ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២០–២៦ ខែ​មិថុនា ។ សាំយូអែល​ទី​២ ៥–៧; ១១–១២; ពង្សាវតាក្សត្រ ទី​១ ៣; ៨; ១១ ៖ « រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជាដរាប​ទៅ »


« ថ្ងៃទី ២០–២៦ ខែ​មិថុនា ។ សាំយូអែល​ទី​២ ៥–៧; ១១–១២; ពង្សាវតាក្សត្រ ទី​១ ៣; ៨; ១១ ៖ ‹ រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជាដរាប​ទៅ › ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ​២០២១ )

« ថ្ងៃទី ២០–២៦ ខែ​មិថុនា ។ សាំយូអែល​ទី​២ ៥–៧; ១១–១២; ពង្សាវតាក្សត្រ ទី​១ ៣; ៨; ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ស្តេច ដាវីឌ កំពុង​គង់​នៅ​លើ​រាជបល្ល័ង្ក

ស្តេច​ដាវីឌ​បានឡើង​គ្រងរាជ្យ ដោយ ជែរី ម៉ាល ហាស្តុន

ថ្ងៃទី ២០–២៦ ខែ មិថុនា

សាំយូអែល​ទី​២ ៥–៧; ១១–១២; ពង្សាវតាក្សត្រ ទី​១ ៣; ; ១១

« រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជាដរាប​ទៅ »

នៅ​ពេល​ដែល​បងប្អូន​សិក្សា​ព្រះគម្ពីរ សូម​ស្វែងរក​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ដឹង​ថា​គោលការណ៍​មួយ​ណា​នឹង​មាន​អត្ថន័យ​បំផុត​ចំពោះ​សមាជិក​ថ្នាក់​របស់​បងប្អូន​ដើម្បី​ឲ្យ​បងប្អូន​អាច​ផ្តោត​ទៅ លើ​សេចក្តី​ត្រូវការ​របស់​ពួកគេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​សមាជិក​ថ្នាក់​បាន​រក​ឃើញ​ថា​មាន​អត្ថន័យ​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​សរសេរ​សេចក្តី​យោង​សម្រាប់​បទគម្ពីរ​មួយ​ដែល​បាន​បំផុស​គំនិត​ដល់​ពួកគេ​នៅ​លើ​ក្រដាស​តូចៗ​ហើយ​បន្ទាប់​មក​ដាក់​ក្រដាស​តូចៗ​នោះ​ទៅ​ក្នុង​ប្រអប់​មួយ ។ បន្ទាប់​មក សមាជិក​ថ្នាក់​អាច​ជ្រើសរើស​យក​ក្រដាស​ទាំង​នោះ​មក​ពី​ប្រអប់ ហើយ​អាន និង​ពិភាក្សា​បទគម្ពីរ​ទាំង​នោះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

សាំយូអែល​ទី​២ ៦:១–៨

យើង​ត្រូវ​តែ​ធ្វើ​កិច្ចការ​របស់​ព្រះ​ទៅតាម​របៀប​របស់​ទ្រង់ ។

  • បងប្អូន​អាច​សូម​ឲ្យ​សិស្ស​នៅក្នុង​ថ្នាក់​អាន សាំយូអែល​ទី​២ ៦:១–៨ ហើយ​ពិចារណា​ថា​អ្វី​ដែល​អាច​ជា​ការព្រមាន​មកពី​ក្នុង​ដំណើរ​រឿង​នេះ​អាច​មាន​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ ។ សេចក្តី​ថ្លែងការណ៍​ដោយ ព្រិកហាំ យ៉ង់ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​បាន ។ តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ព្រះ​តាម​របៀប​ផ្សេង​ក្រៅ​ពី​របៀប​ដែល​ទ្រង់​បាន​ដឹកនាំ​ដែរ ឬ ទេ ? ហេតុ​អ្វី​បានជា​ការណ៍​នេះ​មាន​គ្រោះថ្នាក់ ? ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​ចែកចាយ​នូវ​បទពិសោធន៍​នានា​ដែល​ពួកគេ​បាន​រៀន​ទុក​ចិត្ត​ទៅលើ​ការដឹកនាំ​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​សម្រាប់​ការសម្រេច​បាន​នូវ​កិច្ចការ​របស់​ទ្រង់ ។

សាំយូអែលទី ២ ១១

យើង​គួរ​គប្បី​តែងតែ​មាន​ភាពប្រុងប្រយ័ត្ន​ជានិច្ច​ប្រឆាំង​នឹង​អំពើ​បាប ។

  • ការរៀន​មក​ពី​ជម្រើស​ដ៏​គួរ​ឲ្យ​ខ្លោចផ្សារ​របស់ ដាវីឌ ដែល​បាន​កត់ត្រា​នៅ​ក្នុង សាំយូអែល​ទី​២ ១១ អាច​ជួយ​យើង​ជៀសវាង​កំហុស​ស្រដៀង​គ្នា​នោះ​បាន ។ ប្រហែល​ជា​បងប្អូន​អាច​សូម​ឲ្យ​សមាជិក​នៅក្នុង​ថ្នាក់​អាន​ជាមួយ​គ្នា សាំយូអែល​ទី​២ ១១:១–១៧ ហើយ​កត់​សម្គាល់​មើល​នូវ​ជម្រើស​ទាំងឡាយ​ដែល ដាវីឌ បាន​ធ្វើ​ដែល​បាន​នាំ​ឲ្យ​គាត់​មាន​បាប ។ តើ ដាវីឌ អាច​ធ្វើ​អ្វី​ផ្សេង​ពី​កំហុស​ទាំង​នោះ​ដែរ​ឬ​ទេ ? បងប្អូន​ក៏​អាច​សូម​ឲ្យ​សមាជិក​ថ្នាក់​សរសេរ​ប្រយោគ​មួយ​ដែល​អាច​ជួយ​បំផុស​គំនិត​នរណា​ម្នាក់​ឲ្យ​ជៀសវាង​អំពើ​បាប ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី សាំយូអែល ទី ២ ១១ ។ សូម​អញ្ជើញ​សមាជិក​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួក​គេ ។

  • បងប្អូន​អាច​ប្រើ សាំយូអែល ទី ២​ ១១ ដើម្បី​ពិភាក្សា​អំពី​គ្រោះថ្នាក់​នៃ​ការណ៍​អាសគ្រាម និង​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ផ្សេងៗ​ទៀត ។ ដើម្បី​ធ្វើ​បែបនេះ ថ្នាក់​អាច​រំឭក​រួមគ្នា​នូវ​ចំណែក​នៃ សារ​របស់​អែលឌើរ អិល វិតនី ក្លេតុន « Blessed Are All the Pure in Heart » ( Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០០៧ , ៥១–៥៣ ) . តើ​ការប្រឹក្សា​អ្វី​ដែល អែលឌើរ ក្លេតុន ផ្តល់​ឲ្យ​អំពី​គ្រោះថ្នាក់​នៃ​ការណ៍​អាសគ្រាម ? បងប្អូន​ក៏​អាច​មើល​វីដេអូ « To Look Upon » (នៅ​លើ​គេហទំព័រChurchofJesusChrist.orgបាន​ដែរ ) ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការល្បួង ឬ​អាកប្បកិរិយា​ទាំង​នេះ​ដោយ​របៀបណា ?

    ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​ចែកចាយ​នូវ​គំនិត​ទាំងឡាយ​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុង កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​របស់​ខ្លួន​ពី​ការណ៍​អាសគ្រាម ឬ យក​ឈ្នះ​លើ​ផល​ប៉ះពាល់​នៃ​ការណ៍​អាសគ្រាម ។ សារលិខិត​របស់​បងស្រី លីនដា អេស រីវស៍ នៅក្នុង «Protection from Pornography—a Christ-Focused Home» អាច​ជួយ​បាន​( Liahona, ខែ ឧសភា ឆ្នាំ ២០១៤ ១៥–១៧; សូមមើល​ផងដែរ « ធនធាន​បន្ថែម​ទាំងឡាយ »ឬ » ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ បារាន់ហ្គីលឡា កូឡុំប៊ី

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

ពង្សាវតាក្សត្រ ទី ១ ៨:២២–៦១

ព្រះវិហារ​នាំ​មក​នូវ​ពរជ័យ ។

  • ពង្សាវតាក្សត្រ​ទី​១ ៨ ពិពណ៌នា​អំពី​ពរជ័យ​ដែល សាឡូម៉ូន បាន​ស្វែងរក​សម្រាប់​ប្រជាជន​របស់​ទ្រង់​នៅ​ពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​បាន​សាងសង់​រួច ។ បងប្អូន​អាច​បែងចែក ខគម្ពីរ ២២–៦១ ក្នុង​ចំណោម​សមាជិក​ថ្នាក់​ហើយ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នោះ​ដែល​បំផុស​គំនិត​ពួកគេឲ្យ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់ពួកគេ ។ សមាជិក​ថ្នាក់​អាច​ចែកចាយ​ថា​តើ​ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះរាជដំណាក់​របស់​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ​យ៉ាង​ដូច​ម្តេច ។

ពង្សាវតារក្សត្រ ទី​១ ៨:៦១; ១១:១–១១

« ព្រះទ័យ​ទ្រង់​មិន​បាន​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះយេហូវ៉ា »

  • តើ​ការ « សូម​ឲ្យ​[ ចិត្ត ]​យើង​រាល់​គ្នា … បាន​គ្រប់​លក្ខណ៍​ចំពោះ​ព្រះយេហូវ៉ា » មាន​ន័យ​យ៉ាងដូច​ម្តេច ? ( ពង្សាវតារក្សត្រ ទី​១ ៨:៦១ ) ។ តើ​វា​ខុស​គ្នា​ពី​សកម្មភាព​របស់​យើង​ដែល​ល្អ​ឥត​ខ្ចោះ​ឬទេ ? តើ​វា​ខុស​គ្នា​ដោយ​របៀប​ណា ? នៅ​ពេល​ដែល​សមាជិក​ថ្នាក់​ពិចារណា​សំណួរ​ទាំង​នេះ ពួកគេ​អាច​អាន ពង្សាវតារក្សត្រ ទី​១ ១១:១–១១ ហើយ​សម្គាល់​មើល​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​អំពី​ចិត្ត​របស់​សាឡូម៉ូន ។ តើ​យើង​អាច​ជៀសវាង​នូវ​កំហុស​ដែល​គាត់​បាន​ធ្វើ​ដោយ​របៀប​ណា ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការចាប់​ទប់​ទូក ។

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន​ថា ៖ « សូម​ទុក​នគរ​នេះ​តាម​ដំណើរ​វា​ចុះ ព្រះអម្ចាស់​នឹង​ទប់​ទូកធំ​នោះ ហើយ​ប្រសិនបើ​វា​រំកិល​មែន ហើយ​បើ​វា​ត្រូវការ​លំនឹង បើ​ពេលខ្លះ​ផ្លូវ​នោះ​វៀចវេរ​បន្ដិច ហើយ​អ្វីៗ​ទាំងអស់​ធ្វើ​ឲ្យ​វា​ខូចខាត​សូម​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​នឹងឈោង​ដៃ​របស់​អ្នក​ទៅ​ចាប់​ទប់​វា សូម​យើង​កុំ​រហ័ស​ធ្វើ​អ្វី​ដែល​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​អី សូម​ទុក​ឲ្យ​វា​ដំណើរការ​ដោយ​ខ្លួន​ឯង វា​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ » ( Discourses of Brigham Young​បានជ្រើសរើស​ដោយ ចន អេ. វីឌសូ [ ឆ្នាំ ១៩៥៤ ] ទំព័រ ៦៦ ) ។

ការការពារ​ក្រុម​គ្រួសារ​ពី​ការណ៍​អាសគ្រាម ។

បងស្រី លីនដា អេស រីវស៍ បាន​បង្រៀន​ថា ៖ « តើ​យើង​ការពារ​កូនៗ​និង​យុវជន​របស់​យើង​ដោយ​របៀបណា ? តម្រង​គឺ​ជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍ ប៉ុន្តែ​តម្រង​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភព​លោក ដែល​ជា​របៀប​តែ​មួយ​គត់​ដែល​នឹង​មាន​ដំណើរការ​បំផុត​នោះ គឺ​ជា​តម្រង​ខាង​ក្នុង​ផ្ទាល់​ខ្លួន ដែល​កើត​ឡើង​មក​ពី​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ​និង​ខ្ជាប់ខ្ជួន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវបិតា​សួគ៌​និង​ការបូជា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​សម្រាប់​យើង​ម្នាក់ៗ » ( « Protection from Pornography—a Christ-Focused Home » Liahona ខែ​ឧសភា ឆ្នាំ​២០១៤ ទំព័រ ១៦; សូម​មើល​ផង​ដែរ Joy D. Jones, « Addressing Pornography: Protect, Respond, and Heal » Ensign ខែ​តុលា ឆ្នាំ​២០១៩ ទំព័រ ២២–២៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រាកដ​ថា បងប្អូន​កំពុង​បង្រៀន​គោលលទ្ធិ​ពិត ។ « សូម​សួរ​ខ្លួន​ឯង​ជា​បន្ដ​បន្ទាប់​ថា ‹ តើ​អ្វី​ដែល​ខ្ញុំ​កំពុង​បង្រៀន នឹង​ជួយ​សមាជិក​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ​គ្រីស្ទ ប្រែ​ចិត្ត និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ហើយ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? › »( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ២០ ) ។