ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា ។ និក្ខមនំ ២៤; ៣១–៣៤ ៖ « ​អញ​នឹង​ទៅ​ជាមួយ​នឹង​ឯង »


« ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា ។ និកម្ខនំ ២៤; ៣១–៣៤ ៖ ‹ អញ​នឹង​ទៅ​ជាមួយ​នឹង​ឯង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា ។ និក្ខមនំ ២៤; ៣១–៣៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះយេហូវ៉ា​បង្ហាញ​ព្រះ​កាយ​ចំពោះ​ម៉ូសេ និង​ពួក​ចាស់ទុំ​សាសន៍​អ៊ីស្រាអែល

រចនារូបភាព​ ព្រះយេហូវ៉ា​បង្ហាញ​ព្រះកាយ​ចំពោះ​ម៉ូសេ​និង​ពួក​ចាស់​ទុំ​នៃ​អ៊ីស្រាអែល ចំនួន ៧០ ដោយ ជែរី ហារីស្តុន

ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា

និក្ខមនំ ២៤; ៣១–៣៤

« ​អញ​នឹង​ទៅ​ជាមួយ​នឹង​ឯង »

សូម​ឲ្យ​ពាក្យ​ទាំង​នេះ​មក​ពី អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ណែនាំ​ការរៀបចំ​របស់​បងប្អូន​នៅ ក្នុង​ការបង្រៀន ៖ « មនុស្ស​ភាគ​ច្រើន​បំផុត​ពុំ​មក​ព្រះវិហារ​ដោយ​គ្រាន់​តែ​ស្វែងរក​នូវ​សេចក្តី​ពិត​ថ្មី​ពីរ​បី​នោះ​ទេ ។ … ពួកគេ​មករក​បទពិសោធន៍​ខាង​វិញ្ញាណ ។ ពួកគេ​ចង់​ឲ្យ​សេចក្តី​ជំនឿ​របស់​ពួកគេ​បាន​ពង្រឹង​ហើយ​សេចក្តី​សង្ឈឹម​របស់​ពួកគេ​បាន​រំឮក​សា​ជា​ថ្មី » ( « A Teacher Come from God » Ensign ខែ​ឧសភា ឆ្នាំ​១៩៩៨ ទំព័រ ២៦ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សមាជិក​ថ្នាក់​អាច​ស្រមៃ​ថា​មាន​មិត្ត​ម្នាក់​និយាយ​ថា « ខ្ញុំ​មិន​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់​ទេ វា​ហាក់​ដូច​ជា​មិន​ទាក់ទង​នឹង​ជីវិត​របស់​ខ្ញុំ​ឡើយ » ។ សូម​ឲ្យ​ពួក​គេ​ឆ្លើយ​តប​តាមរយៈ​ការចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រក​ឃើញ​ថា​មាន​អត្ថន័យ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​នា​ពេល​ថ្មីៗ​នេះ​របស់ ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

និក្ខមនំ ៣១:១២–១៧

យើង​គោរព​ថ្ងៃ​ឈប់​សម្រាក​ទុកជា​សញ្ញា​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ។

  • បងប្អូន​អាច​ចាប់​ផ្តើម​ដោយ​ការសួរ​សមាជិក​ថ្នាក់​ប្រសិន​បើ​ពួក​គេ​ធ្លាប់​បាន​ពន្យល់​ដល់​សមាជិក​គ្រួសារ​ឬ​មិត្តភក្តិ​ណា​ម្នាក់​នូវ​មូលហេតុអ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថ្ងៃ​អាទិត្យ​ខុស​ពី​ថ្ងៃ​ដទៃផ្សេងទៀត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​និយាយ​ឬ​អ្វី​ដែល​ពួក​គេ​អាច​និយាយ​នៅក្នុង​ពេល​អនាគត ។ សូម​អាន និក្ខមនំ ៣១:១២–១៧ ឬ សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បន្ថែម​នូវ​គំនិត​ទាំងឡាយ​ដល់​ពួក​គេ ។ តើ​ការ​ជ្រើសរើស​របស់​យើង​នៅ​ថ្ងៃ​ឈប់​សម្រាក​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច ?

  • ទោះបីជា​ការដាក់​ទណ្ឌកម្ម​ដូច​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង និក្ខមនំ ៣១:១៤–១៥ មិន​អនុវត្តន៍​នា​សព្វ​ថ្ងៃ​នេះ​ក្តី ក៏វា​បង្ហាញ​ថាតើ​ព្រះអម្ចាស់​មាន​អារម្មណ៍​ខ្លាំង​យ៉ាងណា​ចំពោះ​ថ្ងៃ​ឈប់សម្រាក​នេះ​ដែរ ។ ហេតុអ្វី​បាន​ជា​ព្រះបញ្ញត្តិ​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ម្ល៉េះ ? ការពិភាក្សា​បទគម្ពីរ​ទាំង​នេះ​អាច​ជួយ​បាន ៖ និក្ខមនំ ៣១:១២–១៧; អេសាយ ៥៨:១៣–១៤; គោលទ្ធិ​និង​សេចក្តី​សញ្ញា ៥៩:៩–១៣ ។

    រូបភាព
    មនុស្ស​ដើរ​នៅ​ពី​មុខ​ព្រះវិហារ

    តាមរយៈ ការគោរព​ដល់​ថ្ងៃ​ឈប់​សម្រាក យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់យើង​ដល់​ព្រះ​អម្ចាស់ ។

និក្ខមនំ ៣២; ៣៤:១–១៧

អំពើបាប​ធ្វើឲ្យ​ងាកចេញ​ពី​ព្រះ ប៉ុន្តែ​ទ្រង់​ប្រទាន​ផ្លូវ​មួយ​ឲ្យ​ត្រឡប់​មកវិញ ។

  • ដើម្បី​ជួយ​សមាជិក​ថ្នាក់​ពិចារណា​និង ធ្វើឲ្យ​ដំណើររឿង​នេះ មាន​លក្ខណៈ​ផ្ទាល់ខ្លួន​នៅ​ក្នុង និក្ខមនំ ៣២, ដំបូង​សូម​ឲ្យ​ពួកគេ​ពិនិត្យ​ជំពូក​នេះ​ឡើង​វិញ​រៀងៗខ្លួន ឬ​ជា​ក្រុម ។ បន្ទាប់​មក​សុំ​ឲ្យ​សមាជិក​ថ្នាក់​ខ្លះ​សម្តែង​ជា​សាសន៍​អ៊ីស្រាអែល​ដែល​បាត់​បង់​ការអត់ធ្មត់​ក្នុង​ការរង់ចាំ​ម៉ូសេ​ត្រឡប់​មក​វិញ​ហើយ​បាន​សម្រេច​ចិត្ត​ដើម្បី​សង់​រូប​សំណាក​មាស​មួយ ។ តើ​អារម្មណ៍​អ្វីខ្លះ​ទៅ​ដែល​អាច​នាំ​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ​រូប​សំណាក ? សមាជិក​ថ្នាក់​ផ្សេង​ទៀត​អាច​ព្យាយាម​ដើម្បី​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យនៅ​ពិត​ចំពោះ​ព្រះ​អម្ចាស់​និង​ព្យាការី​របស់​ទ្រង់ ។ សមាជិក​ថ្នាក់​អាច​និយាយ​អំពី​អ្វី​ដែល​បាន​បំផុសគំនិត​ដល់​ពួក​គេ​ឲ្យ​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​បងប្អូន​ទាំង​ឡាយ ណា​ដែល​អាច​មាន​ការលំបាក​នៅ ក្នុង​ការរក្សា​សេចក្តីសញ្ញា​របស់​ពួកគាត់ ?

  • នៅ​ពេល​ដែល​មនុស្ស​បាន​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ ពេល​ខ្លះ​ពួកគេ​បាន​មាន​ការភ្ញាក់​ផ្អើល​ចំពោះ​ទណ្ឌកម្ម​ដ៏​តឹងតែង​ដែល​ព្រះអម្ចាស់​បាន​ដាក់​ចំពោះ​អំពើ​បាប ។ និក្ខមនំ ៣៤:១–៩ អាច​ជួយ​ពួក​គេ​មើល ឃើញ​ថា ខណៈពេល​ដែល​ព្រះ​មិន​លើកលែង​ចំពោះ​អំពើ​បាប ទ្រង់​ក៏​ពោរពេញ​ដោយ​សេចក្តី​មេត្តា ប្រទាន​ការអភ័យទោស​ទៅ​ដល់​បងប្អូន​ទាំង​ឡាយណា​ដែល​ប្រែចិត្ត​ផងដែរ ។ ប្រហែលជា​សមាជិក​ថ្នាក់​អាច​អាន​បទគម្ពីរ​នេះ​និង​ពិចារណា​សំណួរ​ដូចជា ៖ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​មក​ពី​ខគម្ពីរ​ទាំង​នេះ ? ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ដឹង​រឿង​ទាំង​នេះ​អំពី​ទ្រង់ ? បងប្អូន​អាច​លើក​ឡើង​ថា ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ពី និក្ខមនំ ៣៤:៧ ( នៅ​ក្នុង និក្ខមនំ ៣៤:៧សេចក្តី​យោង  ) បាន​បញ្ចាក់​ថា​ព្រះ​នឹង​មិន « សំអាត​ការបះបោរ » ទេ ។ តើ​ការណ៍​នេះ អាច​មាន​ន័យ​ដូច​ម្ដេច ? ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​ចែក​ចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​ជា​សាក្សី​អំពី​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ។ តើ​វា​អាច​ទៅ​រួច​ដោយរបៀប​ណា​ដែល​ព្រះ​អាច​មាន​ទាំង​សេចក្តី​មេត្តា​ករុណា​និង​យុត្តិធម៌​យ៉ាងឥតខ្ចោះ ? ( សូម​មើល អាលម៉ា ៤២:១៣–១៥ ) ។

  • និក្ខមនំ ៣៤:៦–១៧ អាច​ចាត់ទុក​ជា​ការណែនាំ​ដើម្បី​ជួយ​សាសន៍​អ៊ីស្រាអែល ប្រែចិត្ត​ពី​អំពើ​បាប​នៃ​ការថ្វាយបង្គុំ​រូបសំណាក​របស់​ពួក​គេ ( ដែល​បាន​ពិពណ៌នា​នៅ​ក្នុង និក្ខមនំ ៣២ ) ។ តើ​បងប្អូន​រក​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បាន​ជួយ​ដល់​សាសន៍​អ៊ីស្រាអែល​ប្រែ​ចិត្ត ? តើ​យើង​រៀន​អ្វី​ខ្លះ​នៅ​ក្នុង​ការណែនាំ​នេះ អំពី​ព្រះអម្ចាស់​និង​ការប្រែចិត្ត ?

និក្ខមនំ ៣៣:១១–១៧

យើង​ត្រូវការ​ព្រះ​វត្តមាន​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ។

  • តើ​បងប្អូន​នឹង​ជួយ​សិស្ស​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ម៉ូសេ​នៅ​ក្នុង និក្ខមនំ ៣៣:១១–១៧តាម​របៀប​ណា ? បងប្អូន​អាច​ចាប់​ផ្តើម​តាមរយៈ​ការរំឮក​ឡើង​វិញ​នូវ​កិច្ចការ​ដែល​ព្រះ​នៅ​តែ​ត្រូវការ​ឲ្យ​ម៉ូសេ​បំពេញ ( សូម​មើល និក្ខមនំ ៣៣:១–៣ ) ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅ​ក្នុង ខទី ១១-១៧ ដែល​បាន​ជួយ​ពង្រឹង​និង​លួងលោម​ដល់​ម៉ូសេ ? សមាជិក​ថ្នាក់​អាច​គិត​ដល់​អ្វី​មួយ​ដែល​ព្រះ​សព្វព្រះទ័យ​ចង់​ឲ្យ​ពួក​គេ​ធ្វើ—ដូច​ជា ការបំពេញ​ការហៅ​ក្នុង​សាសនាចក្រ ការទទួលខុសត្រូវ​ក្នុង​គ្រួសារ ឬ​ឳកាស​ផ្តល់ ការងារ​បម្រើ ។ រួចហើយ​ពួកគេ​អាច​អាន​ខគម្ពីរ​ទាំង​នោះ​ម្តង​ទៀត ។ តើ​យើង​ទទួល​បាន​ការយល់ដឹង​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះ​នឹង​គាំទ្រ​យើង ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ថ្ងៃឈប់​សម្រាក​គឺ​ជា​ទីសម្គាល់​មួយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា ៖ « កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​កិច្ចការ​របស់​បងប្អូន​ដទៃ ទៀត​ដែល បាន​ចងក្រង​ជា​បញ្ជី​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ​និង​អ្វី​ដែល មិន ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់សម្រាក បាន​បង្កើត​ជា ទីសម្គាល់ មួយ​រវាង​ខ្ញុំ​និង​ព្រះវបិតា​សួគ៌ [ សូម​មើល និក្ខមនំ ៣១:១៣; អេសេគាល ២០:១២, ២០ ] ។ ដោយ​មាន​ការយល់​ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ អ្វី​ដែល ត្រូវ ធ្វើ និង​មិន ត្រូវ​ធ្វើ ទៀត ឡើយ ។ ពេល​ខ្ញុំ​សម្រេច​ចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួន​ឯង​ថា ‹ តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ ទៅ​ដល់​ព្រះ ? › សំណួរ​នោះ​បាន​ធ្វើ​ឲ្យ​ជម្រើស​របស់​ខ្ញុំ​អំពី​ថ្ងៃ​ឈប់​សម្រាក​ភ្លឺ ច្បាស់​ដូច​ជា​កែវ​គ្រីស្ទាល់ » ( « The Sabbath Is a Delight » Liahona ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ ១៣០ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្រៀន​ដោយ​ព្រះវិញ្ញាណ ។ « គោលបំណង​ដ៏​ធំ​បំផុត​របស់​គ្រូ​បង្រៀន​ដំណឹងល្អ​គ្រប់​រូប—គ្រប់​សំណួរ គ្រប់​បទគម្ពីរ គ្រប់​សកម្មភាព—គឺ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ » ។ ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ១០ ) ។