ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ « នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ »


« ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ ‹ នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួក​ចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ដេបូរ៉ា​ជាមួយ​កងទ័ព

រចនារូបភាព ​ដេបូរ៉ា​​ដឹកនាំ​កងទ័ព​អ៊ីស្រាអែល © Lifeway Collection/បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី goodsalt.com

ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា

ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦

« នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ »

សូម​ចងចាំ​ថា​គ្រូ​បង្រៀន​ដ៏​សំខាន់​បំផុត​នោះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​បងប្អូន​អាច​ជួយ​សមាជិក​ថ្នាក់​ឲ្យ​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​បងប្អូន​ធ្វើ​ការពិភាក្សា​សេចក្តី​ពិត​មក​ពី​ព្រះគម្ពីរ​ពួក​ចៅហ្វាយ​ដោយ​របៀប​ណា ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​សរសេរ​នៅ​លើ​ក្តារខៀន​នូវ​ឈ្មោះ​នៃ​ពួក​ចៅហ្វាយ​មួយ​ចំនួន​ដែល​បាន​រកឃើញ​នៅ​ក្នុង ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ( ដូច​ជា ដេបូរ៉ា, បារ៉ាក, គេឌាន និង​សាំសុន ) ។ សូម​ទុក​ពេល​ឲ្យ​សមាជិក​ថ្នាក់​ពីរ​បី​នាទី​ដើម្បី​រំឭក ជំពូក​នេះ​ឡើងវិញ ហើយ​សរសេរ​ឈ្មោះ​មួយ​នៃ​ឈ្មោះ​ជា​ច្រើន​នៅ​លើ​ក្តារខៀន​នូវ​សេចក្តី​ពិត​មួយ​ដែល​ពួកគេ​បាន​រៀន​មក​ពី​បទពិសោធន៍​របស់​មនុស្ស​ម្នាក់​នោះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ពួក​ចៅហ្វាយ ២:១១–១៩; ៣:៥–១២; ៤:១–១៦

ព្រះអម្ចាស់​ផ្ដល់​ការជួយ​សង្គ្រោះ​នៅពេល​យើង​វង្វេង ។

  • ការពិនិត្យ​មើល​វដ្ត​នៃ​ការបះបោរ ទុក្ខសោក ការប្រែចិត្ត និង​ការជួយសង្គ្រោះ​របស់​សាសន៍​អ៊ីស្រាអែល​អាច​ជួយ​សមាជិក ថ្នាក់​ស្គាល់​នូវ​ព្រះចេស្តា​នៃ​ការជួយ​សង្គ្រោះ​របស់​ព្រះ​នៅ​ក្នុង​ជីវិត​ផ្ទាល់​របស់ពួកគេ ។ សមាជិក ថ្នាក់​អាច​ធ្វើ​កិច្ចការ​ជា​ក្រុម​តូចៗ​ក្នុង​ការស្វែងរក​វដ្ត​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ពួកចៅហ្វាយ ២:១១–១៩; ៣:៥–១២ ។ តើ​កូនចៅ​នៃ​សាសន៏​អ៊ីស្រាអែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​វដ្ត​នៃ​អំពើ​បាប​និង​ការឈឺចាប់​ដោយ​របៀប​ណា ? តើ​យើង​រៀន​អ្វី​ខ្លះ មកពី​គម្ពីរ​ពួក​ចៅហ្វាយ​អំពី​របៀប​ដែល​យើង​អាច​គេច​ចេញ​ពី​អំពើ​បាប និង​ការឈឺចាប់ ? តើ​មាន​របៀប​មួយ​ចំនួន​ណា​ខ្លះ​ដែល​ព្រះ​ជួយ​សង្គ្រោះ​យើង ? បងប្អូន​ក៏​អាច​អញ្ជើញ​សមាជិក ថ្នាក់​ឲ្យ​ស្វែងរក និង​ចែកចាយ​ព្រះគម្ពីរ​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​ជា​អង្គ​ជួយ​សង្គ្រោះ និង​ជា​ព្រះ​ប្រោសលោះ​របស់ យើង ( ឧទាហរណ៍ សាំយូអែល ទី ២ ២២:១–៣; ទំនុកដំកើង ៤០:១៦–១៧; នីហ្វៃ​ទី​១ ១:១៩–២០; ម៉ូសាយ ២៣:២១–២៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៣ ) ។

  • ​ពួកចៅហ្វាយ ២:១៩ កត់ចំណាំ​ថា​ពួកសាសន៍​អ៊ីស្រាអែល​បាន​បែរ​ចេញ​ពី​ព្រះ​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ថ្វាយ​បង្គុំ​រូប​សំណាក ។ ប្រហែលជា​សមាជិក ថ្នាក់​អាច​ធ្វើ​សេចក្តី​សង្ខេប​ខគម្ពីរ​នេះ​ក្នុង​ទម្រង់​ជា​ការព្រមាន​សម្រាប់​ពួកគេ ។ តើ​ពេលខ្លះ​យើង « ក្រាប » ចំពោះ « ព្រះ​ដទៃ ទៀត » តាម​របៀប​ណា ? តើ​ព្រះអម្ចាស់​អាច​ជួយ​យើង​ផ្លាស់ប្ដូរ​« ចរិត​ដែល​រឹងចចេស »​តាម​របៀបណា ?

  • ដើម្បី​ចាប់​ផ្តើម​ការពិភាក្សា​មួយ​អំពី​របៀប​ដែល ដេបូរ៉ា និង​បារ៉ាក បាន​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ចេញពី​សាសន៍​កាណាន បងប្អូន​អាច​សូម​ឲ្យ​សមាជិក ថ្នាក់​មា្នក់​ធ្វើ​សេចក្តី​សង្ខេប​នូវ​សាច់​រឿង​នេះ​ទៅដល់​ថ្នាក់ ( វា​អាច​ជា​ជំនួយ​ដ៏​ល្អ​ដើម្បី​ទាក់ទង​ទៅ​សមាជិក ថ្នាក់​នោះ​ឲ្យ​បាន​ពីរ​បី​ថ្ងៃ​មុន ដូច្នេះ​ដើម្បី​ឲ្យ​គាត់​អាច​រៀបចំ​ទុក​ជាមុន ) ។ សមាជិក ថ្នាក់​អាច​និយាយ​អំពី​គុណសម្បត្តិ​ទាំងឡាយ​របស់​ដេបូរ៉ា​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការចាប់​អារម្មណ៍ ។ តើ​ដេបូរ៉ា​បាន​បំផុស​គំនិត​កូនចៅ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? ប្រហែល​ជា​បងប្អូន​អាច​អាន ពួកចៅហ្វាយ ៤:១៤ ជាមួយ​គ្នា ហើយ​ពិភាក្សា​អំពី​អន្ថន័យ​នៃ​សេចក្តី​ប្រកាស​ដ៏​ពេញ​ដោយ​សេចក្តី​ជំនឿ​របស់​ដេបូរ៉ា ៖ « ព្រះយេហូវ៉ា​ទ្រង់​បាន​ចេញ​នាំ​មុខ​អ្នក​ទៅ​ហើយ ? » តើ​ព្រះអម្ចាស់​បាន​ចេញ​នាំ​មុខ​យើង​ទៅ​ហើយ​ដោយ​របៀប​ណា ? ( សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៧ –៨៨ ) ។

ពួកចៅហ្វាយ ៦–៨

ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​នៅ​ពេល​យើង​ទុកចិត្ត​ទៅលើ​របៀប​របស់​ទ្រង់ ។

  • ការសិក្សា​ការហៅ​ឲ្យ​បម្រើ​របស់​គេឌាន​អាច​ជំរុញ​ដល់​សមាជិក ថ្នាក់​នៅ ក្នុង​ការបម្រើ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ បងប្អូន​អាច​នឹង​ចង់​សូម​ឲ្យ​ពួកគេ​អាន ហើយ​ពិភាក្សា ពួកចៅហ្វាយ ៦:១១–១៦ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​នេះ ? ដើម្បី​ជួយ​ពួកគេ​រៀន​ពី ពួកចៅហ្វាយ ៧, បងប្អូន​អាច​អញ្ជើញ​សមាជិក ថ្នាក់​ម្នាក់​ឬ​ច្រើននាក់​ឲ្យ​សម្តែង​ជា​ទាហាន​របស់​គេឌាន​ហើយ​ប្រាប់​នូវ​រឿង​រ៉ាវ​ពី​ទស្សនវិស័យ​របស់​ទាហាន ។ សមាជិក​ថ្នាក់​ផ្សេង​ទៀត​អាច​សួរ​សំណួរ​ដល់​ពួកគេ​អំពី​បទពិសោធន៍​ជា​ទាហាន ។ តើ​រឿង​ស្រដៀងគ្នា​អ្វីខ្លះ​ដែល​យើង​មើល​ឃើញ​រវាង​រឿងរ៉ាវ​នេះ និង​រឿងរ៉ាវ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង ? តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ចេញមក​ពី​រឿងរ៉ាវ​នេះ ?

ពួកចៅហ្វាយ ១៣–១៦

កម្លាំង​កើតឡើង​មក​ពី​សេចក្តី​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ព្រះ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក ថ្នាក់​ឲ្យ​រក​ឃើញ​ទាំង​សេចក្តី​ពិត​ដ៏​បំផុស​គំនិត និង​ការ​ព្រមាន​ដ៏​មាន​សារៈសំខាន់​មក​ពី​រឿងរ៉ាវ​របស់​សាំសុន​យ៉ាង ដូចម្តេច ? វិធី​មួយ​អាច​ជា​ការអញ្ជើញ​សមាជិក ថ្នាក់​ពាក់​កណ្តាល​ឲ្យ​ពិនិត្យ ពួកចៅហ្វាយ ១៤–១៦ ដោយ​ការរក​មើល​ខគម្ពីរ​ទាំងឡាយ​ដែល​បង្ហាញ​ថា​ព្រះអម្ចាស់​បាន​នៅ​ជាមួយ​សាំសុន ។ ហើយ​សមាជិក​ថ្នាក់​ពាក់​កណ្តាល​ទៀត​រកមើល​ខគម្ពីរ​ទាំងឡាយ​ដែល​បង្ហាញ​ថា​សាំសុន​មិន​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ចំពោះ​ព្រះអម្ចាស់​នោះ​ទេ ។ សូម​អញ្ជើញ​សមាជិក ថ្នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ តើ​ជីវិត​របស់​សាំសុន​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការរក្សា​សេចក្តី​សញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះ ? សេចក្ដី​ថ្លែង​ការណ៍​ដោយ​ស៊ីស្ទើរ អាន អិម ឌិប នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​មាន​ប្រយោជន៍ ។

    រូបភាព
    សាំសុន​រុញ​សសរ

    សាំសុន​ផ្តួល​សសរ​ចុះ​ក្រោម ដោយ ជេមស៍ ធិសសតថ៍ និង​អ្នក​ដទៃទៀត

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

មេរៀន​មក​ពី​ជីវិត​របស់​សាំសុន ។

ស៊ីស្ទើរ អាន អិម ឌិប បាន​បង្រៀន​ថា ៖ « សាំសុន​បាន​កើត​មក​ជាមួយ​នឹង​សក្តានុពល​ដ៏​អស្ចារ្យ ។ ម្តាយ​របស់​គាត់​ត្រូវ​បាន​សន្យា​ថា ‹ វា​នឹង​ចាប់​តាំង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន › [ ពួកចៅហ្វាយ ១៣:៥ ] ។ ប៉ុន្តែ​ពេល​ដែល​សាំសុន​បាន​ធំ​ឡើង គាត់​មើល​ទៅ​ការល្បួង​ខាង​លោកកិយ​ជាជាង​ការណែនាំ​របស់​ព្រះ ។ គាត់​បាន​ជ្រើស​យក​ជម្រើស​នោះ​ពីព្រោះ​ពួកគេ ‹ ពេញ​ចិត្ត [ គាត់ ] ណាស់ › [ ពួកចៅហ្វាយ ១៤:៣ ] ជាជាង​ពីព្រោះ​ជម្រើស​ទាំង​នោះ​គឺ​ត្រឹមត្រូវ ។ ម្តង​ហើយ​ម្តង​ទៀត បទគម្ពីរ​ប្រើ​ឃ្លា ‹ សាំសុន​ចុះ​ទៅ › [ ពួកចៅហ្វាយ ១៤:៧ ] ពេល​ដែល​ពួកគេ​ប្រាប់​អំពី ដំណើរកម្សាន្ត សកម្មភាព និង ជម្រើស​របស់​សាំសុន ។ ជំនួស ឲ្យ ការក្រោក​ឡើង និង​បញ្ចាំង​ពន្លឺ​ដើម្បី​បំពេញ​សក្តានុពល​ដ៏​អស្ចារ្យ​របស់​គាត់ សាំសុន​ត្រូវបាន​យក​ឈ្នះ​ដោយ​លោកកិយ បាត់បង់​អំណាច​ដែល​ផ្តល់​ឲ្យ​ដោយ​ព្រះ ហើយ​បាន​ស្លាប់​យ៉ាង​អណោចអធម​គឺ​ស្លាប់​ទាំងវ័យក្មេង » ( « Arise and Shine Forth » Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ ១១៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ទុក​ពេល​ឲ្យ​សមាជិក ថ្នាក់​បាន​ចែកចាយ ។ « នៅពេល​សមាជិក ថ្នាក់​ចែកចាយ​នូវ អ្វី​ដែល​ពួកគេ​កំពុង​រៀន នោះ​ពួកគេ​មិន​គ្រាន់តែ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​លើក​ទឹកចិត្ត​សមាជិក ថ្នាក់​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​ឲ្យ​រក​ឃើញ​សេចក្ដីពិត​សម្រាប់​ខ្លួន​ពួកគេ​ផងដែរ ។ … សូម​ទុក​ពេល​ឲ្យ​សមាជិក ថ្នាក់​បាន​ចែកចាយ​នៅក្នុង​មេរៀន​នីមួយៗ ។ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ​៣០ ) ។