ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃ​ទី​២៥–៣១ ខែ​កក្កដា ។ នាង​អេសធើរ ៖ « ព្រះនាង បាន​តាំង​ឡើង … សម្រាប់​ពេល​នេះ​ឯង​ »


« ថ្ងៃ​ទី ២៥–៣១ ខែ​កក្កដា ។ នាង​អេសធើរ ៖ ‹ ព្រះនាង បាន​តាំង​ឡើង … សម្រាប់​ពេល​នេះ​ឯង​ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ២៥–៣១ ខែ​កក្កដា ។ នាង​អេសធើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
នាង​អេសធើរ​កំពុង​អធិស្ឋាន

នាង​អេសធើរ ដោយ ជេមស៍ ចនសុន

ថ្ងៃ​ទី ២៥–៣១ ខែ​កក្កដា

នាង​អេសធើរ

« ព្រះនាង បាន​តាំង​ឡើង … សម្រាប់​ពេល​នេះ​ឯង​ »

តើ​បងប្អូន​ស្គាល់​សមាជិក​ថ្នាក់​របស់​បងប្អូន​ច្បាស់​ប៉ុណ្ណា​ដែរ ? សូម​ព្យាយាម​ស្គាល់​សមាជិក​ថ្នាក់​ម្នាក់ៗ​ឲ្យ​កាន់​តែប្រសើរ​រៀងរាល់​សប្ដាហ៍ ។ ការធ្វើ​ដូច​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ពិចារណា​ពី​សេចក្តី​ត្រូវការ​របស់​ពួកគេ​នៅ​ពេល​ដែល​បងប្អូន​បង្រៀន ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ  ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សមាជិក​ថ្នាក់​អាច​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ដែល​អង្គុយ​ជិត​ខ្លួន​នូវ​អ្វី​មួយ​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ពួកគេ អ្វី​មួយ​ដែល​ពួកគេ​បាន​យល់ដឹង​កាន់តែ​ល្អប្រសើរ​ជាង​មុន ឬ​អ្វី​មួយ​ដែល​ពួកគេ​ប្រដូច​ទៅ​នឹង​ជីវិត​របស់​ពួកគេ នៅ​ពេល​ដែល​ពួកគេ​អាន​គម្ពីរ អេសធើរ ។ បន្ទាប់​មក ពួកគេ​ពីរ​បីនាក់​អាច​ចែកចាយ​ជាមួយ​នឹង​ថ្នាក់​តែ​ម្តង ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

នាង​អេសធើរ

ព្រះអម្ចាស់​បាន​ដាក់​យើង​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​អាច​ផ្តល់​ពរជ័យ​ដល់​អ្នក​ដទៃ ។

  • សមាជិក​នៃ​ថ្នាក់របស់​បងប្អូន​អាច​ស្វែងរក​នូវ​របៀប​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ ព្រះ​នាង​អេសធើរ អាច​ជួយ​សង្គ្រោះ​ដល់​សាសន៍​យូដា ដូច​បាន​ណែនាំ​ដោយ គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ ឬ​បងប្អូន​អាច​រកមើល​ឧទាហរណ៍​មួយ​ចំនួន​ជាមួយ​គ្នា ( សូម​មើល នាង​អេសធើរ ២:២១–២៣; ៣:១០–១៤; ៤:១៤–១៦ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​ព្រះហស្ត​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ? សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » មាន​ចម្លើយ​ចំពោះ​សំណួរ​នេះ ។

  • ដើម្បី​ជួយ​សមាជិក​ថ្នាក់​របស់​បងប្អូន​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ពួកគេ « សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង » ( នាង​អេសធើរ ៤:១៤ ) សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន នាង​អេសធើរ ៤:១០–១៧ ។ តើ​ពាក្យ​សម្តី​របស់ ម៉ាដេកាយ ទៅ​កាន់ ព្រះ​នាង​អេសធើរ បាន​ជួយ​ឲ្យ​ទ្រង់​ធ្វើ​ការសម្រេច​ចិត្ត​ដើម្បី​ការពារ​ប្រជាជន​របស់​ទ្រង់​ដោយ​របៀប​ណា ? ដូច​ដែល​ព្រះ​បាន​ដាក់​ព្រះ នាង​អេសធើរ នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ព្រះនាង​អាច​ជួយ​សង្គ្រោះ​សាសន៍​យូដា តើ​ទ្រង់​បាន​ដាក់​យើង​នៅក្នុង​ស្ថានភាព​អ្វី​ខ្លះ​ដើម្បី​យើង​អាច​ផ្តល់​ពរជ័យ​ដល់​អ្នក​ដទៃ ? តើ​យើង​អាច ក្លាយ​ជា​ឧបករណ៍​ដ៏​ល្អ​ប្រសើរ​នៅ​ក្នុង​ព្រះហស្ត​របស់​ទ្រង់​តាម​របៀប​ណា ? សូម​អាន​សេចក្តី​ថ្លែងការណ៍​ដោយ ស៊ិស្ទើរ វីជីនញៀ យូ ជិនសិន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​នឹង​បំផុស​គំនិត​ដល់​សមាជិក​ថ្នាក់​ដើម្បី​គិត​ដល់​កាល​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ពួកគេ​គឺ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​តាម​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នាង​អេសធើរ ៤

ការតម​អាហារ​បង្ហាញ​នូវ​ភាពពឹង​អាស្រ័យ​របស់​យើង​ទៅលើ​ព្រះអម្ចាស់ ។

  • បងប្អូន​អាច​ប្រើ នាង​អេសធើរ ៤ ដើម្បី​ពិភាក្សា​ពី​ពរជ័យ​ដែល​ទទួល​បាន​ពី​ការតម​អាហារ ។ បងប្អូន​អាច​ឲ្យ​សមាជិក​ថ្នាក់​រំឭក​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​បាន​ដឹកនាំ​ដោយ​ព្រះ​នាង​អេសធើរ និង​សាសន៍​យូដា​ដទៃ​ទៀត​ដើម្បី​ធ្វើ​ការតម​អាហារ ។ ហេតុអ្វី​ក៏​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​ការតម​អាហារ ? ហេតុអ្វី​យើង​ជ្រើសរើស​ដើម្បី​ធ្វើ​ការតម​អាហារ ? បងប្អូន​អាច​ចង់​ពិនិត្យ​ឡើង​វិញ​ជាមួយ​គ្នា​នូវ​បទគម្ពីរ​បន្ថែម​មួយ​ចំនួន​ទៀត​អំពី​ការតម​អាហារ ដូច​ជា អេសាយ ៥៨:៦–១២ និង ម៉ាថាយ ៤:១–៤; ១៧:១៤–២១ ( សូម​មើល​ផង​ដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « តម, តំណម » scriptures.ChurchofJesusChrist.org ) ។ ប្រហែល​ជា​បងប្អូន​ឬ​សមាជិក​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​បង្ហាញ​នូវ​របៀប​ដែល​ការតម​អាហារ​នាំយក​មក​នូវ​ព្រះចេស្តា​នៃ​ព្រះអម្ចាស់​មកដាក់​នៅក្នុង​ជីវិត​របស់​យើង ។

នាង​អេសធើរ ៣:១–១១; ៤:១០–១៧; ៥:១–៤

ការធ្វើ​រឿង​ត្រឹមត្រូវ​ជា​ញឹកញាប់​ត្រូវការ​នូវ​សេចក្តី​ក្លាហាន​ដ៏​អស្ចារ្យ ។

  • ដំណើររឿង​របស់ ម៉ាដេកាយ និង​ព្រះនាង​អេសធើរ ការពារ​សេចក្តី​សុចរិត​យ៉ាង​អង់អាច អាច​បំផុស​គំនិត​សមាជិក​ថ្នាក់​ឲ្យ​មាន​សេចក្តី​ក្លាហាន​ដើម្បី​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ពាក់​កណ្ដាល​ថ្នាក់​អាន​អំពី ម៉ាដេកាយ ( សូម​មើល នាង​អេសធើរ ៣:១–១១ ) ហើយ​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​អាន​អំពី ព្រះ​នាង​អេសធើរ ( សូម​មើល នាង​អេសធើរ ៤:១០–១៧; ៥:១–៤ ) ។ ប្រសិន​បើ​ពួកគេ​នៅ​ទីនេះ​សព្វ​ថ្ងៃ​នេះ តើ ម៉ាដេកាយ និង​ព្រះ​នាង​អេសធើរ អាច​នឹង​និយាយ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹកចិត្ត​យើង​នៅ​ពេល​ដែល​វា​លំបាក​នៅក្នុង​ការធ្វើ​រឿង​ត្រឹមត្រូវ​នោះ ? សមាជិក​ថ្នាក់​ក៏​អាច​ចែក​ចាយ​ពី​ស្ថានភាព​នៅពេល​ដែល​ពួកគេ​ធ្លាប់​បាន​ធ្វើអ្វី​ដោយ​សេចក្តី​ក្លាហាន​ផងដែរ ។ បងប្អូន​អាច​បង្ហាញ​វីដេអូ « Courage » ( ChurchofJesusChrist.org ) ឬ​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ច្រៀង ឬ អាន​ពាក្យ​នៃ​ចម្រៀង​មួយ​បទ​អំពី​ការការពារ​សេចក្តី​ពិត ដូច​ជា​បទ « ធ្វើ​អ្វី​ដែល​ត្រូវ » ( ទំនុក​តម្កើង ល.រ. ១៤៧ ) ។ បន្ទាប់​មក​សូម​ពិភាក្សា​ពី​អ្វី​ដែល​វីដេអូ ឬ ចម្រៀង​បង្រៀន​អំពី​ការមាន​សេចក្តី​ក្លាហាន ។

    រូបភាព
    ​នាង​អេសធើរ និង ស្តេច

    ព្រះ​នាង​អេសធើរ​នៅចំពោះមុខស្ដេច ដោយ មីននេវ៉ា ខេ តៃចិត

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ព្រះហស្ត​នៃ​ព្រះ ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន​ថា ៖

« ពេល​ខ្លះ យើង​អាច​មើលឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​នៃ​មនុស្ស​ដទៃ ប៉ុន្តែ​ឆ្ងល់​ថា ‹ តើ​ខ្ញុំ​អាច​មើលឃើញ​ព្រះហស្ត​របស់​ព្រះ​ឲ្យ​កាន់តែ​ច្បាស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ? › …

« នៅពេល​បងប្អូន​រក្សា​បទបញ្ញត្តិ ហើយ​អធិស្ឋាន​ដោយ​ក្តី​ជំនឿ​ដើម្បី​មើលឃើញ​ពី​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​បងប្អូន ខ្ញុំ​សន្យា​ថា ទ្រង់​នឹង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​បងប្អូន​ឲ្យ​កាន់តែ​ធំ ហើយ​បងប្អូន​នឹង​ឃើញ​កាន់តែ​ច្បាស់​ថា បងប្អូន​មិន​នៅ​តែ​ឯង​នោះ​ទេ » ( « Thy Kingdom Come » Liahona ខែ​ឧសភា ឆ្នាំ​២០១៥,ទំព័រ ១២១–២២ ) ។

« សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង »

ស៊ីស្ទើរ វីជីនញៀ យូ ជិនសិន បាន​បង្រៀន​ថា ៖ « ខ្ញុំ​មិន​ជឿ​ថា បងប្អូន និង​ខ្ញុំ​នៅ​ទីនេះ​ក្នុង​ពេល​ដ៏​ពិសេស​នេះ​ដោយ​ចៃដន្យ​នោះ​ទេ ។ ដូចជា​ព្រះនាង​អេសធើរ ពី​បុរាណ​ដែរ ខ្ញុំ​ជឿ​ថា យើង​គឺ ‹ បាន​តាំង​ឡើង​ក្នុង​រាជ្យ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង › [ នាង​អេសធើរ ៤:១៤ ] នៅ​ពេល​ឥទ្ធិពល​របស់​យើង គំរូ​របស់​យើង កម្លាំង​របស់​យើង និង​សេចក្តី​ជំនឿ​របស់​យើង អាច​ឈរ​ជា​ជញ្ជាំង​ការពារ​ប្រឆាំង​នឹង​រលក​កើន​ឡើង​នៃ​អំពើ​អាក្រក់​ដែល​គម្រាមកំហែង​ព័ទ្ធ​ជុំ​វិញ​ផ្ទះ​របស់​យើង ក្រុមគ្រួសារ​របស់​យើង និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង » ( « Creating Places of Security » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ទំព័រ ៨៩ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ដំបូង​សូម​អាន​ព្រះគម្ពីរ ។ ព្រះគម្ពីរ​គួរតែ​ជា​ប្រភព​ចម្បង​សម្រាប់​ការ​សិក្សា និង​ការ​រៀបចំខ្លួន​របស់​បងប្អូន ។ សូម​កុំ​ភ្លេចថា ប្រសាសន៍​របស់​ពួក​ព្យាការី​សម័យ​ថ្មី បំពេញ​បន្ថែម​បទដ្ឋាន​ការងារ​ហើយ​ក៏​ជា​បទគម្ពីរ​ផង​ដែរ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៧–១៨ ) ។