ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៤:១៥–៣១; ១៥:១០–១៤


យ៉ូហាន ១៤:១៥–៣១; ១៥:១០–១៤

« បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ »

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​ពេត្រុស

នៅពេល​ព្រះអង្គសង្គ្រោះ និង​ពួកសាវក​របស់ទ្រង់​បាន​ប្រារព្ធពិធី​បុណ្យរំលង​នៅក្នុង​បន្ទប់​ខាងលើ ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ពួកសាវក​នូវ​សេចក្តីពិត​សំខាន់ៗ​របស់ទ្រង់ ។ ដោយ​ការរងទុក្ខ​របស់​ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី និង​កាល់វ៉ារី​នៅ​មិន​ទាន់​មក​ដល់ នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​បុរស​ទាំងនេះ ដែល​ទ្រង់​ស្រឡាញ់​យ៉ាង​ខ្លាំង​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ មេរៀននេះ​អាចជួយ​អ្នក​ឲ្យបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដោយការ​គោរពតាម​បទបញ្ញត្តិ​របស់ទ្រង់ ។

តើ​អ្នក​បង្ហាញ​សេចក្តីស្រឡាញ់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​ដឹង​ដោយ​របៀប​ណា​ថា​មាន​នរណា​ម្នាក់​ស្រឡាញ់​អ្នក ? តើ​ពាក្យ​សម្ដី សកម្មភាព ឬ​អាកប្បកិរិយា​អ្វី​ខ្លះ​ដែល​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ ?

  • តើ​អ្នក​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​អ្នកដទៃ​យ៉ាង​ដូច​ម្ដេច ?

  • ចុះ​បើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់ ប៉ុន្តែ​អាកប្បកិរិយា ឬ​ទង្វើ​របស់​អ្នក​មិន​បាន​បង្ហាញ​ពី​ការ​ស្រឡាញ់​នោះ​រហូត​ទេ ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ?

នៅពេល​ព្រះអង្គសង្គ្រោះ​បានបន្តណែនាំ​ពួកសាវក​របស់ទ្រង់​ក្នុងអំឡុង​ពេលអាហារចុង​ក្រោយ ទ្រង់បាន​បង្រៀន​អំពីសេចក្តី​ស្រឡាញ់​របស់ទ្រង់​ចំពោះយើង ហើយ​បានបង្រៀន​ពីរបៀប​ដែលយើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។

សូម​សិក្សា យ៉ូហាន ១៤:១៥, ២១, ២៣–២៤ និង យ៉ូហាន ១៥:១០–១៤ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា យើង​អាច​ធ្វើ​បាន​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និង​ព្រះវរបិតាសួគ៌ ។

  • តើព្រះអង្គសង្គ្រោះ​បានសង្កត់ធ្ងន់​លើអ្វីខ្លះ​នៅក្នុងខគម្ពីរ​ទាំងនេះ​អំពីរបៀប​ដែលយើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់ ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​អ្នក ?

  • តើ​ស្ថានភាព​សេចក្តីពិត​មួយចំនួន​ដែល​ព្រះ​អង្កសង្រ្គោះ​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​នឹង​ផ្តល់​គុណប្រយោជន៍​អ្វីខ្លះ ?

ស៊ីស្ទើរ ខារ៉ូលអិម ស្ទេហ្វិន ដែលជា​អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បានបង្រៀន​អំពី​ព្រះហឫទ័យ​របស់​ព្រះ​សម្រាប់​ការប្រទាន​បទបញ្ញត្តិ​និង​បំណង​របស់យើង​សម្រាប់​ការគោរព​តាម​បញ្ញត្តិ​ទាំងនោះ ។

សូមមើល​វីដេអូ « Going to Grandma’s » ( ៤:០២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
ខារូល អិម ស្ទីហ្វិនស៍

នៅពេលខ្លះ យើងអាចនឹង​មានអារម្មណ៍ថា ក្រឹត្យវិន័យ​របស់ព្រះ​រឹតបន្តឹង​ដល់​សេរីភាព​ផ្ទាល់ខ្លួន​របស់យើង ដក​យកសិទ្ធិ​ជ្រើសរើស​របស់យើង ហើយ​កំណត់​ព្រំដែននៃ ការរីកចម្រើន​របស់យើង ។ ប៉ុន្តែ​នៅពេល​យើងស្វែង​រកការយល់​ដឹងកាន់​តែស៊ីជម្រៅ ពេល​យើង​អនុញ្ញាត​ឲ្យព្រះវរបិតា​បង្រៀន​យើង នោះយើង​នឹងចាប់​ផ្ដើម​មើលឃើញ​ថា ក្រឹត្យវិន័យ​របស់ទ្រង់​គឺជា​ការបង្ហាញ​នៃសេចក្ដី​ស្រឡាញ់​ចំពោះយើង ហើយ​ការគោរព​តាម​ក្រឹត្យវិន័យ​របស់ទ្រង់​គឺជា​ការបង្ហាញ​ក្ដីស្រឡាញ់​របស់យើង​ចំពោះ​ទ្រង់ ។

( ការ៉ូល អិម ស្ទីហ្វេន « If Ye Love Me, Keep My Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៩ )

សូមរាយ​បញ្ជី​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​មួយចំនួន​ដែលអ្នក​មាន​អារម្មណ៍ថា បង្ហាញពី​សេចក្តីស្រឡាញ់​របស់ព្រះវរបិតាសួគ៌​ចំពោះអ្នក ។ ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​អំពី​បទបញ្ញត្តិ​មួយ​ចំនួន អ្នក​អាច​ពិនិត្យ​មើល​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ ( សូមមើល និក្ខមនំ ២០:៣–១៧ ) ឬ ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ។

  • តើ​បទបញ្ញត្តិ​ដែល​អ្នក​បាន​រាយ​បញ្ជី​ជា « ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់ [ ព្រះ ] ចំពោះ​យើង » យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ការ​គោរព​ប្រតិបត្តិ​របស់​អ្នក​ចំពោះ​បទបញ្ញត្តិ​ទាំងនេះ​អាច​ជា « ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់ [ អ្នក ] ចំពោះ​ទ្រង់យ៉ាង​ដូចម្ដេច » ?

សូម​ជ្រើសរើស​បទបញ្ញត្តិមួយពី​បញ្ជី​របស់អ្នក ។ វា​អាច​ជា​រឿង​មួយ​ដែល​អ្នក​កំពុង​ធ្វើ​ការ​រក្សា ឬ​មួយ​ក៏​ត្រូវ​បាន​គេ​ល្បួង​ឲ្យ​ប្រព្រឹត្តិខុស ប៉ុន្តែ​បាន​ជ្រើសរើស​ដើម្បី​គោរព​តាម​ទៅវិញ ។

សំណួរ​ខាងក្រោម​នឹង​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​អំពី​ការ​បំផុត​គំនិត​របស់​អ្នក​ក្នុង​ការ​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ។ នៅពេល​អ្នក​គិត​អំពី​ចម្លើយ​របស់​អ្នក វា​ជា​រឿង​សំខាន់​ដើម្បី​ដឹង​ថា អ្នក​អាច​មាន​ហេតុផល​ផ្សេងៗ​សម្រាប់​ការ​រក្សាបទបញ្ញត្តិ​នេះ ។ ទោះបី​ជាបច្ចុប្បន្ន​ការបំផុស​គំនិត​របស់​អ្នក​យ៉ាងណាក្តី សូមបន្ត​គោរពប្រតិបត្តិ ហើយយូរៗ​ទៅ​បំណងប្រាថ្នា​របស់អ្នក​ក្នុងការស្តាប់​បង្គាប់​ដោយ​សេចក្តី​ស្រឡាញ់​អាចកើនឡើង ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្វី​ដែលជំរុញ​ចិត្ត​អ្នក​ឲ្យ​កាន់​តាម​បទបញ្ញត្តិ​នេះ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ហេតុផល​របស់​អ្នក​ក្នុង​ការ​រក្សា​បទបញ្ញត្តិ​ធៀប​នឹង​គំរូ​របស់​ព្រះអម្ចាស់​នៃ​ការ​គោរព​តាម​ដោយ​សេចក្តី​ស្រឡាញ់ ?

  • ហេតុអ្វីបាន​ជាហេតុផល​នៅពីក្រោយ​ការស្តាប់​បង្គាប់​របស់អ្នក ( ការជំរុញ​ចិត្ត​របស់​អ្នក ) សំខាន់ ?

  • តើ​អ្នក​នឹង​ផ្តល់ការប្រឹក្សា​អ្វី​ដល់​បុគ្គល​ដែល​មាន​បំណង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​ដោយ​សេចក្តី​ស្រឡាញ់ ?

គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​អំពី​សេចក្ដី​ស្រឡាញ់

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​យើង​អំពី​របៀប​គោរព​តាម​ក្រឹត្យវិន័យ និងបទបញ្ញត្តិ​របស់​ព្រះ​ដោយ​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ ។ បន្ទាប់ពី​អាហារចុង​ក្រោយ ទ្រង់មាន​បន្ទូលថា « គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះវរបិតា​វិញ ដើម្បី​ឲ្យ​លោកីយ៍​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ » ( យ៉ូហាន ១៤:៣១ ) ។ បន្ទាប់​មក ព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ​ទទួល​នូវ​ការ​រង​ទុក្ខ​សម្រាប់​អំពើបាប​របស់​យើង និង « ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែបយ៉ាង » ( អាលម៉ា ៧:១១ ) នៅ​ក្នុង​សួន​ច្បារគែតសេម៉ានី ហើយ​ម្ដងទៀត​នៅលើ​ឈើឆ្កាង ។

  • ហេតុអ្វី​បាន​ជា​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះឆន្ទៈ​ចង់​ប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ ? ( សូមមើល យ៉ូហាន ១៥:១៣; ហេព្រើរ ១២:២ ) ។

អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុម​នៃពួកសាវក​ដប់ពីរនាក់​បានអញ្ជើញ​យើង​ឲ្យ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​អំពី​អ្វី​ដែល​សេចក្ដី​ស្រឡាញ់របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជំរុញ​យើង​ឲ្យធ្វើ ។ អ្នក​អាច​មើល​វីដេអូ « Abide in My Love » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org, ចាប់ពី​លេខ​កូដ​ម៉ោង ១៤:២៧ ដល់ ១៤:៥០ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

តើ​អ្នក​មិន​ស្រឡាញ់​ទ្រង់​ដែល​បាន​ស្រឡាញ់​អ្នក​មុនទេ​ឬ ? [ សូមមើល យ៉ូហាន ទី១ ៤:១៩ ] ។ បន្ទាប់មក​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ [ សូមមើលយ៉ូហាន ១៤:១៥ ] ។ តើបងប្អូន​មិនព្រម​ធ្វើជាមិត្ត​នឹងទ្រង់ ដែល​ជា​អ្នក​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេឬ ? [ សូម​មើល យ៉ូហាន​១៥:១៣ ] ។ បន្ទាប់មក​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ [ សូមមើល យ៉ូហាន ១៥:១៤ ] ។ តើបងប្អូន​មិនព្រម​នៅជាប់ក្នុង​សេចក្ដី​ស្រឡាញ់​របស់ទ្រង់ ហើយ​ទទួល​អ្វីៗទាំងអស់​ដែលទ្រង់ប្រទាន​ដល់អ្នកប្រកប​ដោយ​ព្រះគុណទេ​ឬអី ? បន្ទាប់មក​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ [ សូមមើល យ៉ូហាន ១៥:១០ ] ។

( ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥១ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការ​តាំងចិត្ត​របស់អ្នក​ចំពោះ​ការគោរព​ប្រតិបត្តិ​កាន់តែ​ខ្លាំង​ឡើង ដោយ​ផ្អែក​លើ​សេចក្ដីស្រឡាញ់ អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? ( សូម​មើល ម៉ូសាយ ៥:១៣ ) ។

នៅ​ពេល​អ្នក​ព្យាយាម​រក្សា​បទបញ្ញត្តិ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ថា សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទាំង​ទ្វេ​ក្នុងជីវិត​របស់អ្នក​នឹង​រីកចម្រើន​ឡើង ( សូមមើល យ៉ូហាន ១៤:២១ ) ។ ប្រសិនបើ​អ្នក​ជួប​ការលំបាក​ក្នុង​ការ​គោរពប្រតិបត្តិ ឬ​មាន​បំណង​ប្រាថ្នា​ក្នុង​ការ​គោរព​ប្រតិបត្តិ​នោះ ព្រះវរបិតាសួគ៌​អាច​ជួយ​អ្នក​បាន ប្រសិនបើ​អ្នក​ទូលសូម​ទ្រង់​ដោយ​ការ​បន្ទាប​ខ្លួន​ដើម្បី​ទទួល​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​នោះ ។ សូម​ចងចាំ​ផងដែរថា បទបញ្ញត្តិ​មួយ​ក្នុង​ចំណោម​នោះ​គឺត្រូវប្រែចិត្ត ហើយ​យើងអាច​រក្សាបទបញ្ញត្តិ​នេះ ខណៈពេល​កំពុង​ព្យាយាម​ដើម្បី​យកឈ្នះ​លើភាព​ទន់ខ្សោយ​របស់យើង ។

ជម្រើស ៖ ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុអ្វី​បាន​ជា​ព្រះ​តម្រូវ​ឲ្យ​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ព្រះ​តម្រូវ​ឲ្យ​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ដោយសារ​មាន​តែ​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​នោះ រួម​ទាំង​ការ​ប្រែចិត្ត​ប៉ុណ្ណោះ ទើប​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ហើយ​ប្រែក្លាយ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​ដូច​ទ្រង់​ដែរ ។

( ដាល្លិន អេក អូក « Two Great Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៤ )

តើ​វា​សំខាន់​ទេ អំពី​មូលហេតុ​ដែល​ខ្ញុំ​គោរព​តាម​បទបញ្ញត្តិ​នោះ ?

យើង​ម្នាក់ៗ​គួរ​សួរ​ខ្លួន​យើង​ថា​ហេតុអ្វី​បាន​ជា​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ។ តើ​មក​ពី​យើង​ខ្លាច​ទទួល​ទោស​ឬ ? តើ​មក​ពី​យើង​ចង់​បាន​រង្វាន់​សម្រាប់​ការ​រស់​នៅ​ល្អ​ឬ ? តើ​មក​ពី​យើង​ស្រឡាញ់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចង់​បម្រើ​ទ្រង់​ឬ ?

វាជាការ​ល្អ​ជាង​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ដោយ​សារ​យើង​ខ្លាច​ការ​ដាក់​ទោស ជាជាង​មិន​គោរព​តាម​បទបញ្ញត្តិ​សោះ ។ ប៉ុន្តែ យើង​នឹង​មាន​សុភមង្គល​ជាង​បើ​យើង​គោរព​ព្រះ ដោយ​សារ​យើង​ស្រឡាញ់​ទ្រង់ ហើយ​ចង់​គោរព​ទ្រង់ ។ នៅពេលដែល​គោរព​ទ្រង់​ដោយ​ស្មោះ ទ្រង់​ក៏​ប្រទានពរ​ដល់យើង​ដោយ​ស្មោះដែរ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « យើង​ជា​ព្រះអម្ចាស់ … ហើយ​សព្វ​ព្រះ​ហឫទ័យ​នឹង​ឲ្យ​កិត្តិយស​ដល់​អស់​អ្នក​ណា​ដែល​បម្រើ​យើង​ដោយ​នូវ​សេចក្ដី​សុចរិត និង​ដោយ​នូវ​សេចក្ដី​ពិត​រហូត​ដល់​ចុង​បំផុត » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥ ] ។ ការ​គោរព​ប្រតិបត្តិ​ក៏​ជួយ​យើង​ឲ្យ​រីកចម្រើន ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​យើង​ដែរ ។ ប៉ុន្តែ​អ្នក​ណា​ដែល​មិន​ធ្វើ​អ្វី​ទាល់តែ​ពួកគេ​ត្រូវ​បាន​បញ្ជា ហើយ​បន្ទាប់​មក​កាន់​តាមបទបញ្ញត្តិ​ដោយ​មិន​ស្ម័គ្រ​ចិត្ត [ នឹង ] បាត់បង់​រង្វាន់​របស់​ពួកគេ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៦–២៩ ] ។

Gospel Principles [ ឆ្នាំ ២០០៩ ] ទំព័រ ២០១–២០២ )