ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៧


យ៉ូហាន ៧

ធ្វើតាមព្រះឆន្ទៈទ្រង់ ដើម្បីដឹងពីគោលលទ្ធិទ្រង់

រូបភាព
Jesus Christ is teaching in the temple and being approached by the chief priests, elders and scribes who ask Him the source of his authority. Christ questions them whether the baptism of John the Baptist was of heaven or of man. Outtakes include closeups of people in the crowd and of Caiaphas.

អំឡុងពេលបុណ្យបារាំនៅក្រុងយេរូសាឡិម ព្រះយេស៊ូវបានពន្យល់ពីរបៀបដែលមនុស្សរាល់គ្នាអាចដឹងដោយខ្លួនឯងថា គោលលទ្ធិដែលទ្រង់បានបង្រៀនគឺមកពីព្រះវរបិតាសួគ៌ ។ មេរៀននេះនឹងជួយអ្នកឲ្យរកឃើញនូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីដឹងពីសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។

ជំនឿផ្សេងៗគ្នាអំពីព្រះយេស៊ូវគ្រីស្ទ

  • តើមនុស្សមានជំនឿអ្វីខ្លះអំពីសេចក្ដីពិតថា តើព្រះយេស៊ូវគ្រីស្ទជានរណា ?

  • ហេតុអ្វីវាសំខាន់សម្រាប់អ្នក ដើម្បីដឹងពីសេចក្ដីពិតនេះអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកដទៃគិតយ៉ាងណានោះទេ ?

សូមចំណាយពេលមួយនាទី ដើម្បីគិតអំពីអ្វីដែលមានឥទ្ធិពលលើជំនឿរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមកំណត់ថាតើប្រភពណាដែលអ្នកចង់ងាកទៅរកសេចក្ដីពិត ហើយសញ្ជឹងគិតពីរបៀបដែលវាមានឥទ្ធិពលលើជំនឿរបស់អ្នក ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីដឹងពីសេចក្ដីពិតនេះអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។

ដោយសារមានមនុស្សជាច្រើននៅទីក្រុងយេរូសាឡិម ដែលចង់ធ្វើគុតព្រះយេស៊ូវ នោះទ្រង់បានចូលរួមក្នុងពិធីបុណ្យបារាំដោយសម្ងាត់ ( សូមមើល យ៉ូហាន ៧:១, ១០ ) ។ នៅពេលដែលសាសន៍យូដាបានដើររកព្រះយេស៊ូវ និងពេញមួយពិធីបុណ្យនោះ មនុស្សបានបញ្ចេញមតិផ្សេងៗគ្នាប្រាប់គ្នាទៅវិញទៅមកថា តើព្រះយេស៊ូវជានរណា ។

ដើម្បីស្វែងយល់ពីអ្វីដែលមនុស្សបាននិយាយអំពីព្រះយេស៊ូវ សូមជ្រើសរើសសេចក្ដីយោងនៅខាងក្រោមនេះពីរ ឬបី ហើយឆ្លើយសំណួរដែលមានដូចតទៅ ។

យ៉ូហាន ៧:១២, ៤០–៤១

តើមនុស្សមានគំនិតខុសគ្នាអ្វីខ្លះអំពីសេចក្ដីពិតថា តើព្រះយេស៊ូវជានរណា ?

យ៉ូហាន ៧:៣១

ហេតុអ្វីបានជាមនុស្សមួយចំនួនជឿលើព្រះយេស៊ូវ ?

យ៉ូហាន ៧:៤១–៤២, ៥២

ហេតុអ្វីបានជាមនុស្សពិភាក្សាពីកន្លែងដែលព្រះយេស៊ូវមានដើមកំណើត ?

យ៉ូហាន ៧:៤៥–៤៦

តើពួកអាជ្ញាដែលត្រូវមកចាប់ខ្លួនព្រះយេស៊ូវនោះ បានចាប់អារម្មណ៍លើអ្វីខ្លះអំពីទ្រង់ ?

យ៉ូហាន ៧:៤៧

តើពួកផារិស៊ីបានពិពណ៌នាអំពីអ្នកដែលជឿលើព្រះយេស៊ូវយ៉ាងដូចម្តេច ?

  • តើមនុស្សបានផ្តល់ហេតុផលអ្វីខ្លះសម្រាប់ការជឿ ឬការមិនជឿលើព្រះយេស៊ូវគ្រីស្ទ ?

  • តើមនុស្សមួយចំនួនមានទស្សនៈអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់នៅសព្វថ្ងៃនេះ ?

  • តើយើងអាចដឹងពីសេចក្ដីពិតនេះអំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បង្រៀនដោយរបៀបណា ?

ការដឹងពីសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់

អំឡុងពេលបុណ្យបារាំ ព្រះយេស៊ូវបានយាងទៅព្រះវិហារបរិសុទ្ធដើម្បីបង្រៀន ។ ទ្រង់បានពន្យល់ដល់ប្រជាជននៅទីនោះថា ទាំងគោលលទ្ធិដែលទ្រង់បានបង្រៀន និងព្រះអង្គទ្រង់ផ្ទាល់គឺមកពីព្រះវរបិតាសួគ៌ ( សូមមើល យ៉ូហាន ៧:១៤, ១៦–១៨, ២៨–២៩ ) ។

សូមអាន យ៉ូហាន ៧:១៧ ដោយរកមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូលឲ្យប្រជាជនធ្វើ ដើម្បីដឹងថា អ្វីដែលព្រះយេស៊ូវបានបង្រៀនគឺពិត ហើយថាទ្រង់ត្រូវបានបញ្ជូនមកពីព្រះវរបិតាសួគ៌ ។

គោលការណ៍មួយដែលយើងអាចរៀនចេញពីខគម្ពីរនេះគឺថា ប្រសិនបើយើងធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ នោះយើងអាចដឹងថា គោលលទ្ធិរបស់ទ្រង់គឺពិត

ការធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌មានន័យថា ការរស់នៅដូចដែលទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ ។ ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទតែងតែរស់នៅ និងបង្រៀនអំពីព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ជានិច្ច ។

  • តើអ្នកអាចចែកចាយឧទាហរណ៍អ្វីខ្លះ អំពីការណ៍ដែលព្រះយេស៊ូវធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតា ?

  • តើអាចមានការពិបាកអ្វីខ្លះ នៅក្នុងការរស់នៅតាមគោលការណ៍ ដែលយើងមិនទាន់ដឹងថាពិតនោះ ?

ប្រធាន បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅ បានផ្តល់ដំបូន្មានដូចតទៅនេះអំពីការស្គាល់សេចក្ដីពិត ៖

រូបភាព
Official portrait of Bonnie Lee Green Oscarson, Young Women general president, 2013. Sustained at the April 2013 general conference.

ពេលខ្លះយើងព្យាយាមធ្វើវាបញ្ច្រាសវិញ ។ ជាឧទាហរណ៍ យើងអាចនឹងទទួលយករបៀបនេះ ៖ ខ្ញុំនឹងសប្បាយដើម្បីរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ប៉ុន្តែដំបូងខ្ញុំចាំបាច់ត្រូវដឹងថាវាពិតសិន ។ យើងប្រហែលជានឹងអធិស្ឋានដើម្បីទទួលបានទីបន្ទាល់មួយអំពីច្បាប់ដង្វាយមួយភាគក្នុងដប់ ហើយសង្ឃឹមថា ព្រះអម្ចាស់នឹងប្រទានពរយើងឲ្យមានទីបន្ទាល់នោះ មុនពេលយើងបានសរសេរនៅលើក្រដាសដង្វាយ ។ វាពុំកើតឡើងតាមវិធីនោះទេ ។ ព្រះអម្ចាស់រំពឹងឲ្យយើងអនុវត្តសេចក្ដីជំនឿ ។ យើងត្រូវថ្វាយដង្វាយមួយភាគដប់ពេញលេញ និងដោយស្មោះឲ្យខ្ជាប់ខ្ជួន ដើម្បីទទួលបានទីបន្ទាល់ដង្វាយមួយភាគក្នុងដប់ ។ គំរូដូចគ្នានេះ អនុវត្តគ្រប់គោលការណ៍នៃដំណឹងល្អ មិនថាជាច្បាប់ព្រហ្មចារីភាព គោលការណ៍នៃភាពរមទម្យ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ឬច្បាប់តមអាហារនោះទេ ។

( បូនី អិល អូស្ការសុន « Be Ye Converted » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៧ )

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងដឹងថា គោលលទ្ធិរបស់ទ្រង់គឺមកពីព្រះវរបិតាសួគ៌ ហើយថាវាជាការពិត ?

  • តើការដឹងថា គោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទជាការពិត អាចជួយយើងឲ្យមកស្គាល់ទ្រង់ដោយរបៀបណា ?

សូមជ្រើសរើសការបង្រៀនមួយរបស់ព្រះអម្ចាស់ ដែលអ្នកចង់ពង្រឹងទីបន្ទាល់របស់អ្នក ។ សម្រាប់ជាគំនិតមួយចំនួនស្ដីពីការបង្រៀនរបស់ទ្រង់ អ្នកអាចរកមើលក្នុងសុន្ទរកថាដែលបានថ្លែងទៅកាន់យុវវ័យនៅក្នុងសន្និសីទទូទៅថ្មីៗនេះ ។ អ្នកក៏អាចស្វែងរកគំនិតនៅក្នុង កូនសៀវភៅដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០១១ ) ឬនៅក្នុង កូនសៀវភៅដើម្បីកម្លាំងនៃយុវជន បានផងដែរ ។ សូមអញ្ជើញព្រះវិញ្ញាណឲ្យជួយអ្នកជ្រើសរើសការបង្រៀនមួយរបស់ព្រះអម្ចាស់ដើម្បីផ្តោតលើ ដែលនឹងប្រទានពរជ័យដល់អ្នកបានច្រើនបំផុតនៅពេលនេះនៅក្នុងជីវិតរបស់អ្នក ។

១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមសរសេរការបង្រៀនដែលអ្នកបានជ្រើសរើសនោះនៅខាងលើទំព័រទទេមួយ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសទទេមួយសន្លឹក ។ ឥឡូវនេះ សូមគិតអំពីរូបភាព ឬវត្ថុសាមញ្ញមួយដែលអ្នកអាចគូរបាន ដើម្បីទុកជាតំណាងឲ្យគោលលទ្ធិនេះ ហើយគូរវានៅចំកណ្តាលក្រដាសរបស់អ្នក ។

ឧទាហរណ៍ អ្នកប្រហែលជាបានជ្រើសរើសដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន ដែលជាព្រះបន្ទូលរបស់ព្រះ ។ អ្នកអាចគូររូបភាពសាមញ្ញមួយនៃព្រះគម្ពីរមរមន ។

ដើម្បីជួយអ្នកឲ្យគិតអំពីអ្វីដែលត្រូវធ្វើ ដើម្បីទទួលបានទីបន្ទាល់អំពីការបង្រៀនដែលអ្នកបានជ្រើសរើសនោះ សូមគិតពីសកម្មភាពផ្សេងៗគ្នា ដែលព្រះវរបិតាសួគ៌អាចចង់ឲ្យអ្នកធ្វើទាក់ទងនឹងការបង្រៀននោះ ។ សូមសរសេរយ៉ាងហោចណាស់សកម្មភាពបីនៅជុំវិញរូបភាព ដែលអ្នកបានគូរ ។

សូមគិតអំពីរបៀបដែលការមានទីបន្ទាល់កាន់តែរឹងមាំអំពីគោលលទ្ធិនេះ អាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

២. នៅក្នុងផ្នែកខាងក្រោមគំនូររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖

  • តើឧបសគ្គអ្វីខ្លះដែលអាចរារាំងអ្នកពីការរស់នៅតាមគោលលទ្ធិនេះ ? តើអ្នកអាចយកឈ្នះឧបសគ្គទាំងនេះដោយរបៀបណា ?

  • តើមានអ្វីខ្លះដែលសំខាន់ដើម្បីយល់ថា វាអាចតម្រូវឲ្យចំណាយពេលវេលា និងមានការខិតខំប្រឹងប្រែង ដើម្បីដឹងថាគោលលទ្ធិនេះគឺមកពីព្រះ ?

អ្នកប្រហែលជាចង់ចែកចាយផែនការរបស់អ្នកជាមួយនឹងសមាជិកគ្រួសារម្នាក់ ដែលអាចជួយអ្នកឲ្យរស់នៅតាមគោលលទ្ធិនេះ ហើយដឹងថាវាគឺមកពីព្រះ ។

ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូហាន ៧:២ ។ តើបុណ្យបារាំគឺជាអ្វី ?

បុណ្យបារាំ ( ក៏ហៅម្យ៉ាងទៀតថាបុណ្យតូប ឬខ្ទម ) បានចាប់ផ្តើម និងបានបញ្ចប់នៅថ្ងៃឈប់សម្រាក ហើយមានរយៈពេលប្រាំបីថ្ងៃ ។ ផ្នែកមួយនៃការប្រារព្ធពិធីនេះរួមមានការសាងសង់ខ្ទមបណ្តោះអាសន្ន ដែលធ្វើពីមែកឈើ ។ មនុស្សបានស្នាក់នៅក្នុងខ្ទមទាំងនេះក្នុងអំឡុងពេលបុណ្យនេះ ដើម្បីរំឭកពួកគេថា ព្រះប្រទានពរដល់រាស្ដ្ររបស់ទ្រង់អស់រយៈពេល ៤០ ឆ្នាំ ខណៈពេលដែលពួកគេបានរស់នៅក្នុងទីរហោស្ថានស៊ីណាយ ។

យ៉ូហាន ៧:១៧ ។ តើមានតម្លៃអ្វី ដើម្បីស្វែងរកសេចក្ដីពិតតាមរយៈការគោរពប្រតិបត្តិ ?

ព្រះអង្គសង្គ្រោះបានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា អ្នកទាំងឡាយណាដែលបន្តរស់នៅតាមការបង្រៀនរបស់ទ្រង់នឹងស្គាល់សេចក្ដីពិតនេះ ហើយថាសេចក្តីពិតនេះនឹងផ្តល់សេរីភាពដល់ពួកគេ ( សូមមើល យ៉ូហាន ៨:៣១–៣២ ) ។ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលយើងចង់ខិតខំដើម្បីទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្តីពិតនេះ ។

រូបភាព
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006. Called as Second Counselor in the First Presidency, 3 February 2008. Made official portrait in 2008 replacing portrait taken in 2004.

អ្នកខ្លះអាចពោលថាជំហានទាំងនោះពិបាកពេក ឬថាវាគ្មានតម្លៃក្នុងការប្រឹងប្រែងនោះទេ ។ តែខ្ញុំសូមណែនាំថាទីបន្ទាល់ផ្ទាល់ខ្លួនពីដំណឹងល្អ និងសាសនាចក្រនេះ គឺជារឿងដ៏ចាំបាច់បំផុតដែលបងប្អូនអាចមានក្នុងជីវិតនេះ ។ វាពុំគ្រាន់តែប្រទានពរ ហើយដឹកនាំបងប្អូនក្នុងជីវិតនេះប៉ុណ្ណោះទេ ប៉ុន្តែវានឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើជីវិតបងប្អូនរហូតដល់ភាពអស់កល្បផងដែរ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Receiving a Testimony of Light and Truth » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២២ )

យ៉ូហាន ៧:៣៩ ។ ហេតុអ្វីបានជាយ៉ូហាននិយាយថា « ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក » ?

យ៉ូហានបានសំដៅទៅលើ « តែ អំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធដែលពុំមានវត្តមានប៉ុណ្ណោះ ពីព្រោះ អំណាច នៃព្រះវិញ្ញាណបរិសុទ្ធមានវត្តមានក្នុងអំឡុងពេលការបម្រើរបស់យ៉ូហាន–បាទីស្ទ និងព្រះយេស៊ូវ បើមិនដូច្នោះទេ គ្មាននរណាម្នាក់នឹងទទួលបានទីបន្ទាល់អំពីសេចក្តីពិតដែលបុរសទាំងនេះបានបង្រៀននោះទេ [ ម៉ាថាយ ១៦:១៦–១៧ ; សូមមើលផងដែរ កូរិនថូស ទី១ ១២:៣ ] » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះវិញ្ញាណបរិសុទ្ធ » ) ។