ថ្នាក់​សិក្ខាសាលា
យ៉ូហាន ២១:១–១៧


យ៉ូហាន ២១:១–១៧

« ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ »

រូបភាព
The resurrected Jesus Christ with His arms around the shoulder of the apostle Peter. Christ points to a large number of fish lying on the beach as He speaks to Peter. Two other men and a ship sit on the beach in thebackground.

ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានបង្ហាញព្រះកាយចំពោះពួកសិស្សរបស់ទ្រង់ ពេលពួកគេកំពុងនេសាទនៅសមុទ្រទីបេរាស ( កាលីឡេ ) ។ នៅលើឆ្នេរសមុទ្រ ព្រះយេស៊ូវបានសោយជាមួយនឹងពួកសិស្សរបស់ទ្រង់ ហើយបានអញ្ជើញពេត្រុសឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់លោកដល់ទ្រង់ តាមរយៈការឲ្យចំណីដល់កូនចៀមរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្គ្រោះ នៅពេលអ្នកខិតខំបម្រើដល់អ្នកដទៃដូចដែលទ្រង់បានធ្វើដែរ ។

« តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » ( យ៉ូហាន ២១:១៥ )

នៅលើក្រដាសមួយសន្លឹក ឬក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមធ្វើបញ្ជីនៃកិច្ចការមួយចំនួនដែលអ្នកបានធ្វើកាលពីម្សិលមិញចាប់ពីពេលដែលអ្នកភ្ញាក់ពីដេក រហូតដល់អ្នកចូលដេកវិញ ។

បន្ទាប់មក សូមឆូតចោលកិច្ចការណាមួយនៅក្នុងបញ្ជីរបស់អ្នក ដែលផ្តោតតែលើខ្លួនអ្នក និងតម្រូវការរបស់អ្នកប៉ុណ្ណោះ ។ សូមគូសរង្វង់សកម្មភាពណាមួយដែលផ្តោតលើការជួយអ្នកដទៃ ។ សូមចំណាយពេលមួយនាទីដើម្បីសញ្ជឹងគិតពីរបៀបដែលអ្នកចំណាយពេលវេលារបស់អ្នក និងការផ្លាស់ប្តូរអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទុកពេលបន្ថែមសម្រាប់ការជួយអ្នកដទៃ ។ នៅពេលអ្នកសិក្សា យ៉ូហាន ២១ សូមគិតអំពីរបៀបដែលអ្នកអាចបម្រើដល់អ្នកដទៃ ដូចជាព្រះអង្គសង្គ្រោះបានធ្វើដែរ ។

យ៉ូហាន ២១ កត់ត្រាដំណើររឿងរបស់ពេត្រុស និងសិស្សប្រាំមួយនាក់ទៀត ដែលបានទៅនេសាទនៅសមុទ្រទីបេរាស ( សមុទ្រកាលីឡេ ) បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន យ៉ូហាន ២១:១–១៣ ហើយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានបម្រើដល់ពួកសិស្សរបស់ទ្រង់ ។

  • តើព្រះយេស៊ូវបានធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងព្រះទ័យខ្វល់ខ្វាយរបស់ទ្រង់ចំពោះសិស្សទាំងនេះ ?

សូមអាន យ៉ូហាន ២១:១៥–១៧ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានសួរពេត្រុស ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • នៅពេលព្រះយេស៊ូវបានសួរពេត្រុសថា « តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » តើអ្នកគិតថាពាក្យ ទាំងនេះ សំដៅទៅលើអ្វី ?

  • តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនមកពីសំណូមពររបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ២១:១៥–១៧ ?

  • តើអ្នកគិតថាព្រះអម្ចាស់ចង់មានន័យយ៉ាងណា ពេលទ្រង់បានបង្គាប់ពេត្រុសឲ្យចំណីដល់កូនចៀម និងចៀមរបស់ទ្រង់ផងនោះ ?

រូបភាព
Christ gives water to a thirsty lamb.

សូមអាន យ៉ូហាន ២១:១៥–១៧ ម្ដងទៀត ហើយជំនួសឈ្មោះស៊ីម៉ូន ពេត្រុស ដោយឈ្មោះរបស់អ្នក ។

២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • ប្រសិនបើព្រះយេស៊ូវបានសួរសំណួរដូចគ្នាដែលទ្រង់បានសួរពេត្រុសនេះដល់អ្នក តើអ្នកគិតថា ទ្រង់ចង់មានព្រះបន្ទូលអំពីអ្វីទៅនៅក្នុងជីវិតរបស់អ្នកចំពោះពាក្យថា « ទាំងនេះ » ?

  • តើហេតុផលអ្វីខ្លះដែលអ្នកត្រូវស្រឡាញ់ព្រះយេស៊ូវគ្រីស្ទច្រើនជាងអ្វីៗទាំងនេះ ?

ការឲ្យចំណីដល់ហ្វូងចៀមរបស់ព្រះអម្ចាស់

  • តើមានវិធីខុសគ្នាអ្វីខ្លះដើម្បីឲ្យចំណីដល់ហ្វូងចៀមរបស់ព្រះអម្ចាស់ និងបម្រើដល់អ្នកដទៃ ?

នៅពេលអ្នកបន្តការសិក្សា សូមគិតអំពីនរណាម្នាក់ដែលព្រះអង្គសង្គ្រោះចង់ឲ្យអ្នកធ្វើការបម្រើ ។ សូមមើលវីដេអូ « Feed My Sheep » ដោយអែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ចាប់ពីលេខកូដម៉ោង ១:៥៥ ដល់ ២:២៦ ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ឬអានសេចក្ដីថ្លែងការណ៍របស់លោកនៅខាងក្រោមនេះ ។

រូបភាព
Christ gives water to a thirsty lamb.

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើយើងអាចបង្ហាញព្រះអម្ចាស់យ៉ាងពិតប្រាកដថា យើងស្រឡាញ់ទ្រង់យ៉ាងដូចម្ដេច ?

ស្តេចបេនយ៉ាមីន ដែលជាព្យាការីនៃព្រះគម្ពីរមរមន បានបង្រៀនថា នៅពេលយើងបម្រើគ្នាទៅវិញទៅមក នោះយើងកំពុងបម្រើព្រះយ៉ាងពិតប្រាកដ ( សូមមើល ម៉ូសាយ ២:១៧ ) ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានប្រកាស ៖

រូបភាព
Official portrait of President Thomas S. Monson, 2008.

ប្រាកដណាស់ បងប្អូនពុំអាចស្រឡាញ់ព្រះអម្ចាស់បានឡើយ លុះត្រាតែបងប្អូនបម្រើទ្រង់ តាមរយៈការបម្រើដល់រាស្ត្រទ្រង់សិន ។

( ថូម៉ាស អេស ម៉នសុន « Great Expectations » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០៩ ] ទំព័រ ៦ នៅលើគេហទំព័រ speeches.byu.edu )

យ៉ូហាន ២១:១៥–១៧ ។ តើការណែនាំម្តងហើយម្តងទៀតរបស់ព្រះអង្គសង្គ្រោះឲ្យផ្ដល់ចំណីដល់កូនចៀម និងចៀមរបស់ទ្រង់មានសារៈសំខាន់អ្វីខ្លះ ?

ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការយល់ដឹងទាំងនេះមកពីអត្ថបទក្រិកពីបុរាណអំពី យ៉ូហាន ២១

រូបភាព
Official portrait of President Thomas S. Monson, 2008.

នៅក្នុង [ យ៉ូហាន ២១:១៥ ] ពាក្យថា ឲ្យចំណី កើតចេញមកពីពាក្យក្រិក bosko ដែលមានន័យថា « បីបាច់ ឬឃ្វាលឲ្យស៊ីស្មៅ » ។ ពាក្យ ចៀម ចេញមកពីពាក្យភ្ជាប់ arnion ដែលមានន័យថា « កូនចៀម » ។ …

នៅក្នុង [ យ៉ូហាន ២១:១៦ ] ពាក្យថា ឃ្វាល បានមកពីពាក្យផ្សេងទៀតគឺពាក្យ poimaino ដែលមានន័យថា « ឃ្វាល បីបាច់ ឬ មើលថែ » ។ ពាក្យ ចៀម បានមកពីពាក្យ probaton ដែលមានន័យថា « ចៀមធំ » ។ …

នៅក្នុង [ យ៉ូហាន ២១:១៧ ] ពាក្យថា ឲ្យចំណី ម្តងទៀតបានមកពីពាក្យក្រិក bosko ដែលសំដៅទៅលើការចិញ្ចឹមបីបាច់ ។ ពាក្យ ចៀម ជាថ្មីម្ដងទៀតបកប្រែមកពីពាក្យក្រិក probaton ដែលសំដៅទៅលើចៀមធំ ។

ខគម្ពីរទាំងបីនេះ ដែលហាក់ដូចជាស្រដៀងគ្នាបេះបិទនៅក្នុងភាសាអង់គ្លេស តាមពិតមាននូវសារលិខិតចំនួនបីជាក់លាក់នៅក្នុងភាសាក្រិក ៖

  • កូនចៀមត្រូវការនូវការចិញ្ចឹមបីបាច់ដើម្បីធំលូតលាស់

  • ចៀមត្រូវការការថែទាំ

  • ចៀមត្រូវការការចិញ្ចឹមបីបាច់ ។

( រ័សុល អិម ណិលសុន « Shepherds, Lambs, and Home Teachers » Ensign ខែ សីហា ឆ្នាំ ១៩៩៤ ទំព័រ ១៦ )

តើខ្ញុំអាចឲ្យចំណីដល់ចៀមរបស់ទ្រង់ដោយរបៀបណា ?

មានវិធីរាប់មិនអស់ដើម្បីឈោងទៅជួយ និងធ្វើការងារបម្រើដល់អ្នកដទៃដោយសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរស ។ ឧទាហរណ៍ ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ បានអធិស្ឋានដើម្បីដឹងថាមានអ្វីខ្លះទៀតទៅ ដែលគាត់អាចធ្វើដើម្បីជួយដល់បុត្រាបុត្រីរបស់ព្រះ ។ មុននេះគាត់បានទទួលការបំផុសគំនិតថាកុំឲ្យមើលទូរសព្ទរបស់គាត់ពេលកំពុងតម្រង់ជួររង់ចាំ ។ សូមមើល « Pray for Eyes to See as He Sees » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានដំណើររឿងខាងក្រោម ។

រូបភាព
Sister Michelle D. Craig, first counselor, Young Women general presidency. Official Portrait as of October 2018.

នៅព្រឹកបន្ទាប់ពេលកំពុងតម្រង់ជួរយ៉ាងវែងនៅឯហាងមួយ ។ ខ្ញុំបានទាញទូរសព្ទចេញមក រំពេចនោះក៏នឹកឃើញដល់អារម្មណ៍ដែលខ្ញុំបានទទួល ។ ខ្ញុំដាក់ទូរសព្ទចុះ ហើយមើលជុំវិញ ។ ខ្ញុំបានឃើញសុភាពបុរសវ័យចំណាស់ម្នាក់ឈរខាងមុខខ្ញុំ ។ រទេះរបស់គាត់ទទេ មានតែអាហារឆ្មាពីរបីកំប៉ុងប៉ុណ្ណោះ ។ ខ្ញុំមានអារម្មណ៍ថាឆ្គងបន្តិច ប៉ុន្តែបាននឹករកនិយាយអ្វីមួយ ដែល ទំនងដូចជា « ខ្ញុំអាចដឹងថាលោកចិញ្ចឹមឆ្មា » ។ គាត់បាននិយាយថា ព្យុះកំពុងតែមកដល់ហើយ គាត់មិនចង់ឲ្យសត្វឆ្មាគ្មានអាហារទេ ។ យើងបានជជែកគ្នាបន្ដិច បន្ទាប់មកគាត់បានបែរមករកខ្ញុំ ហើយនិយាយថា « អ្នកដឹងទេ ខ្ញុំមិនបានប្រាប់នរណាម្នាក់អំពីរឿងនេះទេ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ខ្ញុំ » ។ ដួងចិត្តរបស់ខ្ញុំក្តុកក្តួល ។ ខ្ញុំបានជូនពររីករាយថ្ងៃកំណើតដល់គាត់ ហើយបានអធិស្ឋានក្នុងចិត្តអរគុណដែលខ្ញុំមិនបានមើលទូរសព្ទ ហើយធ្វើឲ្យបាត់ឱកាសដើម្បីមើលឃើញ និងភ្ជាប់ទំនាក់ទំនងពិតប្រាកដជាមួយមនុស្សម្នាក់ទៀតដែលត្រូវការ ។

( មីឈែល ឌី ក្រេហ្គ « Eyes to See » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៦ )