ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃ​ទី​១១–១៧ ខែ​កក្កដា ។ ពង្សាវតារក្សត្រ​ទី​២ ១៧–២៥ ៖ « ទ្រង់​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល »


« ថ្ងៃ​ទី​១១–១៧ ខែ​កក្កដា ។ ពង្សាវតារក្សត្រ​ទី​២ ១៧–២៥ ៖ ‹ ទ្រង់​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃ​ទី ១១–១៧ ខែ​កុម្ភៈ ។ ពង្សាវតារក្សត្រ​ទី​២ ១៧–២៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ប្រជាជន​ចាកចេញ​ពី​ទីក្រុង​ដែល​ត្រូវ​បាន​បំផ្លាញ

ការរត់​ភៀសខ្លួនបស់​អ្នក​ទោស ដោយ ជេមស៍ ធីសសតថ៍ និង​អ្នក​ផ្សេង​ទៀត

ថ្ងៃ​ទី​១១–១៧ ខែ​កក្កដា

ពង្សាវតារក្សត្រ​ទី​២ ១៧–២៥

« ទ្រង់​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល »

សូម​រំឭក​ពី​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​បាន​កត់​ត្រា​ទុក​អំឡុង​ពេល​ការ​សិក្សា​របស់​បងប្អូន​ផ្ទាល់​នៃ ពង្សាវតារក្សត្រ​ទី​២ ១៧–២៥ នៅ​សប្ដាហ៍​នេះ ។ តើ​វគ្គ​បទគម្ពីរ​អ្វី​ខ្លះ​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​នឹង​មាន​ន័យ​ច្រើន​បំផុត​ចំពោះ​សមាជិក​នៃ​ថ្នាក់​របស់​បងប្អូន ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នៅ​ពេល​សមាជិក​ថ្នាក់​ចែកចាយ​នូវអ្វី​ដែល​ពួក​គេ​រៀន​នៅឯ​គេហដ្ឋាន​ពី​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ នោះ​សមាជិក​ថ្នាក់​ផ្សេង​ទៀត​អាច​នឹង​ទទួល​អារម្មណ៍​បំផុស​គំនិត​ដើម្បី​ធ្វើ​ការសិក្សា​ព្រះគម្ពីរ​ពេញ​មួយ​សប្តាហ៍​នេះ​ផង​ដែរ ។ បងប្អូន​អាច​ចាប់​ផ្តើម​ថ្នាក់​ដោយ​ការអញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ឆ្លើយ​តប​ចំពោះ​សំណួរ​ដូច​ជា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​បងប្អូន នៅពេល​បងប្អូន​បាន​សិក្សា​ជំពូក​ទាំងឡាយ​ដែល​បាន​ដាក់​ឲ្យ​នៅ​សប្ដាហ៍​នេះ ? »

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ពង្សាវតារក្សត្រ​ទី​២ ១៨:២៨–៣៦; ១៩:១–៧, ១៤–១៩

យើង​អាច​នៅ​ពិត​ចំពោះ​ព្រះ​អម្ចាស់​នៅ​ពេល​ដែល​សេចក្តី​ជំនឿ​របស់​យើង​បាន​ជួប​ការ​សាកល្បង ។

  • សេចក្តី​ពិត​នៅ​ក្នុង ពង្សាវតារក្សត្រ​ទី​២ ១៨–១៩ អាច​ជួយ​យើង​ដឹងពី​របៀប​ដើម្បី​ឆ្លើយ​តប​នៅ​ពេល​សេចក្តី​ជំនឿ​របស់​យើង​ជួប​នឹង​ការសាកល្បង ។ តើ​បងប្អូន​នឹង​ជួយ​សមាជិក​ថ្នាក់​ឲ្យ​រក​ឃើញ​សេចក្ដីពិត​ទាំងនេះ​ដោយ​របៀប​ណា ? បងប្អូន​អាច​សុំ​ឲ្យ​សមាជិក​ថ្នាក់​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​ជឿ​ទៅលើ​ព្រះ និង​ផែនការ​របស់​ទ្រង់ ។ បន្ទាប់​មក​ពួកគេ​អាច​ស្រាវជ្រាវ ពង្សាវតារក្សត្រ​ទី ២ ១៨:២៨–៣៥, ដោយ​ស្វែងរក​មូលហេតុ​ផ្សេងៗ​ដែល​សាសន៍​អាសស៊ើរ​បាន​ប្រាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង​យេរ៉ូសាឡិម​កុំ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ តើ​សព្វថ្ងៃ​នេះ សាតាំង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​យើង​មាន​ភាពសង្ស័យ​លើ​សេចក្តី​ជំនឿ​របស់​យើង​តាម​របៀប​ណា ? បន្ទាប់​មក​សមាជិក​ថ្នាក់​អាច​ស្រាវជ្រាវ ពង្សាវតារក្សត្រ​ទី​២ ១៩:១–៧, ១៤–១៩ សម្រាប់​អ្វី​ដែល​យើង​អាច​រៀន​មក​ពី ហេសេគា អំពី​របៀប​ដើម្បី​ឆ្លើយ​តប​នៅ​ពេល​សេចក្តី​ជំនឿ​របស់​យើង​ត្រូវបាន​សាកល្បង ។ តើ​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង​ដោយ​របៀបណា ? តើ​មាន​ការផ្ដល់​យោបល់​អ្វីខ្លះ​ទៀត​ដែល​សមាជិក​ថ្នាក់​មាន​សម្រាប់​ការបន្ត​សេចក្តី ជំនឿ និង​ការទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ?

  • បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ម្នាក់​ឲ្យ​មក​រៀន​ដោយ​ត្រៀម​រៀបចំ​សង្ខេប​ការសន្ទនា​ដែល​សាសន៍​អាសស៊ើរ​បាន​ជួប​ជាមួយ​ពលទ័ព​របស់​ហេសេគា​នៅ​ជិត​កំពែង​ក្រុង​យេរូសាឡិម ។ ( សូម​មើល ពង្សាវតារក្សត្រ​ទី​២ ១៨:១៧–៣៦ ) ។ ពីមុន​គាត់​ឬ​នាង​ប្រាប់ពី​ដំណើរ​រឿង សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ស្រមៃ​ថា ពួកគេ​គឺ​ជា​អ្នក​ស្រុក​នៅ​ទីក្រុង​យេរូសាឡិម​កំពុង​តែ​ស្តាប់​ការសន្ទនា​នេះ ។ តើ​ពួកគេ​អាច​នឹង​មាន​គំនិត និង​អារម្មណ៍​អ្វី​ខ្លះ ? តើ​ពួកគេ​អាច​នឹង​ធ្វើ​អ្វីខ្លះ ? បងប្អូន​អាច​ផ្តល់​ឲ្យ​សមាជិក​ថ្នាក់​នូវ​ផ្នែក​ខ្លះ​នៃ​សារលិខិត​របស់ អែលឌើរ ដេវីឌ អេ បែដណា « Therefore They Hushed Their Fears​( ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ក៏​រំងាប់​ការ​តក់​ស្លុត​របស់​គេ​ទៅ ) » ( Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ៤៦–៤៩) ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ចំពោះ​ការប្រឹក្សា​ដែល​អាច​ទ្រទ្រង់​ដល់​ពួកគេ​កាល​ពេល​នៃ​ភាពភ័យខ្លាច និង​ការសង្ស័យ ។ តើ​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ គ្រីស្ទ​បាន​ទ្រទ្រង់​យើង​នៅក្នុង​អំឡុង​ពេល​ជួប​ការលំបាក​ដោយ​របៀប​ណា ?

ពង្សាវតារក្សត្រ​ទី​២ ២២:៨–២០២៣

ព្រះគម្ពីរ​អាច​បង្វែរ​ដួង​ចិត្ត​របស់​យើង​មក​រក​ព្រះអម្ចាស់ ។

  • ការពិភាក្សា​អំពី​អំណាច​នៃ​ព្រះបន្ទូល​នៃ​ព្រះ​បាន​មាន​នៅ​ក្នុង​ជីវិត​នៃ​សេ្តច យ៉ូសៀស និង​ប្រជាជន​របស់​ទ្រង់​អាច​បំផុស​គំនិត​សមាជិក​ថ្នាក់​ឲ្យ​ស្វែងរក​នូវ​អំណាច​ដូច​គ្នា​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា ដោយ​ការអញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ស្រមៃ​នូវ​របៀប​ដែល​ជីវិត​របស់​ពួកគេ​អាច​នឹង​មាន​ភាព​ខុសគ្នា​យ៉ាងណា ប្រសិន​បើ​ពួកគេ​មិន​បាន​មាន​ព្រះគម្ពីរ​ទេនោះ ។ បន្ទាប់​មក​ពួកគេ​អាច​ស្រាវជ្រាវ ពង្សាវតារក្សត្រ​ទី​២ ២២:៨–១១; ២៣:១–៦, ២១, ២៤ ដើម្បី​ស្វែងយល់​នូវ​របៀប​ដែល យ៉ូសៀស និង​ប្រជាជន​របស់​ទ្រង់​បាន​ផ្លាស់​ប្តូរ​នៅ​ពេល​ដែល​ពួកគេ​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះ​មក​ពី​ព្រះគម្ពីរ​ដែលត្រូវ​បាន​រក​ឃើញ​ឡើងវិញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​ព្រះគម្ពីរ​បាន​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • ការផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ​ដែល​ព្រះបន្ទូល​នៃ​ព្រះ​បាន​មាន​លើ​សេ្តច យ៉ូសៀស និង​ប្រជាជន​ជា​ច្រើន​នៅក្នុង​នរគ​របស់​ទ្រង់​អាច​បំផុស​គំនិត​សមាជិក​ថ្នាក់​ឲ្យ​ស្វែងរក​ការផ្លាស់​ប្តូរ​ស្រដៀង​គ្នា​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ បន្ទាប់​ពី​ពិភាក្សា​អំពី​ការផ្លាស់ប្តូរ​ទាំង​នេះ​រួច ( សូម​មើល ពង្សាវតារក្សត្រ​ទី​២ ២៣:១–៦, ២១, ២៤ ) សមាជិក​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​ដែល​វគ្គ​បទគម្ពីរ​មួយ​ឬ​ដំណើររឿង​មួយ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅ​ក្នុង​ជីវិត​ពួកគេ ។ ប្រហែល​ជា​ពួក​គេ​អាច​និយាយ​អំពី​មូលហេតុ​ដែល​ពួក​គេ​ទទួល​យក​សារ​នៃ​បទគម្ពីរ​មកដាក់​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ពេលនោះ ។ សេចក្ដី​ថ្លែង​ការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បន្ថែម​ទៅ​ក្នុង​ការពិភាក្សា​របស់​បងប្អូន ។

    រូបភាព
    គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

    ព្រះគម្ពីរ​អាច​បង្វែរ​ដួង​ចិត្ត​យើង​មក​រក​ព្រះអម្ចាស់ ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការរុករក​បទគម្ពីរ​ឡើង​វិញ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍​ថា ៖

« ខ្ញុំ​ជឿ​ជាក់​ថា​យើង​ម្នាក់ៗ នៅ​ចំណុច​ណា​មួយ​នៅក្នុង​ជីវិត​របស់​យើង នោះ​បាន​រក​ឃើញ​បទគម្ពីរ​សម្រាប់​ខ្លួន​យើង—ហើយ​មិន​ត្រឹម​តែ​រក​ឃើញ​វា​តែម្តង​នោះទេ ប៉ុន្តែ​រក​ឃើញ​វាម្តង​ហើយ​ម្តង​ទៀត ។ …

« ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​មុតមាំ​ថា យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ត្រឡប់​ទៅ​កាន់​ព្រះគម្ពីរ​វិញ ​ដូច​ដែល​ស្តេច យ៉ូសៀស បាន​ធ្វើ ហើយ​អនុញ្ញាត​ឲ្យ​ព្រះគម្ពីរ​ធ្វើការ​ដ៏​អស្ចារ្យ​នៅ​ក្នុង​យើង ជំរុញ​យើង​ឲ្យ​ធ្វើ​ការប្តេជ្ញា​ចិត្ត​ដ៏​ឥត​រុញរា​នៅក្នុង​ការបម្រើ​ព្រះអម្ចាស់ ។ …

« ខ្ញុំ​ឃើញ​ថា នៅ​ពេល​ខ្ញុំ​បង្ហាញ​ទំនាក់​ទំនង​មិន​សូវ​ហ្មត់ចត់​ជាមួយ​នឹង​ព្រះ ហើយ​កាល​វា​ហាក់ដូចជា​គ្មាន​ព្រះ​កំពុង​ស្តាប់ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ​ទេ នោះ​ខ្ញុំ​ឃ្លាត​ពី​ទ្រង់​កាន់តែ​ឆ្ងាយទៅៗ​ហើយ ។ ប្រសិន​បើ​ខ្ញុំ​ដាក់​ខ្លួន​ខ្ញុំ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ នោះ​ការឃ្លាត​ឆ្ងាយ​នឹង​បង្រួម ហើយ​ព្រះវិញ្ញាណ​នឹង​ត្រឡប់​មក​វិញ » ។ ខ្ញុំ​ឃើញ​ថា ខ្លួន​ឯង​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​កាន់តែ​ខ្លាំង​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ត្រូវតែ​ស្រឡាញ់​ដោយ​អស់​ពី​ចិត្ត​គំនិត និង​កម្លាំង ហើយ​ការពេញ​ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួកគេ​កាន់តែ​ច្រើនឡើង ខ្ញុំ​ឃើញថា​វា​កាន់តែ​ងាយ​ស្រួលជាង​ដើម្បី​គោរព​តាម​ដំបូន្មាន​របស់​ពួកគេ ។ » ( Tachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​២០០៦ ] ទំព័រ ៦២–៦៣, ៦៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ វិធី​មួយ​ដើម្បី​ជួយ​សមាជិក​ថ្នាក់​យល់​ពី​បទគម្ពីរ គឺ​ត្រូវ​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​កាន់​ធនធាន​ដូចជា ( ChurchofJesusChrist.org ) ។ ពួកគេ​ក៏អាច​ស្វែងរក​ព័ត៌មាន​ដែល​មាន​អត្ថប្រយោជន៍​ផង​ដែរ​នៅក្នុង​វគ្គ « គំនិត​ដើម្បី​ពិចារណា » នៅ​ក្នុង ចូរ មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​និង​ក្រុមគ្រួសារ ។