទសម្រាប់ម៉ាថាយ ១៥ ៖ នៅជំនាន់របស់ព្រះអង្គសង្រ្គោះ អ្នកដឹកនាំសាសន៍យូដាបានបង្រៀនក្រឹត្យវិន័យដែលមានចែងជាលាយលក្ខណ៍អក្សររបស់ម៉ូសេ ព្រមទាំងក្រឹត្យវិន័យដែលមានផ្ទាល់មាត់ដែលព្រះមិនបានប្រទានឲ្យផងដែរ ប៉ុន្តែជាទំនៀមទម្លាប់ក្នុងចំណោមប្រជាជននេះ ។ នេះរួមបញ្ចូលទាំងការរាប់ជំហាននៅថ្ងៃឈប់សម្រាក និងការលាងដៃឲ្យបានច្រើនដង មុនពេលបរិភោគអាហារ ដែលតំណាងឲ្យភាពបរិសុទ្ធខាងវិញ្ញាណរបស់មនុស្សម្នាក់ ។ ក្រឹត្យវិន័យនៃទំនៀមទម្លាប់ផ្នែកខ្លះត្រូវបានគេប្រើនៅក្នុងហេតុផលដែលអាត្មានិយម ។ ឧទាហរណ៍ ការគោរពឪពុក និងម្តាយរបស់អ្នកគឺជាបទបញ្ញត្តិមួយនៅក្នុងក្រឹត្យវិន័យរបស់ម៉ូសេ ( សូមមើល និក្ខមនំ ២០:១២ ) ប៉ុន្តែបុគ្គលខ្លះបានប្រើក្រឹត្យវិន័យផ្ទាល់មាត់ ដើម្បីបង្ហាញពីការរំលោភលើច្បាប់នេះដោយអះអាងថា លុយ ឬធនធានរបស់ពួកគេត្រូវបានឧទ្ទិសជា « ដង្វាយ » ចំពោះព្រះ ( ម៉ាថាយ ១៥:៥ ) ហេតុដូច្នេះហើយ មិនមានប្រើដើម្បីមើលថែទាំឪពុកម្តាយវ័យចំណាស់របស់ពួកគេឡើយ ។ ការផ្លាស់ប្តូរទាំងនេះមិនមែនជាផ្នែកមួយនៃចេតនាដើមនៃច្បាប់ និងបទបញ្ញត្តិឡើយ ហើយក៏មិនគាប់ព្រះហទ័យព្រះដែរ ។

សូមអាន ម៉ាថាយ ១៥:១–៩ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីទំនៀមទម្លាប់ ។

  • តើអ្នកគិតថា ព្រះអង្គសង្គ្រោះកំពុងបង្រៀនអំពីអ្វីនៅក្នុងខគម្ពីរទាំងនេះ ? សូមស្វែងរកសេចក្តីពិតមួយ ឬពីរដែលអ្នករកឃើញ ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើទំនៀមទម្លាប់ខាងលោកិយអ្វីខ្លះ ដែលខ្ញុំប្រហែលជាត្រូវដកចេញពីជីវិតរបស់ខ្ញុំ ?

នៅក្នុងសុន្ទរកថារបស់លោក « Repentance and Change » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៣៩ ) ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានផ្តល់ឧទាហរណ៍ជាច្រើនអំពី « ឥរិយាបទនៃ…អាកប្បកិរិយាដែល [ អាច ] ផ្ទុយនឹងព្រះបញ្ញត្តិ សេចក្តីសញ្ញា និងវប្បធម៌នៃដំណឹងល្អ » ។ អាកប្បកិរិយារបស់យើងអាចខុសពីទំនៀមទម្លាប់របស់ពិភពលោក នៅពេលយើងនិយាយអំពីរឿងដូចជា ព្រហ្មចារីភាព និងរូបអាសគ្រាម ការទៅព្រះវិហារ ភាពស្មោះត្រង់ និងតំណែង ឬស្ថានភាពសង្គម ។ សូមពិចារណាមើល ឬអានសុន្ទរកថារបស់ប្រធាន អូក ទាំងអស់ ឬផ្នែកខ្លះដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

នៅក្នុងសុន្ទរកថារបស់លោក « The Culture of Christ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៨–៥០ ) អែលឌើរ វិល្លាម ខេ ចាកសុន នៃពួកចិតសិបនាក់ បានប្រៀបធៀបវប្បធម៌ខាងលោកិយទៅនឹងវប្បធម៌របស់ព្រះគ្រីស្ទ ។ សូមពិចារណាមើល ឬអានសុន្ទរកថារបស់គាត់ទាំងអស់ ឬផ្នែកខ្លះ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

តើវាអាចទៅរួចទេ ដែលខ្ញុំនៅតែរក្សាទំនៀមទម្លាប់វប្បធម៌របស់ខ្ញុំ ហើយនៅតែធ្វើតាមព្រះអង្គសង្រ្គោះនោះ ?

វីដេអូខាងក្រោមនេះផ្តល់នូវឧទាហរណ៍មួយអំពីរបៀបរក្សាទំនៀមទម្លាប់វប្បធម៌ ហើយនៅតែធ្វើតាមព្រះអង្គសង្គ្រោះបាន ។