ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃ​ទី ២៧ ខែ មិថុនា–ថ្ងៃ​ទី ៣ ខែ​កក្កដា ។ ពង្សាវតារក្សត្រ​ទី​១ ១៧–១៩ ៖ « បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ »


« ថ្ងៃ​ទី ២៧ ខែ មិថុនា–ថ្ងៃ​ទី ៣ ខែ​កក្កដា ។ ពង្សាវតារក្សត្រ​ទី​១ ១៧–១៩ ៖ ‹ បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

ថ្ងៃ​ទី ២៧​ខែ មិថុនា–ថ្ងៃ​ទី ៣ ខែ​កក្កដា ។ ពង្សាវតារក្សត្រ​ទី​១ ១៧–១៩ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
អេលីយ៉ា​ឈរ​នៅ​ក្បែរ​អាសនៈដែល​កំពុង​ឆេះ

អេលីយ៉ា​តតាំង​នឹង​ពួក​សង្ឃ​នៃ​ព្រះបាល ដោយ ជេរី ហាស្តុន

ថ្ងៃ​ទី ២៧ ខែ មិថុនា–ថ្ងៃ​ទី ៣ ខែ កក្កដា

ពង្សាវតារក្សត្រ ទី ១ ១៧–១៩

« បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ »

គោលបំណង​នៃ​ព្រះគម្ពីរ—និង​ថ្នាក់​របស់​បងប្អូន—គឺ​ដើម្បី​ស្ថាបនា​សេចក្តីជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូ​គ្រីស្ទ ។ ចូរ​ទុក​ឲ្យ​គោលបំណង​នេះ​ដឹកនាំ​ការសម្រេច​ចិត្ត​ដែល​បងប្អូន​ធ្វើ​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន និង​សំណួរ​អ្វី​ខ្លះ​ដែល​ត្រូវ​សួរ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​ជួយ​សមាជិក​ថ្នាក់​ចែកចាយ​ការយល់​ដឹងដ៏​ទូលំទូលាយ​អំពី ពង្សាវតារក្សត្រ ទី ១ ១៧–១៩, បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ចំណង​ជើង​មួយ​សម្រាប់​ជំពូក​នីមួយៗ​ទាំង​នេះ ។ តើ​ខគម្ពីរ​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​គិត​ដល់​ចំណង​ជើង​ទាំង​នេះ ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ពង្សាវតារក្សត្រ ទី ១ ១៧:៨–១៦; ១៩:១៩–២១

ការអញ្ជើញ​ឲ្យ​ធ្វើ​ការលះបង់​គឺ​ជា​ឱកាស​មួយ​ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​របស់​យើង ។

  • ឧទាហរណ៍​ពី​ស្រ្តី​មេម៉ាយ​នៃ​ស្រុកសារិបតា​អាច​នឹង​បំផុស​គំនិត​ដល់​សមាជិក​នៃ​ថ្នាក់​របស់​បងប្អូន​នៅក្នុង​អំឡុង​ពេល​ដែល​សេចក្តី​ជំនឿ​របស់​ពួកគេ​ត្រូវ​បាន​សាកល្បង ។ បងប្អូន​អាច​ចាប់​ផ្តើម​ដោយ​ការ​សូម​ឲ្យ​ពួកគេ​ធ្វើ​បញ្ជី​នៃ​ជម្រើស​ទាំងឡាយ ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក​ពួកគេ​អាច​អាន​ដំណើររឿង​នៅ​ក្នុង ពង្សាវតារក្សត្រ ទី​១ ១៧:៨–១៦ ហើយ​ជជែក​ថា​តើ​ដំណើរ​រឿង​នេះ​បង្រៀន​ពួកគេ​អ្វី​ខ្លះ​អំពី​ការអនុវត្ត​សេចក្តី​ជំនឿ ។ សូម​លើកទឹកចិត្ត​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​នូវ​អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​ស្ត្រី​មេម៉ាយ​រូបនេះ និង​របៀប ដែល​បទពិសោធន៍​របស់​គាត់​បាន​បំផុស​គំនិតដល់​ពួកគេ​នៅក្នុង​ការអនុវត្ត​សេចក្តី​ជំនឿ ។ តើ​សេចក្តី​ជំនឿ​របស់​ស្រ្តី​នោះ​ស្រដៀង​គ្នា​ទៅ​នឹង​សេចក្តី​ជំនឿ​ដែល​អេលីយ៉ា​បាន​បង្ហាញ​នៅក្នុង ពង្សាវតារក្សត្រ ១ ១៩:១៩–២១យ៉ាងដូចម្តេច ? ប្រហែល​ជា​សមាជិក​ថ្នាក់​នឹង​ព្រម​ចែកចាយ​ពី​ការពលិកម្ម​ដែល​ពួកគាត់​បាន​ធ្វើ​ចំពោះ​ព្រះអម្ចាស់ និង​របៀប​ដែល​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ។

  • ដំណើរ​រឿង​ស្រ្តីមេម៉ាយ​នៃស្រុក​សារិបតា​អាច​បង្រៀន​យើង​ផង​ដែរ​អំពី​ពរជ័យ​ដែល​ទទួលបាន​ចេញ​មក​ពី​ការលះបង់ ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ថ្នាក់​ពិចារណា​នូវ​របៀប​ដែល​ពួកគេ​អាច​នឹង​ឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែងការណ៍​ទាំង​នេះ ៖ « ខ្ញុំ​ពុំ​អាច​មាន​លទ្ធភាព​ដើម្បី​បង់​ដង្វាយ​មួយ​ភាគ​ដប់​បាន​ទេ » ឬ « ខ្ញុំ​រវល់​ណាស់​មិន​អាច​ទទួល​យក​ការចាត់តាំង​ឲ្យ​ធ្វើ​ការងារបម្រើ​នេះ​បាន​ទេ » ។ តើ ពង្សាវតាក្សត្រ ទី​១ ១៧:៨–១៦ បង្រៀន​យើង​អ្វី​ខ្លះ​ដែល​អាច​អនុវត្ត​ចំពោះ​សេចក្តី​ថ្លែងការណ៍​ទាំង​នេះ ? តើ​ចំណេះដឹង​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​តាម​របៀបណា នៅពេល​យើង​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​ពលិកម្ម​នោះ ? ប្រសាសន៍​របស់ លីន ជី រ៉ូប៊ីន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​បាន​ផង​ដែរ ។

ពង្សាវតាក្សត្រ ទី ១ ១៨:១៧–៣៩

« បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ »

  • ការពិភាក្សា​មួយ​អំពី ពង្សាវតាក្សត្រ ទី ១ ១៨:១៧–៣៩ អាច​ជួយ​សមាជិក​ថ្នាក់​មាន​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ដាក់​សេចក្តី​ទុក​ចិត្ត​លើ​ទ្រង់​កាន់តែ​ខ្លាំងឡើង ។ បន្ទាប់​ពី​រំឮក​ដំណើរ​រឿង​នេះឡើងវិញ បងប្អូន​អាច​សរសេរ​សំណួរ​នៅ​លើ​ក្តារខៀន​ដែល អេលីយ៉ា បាន​សួរ​ប្រជាជន​នៃ​អ៊ីស្រាអែល ៖ « តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់ស្ទើរ​នា​កណ្តាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត ? »ខទី ២១ ) ។ សូម​ឲ្យ​សមាជិក​ថ្នាក់​ចែកចាយ​អំពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​សំណួរ​នេះ ។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​អាច​នឹង​ធ្លាប់​បាន « ស្ទាក់ស្ទើរ » ( ដែល​អាច​មាន​ន័យ​ថា ការរារែក ការសង្ស័យ ឬ​មិន​ប្រាកដ​ប្រាជា ) រវាង​ការដើរ​តាម​ព្រះអម្ចាស់ និង​ការដើរ​តាម​ព្រះ​បាល ? ហេតុអ្វី​ពេល​ខ្លះ​យើង​មាន​ចិត្ត​រារែក​ចំពោះ​ការដើរ​តាម​ព្រះ​យេស៊ូវ គ្រីស្ទ ? សមាជិក​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ជ្រើសរើស​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
អេលីយ៉ា​ឈរ​លើ​ថ្ម

រូបភាព​ជា​និមិត្តរូប​នៃ ពង្សាវតាក្សត្រទី​១ ១៩:១១–១២ ។ The Prophet ( ព្យាការី ) © Robert Booth Charles/Bridgeman Images

ពង្សាវតារក្សត្រ ទី ១ ១៩:១–១២

ជារឿយៗ ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​តាម​របៀប​មួយ​ស្ងប់ស្ងាត់​ហើយ​សាមញ្ ។

  • មនុស្ស​ជាច្រើន​មាន​ការលំបាក​ដើម្បី​ដឹង នៅពេល​ដែល​ព្រះអម្ចាស់​កំពុងតែ​មាន​ព្រះបន្ទូល​មក​កាន់​ពួកគេ ។ ដើម្បី​ជួយ​សមាជិក​ថ្នាក់​ស្គាល់​សម្លេង​របស់​ព្រះអម្ចាស់​បាន​កាន់តែ​ប្រសើរ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ពង្សាវតាក្សក្រ ទី​១ ១៩:១–១២ ហើយ​ចែកចាយ​នូវ​អ្វី​ដែល អេលីយ៉ា បាន​រៀន ។ ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​ដែល​បាន​បង្រៀន​អំពី​របៀប​ផ្សេងៗ​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ពួកគេ ។ បងប្អូន​អាច​នឹង​ចង់​ចែកចាយ​វីដេអូ « How Can I Feel the Holy Ghost More Often? » ( ដកស្រង់​ចេញ​ពី « ជំនួប​ដោយ​ផ្ទាល់​ជាមួយ​ប្រធាន អាវរិង និង​អែលឌើរ ហូឡិន » [ ការចាក់ផ្សាយ​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៤ ខែ​មីនា ឆ្នាំ​២០១៧ ] ChurchofJesusChrist.org ) ។

  • ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​អំពី​ឃ្លា « សម្លេង​តូច​រហៀង » បងប្អូន​អាច​បង្ហាញ​នូវ​វត្ថុ ( ឬ​រូបភាព​នៃ​វត្ថុ ) ដែល​អាច​ជួយ​សមាជិក​ថ្នាក់​ពិចារណា​ឃ្លា​នេះ ។ សមាជិក​ថ្នាក់​អាច​ផ្តល់​យោបល់​នូវ​ឧទាហរណ៍​ផ្សេងៗ​ទៀត​ផង​ដែរ ។ ហេតុអ្វី​ពាក្យ « រហៀង » និង « តូច » ជា​របៀប​ដ៏​ល្អ​ដើម្បី​ពិពណ៌នា​សម្លេង​នៃ​ព្រះវិញ្ញាណ ? សម្រាប់​ការពិពណ៌នា​ផ្សេងៗ​ទៀត សមាជិក​ថ្នាក់​អាច​អាន​នូវ​បទគម្ពីរ​ដូច​ជា ៖ ហេលេមិន ៥:៣០; នីហ្វៃ​ទី​៣ ១១:៣–៧; គោលទ្ធិ​និង​សេចក្តី​សញ្ញា ៦:២២–២៣; ៨:២–៣; ៩:៨–៩; ១១:១២–១៤; ៣៦:២ ។. ពួកគេ​អាច​នឹង​មាន​លទ្ធភាព​ដើម្បី​ចែកចាយ​បទគម្ពីរ​ផ្សេងៗ​ទៀត​អំពី​ការស្គាល់​ព្រះវិញ្ញាណ ។ តើ​បទគម្ពីរ​ទាំងនេះ​ផ្ដល់​ជា​យោបល់​អ្វីខ្លះ អំពី​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​ដើម្បី​ស្តាប់​ឮ​សម្លេង​របស់​ព្រះអម្ចាស់ ? វីដេអូ « Feeling the Holy Ghost » ឬ « Voice of the Spirit » អាច​ជួយ​បាន​នៅ​លើ​គេហទំព័រ ( ChurchofJesusChrist.org ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ស្ត្រី​មេម៉ាយ​នៃ​ស្រុក​សារិបតា ។

អែលឌើរ លីន ជី រ៉ូប៊ីន បាន​មាន​ប្រសាសន៍​ថា ៖ « អេលីយ៉ា​បាន​យល់​អំពី​គោលលទ្ធិ​ដែល​ថា​ពរជ័យ​ទទួលបាន បន្ទាប់ពី ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​យើង [ សូម​មើល អេធើរ ១២:៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៥ ។ ] ។ គាត់​មិន​បាន​មាន​ចិត្ត​អាត្មានិយម​នោះ​ទេ ។ នៅក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ អេលីយ៉ា បាន​នៅ​ទីនោះ​ដើម្បី​ផ្តល់​ឲ្យ មិន​មែន​ដើម្បី​យក​នោះ​ទេ [ សូម​មើល ពង្សាវតាក្សត្រ ទី​១ ១៧:១៣–១៦ ] ។ … មូលហេតុ​មួយ​ដែល​ព្រះអម្ចាស់​បង្ហាញ​ពី​គោលលទ្ធិ​ទាំងឡាយ​ជាមួយ​នឹង​កាលៈទេសៈ​ដ៏គ្រោះថ្នាក់​បំផុត​នោះ​គឺ​ដើម្បី​លុបបំបាត់​ចោល​ការយកលេស ។ ប្រសិន​បើ​ព្រះអម្ចាស់​រំពឹង​សូម្បី​តែ​ស្ត្រី​មេម៉ាយ​ក្រីក្រ​បំផុត​ឲ្យ​បង់​ប្រាក់​របស់​នាង ហេតុអ្វី​ក៏​អ្នកផ្សេង​ទៀត​គិត​ថា​វា​មិនងាយ ស្រួល ឬ​ស្រួល​ដើម្បី​ធ្វើ​ការពលិកម្ម​នោះ ? » ( « Tithing—a Commandment Even for the Destitute, » Liahona ខែ​ឧសភា ឆ្នាំ​២០០៥ ទំព័រ ៣៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចូរ​ធ្វើ​ជា​ឧបករណ៍​ដ៏​រាបសា​របស់​ព្រះវិញ្ញាណ ។ « គោលបំណង​របស់​បងប្អូន​នៅក្នុង​នាម​ជា​គ្រូ​បង្រៀន គឺ​មិនមែន​ដើម្បី​ធ្វើ​បទបង្ហាញ​ដ៏​គួរ​ចាប់អារម្មណ៍​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ជួយ​អ្នក​ដទៃទៀត​ឲ្យ​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​គ្រូ​បង្រៀន​ដ៏​ពិត ។ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ​ទំព័រ ១០ ) ។