ថ្នាក់​សិក្ខាសាលា
អេភេសូរ ១


អេភេសូរ ១

« បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ »

រូបភាព
យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ លុត​ជង្គង់​នៅក្នុង​ព្រៃ​ពិសិដ្ឋ​ក្នុង​អំឡុង​ពេល​នៃ​ទស្សនៈ​និមិត្ត​ដំបូង ។ មាន​ពន្លឺ​បាន​ចាំង​ទៅលើ​យ៉ូសែប ។

តើ​អ្នក​ធ្លាប់​គិត​ថា ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណាប្រសិនបើ​គ្មាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​ឡើង​វិញ​ទេ​នោះ ? ជា​ផ្នែក​នៃ​សំបុត្រ​របស់​លោក​ទៅកាន់​ពួក​អេភេសូរ ប៉ុល​បាន​បង្រៀន​ថា ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​កើត​ឡើង​មុន​ពេល​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​គឺ​មាន​គោលបំណង​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់ ពី​ពរជ័យ​ដែលកើត​មាន ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​មក​ផែនដី​នៅថ្ងៃ​ចុងក្រោយ​នេះ ។

ការពង្រឹង​ដល់​ពួកអ្នកប្រែចិត្ត​ថ្មី

សូម​ស្រមៃ​ថា អ្នក​មាន​មិត្តភក្តិ​ម្នាក់​ដែល​ទើបតែ​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។

  • តើ​អ្នក​អាច​មាន​គំនិត និង​កង្វល់​អ្វី​ខ្លះ​ចំពោះ​ពួកគេ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​មិត្ត​របស់​អ្នក​ឲ្យ​រីកចម្រើន​ផ្នែក​ចំណេះដឹង​នៃ​ដំណឹង​ល្អ​របស់​ពួកគេ ហើយ​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ ?

នៅ​ក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​ពួក​អេភេសូរ សាវក​ប៉ុល​បាន​លើក​ឡើង​ពី​ពួក​បរិសុទ្ធ​ដែល​រស់​នៅ​ក្រុង​អេភេសូរ និង​តំបន់​ជុំវិញ​នោះ ។ លោក​មាន​បំណង​ដើម្បី​ពង្រឹង​ដល់​អស់​អ្នក​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​រួចហើយ និង​ជួយ​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ឲ្យ​រីក​ចម្រើន​ឡើង​ផ្នែក​ចំណេះដឹង​ខាង​វិញ្ញាណ​របស់​ពួកគេ ហើយ​បន្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ គោលលទ្ធិ​មួយ​ចំនួន​ដែល​លោក​បាន​បង្រៀន​នៅ​ក្នុង​សំបុត្រ​នេះ​រួម​បញ្ចូល​ទាំង​ការតែងតាំង​ទុកជាមុន ( សូមមើល អេភេសូរ ១:៤–៦ ) អំណាច​នៃ​ការផ្សារភ្ជាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល អេភេសូរ ១:១៣–១៤ ) សារៈសំខាន់​នៃ​ពួក​ព្យាការី និង​ពួក​សាវក ( សូមមើល អេភេសូរ ២:១៩–២២ ) គំនិត​នៃ​សាសនាចក្រ​ពិត និង​បង្រួបបង្រួម ( សូមមើល អេភេសូរ ៤:១–៧ ) និង​មុខ​តំណែង ការហៅ និង​មុខងារ​ផ្សេងៗ​នៅក្នុង​អង្គការ​សាសនាចក្រ ( សូមមើល អេភេសូរ ៤:១១–១៤ ) ។

គោលលទ្ធិ​មួយ​ទៀត​ដែល​ប៉ុល​បាន​បង្រៀន ដើម្បី​ពង្រឹង​សមាជិក​ក្នុង​ជំនាន់​របស់​លោក គឺ​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅ​សម័យ​ចុងក្រោយ ។

  • ហេតុអ្វី​អ្នក​គិត​ថា ការរៀនសូត្រ​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៅ​សម័យ​ចុងក្រោយ អាច​ពង្រឹង​ពួកបរិសុទ្ធ​នៅ​ក្នុង​សម័យ​ប៉ុល​បាន ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ​ទាំងមូល​អំពី​អ្វី​ដែល​ប៉ុល និង​អ្នក​ដទៃ​ទៀត​បាន​បង្រៀន​អំពី​ការស្ដារ​ឡើងវិញ សូម​គិត​អំពី​របៀប​ដែល​គោលលទ្ធិ​នេះ​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់

អំឡុង​ពេល​ដែល​ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដី​ពិត​របស់ទ្រង់ សិទ្ធិ​អំណាច​បព្វជិតភាព និង​ពិធីបរិសុទ្ធ​នានា​ទៅកាន់​មនុស្ស​នៅលើ​ផែនដី​ត្រូវ​បាន​ហៅ​ថា គ្រាកាន់​កាប់ត្រួតត្រា ។ មាន​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​ជា​ច្រើន​នៅ​ទូទាំង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ។

នៅក្នុង​សំបុត្រ​របស់ប៉ុល​ទៅកាន់​ពួក​អេភេសូរ ប៉ុល​បាន​ព្យាករ​អំពី​សម័យ​កាន់​កាប់​ត្រួត​ត្រា​ជាក់លាក់​មួយ ។ សូម​អាន អេភេសូរ ១:១០ ដោយ​រកមើល​គ្រា​កាន់កាប់​ត្រួតត្រា​ជាក់លាក់​ដែល​ប៉ុល​បាន​ព្យាករ និង​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​ពេល​នេះ ។

អេភេសូរ ១:១០ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។

  • តើ​ប៉ុល​បាន​សំដៅ​លើ​ពេល​អនាគត​អ្វី​នៅ​ក្នុង អេភេសូរ ១:១០​ ?

  • តើ​ប៉ុល​បាន​ព្យាករ​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ « គ្រា​កាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​នោះ » ?

ការរស់នៅ​ក្នុង​កាល​ដែល​ពេលពេញ​កំណត់

នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ពួក​ព្យាការី​របស់​ទ្រង់​នូវ​សេចក្ដីពិត ព្រះគម្ពីរ សេចក្ដីសញ្ញា និង​ព្រះចេស្តា​ជាច្រើន​របស់​ទ្រង់ ។ សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី អេភេសូរ ១:១០ គឺ​ថា ក្នុង​អំឡុង​គ្រា​កាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ អ្វីៗ​ទាំងអស់​ពី​គ្រា​កាន់កាប់​ត្រួតត្រា​ពីមុន​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។

សូម​ស្រមៃ​ថា ទន្លេ​នីមួយៗ​ក្នុង​រូបភាព​ខាង​ក្រោម​តំណាងឲ្យ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ ។

រូបភាព
រូប​គំនូរ​ទឹក​ទន្លេ​ហូរ​ចូល​បឹង ។
  • តើ​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់ អាច​ប្រៀប​បាន​នឹង​ទឹក​ទន្លេ​ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ​នោះ​យ៉ាង​ដូចម្ដេច ?

អែលឌើរ ប៊ី អេច រ៉ូប៊ឺត ( ឆ្នាំ ១៨៥៧–១៩៣៣ ) ក្នុង​ពួក​ចិត​សិប​នាក់បាន​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​នឹង​កើតឡើង ដែលជាផ្នែក​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់ ។

រូបភាព
រូបថត​ជា​ប្រវត្តិសាស្ត្រ​របស់ ប៊ី អេច រ៉ូប៊ឺត ពណ៌​ស​ខ្មៅ ។

នេះ​គឺជា​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់ ហើយ​យើង​ឃើញ​ថា យើង​កំពុង​រត់​តម្រង់​ទៅរក​សម័យកាល​នោះ ដែល​ប្រៀប​បាន​នឹង​ខ្សែទឹក​ហូរ​ដ៏​ត្របាញ់​ចូលទៅ​ក្នុង​មហា​សមុទ្រ​ដូច្នោះ​ដែរ គ្រប់​គ្រា​កាន់​កាប់​ត្រួត​ត្រា​កាល​ពី​មុន​ទាំងអស់ ធ្វើ​ឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួកគេ និង​ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យើង ហើយ​យើង​ឃើញ​ថា ព្រះ​មាន​ព្រះរាជ​បំណង​ដ៏​អស្ចារ្យ​តែ​មួយ​គត់​តាំង​ពី​ដើម​ដំបូង​មក ហើយ​វា​គឺជា​សេចក្ដី​សង្គ្រោះ​ដល់​កូនចៅ​របស់ទ្រង់ ។ ហើយ​ឥឡូវ​នេះ​ថ្ងៃ​ចុងក្រោយ​បាន​មក​ដល់​ហើយ ជា​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ កាលដែល​សេចក្ដី​ពិត និង​ពន្លឺ ព្រមទាំង​សេចក្ដី​សុចរិត​ត្រូវ​គ្រប​ដណ្ដប់​ផែនដី​ទាំង​មូល ។

( ប៊ី អេច រ៉ូប៊ឺត នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩០៤ ទំព័រ ៧៣ )

  • តើ​សេចក្ដីពិត ព្រះគម្ពីរ សេចក្ដីសញ្ញា និង​អំណាច​អ្វីខ្លះ​ពី​គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ​​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ឬ​បាន​នាំ​ចេញ​មក​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់​មកដល់ ?

ការ​ប្រកាស​ស្តីពី​ការស្តារ​ឡើងវិញ

នៅក្នុង​សន្និសីទ​ទូទៅ​ជា​ប្រវត្តិសាស្ត្រ​ខែ មេសា ឆ្នាំ ២០២០ ដែល​ប្រារព្ធ​ខួប​លើក​ទី ២០០ នៃ​ការចាប់ផ្តើម​នៃ​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​ណែនាំ « ChurchofJesusChrist.orgការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើកទី​ពីររយ​ឆ្នាំ » ( ) ។ សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​អាន​ការប្រកាស​នេះ ដោយ​គិត​អំពី​របៀប​ដែល​ជីវិត​របស់​អ្នក​ត្រូវ​បាន​ប្រទានពរ ដោយសារ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នេះ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​ផ្នែក​ណា​ខ្លះ​នៃ​ការ​ប្រកាស​អំពី​ការ​ស្ដារ​ឡើង​វិញ​នេះ ?

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ​សមាជិក​សាសនាចក្រ​ម្នាក់​ដែល​មិន​ប្រាកដ​ចិត្ត​ថា ពួកគេ​ជឿ​លើ​ការស្ដារ​ឡើងវិញ ឬ​អ្នក​ដែល​មិន​មាន​អារម្មណ៍​ថា​ការស្ដារ​ឡើងវិញ​សំខាន់​សម្រាប់​ពួកគេ ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណា​នូវ​របៀប​ទាំងអស់​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក តាមរយៈ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។

សូម​សញ្ជឹង​គិត ហើយ​ពិចារណា​លើ​បញ្ជី​នេះ ពេល​អ្នក​មើល​វីដេអូ « President Nelson—What Does the Restoration Mean for You? » ( ១:០៦ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ទិដ្ឋភាព​នៃ​ការស្តារ​ឡើងវិញ​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​មាន​អំណរគុណចំពោះ​ជាពិសេស​ ? តើ​វា​ជះ​ឥទ្ធិពល​យ៉ាងណា​លើ​ជីវិត​របស់​អ្នក ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចូលរួម​ក្នុង​ការ​ស្ដារ​ឡើងវិញ​របស់​ទ្រង់​ជា​បន្ត​បន្ទាប់ ដើម្បី​ជួយ​ប្រមូល​អ្នក​ដទៃ​ឲ្យ​មក​កាន់​ទ្រង់ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុ​អ្វី​បាន​ជា​កិច្ចការ​នៃ​ការ​ស្ដារ​ឡើងវិញ​មាន​សារៈសំខាន់​ម៉្លេះ ?

ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បាន​បង្រៀន ៖

រូបភាព
រូបថត​បញ្ឈរ​ពាក់​កណ្តាល​ខ្លួន​ផ្នែក​ខាង​មុខ​របស់ ព្យាការី យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ។ ក្បាល​របស់ យ៉ូសែប ងាក​ទៅ​ខាង​ក្នុង​ទំហំ​បី​ភាគ​បួន ដៃ​ស្តាំច្រត់​ចង្កេះ ហើយ​ដៃ​ឆ្វេង​របស់​លោក​កាន់​​ក្រដាស ។ លោក​ពាក់​អាវ​ធំ​ពណ៌​ត្នោត​ចាស់ និង​ពាក់​អាវ​ពណ៌​ស ព្រមទាំង​ក្រវ៉ាត់​ក ។

វា​ទុក​ឲ្យ​យើង [ នៅថ្ងៃ​ចុងក្រោយ​នេះ ] ដើម្បី​មើលឃើញ ចូលរួម និង​ជួយ​ឲ្យ​សិរីល្អ​នៅ​សម័យ​ចុងក្រោយ​ឆ្ពោះ​ទៅមុខ ‹ សម្រា​ប់​ការ​កាន់​កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង › [ សូមមើល អេភេសូរ ១:១០ ] ។ … [ នេះ​ជា ] ជា​កិច្ចការ​ដែល​ព្រះ និង​ពួកទេវតា​បាន​គិតគូរ​ដោយ​រីករាយ​សម្រាប់​ជំនាន់​មុនៗ​ដែល​បញ្ឆេះ​ព្រលឹង​នៃ​លោកអយ្យកោ និង​ព្យាការី​ពី​បុរាណ ជា​កិច្ចការ​មួយ​ដែល​ត្រូវ​បាន​កំណត់ ដើម្បី​នាំ​មកនូវ​ការបំផ្លាញ​ដល់​អំណាច​នៃ​សេចក្ដីងងឹត កែទម្រង់​ផែនដី​ជាថ្មី ជា​សិរីល្អ​នៃ​ព្រះ និង​ជា​សេចក្ដីសង្គ្រោះ​នៃ​គ្រួសារ​មនុស្ស​លោក » ។

( យ៉ូសែប ស្ម៊ីធ Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៥១៣–៥១៥ )

តើ​គ្រា​កាន់កាប់​ត្រួតត្រា​មួយ​គឺ​ជា​អ្វី ?

តើ​ការស្ដារ​ឡើង​វិញ​គឺ​ជា​អ្វីឲ្យ​ពិត​ប្រាកដ ?

តើ​វា​អាចមានឥទ្ធិពលលើ​ជីវិត​របស់​ខ្ញុំ​ក្នុងការ​មាន​ទីបន្ទាល់​អំពី​ការស្ដារឡើងវិញ​ដោយ​របៀប​ណា ?

យុវជន និង​យុវនារី​ចែកចាយ​ពី​របៀប​ដែល​ព្រឹត្តិការណ៍​នានា​ជុំ​វិញ​នឹង​ការស្តារ​ឡើង​វិញ ជះ​ឥទ្ធិពល​យ៉ាង​ពិតប្រាកដ​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។

នៅក្នុង​សន្និសីទ​ទូទៅ​ក្នុង​ខែ តុលា ឆ្នាំ ២០១៩ ប្រធាន រ័សុល អិម ណិលសុន បានចែកចាយ​សំណួរ​សម្ភាសន៍ ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ដែល​រួម​មាន​សំណួរ « តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ? » ( សូមមើល « Closing Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២១ ) ។

សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​សំណួរ​នេះ​នឹង​ត្រូវ​បញ្ចូល​ជា​តម្រូវការ​ដើម្បី​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ តើ​ការយល់ដឹង ការជឿ និង​ការចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​​មាន​ជាបន្តបន្ទាប់ ជះឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ?

តើ​វា​មាន​ន័យ​យ៉ាងណា​ដែល​ថា ការស្តារ​ឡើងវិញ​នៅតែ​កំពុង​បន្ត​កើតឡើង ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​អំពី​លក្ខណៈ​នៃ​ការស្តារ​ឡើងវិញ​ដែល​កំពុង​មាន​ជា​បន្ត​បន្ទាប់​នេះ ។

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ពាក់​កណ្តាល​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់​កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅ​ក្នុង​ឆ្នាំ ២០០៤ ។

ពេលខ្លះ​យើង​គិត​ពី​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​ថា ជា​អ្វី​មួយ​ដែល​បាន​បំពេញ​រួច​ហើយ—យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន លោក​បាន​ទទួល​កូនសោ​បព្វជិតភាព សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​អស់​ហើយ ។ តាម​ពិត​ទៅ ការស្ដារ​ឡើង​វិញ​គឺ​ជា​ដំណើរ​ការ​គ្មាន​ទី​បញ្ចប់ ដ្បិត​ពេល​នេះ​យើង​កំពុង​រស់នៅ​ក្នុង​សម័យ​នៃ​ការស្ដារ​ឡើង​វិញ​ហើយ ។ វា​រួម​មាន « ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ » និង «ការណ៍​ដ៏​ធំ និង​សំខាន់​ជា​ច្រើន » ដែល « ទ្រង់​នឹង​បើក​សម្តែង » ( មាត្រា​នៃ​សេចក្ដីជំនឿ ១:៩ ) ។ បងប្អូន​ប្រុស​អើយ ភាព​លូតលាស់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​ពេល​សព្វថ្ងៃ​នេះ គឺ​ជា​ផ្នែក​នៃ​ការព្យាករណ៍​ចំពោះ​ការត្រៀម​ខ្លួន​ទុក​ជា​មុន​យ៉ាង​យូរ សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​ដ៏​រុងរឿង​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

( ឌៀថើរ អេហ្វ អុជដូហ្វ⁠ « Are You Sleeping through the Restoration? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ⁠ទំព័រ ៥៩ )