ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១

ដៅចំណាំ និងទន្ទេញ ៖ លូកា ២:១០–១២ ដល់ លូកា ២៤:៣៦–៣៩

រូបភាព
Seminary class.

គោលបំណងមួយនៃគោលបំណងចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យចេះស្វែងរក និងរៀនទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីទាំង ១១ ដំបូង ។

រូបភាព
Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

Great power can come from memorizing scriptures. To memorize a scripture is to forge a new friendship. It is like discovering a new individual who can help in time of need, give inspiration and comfort, and be a source of motivation for needed change.

(Richard G. Scott, “The Power of Scripture,” Ensign or Liahona, Nov. 2011, 6)

  • ហេតុអ្វីវាមានគុណប្រយោជន៍ក្នុងការស្គាល់សេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ?

អ្នកអាចចាំសេចក្ដីថ្លែងការណ៍នេះពីអែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីសារៈសំខាន់នៃការទន្ទេញចាំបទគម្ពីរ ៖

ដើម្បីជួយអ្នកឲ្យរៀនពីសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ១១ ដំបូង សូមពិចារណាចម្លងតារាងខាងក្រោមចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬទាញយកកម្មវិធីចំណេះចំណានខាងគោលលទ្ធិ នៅលើឧបករណ៍ចល័ត ហើយប្រើសកម្មភាពទាំងឡាយនៅក្នុងកម្មវិធីនេះ ដើម្បីជួយអ្នកក្នុងការទន្ទេញ ។

សេចក្ដីយោងបទគម្ពីរ

ឃ្លាបទគម្ពីរគន្លឹះ

លូកា ២:១០–១២

« ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ ១ អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។

យ៉ូហាន ៣:៥

« បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

យ៉ូហាន ៣:១៦

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។

ម៉ាថាយ ៥:១៤–១៦

« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » ។

ម៉ាថាយ ១១:២៨–៣០

« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក » ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងថាសេចក្តីបង្រៀននេះមកពីព្រះ » ។

ម៉ាថាយ ២២:៣៦–៣៩

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង ។… ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។

លូកា ២២:១៩–២០

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

យ៉ូហាន ១៧:៣

« នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ » ។

លូកា ២៤:៣៦–៣៩

« ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ » ។

អាស្រ័យទៅលើទំហំនៃថ្នាក់របស់អ្នក សូមពិចារណាដាក់កិច្ចការមួយ ឬច្រើនឲ្យសិស្សម្នាក់ៗអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ។ ប្រសិនបើចាំបាច់ សិស្សច្រើននាក់អាចធ្វើកិច្ចការលើវគ្គបទគម្ពីរតែមួយដូចគ្នាបាន ។

សូមអញ្ជើញសិស្សឲ្យផ្លាស់វេនគ្នានៅក្នុងថ្នាក់រៀន ហើយធ្វើការជាមួយដៃគូជាច្រើនដើម្បីកំណត់ទីតាំង ហើយប្រសិនបើពួកគេជ្រើសរើសធ្វើដូច្នេះ សូមគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ និងឃ្លាបទគម្ពីរគន្លឹះ ។ សូមលើកទឹកចិត្តសិស្សឲ្យផ្លាស់ប្តូរដៃគូរៀងរាល់ពីរបីនាទីម្តង ។

សូមអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោម នៅពេលពួកគេប្រាស្រ័យទាក់ទងជាមួយគ្នា ( វាអាចមានគុណប្រយោជន៍ក្នុងការសរសេរសេចក្តីណែនាំទាំងនេះនៅលើក្តារខៀន ) ៖

  1. សូមសួរសំណួរមួយដើម្បីស្គាល់គ្នាកាន់តែច្បាស់ ( ឧទាហរណ៍ « តើអ្នកមានចំណង់ចំណូលចិត្តអ្វី ? » ឬ « តើអ្នកចូលចិត្តទៅលេងនៅកន្លែងណា ? » ) ។

  2. សូមជួយគ្នាទៅវិញទៅមកក្នុងការដៅចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលបានចាត់ឲ្យ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងព្រះគម្ពីររបស់អ្នក ។

  3. សូមចែករំលែកពីមូលហេតុ ដែលសេចក្តីពិតនៅក្នុងឃ្លាបទគម្ពីរគន្លឹះនេះមានសារៈសំខាន់ ។

  4. សូមព្យាយាមទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឲ្យចាំ ។

សូមជ្រើសយក ធ្វើលំហាត់

សូមផ្គូផ្គងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅខាងឆ្វេងដៃ ទៅនឹងឃ្លាបទគម្ពីរគន្លឹះនៅខាងស្ដាំដៃ ។

សូមជ្រើសរើសយ៉ាងហោចណាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួនបី ហើយធ្វើដូចខាងក្រោម ៖

  • សូមសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះចេញពីការចងចាំ ។

  • សូមចែករំលែកពីមូលហេតុដែលអ្នកគិតថា ខគម្ពីរទាំងនេះសំខាន់ដើម្បីដឹង ។

ក្នុងរយៈពេលពីរបីថ្ងៃទៀត សូមព្យាយាមទន្ទេញឲ្យចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ យ៉ាងហោចណាស់បីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទៀត ។ សូមរកមើលវិធីដែលការចេះចាំខគម្ពីរទាំងនេះអាចប្រទានពរដល់ជីវិតរបស់អ្នក និងជីវិតរបស់មនុស្សដែលអ្នកស្គាល់ ។