ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៩


យ៉ូហាន ៩

ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ម្នាក់ឲ្យជា

រូបភាព
Depiction of Jesus healing a blind man. For Mormon Channel use.

ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យជា ។ ពួកផារិស៊ីបានសាកសួរបុរសម្នាក់នេះ ហើយបានបណ្តេញគាត់ចេញពីសាលាប្រជុំ ដោយសារគាត់បានបដិសេធមិនថ្កោលទោសព្រះយេស៊ូវថាជាមនុស្សមានបាប ដែលបានព្យាបាលនៅថ្ងៃឈប់សម្រាក ។ ព្រះអង្គសង្គ្រោះបានស្វែងរកបុរសនោះ ហើយបុរសនោះបានថ្វាយបង្គំព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលការរក្សាភាពស្មោះត្រង់ចំពោះអ្វីដែលអ្នកដឹងអំពីព្រះអង្គសង្គ្រោះ អាចពង្រឹងទីបន្ទាល់របស់អ្នកអំពីទ្រង់បាន ទោះបីជានៅក្នុងគ្រាលំបាកក៏ដោយ ។

ការរក្សាភាពស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ

សូមស្រមៃថា អ្នកទទួលបានប្រអប់មួយ ដែលមានផ្កាកុលាបពណ៌លឿងមួយទងនៅក្នុងនោះ ។

  • តើអ្នកនឹងឆ្លើយតបយ៉ាងណា បើមានអ្នកផ្សេងដែលមិនបានឃើញផ្កាកុលាបនៅក្នុងប្រអប់នោះ ប្រាប់អ្នកថាវាជាពណ៌ផ្កាឈូក ?

ពេលខ្លះយើងអាចជួបនឹងបុគ្គល ឬគំនិតដែលផ្ទុយពីចំណេះដឹង និងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ សូម្បីតែនៅពេលដែលព្រះវិញ្ញាណបានថ្លែងទីបន្ទាល់នូវសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទដល់យើងក៏ដោយ ក៏អ្នកផ្សេងទៀតអាចព្យាយាមបដិសេធសេចក្ដីពិតទាំងនោះបានដែរ ។

  • តើអ្នកបានប្រឈមមុខនឹងការជំទាស់ណាមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីរក្សាភាពស្មោះត្រង់ចំពោះអ្វីដែលអ្នកបានដឹងអំពីព្រះយេស៊ូវគ្រីស្ទដែរឬទេ ?

  • បើបានប្រឈមមុខ តើវាមានផលប៉ះពាល់អ្វីខ្លះដល់ជីវិតរបស់អ្នក ?

នៅក្នុង យ៉ូហាន ៩ អ្នកនឹងរៀនអំពីមនុស្សខ្វាក់ម្នាក់ ដែលព្រះអម្ចាស់បានប្រោសឲ្យជា ។ គោលការណ៍មួយដែលយើងអាចរៀនពីគំរូរបស់បុរសរូបនេះគឺថា នៅពេលយើងរក្សាភាពស្មោះត្រង់ចំពោះអ្វីដែលយើងដឹងអំពីព្រះយេស៊ូវគ្រីស្ទ នោះទីបន្ទាល់របស់យើងអំពីទ្រង់នឹងត្រូវបានពង្រឹង ទោះបីជាយើងកំពុងប្រឈមមុខនឹងការជំទាស់ក៏ដោយ ។ សូមរកមើលភស្តុតាងអំពីគោលការណ៍នេះ នៅពេលអ្នកសិក្សាដំណើររឿងនៅក្នុង យ៉ូហាន ៩

សូមអាន យ៉ូហាន ៩:១–១២ ដោយរកមើលពីអ្វីដែលមនុស្សខ្វាក់ភ្នែកនោះបានរៀនសូត្រអំពីព្រះយេស៊ូវ ។ អ្នកក៏អាចមើលផ្នែកដំបូងនៃវីដេអូ « Jesus Heals a Man Born Blind » ពីលេខកូដពីម៉ោង ០:០០ ដល់ ៤:០១ និងអានតាមក្នុងព្រះគម្ពីររបស់អ្នកបានផងដែរ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

  • នៅចំណុចនេះ តើបុរសនេះដឹងអ្វីខ្លះអំពីព្រះយេស៊ូវ ?

បន្ទាប់ពីបុរសខ្វាក់ភ្នែកនោះបានជាសះស្បើយហើយ នោះមនុស្សមួយចំនួនបានប្រកែកថា តើគាត់ពិតជាមនុស្សខ្វាក់ភ្នែកពីកំណើតនោះមែនឬយ៉ាងណា ខណៈដែលអ្នកផ្សេងទៀតឆ្ងល់ថា តើគាត់បានជាសះស្បើយយ៉ាងដូចម្តេច ? គាត់ត្រូវបានគេនាំទៅជួបពួកផារិស៊ី ដែលពុំសប្បាយចិត្ត ដោយសារអព្ភូតហេតុបានធ្វើនៅថ្ងៃឈប់សម្រាក ។ ពួកគេបានចាប់ផ្ដើមសួរបុរសនោះ ។ ពួកផារិស៊ីក៏បានសួរឪពុកម្តាយរបស់គាត់ដែរ ប៉ុន្តែឪពុកម្តាយរបស់គាត់មិនព្រមឆ្លើយនឹងពួកផារិស៊ីទេ ពីព្រោះពួកគាត់ខ្លាចត្រូវគេដេញចេញពីសាលាប្រជុំ ប្រសិនបើពួកគាត់គាំទ្រព្រះយេស៊ូវនោះ ។ ពួកផារិស៊ីបានសួរបុរសនោះម្តងទៀតអំពីការជាសះស្បើយរបស់គាត់ ។ ( សូមមើល យ៉ូហាន ៩:១៣–៣៤ ) ។

សូមអាន ខទី ១១, ១៧, ២៥, និង ៣០–៣៣ រួមទាំងការបកប្រែដោយយ៉ូសែប ស្ម៊ីធ ដែលមាននៅក្នុង យ៉ូហាន ៩:៣២ ដោយកំណត់ចំណាំនូវអ្វីដែលបុរសនោះបាននិយាយអំពីព្រះយេស៊ូវ ។ ឬអ្នកអាចចង់បន្តមើលវីដេអូ « Jesus Heals a Man Born Blind » ពីលេខកូដម៉ោង ៤:០២ ដល់ ៦:១៨ ។

១. សូមឆ្លើយសំណួរពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • នៅក្នុងសាច់រឿងមនុស្សខ្វាក់ តើមានភស្តុតាងអ្វីខ្លះ ដែលអ្នកឃើញអំពីគោលការណ៍ដែលថា នៅពេលយើងរក្សាភាពស្មោះត្រង់ចំពោះអ្វីដែលយើងដឹងអំពីព្រះយេស៊ូវគ្រីស្ទ នោះទីបន្ទាល់របស់យើងអំពីទ្រង់នឹងត្រូវបានពង្រឹង ទោះបីជាយើងកំពុងប្រឈមមុខនឹងការជំទាស់ក៏ដោយ ?

  • តើអ្នកគិតថា បុរសម្នាក់នេះបានយល់ដឹងកាន់តែច្បាស់ថា តើព្រះយេស៊ូវជានរណាដោយរបៀបណា ?

  • តើសេចក្ដីថ្លែងការណ៍របស់បុរសនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

ដោយសារបុរសនេះបានបន្តបញ្ជាក់ថា ព្រះយេស៊ូវគឺមកពីព្រះ នោះពួកផារិស៊ីបានដេញគាត់ចេញពីសាលាប្រជុំ ( សូមមើល យ៉ូហាន ៩:៣៤ ) ។

សូមអាន យ៉ូហាន ៩:៣៥–៣៨ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការងារបម្រើដល់បុរសនេះ ។ អ្នកគួរតែមើលវីដេអូ « Jesus Heals a Man Born Blind » ឲ្យចប់ ( លេខកូដម៉ោង ៦:១៩ ដល់ ៧:៤៧ ) ។

២. សូមឆ្លើយសំណួរបីខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើទីបន្ទាល់អំពីមនុស្សខ្វាក់ពីកំណើតរូបនេះ ត្រូវបានពង្រឹងយ៉ាងដូចម្តេច នៅពេលគាត់រក្សាភាពស្មោះត្រង់ចំពោះអ្វីដែលគាត់បានដឹងអំពីព្រះអង្គសង្គ្រោះ ?

  • តើទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទត្រូវបានពង្រឹងយ៉ាងដូចម្តេច នៅពេលយើងទប់ទល់នឹងការជំទាស់ ឬឧបសគ្គនានានៃសេចក្តីជំនឿ ?

  • តើអ្នកអាចរៀនអ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ មកពីការប្រាស្រ័យទាក់ទងរបស់ទ្រង់ជាមួយនឹងមនុស្សខ្វាក់ពីកំណើតនោះ ?

  • តើព្រះអង្គសង្គ្រោះបានជួយដល់ទីបន្ទាល់របស់មនុស្សខ្វាក់នោះយ៉ាងដូចម្តេច ? តើទ្រង់ជួយយើងឲ្យពង្រឹងទីបន្ទាល់របស់យើងយ៉ាងដូចម្តេច ?

  • តើអ្វីដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះនៅក្នុងដំណើររឿងនេះអាចជួយអ្នក ក្នុងការប្រឈមមុខនឹងការជំទាស់នៅពេលនេះ ឬទៅអនាគតបានយ៉ាងដូចម្តេច ?

ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូហាន ៩:១–៣ ។ ហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវជឿថា ការពិការភ្នែករបស់បុរសនោះជាលទ្ធផលនៃអំពើបាប ?

ប្រធាន ប៊យដ៏ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Final official portrait of Elder Boyd K. Packer, President of the Quorum of the Twelve Apostles, 2000. Passed away 3 July 2015.

វាជារឿងធម្មតាទេដែលឪពុកម្តាយដែលមានកូន [ ពិការ ] សួរខ្លួនឯងថា « តើពួកយើងបានធ្វើអ្វីខុស ? » គំនិតដែលថាការរងទុក្ខ ទាំងអស់ គឺជាលទ្ធផលដោយផ្ទាល់ពីអំពើបាបត្រូវបានបង្រៀនតាំងពីសម័យបុរាណមកម្ល៉េះ ។ វាជាគោលលទ្ធិក្លែងក្លាយ ។ ជំនឿបែបនោះត្រូវបានទទួលដោយសិស្សមួយចំនួននៅពីដំបូង រហូតដល់ព្រះអម្ចាស់បានកែតម្រូវពួកគេ ។

« លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត ។

« ពួកសិស្សទូលសួរទ្រង់ ថា លោកគ្រូ តើអ្នកណាបានធ្វើបាបមនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ?

« ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះបានសម្ដែងមកក្នុងខ្លួនគាត់វិញ » ។ ( យ៉ូហាន ៩:១–៣ ) ។

មានកន្លែងតិចតួចណាស់់សម្រាប់អារម្មណ៍នៃកំហុសទាក់ទងនឹង [ ពិការភាព ] ។ [ ពិការភាព ] ខ្លះអាចបណ្តាលមកពីការធ្វេសប្រហែស ឬការរំលោភបំពាន ហើយខ្លះទៀតដោយសារការញៀនរបស់ឪពុកម្តាយ ។ ប៉ុន្តែពិការភាពភាគច្រើនពុំមែនមកពីលទ្ធផលអញ្ចឹងទេ ។ ទុក្ខវេទនាកើតមានចំពោះមនុស្សគ្មានទោស ។

( ប៊យដ៍ ខេ ផាកកឺ « The Moving of the Water » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៧–៨ )

តើមនុស្សខ្វាក់នេះបានជួបប្រទះអ្វីខ្លះ បន្ទាប់ពីការអនុវត្តសេចក្តីជំនឿរបស់គាត់ទៅលើព្រះអង្គសង្រ្គោះ ?

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–៩៥ ) បានបង្រៀន ៖

រូបភាព
Howard W. Hunter

ឥឡូវនេះ ការមើលឃើញត្រូវបានប្រទានឲ្យ ពីរដង—ម្តងគឺជាឧសថព្យាបាលពិការភាពពីកំណើត និងម្តងទៀតគឺឲ្យបានឃើញស្តេចលើអស់ទាំងស្តេច មុនទ្រង់យាងទៅកាន់បល្ល័ងដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់វិញ ។ ព្រះយេស៊ូវបានធ្វើឲ្យមើលឃើញទាំងសាច់ឈាម និង ខាងវិញ្ញាណ ។ ទ្រង់បានបញ្ចេញពន្លឺទ្រង់ទៅទីងងឹត ហើយបុរសនេះ ដូចជាមនុស្សជាច្រើននៅក្នុងជំនាន់នោះ ព្រមទាំងនៅក្នុងជំនាន់របស់យើងផងដែរ បានទទួលយកពន្លឺ ហើយភ្នែកត្រូវបានបើកឡើង ។

( ហាវើដ ដបុលយូ ហឹនធើរ « The God That Doest Wonders » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ១៦–១៧ )

តើការទទួលបានការមើលឃើញខាងវិញ្ញាណមានសភាពដូចជាអ្វីនៅក្នុងជីវិតរបស់យើង ?

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបង្រៀន ៖

រូបភាព
Official portrait of President Thomas S. Monson, 2008.

អ្នកដែលបានទទួលផលពីការប៉ះដៃរបស់លោកគ្រូមិនអាចពន្យល់ពីការផ្លាស់ប្តូរ ដែលចូលមកក្នុងជីវិតរបស់ពួកគេបានឡើយ ។ វាមាននូវបំណងប្រាថ្នាចង់រស់នៅឲ្យប្រសើរជាងនេះ បម្រើដោយស្មោះត្រង់ ដើរដោយរាបទាប និងកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ បន្ទាប់ពីទទួលបាននូវការមើលឃើញខាងវិញ្ញាណរបស់ពួកគេ និងបានក្រឡេកមើលការសន្យាដ៏នៅអស់កល្បជានិច្ចហើយ នោះពួកគេបានបន្ទរពាក្យរបស់មនុស្សខ្វាក់ ដែលព្រះយេស៊ូវបានធ្វើឲ្យភ្នែកភ្លឺឡើងវិញនេះ ៖ « ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ » [ យ៉ូហាន ៩:២៥ ] ។

( ថូម៉ាស អេស ម៉នសុន « Anxiously Engaged » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៥៨ )

យ៉ូហាន ៩:២២, ៣៤–៣៥ ។ តើការបណ្តេញចេញពីសាលាប្រជុំមានសារៈសំខាន់យ៉ាងណាទៅ ?

« សាលាប្រជុំជាមជ្ឈមណ្ឌលនៃសាសនា និងសង្គមសម្រាប់សហគមន៍ជាច្រើននៃពួកសាសន៍យូដា ។ សាលាប្រជុំផ្តល់ជាមធ្យោបាយដល់ការណែនាំ និងការថ្វាយបង្គំខាងវិញ្ញាណ ព្រមទាំងឱកាសនានានៃការអប់រំ និងសង្គម ។ ដោយសារសាលាប្រជុំសំខាន់យ៉ាងខ្លាំងចំពោះសង្គមសាសន៍យូដា ដូច្នេះការបណ្ដេញចេញពីសាលាប្រជុំ … គឺលើសពីការកាត់កាល និងការបាត់បង់ការរាប់អានជាមួយនឹងសហគមន៍សាសនាទៅទៀត ។ វាមានន័យថា ជាការនិរទេសចេញពីកិច្ចការខាងវប្បធម៌ និងខាងសង្គមផងដែរ ។ ការគំរាមកំហែងនេះបានបង្ហាញនូវភាពធ្ងន់ធ្ងរល្មមគ្រប់គ្រាន់ ដែលនឹងធ្វើឲ្យឪពុកម្ដាយរបស់បុរសដែលពិការភ្នែកពីកំណើតនោះ មិនចង់ទាក់ទងនៅក្នុងការស៊ើបអង្កេតអំពីអព្ភូតហេតុនេះឡើយ » ( New Testament Student Manual [ ឆ្នាំ ២០១៤ ] ទំព័រ ២៣០ ) ។