ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៤–១៦


យ៉ូហាន ១៤–១៦

បេសកកម្មនៃព្រះវិញ្ញាណបរិសុទ្ធ

រូបភាព
ពិធី​សាក្រាម៉ង់​នៃ​អាហារ​ពេលយប់​ចុងក្រោយ

ក្នុងអំឡុង​ពេល​នៃ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ពួកសាវក​បាន​រីករាយ​នឹង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​ពួកលោក​មិន​ទាន់​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅឡើយ​ទេ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកលោក​មាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ភាពសុចរិត​របស់​ពួកលោក ( សូមមើល Bible Dictionary « Holy Ghost » ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​សន្យា​ថា​នឹង​ប្រទានពរ​ដល់​ពួកលោក​ជាមួយនឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់​ពី​ការយាង​ឡើង​ទៅ​ស្ថានសួគ៌របស់ទ្រង់​វិញ ។ មេរៀននេះអាចជួយអ្នកឲ្យ​ស្គាល់ពីរបៀប​ដែល​ព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីផ្សេងៗរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ។

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ដោយរបៀបណា ?

  • តើ​អ្នក​យល់​យ៉ាង​ណា​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក ?

  • តើ​បងប្អូន​មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​មើល​វីដេអូ​ខាងក្រោម ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​កូដ​ពេល​វេលា ១:៥៨ ដល់ ៣:១០ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ចែកចាយ​បទពិសោធន៍​ដែល​គាត់​មាន កាល​នៅ​ពី​ក្មេង ។

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ​អំពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង ?

នៅពេល​អ្នក​សិក្សា សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​មាន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​របៀប​ដែល​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ជាមួយនឹង​តម្រូវការ​ផ្ទាល់ខ្លួន​របស់​អ្នក ។

ព្រះយេស៊ូវ​បង្រៀន​ពួក​សាវក​របស់​ទ្រង់​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ចាត់ចែង​សាក្រាម៉ង់ ហើយ​ដឹង​ថា​ទ្រង់​នឹង​រងទុក្ខ​ក្នុង​ពេល​ឆាប់ៗ​សម្រាប់​ការ​ឈឺ​ចាប់ ការ​ល្បួង និង​អំពើ​បាប​របស់​យើង ហើយ​បន្ទាប់​មក​ត្រូវ​បាន​គេ​ឆ្កាង ទ្រង់​បាន​បន្ត​បង្រៀន​ពួក​សាវក​របស់​ទ្រង់ ។

សូម​អាន យ៉ូហាន ១៤:១៦–១៧ ដោយ​រកមើល​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួក​សាវក​របស់​ទ្រង់ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​សន្យា​ដល់​ពួកសាវក​ទ្រង់​ថា ពួកគេ​នឹង​ទទួលបាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ភ្លាមៗ​បន្ទាប់ពី​ទ្រង់​បាន​ចាកចេញ​ទៅ ?

សូម​គូរ​តារាង​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ទុក​កន្លែង​ទំនេរ​សម្រាប់ជួរ​ឈរទីបី ដែល​អ្នកនឹង​បន្ថែម​នៅ​ពេល​ក្រោយ ។ សូមបំពេញ​តារាង​ពី​អ្វី​ដែល​អ្នក​រក​ឃើញ​ក្នុង​ខគម្ពីរ​ដែល​បាន​រាយ​បញ្ជី ។

ខគម្ពីរ ( ច្រើន )

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង​ដើម្បី …

ខគម្ពីរ ( ច្រើន )

យ៉ូហាន ១៤:១៦–១៧

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង​ដើម្បី …

ខគម្ពីរ ( ច្រើន )

យ៉ូហាន ១៤:២៦

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង​ដើម្បី …

ខគម្ពីរ ( ច្រើន )

យ៉ូហាន ១៤:២៧

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង​ដើម្បី …

ខគម្ពីរ ( ច្រើន )

យ៉ូហាន ១៥:២៦

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង​ដើម្បី …

ខគម្ពីរ ( ច្រើន )

យ៉ូហាន ១៦:៧–៨

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង​ដើម្បី …

ខគម្ពីរ ( ច្រើន )

យ៉ូហាន ១៦:១៣–១៤

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង​ដើម្បី …

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​ទ្រង់ និង​ព្រះវរបិតា​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​កាន់យើង​ដោយ​របៀបណា ?

  • តើការសន្យា និងសេចក្តី​ពិត​ទាំងនេះ​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក​ឥឡូវនេះ​ដោយ​របៀបណា ?

  • តើ​ការដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​បញ្ជូន​មក​ដោយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ជួយ​អ្នក​ឲ្យ​ដឹង​ថា​ពួកទ្រង់​ស្រឡាញ់​អ្នក​ដោយ​របៀបណា ? តើវា​បង្ហាញ​អ្នកថា ពួកទ្រង់​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​អ្នក ?

ទីបន្ទាល់មួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី និង​លើកតម្កើង​ទ្រង់ ( សូមមើល យ៉ូហាន ១៥:២៦; ១៦:១៣–១៤ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​សង្កេត ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

សេចក្ដីពិត​ដ៏​សំខាន់​បំផុត​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជា​សាក្សី​ដល់​អ្នក​គឺ​ថា ព្រះយេស៊ូវ គឺ​ជា ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )

២. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​មួយ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ពេលណា​ដែល​អ្នក​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ថាកំពុង​​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​យ៉ាង​ដូចម្ដេចខ្លះ ?

  • តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​ពួកគេ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? ( សូមមើល យ៉ូហាន ៧:១៧; ១៤:១៣ ) ។

បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយព្រះវិញ្ញាណបរិសុទ្ធ

សូមបន្ថែម​ជួរ​ឈរ​ទី​បី​ទៅ​ក្នុង​តារាង​របស់​អ្នក ហើយ​ដាក់​ស្លាក​វា​ថា « របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ការណ៍​នេះ​សម្រាប់​ខ្ញុំ ឬ​នរណា​ម្នាក់​ដែល​ខ្ញុំ​ស្គាល់ » ។ សម្រាប់​វគ្គបទ​គម្ពីរ​នីមួយៗ​នៅក្នុងតារាង សូមគិត និង​សរសេរ​អំពី​បទពិសោធន៍​ទាំង​ឡាយ​ដែលអ្នក សមាជិក​គ្រួសារ ឬ​នរណា​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​មាន​ជាមួយ​ព្រះ​វិញ្ញាណបរិសុទ្ធ ដែល​បំពេញ​តួនាទីនោះ ។ ប្រសិនបើ​អ្នក​មិនដឹង ឬ​ចងចាំ​បទពិសោធន៍​ផ្ទាល់ខ្លួន​សម្រាប់​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នីមួយៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​គូសបញ្ជាក់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ទេ នោះ​មិន​អីទេ ។ នៅពេល​អ្នក​ព្យាយាម​ស្មោះត្រង់ ហើយ​ស្វែងរក​បទពិសោធន៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់អ្នក នោះ ព្រះវរបិតាសួគ៌​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ពួកគេ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ ?

ប្រធាន ដាល្លិនអេក អូក បាន​បង្រៀនថា

រូបភាព
ប្រធាន ដាល្លិន អេក អូក

សមាជិក​ទីបី​នៃ​ក្រុមព្រះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ហៅ​បាន​ថា​ជា ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ព្រះ​ដ៏​ជា​ជំនួយ ។ ទ្រង់​ជា​សមាជិក​នៃ​ក្រុម​ព្រះ ដែល​ជា​ភ្នាក់ងារ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន ។ ដោយ​មាន​រូប​ជា​ព្រះវិញ្ញាណ ( សូមមើល គ&ស ១៣០:២២ ) នោះ​ទ្រង់​អាច​គង់​នៅ​ក្នុង​យើង ហើយ​សម្តែង​តួនាទី​ចាំបាច់​ជា​អ្នក​ទាក់ទង​រវាង​ព្រះវរបិតា និង​ព្រះរាជបុត្រា ជាមួយ​កូនចៅ​របស់​ព្រះ​នៅលើ​ផែនដី ។ បទគម្ពីរ​ជាច្រើន​បង្រៀន​ថា បេសកកម្ម​របស់​ទ្រង់​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៥:២៦; នីហ្វៃទី៣ ២៨:១១; គ&ស ៤២:១៧ ) ។ ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថា ព្រះ​ដ៏​ជា​ជំនួយ​នឹង​បង្រៀន​យើង​ពី​គ្រប់​សេចក្តី​ទាំង​អស់ រំឭក​ពី​គ្រប់​ទាំង​សេចក្តី ហើយ​នាំ​យើង​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ( សូមមើល យ៉ូហាន ១៤:២៦; ១៦:១៣ ) ។ ហេតុដូច្នោះ​ហើយ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ញែក​ដឹង​រវាង​សេចក្តី​ពិត និង​ការក្លែងក្លាយ​ដឹកនាំ​យើង​ក្នុង​ការសម្រេច​ចិត្ត​សំខាន់ៗ​របស់​យើង ហើយ​ជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​នានា​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ទ្រង់​ក៏ជា​មធ្យោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ដែល​លាង​ជម្រះ និង​បន្សុទ្ធ​យើង​ចេញ​ពី​អំពើ​បាប ( សូមមើល នីហ្វៃទី២ ៣១:១៧; នីហ្វៃទី៣ ២៧:២០; មរ៉ូណៃ ៦:៤ )

( ដាល្លិន អេក អូក « The Godhead and the Plan of Salvation » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០២ )

ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​យើង​ត្រូវ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​មាន​ព្រះបន្ទូល​មក​យើង ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​នេះ គឺ​ជា​ប្រភព​នៃ​ទីបន្ទាល់​អំពី​សេចក្តីពិត ចំណេះដឹង​របស់​យើង និង​ជា​ប្រភព​នៃ​ការណែនាំ​ផ្ទាល់ខ្លួន​របស់​យើង​ពី​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ។ វា​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​ផែនការ​នៃ​ដំណឹងល្អ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ​ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីពិត​របស់​ទ្រង់ ។

( ដាល្លិន អេក អូក « Two Lines of Communication » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣ )

យ៉ូហាន ១៤:២៧ ។ តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​សុខសាន្ត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ប្រសិនបើ​ខ្ញុំ​កំពុងតស៊ូ​ជាមួយ​នឹង​សុខភាព​ផ្លូវចិត្ត ?

ប្រសិនបើ​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត ដូចជា​ការថប់បារម្ភ ឬ​ការបាក់ទឹកចិត្ត អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​វា​ពិបាក​ណាស់​ក្នុង​ការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ នេះមិនមែនជាកំហុសរបស់អ្នកទេ ។ ព្រះវរបិតាសួគ៌​របស់យើង និងព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដឹង​ពីការ​លំបាកទាំងនេះ ហើយទ្រង់​ទាំងទ្វេ​ចង់ជួយ​អ្នក ។ សូមពិចារណា​ពិនិត្យមើល​ធនធានមួយ ឬ​ពីរខាង​ក្រោម​នេះ​សម្រាប់​ជាព័ត៌មាន​បន្ថែម​អំពីរបៀប​ដើម្បី​ទទួល​អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត​ពីព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ពុះពារជាមួយ​បញ្ហា​សុខភាព​ផ្លូវចិត្ត ។

  • វីដេអូ ៖ « Like a Broken Vessel » ( ១១:៣៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org )

  • រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៧–៦០

  • ដេប្រា ទីប៊ុល ម៉េកឃ្លិនឌិន « Discerning Your Feelings: Anxiety or the Spirit? » Ensign ខែ មេសា ឆ្នាំ ២០១៩ ChurchofJesusChrist.org

  • Lyle J. Burrup « Anxiety and Anxiety Disorders » Ensign ខែ មីនា ឆ្នាំ ២០១៧ ទំព័រ ៥៤–៦១

  • MentalHealth.ChurchofJesusChrist.org

យ៉ូហាន ១៦:៧ ។ តើ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​យ៉ាង​ណា នៅពេល​ទ្រង់​មាន​ព្រះបន្ទូល​ថា « បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយ​នឹង​មិន​មក​ឯ​អ្នករាល់គ្នា​ដែរ » ?

ដោយ​ហេតុផល​មួយ​ចំនួន​ពុំ​បាន​ពន្យល់​ពេញ​លេញ​នៅក្នុង​ព្រះគម្ពីរ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​ធ្វើការ​ពេញលេញ​នៅក្នុង​ចំណោម​ពួក​សាសន៍​យូដា​ឡើយ នៅអំឡុង​ឆ្នាំ នៃ​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ ( យ៉ូហាន ៧:៣៩; ១៦:៧ ) ។ សេចក្តី​ថ្លែងការណ៍​អំពី​ឥទ្ធិល​ដែល​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​យាង​មក រហូត​ទាល់តែ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ គឺ​គ្រាន់តែ​សំដៅ​លើ​សម័យ​កាន់កាប់​ត្រួត​ត្រា​នោះ​តែ​ប៉ុណ្ណោះ ព្រោះវា​ច្បាស់ណាស់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើការ​តាំងតែ​ពី​សម័យ​កាន់កាប់​ត្រួតត្រា​ពីមុនៗ​មក​ម្ល៉េះ ។ លើស​ពី​នេះ​ទៀត វា​សំដៅទៅលើ​តែ អំណោយទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធប៉ុណ្ណោះ​ដែល​ពុំ​មាន​វត្តមាន ព្រោះ ព្រះចេស្តា នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើការ​អំឡុង​ពេល​នៃ​ការបម្រើ​របស់​យ៉ូហាន បាទីស្ទ និង​ព្រះយេស៊ូវ បើមិន​ដូច្នោះ​ទេ គ្មាន​នរណា​ម្នាក់​អាច​ទទួល​ទីបន្ទាល់​នៃ​សេចក្តីពិត​ដែល​បុរស​ទាំង​នេះ​បាន​បង្រៀន​ឡើយ ( ម៉ាថាយ ១៦:១៦–១៧ សូមមើល​ផងដែរ កូរិន. ទី១. ១២:៣ ) ។

( Bible Dictionary, « Holy Ghost » )