ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ទី ១២


ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ១២

រក និង​គូសចំណាំ ៖ កូរិនថូស ទី១ ៦:១៩–២០ ដល់ វិវរណៈ ២០:១២

រូបភាព
ដៃ​របស់​យុវជន​ម្នាក់​កាន់​ខ្មៅដៃ​ពណ៌​ក្រហម ខណៈដែល​កំពុង​អាន និង​សិក្សា​ព្រះគម្ពីរ​ដែល​ដាក់​នៅលើ​ភ្លៅ ។ ( ផ្ដេក )

គោលបំណង​មួយ​នៃគោល​បំណង​ចំណេះ​ចំណាន​ខាង​គោល​លទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រក និង​គូសចំណាំសេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​នេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​រក និង​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​មាន​នៅ​ពាក់​កណ្តាល​ទីពីរ​នៃ​ព្រះ​គម្ពីរ​សញ្ញាថ្មី ។

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ

សូម​ស្រមៃថា​មិត្តរបស់​អ្នកបានឃើញ​អ្នកកំពុង​សិក្សា និង​គូស​ចំណាំ​ក្នុង​បទគម្ពីរ​របស់​អ្នក ។ បន្ទាប់ពី​បាន​ឃើញ​ទំព័រ​មួយ​ដែល​មាន​ការ​គូស​ចំណាំ​ជាច្រើន​នៅលើ​វា គាត់​បាន​សួរ​អ្នក​ពី​មូលហេតុ​ដែល​អ្នក​គូស​ចំណាំ​នៅ​ក្នុង​បទគម្ពីរ​របស់​អ្នក ។

  • តើ​អ្នក​នឹង​ឆ្លើយ​ចំពោះ​មិត្ត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

ការគូស​ចំណាំ ឬ​គូស​បន្ទាត់​ពី​ក្រោម​បទគម្ពីរ​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បែងចែក​បទគម្ពីរ​មួយ​ចំនួន​ពី​គ្នា ហើយ​វា​អាច​ឲ្យ​អ្នក​កាន់​តែ​ងាយ​រក​វគ្គ​បទគម្ពីរ​ទាំងនោះ​នៅ​ពេល​អនាគត​ផងដែរ ។ នៅ​ក្នុង​មេរៀន​នេះ​អ្នក​នឹង​មាន​ឱកាស​រក និង​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១៣ ដែល​មាន​នៅពាក់​កណ្តាល​ទីពីរ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ។ ដើម្បី​ជួយ​អ្នកឲ្យ​ធ្វើបែប​នេះ សូម​ពិចារណា​ចម្លង​តារាង​ខាងក្រោម​នេះ​ចូលក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖ កូរិនថូស ទី១–វិវរណៈ

កូរិនថូស ទី១ ៦:១៩–២០

« រូបកាយ​អ្នករាល់គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ » ។

កូរិនថូស ទី១ ១១:១១

« ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ។

កូរិនថូស ទី១ ១៥:២០–២២

« ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។

កូរិនថូស ទី១ ១៥:៤០–៤២

នៅក្នុង​ដំណើរ​រស់​ឡើងវិញ មាន​នគរ​នៃ​សិរីល្អ​ចំនួន​បី ។

អេភេសូរ ១:១០

« សម្រាប់​ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ។

អេភេសូរ ២:១៩–២០

សាសនាចក្រ​ត្រូវបាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។

ថែស្សាឡូនីច ទី២ ២:១–៣

« ថ្ងៃ​នៃ​ព្រះអម្ចាស់ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន​សិន » ។

ធីម៉ូថេ ទី២ ៣:១៥–១៧

« បទគម្ពីរ​ទាំង​ប៉ុន្មាន … អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » ។

ហេព្រើរ ១២:៩

ព្រះវរបិតា​សួគ៌​គឺជា « ព្រះវរបិតា​ខាង​វិញ្ញាណ » ។

យ៉ាកុប ១:៥–៦

« តែ​បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ » ។

យ៉ាកុប ២:១៧–១៨

« សេចក្ដី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ » ។

ពេត្រុស ទី១ ៤:៦

« ដំណឹងល្អ [ ត្រូវ​បាន ] ផ្សាយ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ » ។

វិវរណៈ ២០:១២

« រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំ​ជម្រះ … តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន » ។

សូម​រំឭក​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង ១៣ នេះ និង​ឃ្លា​វគ្គ​បទគម្ពីរ​គន្លឹះ​ឡើងវិញ ហើយ​ពិចារណា​គូសចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក ។

១. សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំងបី​នេះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ជួយ​អ្នក​ឲ្យ​ចូល​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ ​និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន​វគ្គ​បទគម្ពីរ​នេះ ហើយ​ពន្យល់​ពី​ចំណុច​ខាង​ក្រោម ៖

  • អ្វី​ដែល​វគ្គបទគម្ពីរ​បង្រៀន​អំពី​ព្រះវរបិតាសួគ៌ ឬ​ព្រះយេស៊ូវគ្រីស្ទ ។

  • សេចក្តីពិត​មកពី​វគ្គបទគម្ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​សំខាន់​សម្រាប់​អ្នក​ដែល​ត្រូវ​ចេះ និង​មូលហេតុ ។

ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ សូម​ចាប់ផ្តើម​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​ចំនួន​ពី​តារាង ។ សូមគិត​ពី​វិធី​ដែល​ការ​ចេះចាំ​ខគម្ពីរ​ទាំងនេះ​អាច​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក និង​ជីវិត​របស់​មនុស្ស​ដែល​អ្នក​ស្គាល់​យ៉ាង​ណាខ្លះ ។