ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៤:១–៦; ១៥:១–១១


យ៉ូហាន ១៤:១–៦; ១៥:១–១១

« ខ្ញុំ​ជា​ផ្លូវ​ជា​សេចក្តីពិត ហើយជា​ជីវិត »

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កំពុង​ទត​មើល​ទន្លេ

ក្នុងអំឡុង​ពេល​អាហារ​ចុងក្រោយ​របស់ទ្រង់​ជាមួយនឹង​ពួកសិស្ស​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បានបង្រៀន​ពួកគេ​អំពី​និស្ស័យ និង​បេសកកម្ម​របស់ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ថា ទ្រង់​គឺជា​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះ​វរបិតាសួគ៌ ហើយ​ទ្រង់​បាន​ប្រៀបធៀប​ទំនាក់ទំនង​របស់​ពួកសិស្ស​ទ្រង់​នឹង​ទ្រង់​ទៅនឹង​មែកឈើ​នៅលើ​ដើម​ទំពាំងបាយជូរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​សញ្ជឹងគិត​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើតាម​ទ្រង់ ហើយ​ទទួល​បាន​កម្លាំង និង​ការ​គាំទ្រ​របស់​ទ្រង់ ។

ការបង្រៀន​ចុងក្រោយ​មួយចំនួន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សិស្ស​របស់ទ្រង់​គឺ​សំដៅ​ជួយ​ពួកគេឲ្យ​យល់​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយទ្រង់ និង​ការពឹងផ្អែក​លើទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​អង្គទ្រង់​ទៅនឹង​ផ្លូវ​មួយ និង​ទៅនឹង​ដើម​ទំពាំង​បាយជូរ ឬ​ដើមឈើ​ដែលមាន​មែក ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​ផ្នែកនានា​ក្នុង​ជីវិត​របស់អ្នក ដែល​អ្នក​ប្រហែល​ជា​ត្រូវការ​ជំនួយ ។ ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ដូច​ជា​អ្នក​ត្រូវ​ការ​ជំនួយ ពេល​អ្នក​ព្យាយាម​ត្រឡប់​ទៅ​រក​ព្រះវរបិតាសួគ៌​វិញ ។ អ្នកអាច​មាន​អារម្មណ៍ថា​ត្រូវការ​កម្លាំងខ្លាំង​ជាងមុន ដើម្បី​ប្រឈមមុខ​នឹង​បញ្ហានានា​ក្នុង​ជីវិតរបស់អ្នក ។ នៅពេល​អ្នក​សិក្សា​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ សូម​រកមើល​អ្វី​ដែល​អ្នក​រៀន​អំពី​ទ្រង់ និង​របៀប​ដែល​ទ្រង់​អាច​ជួយ​អ្នក​បាន ។

សូម​សិក្សាផ្នែក​ខាងក្រោម​នេះ​មួយ ឬ​ទាំងពីរ ។ សូម​ចងចាំ​ដោយ​សញ្ជឹងគិត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « ផ្លូវជា​សេចក្តីពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ )

រូបភាព
ផ្លូវដី​ដើរ​ឆ្លងកាត់​ព្រៃ

សូម​អាន យ៉ូហាន ១៤:១–៦ ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​នឹង​ជួយ​អ្នក​ដែល​ដើរ​តាម​ទ្រង់ ។

  • តើ​សេចក្ដីពិត​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ហៅ​អង្គទ្រង់​ដូចម្តេច​នៅក្នុង ខទី ៦ ?

  • តើ​ព្រះបរមងារនីមួយៗ​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និងទំនាក់​ទំនង​របស់អ្នក​ជាមួយ​ទ្រង់ ?

ប្រសិនបើ​អ្នក​បាន​បង្កើត​បញ្ជី​នៃ​ព្រះបរមងារ និង​តួនាទី​ផ្សេងៗ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​មេរៀន​មុន អ្នក​អាច​នឹង​ចង់​បន្ថែម​អ្វី​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង យ៉ូហាន ១៤ ទៅក្នុង​បញ្ជី​នោះ ។

ព្រះគម្ពីរ​មរមន​អាច​បង្កើន​ការយល់ដឹង​របស់អ្នក​អំពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ សូមអាន ម៉ូសាយ ៣:១៧ ហើយ​គិតអំពី​របៀប​ដែល​ខគម្ពីរ​នេះជួយ​យើងឲ្យ​យល់​កាន់តែ​ច្បាស់​អំពី យ៉ូហាន ១៤:៦ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ព្រះមាន​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ស្វែងរក​មាគ៌ា​ត្រឡប់​ទៅរក​ទ្រង់វិញ ហើយ​ព្រះអង្គ​សង្គ្រោះ​គឺជា​មាគ៌ា​នោះឯង [ សូមមើល យ៉ូហាន ១៤:៦ ] ។ ព្រះមាន​ព្រះទ័យ​ចង់​ឲ្យបងប្អូន​រៀន​ពី​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដក​ពិសោធន៍​នៃ​ភាពសុខសាន្ត និង​សេចក្ដីអំណរ​ដ៏ជ្រាល​ជ្រៅ​ដែល​បានមក​ពីការដើរ​តាម​មាគ៌ានៃ​ភាពជាសិស្ស​របស់​ព្រះ ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Receiving a Testimony of Light and Truth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២១ )

  • តើ​នៅពេលណា​ដែលអ្នក ឬ​នរណាម្នាក់​ដែលអ្នក​ស្គាល់បាន​ដកពិសោធន៍​នូវសេចក្ដី​សុខសាន្ត និង​សេចក្តី​អំណរ​ដ៏​ជ្រាលជ្រៅ ដែលកើត​ចេញ​ពីការ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ?

ដើម្បី​មើល​ឃើញ​គំរូ​របស់​នរណា​ម្នាក់​ដែល​បាន​រក​ឃើញ​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ទទួល​ពរជ័យ​ដោយ​ការ​ធ្វើ​តាម​ទ្រង់ នោះ​ប្រសិនបើ​អាច សូម​មើល​វីដេអូ « ​Jesus Christ Is the Way​ » ( ៥:០២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​យើង​អាច​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​វិញ ?

  • តើ​យើង​អាច​ដឹង​បាន​យ៉ាង​ណា​ថា​តើ​យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ ?

ព្រះយេស៊ូវគ្រីស្ទ​ជា « ដើម​ទំពាំងបាយ​ជូរ » ( យ៉ូហាន ១៥:៥ )

រូបភាព
ទំពាំង​បាយជូរ​នៅ​លើ​ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រើ​ការប្រៀបធៀប​មួយ ដើម្បី​បង្រៀន​សិស្ស​ទ្រង់​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ទ្រង់ ។ សូមអាន យ៉ូហាន ១៥:១–១១ ដោយ​រកមើល​ការប្រៀបធៀប​នេះ ។

ប្រសិនបើ​អ្នក​បាន​បង្កើត​បញ្ជី​នៃ​ព្រះបរមងារ និង​តួនាទី​ផ្សេងៗ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​មេរៀន​មុន អ្នក​អាច​នឹង​ចង់​បន្ថែម​អ្វី​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង យ៉ូហាន ១៥ ទៅក្នុង​បញ្ជី​នោះ ។

  • តើ​អ្នក​គិត​ថា ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន​អ្វីខ្លះ​ជាមួយ​នឹង​ការប្រៀបធៀប​នេះ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​រៀន​ពី​ការប្រៀបធៀប​នេះ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុង​កូរ៉ុម​នៃពួកសាវក​ដប់ពីរ​នាក់​បានពន្យល់ថា ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​នៅជាប់​នឹងទ្រង់​គឺជា​ការអញ្ជើញ​សម្រាប់យើង « ឲ្យនៅ … ស្នាក់នៅ ជារៀងរហូត » ( « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។ អែលឌើរ ហូឡិន បាន​ពន្យល់​ពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ខ្លាំង សម្រាប់​យើង​ក្នុងការ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​នៅ​ជាប់​នឹង​ទ្រង់ ។ អ្នក​អាចមើល​វីដេអូ « Abide in Me​ » ចាប់ពី​លេខ​កូដ​ម៉ោង ១៣:២៦ ដល់ ១៤:២៣ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ » [ យ៉ូហាន ១៥:៥ ] ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នោះ​គឺ​ជា​សេចក្ដីពិត​របស់​ព្រះ ។ ព្រះគ្រីស្ទ​គឺជា​អ្វីៗ​គ្រប់​យ៉ាង​ចំពោះ​យើង ហើយ​យើង​ត្រូវ « នៅ​ជាប់​នឹង » ទ្រង់​ជា​អចិន្ត្រៃយ៍ ឥត​ងាករេ ខ្ជាប់ខ្ជួន និង​ជា​រៀង​រហូត ។ ដើម្បី​ឲ្យផលផ្លែ​នៃ​ដំណឹងល្អ​រីក​ឡើង ហើយ​ឲ្យ​ពរ​ដល់​ជីវិត​យើង នោះ​យើង​ត្រូវ​តែ​នៅ​ជាប់​នឹង​ទ្រង់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា និង​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដែល​មាន​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទ្រង់​គឺជា​ដើម​ទំពាំង​បាយជូរ​ដែល​ជា​ប្រភព​ពិត​នៃ​កម្លាំង និង​ជា​ប្រភព​តែមួយ​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ក្នុង​ទ្រង់ យើង​មិន​ត្រឹម​តែ​ស៊ូ​ទ្រាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ឈ្នះ ហើយ​មាន​ជ័យ​ជម្នះ​ក្នុង​បុព្វហេតុ​បរិសុទ្ធ​នេះ ដែល​នឹង​មិន​ដែលធ្វើឲ្យ​យើង​បរាជ័យ​ដែរ ។

( ជែហ្វ្រី អ័រ ហូឡិន « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ )

ព្រះគម្ពីរ​មរមន​អាច​ជួយ​អ្នក​បង្កើន​ការយល់ដឹង​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ សូមអាន អាលម៉ា ២៦:១២ ហើយ​គិត​អំពី​របៀប​ដែល​វា​ទាក់ទង​នឹង យ៉ូហាន ១៥:១–១១ ។

  • តើមាន​ផល​ផ្លែអ្វីខ្លះ ( លទ្ធផល ឬ​ពរជ័យ ) ដែល​អ្នកបាន​ឃើញនៅ​ក្នុងជីវិត​របស់អ្នក កាល​ដែលអ្នក​បានព្យាយាម​នៅជាប់​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មាន​សកម្មភាព​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ឲ្យ​នៅ​ជាប់នឹង​ព្រះយេស៊ូវ​គ្រីស្ទ ?

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ​បន្ទាប់​ពី​បានរៀន​រឿង​នេះ​អំពី​ទ្រង់ ?

  • តើ​អ្នក​គិត​ថា ការ​ធ្វើ​បែប​នេះ​នឹង​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​យ៉ាង​ដូចម្ដេច ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ការមាន​វិមាន​ជាច្រើន​នៅក្នុង​ព្រះដំណាក់​របស់​ព្រះវរបិតាសួគ៌​មានន័យ​យ៉ាង​ណា ?

ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–៤៤ ) បាន​បង្រៀន ៖

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

« [ សេចក្ដី​ថ្លែងការណ៍ ] « នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន » [ យ៉ូហាន ១៤:២ ] … គួរ​មាន​ន័យ​ថា—« នៅ​ក្នុង​នគរនៃ​ព្រះវរបិតា​ខ្ញុំ មាន​នគរ​ជា​ច្រើន » ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​គ្រង​មរតក​របស់​ព្រះ ហើយ​គ្រង​មរតក​ជាមួយ​ខ្ញុំ ។ … មាន​ទីកន្លែង​ជាច្រើន​សម្រាប់អ្នក​ទាំងឡាយ​ណា​ដែល​គោរពតាម​ក្រឹត្យវិន័យ​នៃ​សេឡេស្ទាល ហើយ​មាន​ទីកន្លែង​ជាច្រើន​ទៀត​សម្រាប់​អ្នក​ទាំងឡាយ​ដែល​មិន​គោរព​ក្រឹត្យវិន័យ គឺ​មនុស្ស​គ្រប់រូប​តាម​លំដាប់​រៀងៗខ្លួន ។

Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១៩ )