ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៦


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៦

ស្វែងយល់ និងពន្យល់

រូបភាព
A group of teenagers sit in a classroom learning together while a young woman reads from the scriptures, the other youth follow along. The teacher can be seen standing to the side.

គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយអាចពន្យល់វាជាពាក្យសម្ដីផ្ទាល់របស់អ្នក ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកពង្រីកការយល់ដឹងរបស់អ្នក និងពន្យល់ពីសេចក្ដីពិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។

ការស្វែងយល់ពីព្រះគម្ពីរ

  • តើយុទ្ធសាស្រ្តអ្វីខ្លះដែលអ្នកបានប្រើ ឬអាចប្រើបាន ដើម្បីស្វែងយល់ពីព្រះគម្ពីរឲ្យបានកាន់តែច្បាស់ ?

  • ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដើម្បីចំណាយពេលស្វែងយល់ពីការបង្រៀនរបស់ព្រះ ដែលមាននៅក្នុងព្រះគម្ពីរ ?

នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសប្រើយុទ្ធសាស្រ្តដ៏សាមញ្ញមួយ ដើម្បីធ្វើឲ្យការយល់ដឹងរបស់អ្នកអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មីកាន់តែច្បាស់ជាងមុន ។ អ្នកក៏នឹងមានឱកាសពន្យល់ដល់អ្នកដទៃនូវសេចក្ដីពិត ចេញពីវគ្គបទគម្ពីរដែលអ្នកជ្រើសរើសផងដែរ ។

ខាងក្រោមនេះគឺជាបញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ចេញពីពាក់កណ្តាលដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

លូកា ២:១០–១២

« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ » ។

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងថាសេចក្តីបង្រៀននេះមកពីព្រះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។ … ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ និងព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

ពង្រីកការយល់ដឹងរបស់អ្នក

យុទ្ធសាស្ត្រខាងក្រោមនេះអាចជួយអ្នកឲ្យយល់កាន់តែស៊ីជម្រៅអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។

ជារឿយៗ ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន មានរួមបញ្ចូលនូវសកម្មភាពសិក្សាព្រះគម្ពីរមួយ ដែលមានឈ្មោះថា « មួយបន្ទាត់ម្ដងៗ » ដែលក្នុងនោះពាក្យ ឬឃ្លាគន្លឹះមួយចំនួនតូចនៃវគ្គបទគម្ពីរត្រូវបានគេពន្យល់ ឬកំណត់យ៉ាងច្បាស់ ។ ដើម្បីមើលឧទាហរណ៏នៃសកម្មភាព « មួយបន្ទាត់ម្ដងៗ » សូមមើល « Fear Not » ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ៣២ ។

១. សូមបំពេញសកម្មភាពដូចខាងក្រោមនេះ ៖

សូមបង្កើតទំព័រ « មួយបន្ទាត់ម្ដងៗ » ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ចេញពីពាក់កណ្តាលដំបូងនៃព្រះគម្ពីរសញ្ញាថ្មី ។ សូមពិចារណាប្រើសម្ភារគំនូរសិល្បៈ ដើម្បីជួយអ្នកឲ្យបង្កើតទំព័រនេះតាមរបៀបមួយដែលមើលទៅទាក់ទាញ ។ សូមប្រើការណែនាំខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យបង្កើតទំព័ររបស់អ្នក ៖

  1. នៅលើក្រដាសទទេមួយ សូមសរសេរពាក្យនៃវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ។

  2. សូមជ្រើសរើសពាក្យ ឬឃ្លាយ៉ាងហោចណាស់ប្រាំ ចេញពីវគ្គបទគម្ពីរនោះដែលអ្នកចង់ផ្តោតលើ ។

  3. សូមស្វែងរកនិយមន័យ ការពន្យល់ ឧទាហរណ៍នានា បទគម្ពីរដែលទាក់ទង ឬសេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយឲ្យអ្នកយល់កាន់តែច្បាស់អំពីពាក្យ ឬឃ្លាដែលអ្នកបានជ្រើសរើសនោះ ។ សូមសរសេរអ្វីទាំងនេះនៅលើក្រដាស ។

  4. សូមរួមបញ្ចូលយ៉ាងហោចណាស់មួយកថាខណ្ឌនៅកន្លែងណាមួយនៅលើទំព័ររបស់អ្នក ដែលពន្យល់ពីអ្វីដែលវគ្គបទគម្ពីរនេះជួយអ្នកឲ្យយល់អំពីព្រះយេស៊ូវគ្រីស្ទ សាសនាចក្ររបស់ទ្រង់ ឬបេសកកម្មរបស់ទ្រង់ដើម្បីសង្គ្រោះយើង ។

ប្រសិនបើពេលវេលាអនុញ្ញាត សូមធ្វើសកម្មភាពនេះឡើងវិញជាមួយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយទៀតចេញពីបញ្ជីនោះ ។

ចែកចាយការបង្កើតរបស់អ្នក

សូមស្វែងរកនរណាម្នាក់ដើម្បីចែកចាយការបង្កើតរបស់អ្នកជាមួយ ។ នៅពេលអ្នកចែកចាយ សូមពន្យល់នូវរឿងមួយចំនួនដែលអ្នកបានរៀនអំពីវគ្គបទគម្ពីរនេះ នៅពេលអ្នកបានធ្វើសកម្មភាពនេះ ។