ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នក ២


វាយតម្លៃការរៀនសូត្ររបស់អ្នក ២

ម៉ាថាយ ៣–៧; លូកា ៣–៦; ម៉ាកុស ១; យ៉ូហាន ២–៤

រូបភាព
Jesus is in the background with the group sitting in the foreground.

មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ អ្វីដែលអ្នកកំពុងរៀន និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នកនៅឆ្នាំនេះ ។

អ្វីដែលអ្នកកំពុងរៀនចេញពីព្រះគម្ពីរសញ្ញាថ្មីក្នុងថ្នាក់សិក្ខាសាលា គឺមានគោលបំណងដើម្បីជួយអ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទបានកាន់តែពេញលេញជាងមុន និងក្លាយជាសិស្សរបស់ទ្រង់ ឬជាអ្នកដើរតាមទ្រង់ ។ សូមធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងបីខាងក្រោមនេះ ដោយរកមើលពរជ័យទាំងឡាយដែលនឹងកើតមាន នៅពេលយើងដើរតាមព្រះអង្គសង្រ្គោះ តាមរយៈការធ្វើសកម្មភាពតាមការបង្រៀនរបស់ទ្រង់ ។ បន្ទាប់មក សូមឆ្លើយសំណួរពីរដែលមកបន្ទាប់ ។

  1. សូមច្រៀង ឬស្តាប់ចម្រៀងកុមារ « មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » ( សៀវភៅចម្រៀងកុមារទំព័រ ១៣២ ) ហើយសូមអាន ម៉ាថាយ ៧:២៤–២៧

  2. នៅលើក្រដាសមួយសន្លឹក ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបតំណាងដ៏សាមញ្ញមួយអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៧:២៤–២៧

  3. ដោយប្រើដុំឈើ ឬកែវ សូមសង់ផ្ទះ ឬគ្រោងមួយនៅលើគ្រឹះរឹងមាំ ដូចជាឥដ្ឋ ឬតុជាដើម ។ បន្ទាប់មក សូមសង់គ្រោងសាមញ្ញមួយទៀតនៅលើគ្រឹះដែលមិនសូវរឹងមាំ ដូចជាគ្រែ ភួយបត់ ឬខ្នើយ ។ សូមប្រើដៃរបស់អ្នកសង្កត់លើផ្ទៃនៅជាប់នឹងគ្រោងនីមួយៗ ហើយចាំសង្កេតមើលថានឹងមានអ្វីកើតឡើង ។ សូមអាន ម៉ាថាយ ៧:២៤–២៧ ដោយរកមើលភាពស្រដៀងគ្នារវាងសកម្មភាពនេះ និងរឿងប្រៀបធៀបរបស់ព្រះអង្គសង្គ្រោះ ។

  • តើអ្នកបានរៀនអ្វីខ្លះចេញមកពីសកម្មភាពនេះ ?

  • តើយើងទទួលបានពរជ័យអ្វីខ្លះ ប្រសិនបើយើងធ្វើសកម្មភាពតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?

សូមគិតអំពីការរីកចម្រើនដែលអ្នកបានដកពិសោធន៍ នៅពេលអ្នកបានសិក្សា និងខិតខំអនុវត្តតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ ។ សូមឆ្លើយសំណួរមួយ ឬច្រើនខាងក្រោមនេះ ៖

  • តើអ្នកបានសិក្សាការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទណាខ្លះ ដែលមានអត្ថន័យជាពិសេសចំពោះអ្នក ?

  • នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ទ្រង់ តើអ្នកបានចូលកាន់តែជិតព្រះអង្គសង្គ្រោះតាមរបៀបណា ?

  • តើមានការបង្រៀនអ្វីខ្លះដែលអ្នកបានសិក្សានៅឆ្នាំនេះ ដែលអ្នកអាចអនុវត្តបាននៅក្នុងជីវិតរបស់អ្នក ? តើជាលទ្ធផលមានពរជ័យអ្វីខ្លះដែលអ្នកបានទទួល ?

មេរៀននេះនឹងជួយអ្នកឲ្យវាយតម្លៃរបៀបមួយចំនួន ដែលអ្នកកំពុងសង់ជីវិតរបស់អ្នកនៅលើថ្មដានៃព្រះយេស៊ូវគ្រីស្ទ ដើម្បីអ្នកអាចស៊ូទ្រាំនឹងឧបសគ្គដែលអាចកើតមាន ។

សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើសកម្មភាពខាងក្រោមនេះជាការដើរតួសម្ដែងជាដៃគូ ឬជាក្រុមតូចៗ ។

សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យវាយតម្លៃថា តើអ្នកយល់ពីមេរៀន ហើយអាចពន្យល់ពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះអំពីការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់បានប៉ុណ្ណា ។ សូមពិចារណាលើសេចក្តីថ្លែងការណ៍ពីរខាងក្រោមនេះ ហើយសរសេរការឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍នីមួយៗ ដើម្បីជួយដោះស្រាយកង្វល់ដែលបានលើកឡើង ។ សូមប្រើយ៉ាងហោចណាស់បទគម្ពីរមួយពីការសិក្សានាពេលថ្មីៗនេះរបស់អ្នក ។ សេចក្តីយោងបទគម្ពីរនៅក្នុងវង់ក្រចកអាចជួយបាន ។ អ្នកអាចរួមបញ្ចូលបទពិសោធន៍ ឬទីបន្ទាល់ផ្ទាល់ខ្លួនណាមួយដោយសេរី ។

រូបភាព
Christ standing on a rocky ledge as He rebukes Satan who appears below Him. The painting depicts the event wherein Satan tried to tempt Christ after Christ’s forty day fast in the wilderness. Christ is commanding Satan to depart from His presence.
  1. ខ្ញុំជាមនុស្សល្អដែរ ។ ហេតុអ្វីខ្ញុំគួរព្រួយបារម្ភអំពីការប្រែចិត្ត ប្រសិនបើខ្ញុំមិនបានប្រព្រឹត្ដអំពើបាបធំៗផងហ្នឹង ? ( សូមមើល ម៉ាថាយ ៣:១–៨ ; លូកា ៣:៧–១៤ ) ។

  2. ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនចាំបាច់ត្រូវទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ដើម្បីអាចត្រឡប់ទៅរស់នៅជាមួយព្រះវិញនោះទេ ។ ( សូមមើល ម៉ាកុស ១:១–៩ ; យ៉ូហាន ៣:៥ ; នីហ្វៃទី២ ៣១:៥–១២, ១៧–១៨ ) ។

2. Complete the following in your study journal: