ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាង​រស់; សាំយូអែល ទី​១ ១–៣ ៖ « ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ »


« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាង​រស់; សាំយូអែល ទី​១ ១–៣ ៖ ‹ ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាង​រស់; សាំយូអែល ទី​១ ១–៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
នាង​រស់ និង​ន៉ាអូមី

កន្លែ​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ ដោយ សានឌី ហ្វ្រេកខ្លេតុន ហ្គាហ្គិន

ថ្ងៃទី ៦–១២ ខែ មិថុនា

នាង​រស់; សាំយូអែល ទី១ ១–៣

« ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ »

វា​គឺ​ជា​ការសំខាន់​ដែល​ត្រូវ​រៀបចំ​ដើម្បី​បង្រៀន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ផែនការ​បង្រៀន​របស់​បងប្អូន​រួម​បញ្ចូល​ការ​ផ្តល់​ឲ្យ​សមាជិក ថ្នាក់​នូវ​ឱកាស​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​រៀន​ផង​ដែរ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​លើក​ទឹកចិត្ត​សមាជិក ថ្នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​សប្តាហ៍​នេះ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្តារខៀន​នូវ​ពាក្យ​ឬ​ឃ្លាដែល​មក​ពី នាង​រស់ ១–៤សាំយូអែល ទី​១ ១–៣ ដែល​បាន​បំផុស​គំនិត​ដល់​ពួកគេ​អំឡុង​ពេលនៃ​ការសិក្សា​ផ្ទាល់​ខ្លួន​ឬ​ជា​គ្រួសារ ។ សូម​អាន​ពាក្យ​ឬ​ឃ្លា​នោះ​មួយ ចំនួន​ឲ្យ ឮៗ ហើយ​អញ្ជើញ​សមាជិក ថ្នាក់​ឲ្យ​ចែកចាយ​របៀប​ដែល​ពាក្យ​ឬ​ឃ្លា​ទាំង​នេះ​បាន​បំផុស​គំនិត​ដល់​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

នាង​រស់; សាំយូអែល ទី ១ ១–២

ព្រះគ្រីស្ទ​អាច​បង្វែរ​សោកនាដកម្ម​ឲ្យទៅ​ជា​ជ័យជំនេះ ។

  • ទោះ​បី​ជា​សមាជិក​នៅក្នុង​ថ្នាក់​របស់​បងប្អូន​អាច​ជួប​នឹង​ការសាកល្បង​ផ្ទាល់​ខ្លួន​ដែល​ខុស​ពី​នាង​រស់​និង​ហាណា​ក៏​ដោយ ពួក​គេ​ក៏​អាច​រៀន​នូវ​របៀប​ដែល​ស្រ្តី​ដ៏​ពេញ​ដោយ​សេចក្តី​ជំនឿ​ទាំង​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការបាត់បង់​ព្រម​ទាំង​ការឈឺ​ចិត្ត​ដែរ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ​បាន បងប្អូន​អាច​បែងចែក​សមាជិក​ក្នុង​ថ្នាក់​ជា​ក្រុម​តូចៗ​ហើយ​អញ្ជើញ​ក្រុម​នីមួយៗ​អាន​ជំពូក​មួយ​មក​ពី នាង​រស់ ១–៤សាំយូអែល ទី​១ ជំពូក​១ ។ នៅ​លើ​ក្តារខៀន បងប្អូន​សរសេរ​នូវ​សំណួរ​ទាំង​នេះ ៖ តើ​ការសាកល្បង​អ្វី​ខ្លះ​ដែល​នាង​រស់​និង​ហានា​បាន​កំពុង​តែ​ជួប​ប្រទះ ? តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ពី​ការទុកចិត្ត​របស់​ពួកគេ​ទៅ​លើ​ព្រះអម្ចាស់​នៅ ក្នុង​អំឡុង​ពេល​នៃ​ការសាកល្បង​របស់​គេ ? ក្រុម​ទាំង​នោះ​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​មួយ​ឬ​ច្រើន​ហើយ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេបាន​ស្វែងរក​ឃើញ ។ តើ​យើង​អាច​រៀនអ្វី​ខ្លះ​មក​ពី​ដំណើរ​រឿង​ទាំង​នេះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​យើង​នៅក្នុង​ការ​សាកល្បង​របស់​យើង ?

    រូបភាព
    ហាណា និង សាំយូអែល

    គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ដោយ អែលស្ពែស យ៉ាំង

  • មិនមែន​មនុស្ស​គ្រប់គ្នា​ដែល​អធិស្ឋាន​សុំ​កូន​ទទួល​បាន​កូន នោះ​ទេ ហើយ​មិនមែន​គ្រប់​គ្នា​ដែល​មាន​ប្តី​ប្រពន្ធ​ស្លាប់​ទៅ​ហើយ​រៀបការ​ថ្មី​នោះ​ដែរ ។ ប៉ុន្តែ​បញ្ហា​ប្រឈម​ផ្ទាល់ខ្លួន​របស់​យើង មិន​ថា​ពួក​វា​ជា​អ្វី​ក៏​ដោយ អាច​ជា​ឱកាស​ដើម្បី​បែរ​មក​រក​ព្រះអង្គសង្គ្រោះ​និង​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​ទៅ លើ​ទ្រង់ ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក ថ្នាក់​អាន នាង​រស់ ២:១១–១២ និង សាំយូអែល​ទី​១ ១:៩–១១ ហើយ​ជជែក​អំពី​របៀប​ដែល​ការសាកល្បង​របស់​នាង​រស់​និង​ហាណា​បាន​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះអម្ចាស់ ។ សមាជិក ថ្នាក់​ក៏​អាច​ចែក​ចាយ​ពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​ពួក​គេ​ត្រូវ​បាន​ពង្រឹង នៅ​ពេល​ពួក​គេ​បាន​បែរ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​នៅ ក្នុង​អំឡុង​ពេល​នៃ​ការសាកល្បង​ផង ដែរ ។

    ដើម្បី​គាំទ្រ​ដល់​ការពិភាក្សា​នេះ បងប្អូន​អាច​អញ្ជើញ​សមាជិក ថ្នាក់​ឲ្យ​រៀបចំ​ទុក​ជាមុន​ដើម្បី​ចែកចាយ​នូវ​ការយល់ដឹង​មក​ពី​ប្រសាសន៍​របស់​ប្រធាន អេលែន អេស ដាល់ថុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ »ឬ « Thru Cloud and Sunshine, Lord, Abide with Me! » ។​( Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៩ ៥៧–៦០ ); នៅ​ត្រង់​ចំណង​ជើង ​« The Joy of Overcoming through Christ » មក​ពី​សារ​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » ( Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៩ ១៦–១៧ ); ឬ President Elaine S. Dalton’s words in « ធនធាន​បន្ថែម​ទាំងឡាយ » ។ សូម​ឲ្យ​សមាជិក ថ្នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​របៀប​ដែល​ការសាកល្បង​របស់​យើង​អាច​ជា​ឱកាស​សម្រាប់​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ខ្លាំង​ឡើង ។

សាំយូអែល​ទី​១ ២:១៨–៣៦

យើង​គួរ​តែ​ស្តាប់​និង​ប្រតិបត្តិ​តាម​សម្លេង​នៃ​ព្រះ​អម្ចាស់ ។

  • ប្រហែល​ជា​មាន​មនុស្ស​នៅ​ក្នុង​ថ្នាក់​របស់​បងប្អូន​ដែល ដូច​ជា​សាំយូអែល ធ្លាប់​បាន​ឮ​សម្លេង​របស់​ព្រះអម្ចាស់​ដែរ​ប៉ុន្តែ​មិន​បាន​ស្គាល់​ថា​នោះ​គឺ​ជា​សម្លេង​ទ្រង់​ឡើយ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក ថ្នាក់​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ សាំយូអែល​ទី​១ ៣, ដោយ​ការរក​មើល​នូវ​អ្វី​ដែល​សាំយូអែល​បាន​ធ្វើ​ដែល​អាច​ជួយ​យើង​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង​ដើម្បី​ស្តាប់​និង​ប្រតិបត្តិ​តាម​សម្លេង​របស់​ព្រះអម្ចាស់ ។ បងប្អូន​ក៏​អាច​សុំ​ឲ្យ​សមាជិក ថ្នាក់​ពីរ​នាក់​សម្តែងបង្ហាញ​ឡើង​វិញ​នូវ​អន្តរកម្ម​រវាង សាំយូអែល​និង​អេលី​ផងដែរ ។

  • ពេល​ខ្លះ យើង​ឃើញ​ថា​ខ្លួន​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​ជា​អេលី—យើង​មាន​នូវ​ឱកាស​ដើម្បី​ជួយ​នរណា​ម្នាក់​ស្គាល់​សម្លេង​នៃ​ព្រះអម្ចាស់ ។ ប្រហែល​ជា​សមាជិក ថ្នាក់​អាច​ចែក​ចាយ​ពី​របៀប​ដែល​ពួកគេ​ធ្លាប់​បាន​ធ្វើ​ដូច្នេះ ចំពោះ​មិត្ត ភក្តិ សមាជិក​គ្រួសារ ឬ​អ្នក​ដទៃ​ផ្សេងទៀត ។ តើ​បទគម្ពីរ​ឬ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​យើង​ធ្លាប់​បាន​ចែកចាយ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ដឹង​នូវ​របៀប​ដែល​ព្រះអម្ចាស់មាន​ទំនាក់ទំនង​ជាមួយ​យើង ? ( សូម​មើល ឧទាហរណ៍ គោលលទ្ធិ​និង​សេចក្តី​សញ្ញា ៦:២២–២៣; ៨:២–៣; ៩:៧–៩ ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យើង​ពុំ​ដែល នៅ​តែ​ឯងនោះ​ទេ ។

ប្រធាន អេលែន អេស ដាល់ថុន បាន​បង្រៀនថា ៖

« ដំណើរ​ជីវិត​ពេល​ខ្លះ​នាំ​យើង​ដើរ​នៅលើ​ផ្លូវ​ដែល​មិន​នឹក​ស្មាន​ដល់ ។ មាន​រឿងល្អ និង​អាក្រក់​ដែល​គ្មាន​យើង​ណា​ម្នាក់​អាច​គិត​ទុក​ជាមុន​បាន​ឡើយ ។ ប៉ុន្តែ​ជាមួយ​នឹង​រឿងល្អ និង​អាក្រក់​នេះ​ក៏​មានជា​ឱកាស​ផង​ដែរ—ឱកាស​ដើម្បី​ជ្រើសរើស​ការឆ្លើយ​តប និង​ផែនការ​សកម្មភាព​របស់​យើង ។ ការលំបាក​ទាំង​ឡាយ​នៅក្នុង​ជីវិត​អាច​ជា​ឱកាស​ដើម្បី​ជួយ​យើង​ឲ្យ​ខិត​កាន់​តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ហើយ​ទុក​ចិត្ត​ទៅលើ​ទ្រង់​ទាំងស្រង់ ។ នៅ​ក្នុង​ដំណើរការ​នៃ​ការរស់​នៅ​ជិត​ទ្រង់​រៀងរាល់​ថ្ងៃ យើង​អភិវឌ្ឍន៍​គុណលក្ខណៈ​និង​គុណសម្បត្តិ​ដូច​ជា​ព្រះគ្រីស្ទ ។ …

« ដូច​ជា​នាង​រស់ និង​ហាណា យើង​ទាំង​អស់​គ្នា​នឹង​ដកពិសោធន៍​នៃ​សេចក្តី​លំបាក ។ យើង​អាច​មិន​ដឹង អ្វី​ដែល​ព្រះអម្ចាស់​រៀបចំ​សម្រាប់​ជីវិត​របស់​យើង​ជានិច្ច​នោះ​ទេ ប៉ុន្ដែ​វា​គឺ​ជា​ទីបន្ទាល់​របស់​ខ្ញុំ​ថា​យើង​មិន ដែល​នៅ​តែ​ឯងនោះ​ទេ ។ ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ហើយ​ទ្រង់​សន្យា​ថា ‹ ត្បិត​នៅ​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោងការណ៍​នៃ​ព្រះ​របស់​អ្នក​អំពី​អ្វីៗ​ទាំង​នោះ ដែល​ត្រូវ​បាន​មក​នៅ​ពេល​ក្រោយ និង​សិរី​ល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ បន្ទាប់​ពី​មាន​សេចក្ដី​វេទនា​ដ៏​ច្រើន › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣ ] » ( « Lessons from Ruth and Hannah, » Ensign ខែ​មេសា ឆ្នាំ​២០០៦ ទំព័រ​៣៥, ៣៧ ) ។

សូម​មើល​ផង​ដែរ យ៉ូហាន ១៤:១៨; អាលម៉ា ៣៨:៥ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​និយាយ​ពាក្យ​ថា « ខ្ញុំ​មិនដឹង​ទេ » វា​ពុំ​មែន​ជា​បញ្ហា​ឡើយ ។ ខណៈ​ដែល​បងប្អូន​គួរ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឆ្លើយ​សំណួរ​នានា​ដែល​សមាជិក ថ្នាក់​មាន ព្រះអម្ចាស់​ពុំ​រំពឹង​ទុក​ឲ្យ​បងប្អូន​ចេះ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ ។ ពេល​បងប្អូន​មិន​ដឹង​ពី​របៀប​ដើម្បី​ឆ្លើយ​តប​អ្វី​មួយ សូម​សារភាព ហើយ​ថ្លែង​ទីបន្ទាល់​ដ៏​ស្មោះត្រង់​អំពី​អ្វី​ដែល​បងប្អូន​ពិត​ជា​ដឹង ។ ( សូម​មើល នីហ្វៃទី ១ ១១:១៦–១៧; ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៤ ) ។