ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី​១៦–២២ ខែ​ឧសភា ។ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖: « នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា »


« ថ្ងៃទី​១៦–២២ ខែ​ឧសភា ។ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖: ‹ នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី​១៦–២២ ខែ​ឧសភា ។ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ម៉ូសេ​ឈរ​នៅលើ​ភ្នំ

រចនារូបភាព​ម៉ូសេ​នៅ​លើ​ភ្នំ​នេបូ © Providence Collection/ទទួល​បាន​អាជ្ញា​ប័ណ្ណ​មក​ពី goodsalt.com

ថ្ងៃទី​១៦–២២ ខែ​ឧសភា

ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤

« នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា »

ម៉ូសេ​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បង្រៀន​កូនចៅ​អ៊ីស្រាអែល​ដោយ​ផ្អែក​លើ​សេចក្តី​ត្រូវការ​របស់​ពួកគេ ( សូម​មើល ចោទិយកថា ៦:១ ) ។ នៅ​ពេល​បងប្អូន​សិក្សា ចោទិយកថា សូម​ស្វែងរក​ការបំផុស​គំនិត​ដើម្បី​ដឹង​អំពី​គោលការណ៍​អ្វី​ដែល​ត្រូវ​បង្រៀន​ដោយ​ផ្អែក​តាម​សេចក្ដី​ត្រូវការ​របស់​ពួកគេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដោយ​សារ​តែ ចោទិយកថា មាន​នូវ​ពាក្យ​ចុង​ក្រោយ​របស់​ម៉ូសេ​និយាយ​ទៅកាន់​កូនចៅ​អ៊ីស្រាអែល នោះ​បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ចែកចាយ​នូវ​អ្វី​មួយ​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង ចោទិយកថា ដែល​ពួកគេ​នឹង​ចង់​ដាក់​បញ្ចូល​ជា​ពាក្យ​ចុងក្រោយ​របស់​ខ្លួន​ទៅ​កាន់​កូនចៅ​របស់​ពួកគេ ។ ពេល​ដែល​ពួកគេ​ចែកចាយ សូម​ឲ្យ​ពួក​គេ​ពន្យល់​ពី​ហេតុ​ផល​ដែល​ពួក​គេ​បាន​ជ្រើសរើស​ពាក្យ​ទាំង​នេះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ចោទិយកថា ៦:៤–៧, ២០–២៥; ៨:២–៥, ១១–១៧; ២៩:១៨–២០; ៣០:៦–១០, ១៥–២០

ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​យើង ។

  • ចោទិយកថា​ទាំងមូល មាន​នូវ​វគ្គ​បទគម្ពីរ​ជា​ច្រើន​ដែល​អាច​ជំរុញ​យើង​ឲ្យ​គិត​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​នៃ​ដួងចិត្ត​របស់​យើង ។ ដើម្បី​ជួយ​សមាជិក​ថ្នាក់​ចែកចាយ​គំនិត​អំពី​វគ្គ​បទគម្ពីរ​ទាំង​នេះ បងប្អូន​អាច​គូរ​រូប​បេះដូង​មួយ​នៅ​លើ​ក្តារ​ខៀន ។ បន្ទាប់​មក​សូម​បែងចែក​វគ្គ​បទគម្ពីរ​ខាង​ក្រោម​នេះ​ទៅ​សមាជិក​ថ្នាក់ ៖ ចោទិយកថា ៦:៤–៧, ២០–២៥; ៨:២–៥, ១១–១៧; ២៩:១៨–២០; ៣០:៦–១០, ១៥–២០ ។ សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​សរសេរ​សេចក្តី​យោង​នៅ​ក្នុង​បេះដូង ប្រសិន​បើ​វា​បង្រៀន​នូវ​អ្វី​មួយ​ដែល​យើង​គួរ​មាន​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ឬ សរសេរ​សេចក្តី​យោង​នៅ​ខាង​ក្រៅ​បេះដូង​ប្រសិន​បើ​វា​បង្រៀន​នូវ​អ្វី​មួយ​ដែល​យើង​គួរ​ចៀសវាង ។ តើ​មាន​វា​អត្ថន័យ​ដូចម្ដេច​ដើម្បី​លះបង់​ដួង​ចិត្ត​របស់​យើង​ចំពោះ​ព្រះវបិតា​សួគ៌ ?

  • តើ​យើង​ពន្យល់​ដល់​គ្រួសារ​របស់​យើង និង​អ្នក​ដទៃ​ទៀត​ពី​ហេតុ​ផល​ដែល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​តាម​របៀបណា ? បន្ទាប់​ពី​ពិចារណា​សំណួរ​នេះ សមាជិក​ថ្នាក់​អាច​អាន ចោទិយកថា ៦:៤–៧, ២០–២៥ ឬ សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​ចែកចាយ​គំនិត​របស់​ពួកគេ ។ តើ​ការយល់ដឹង​ទាំងនេះ​អាច​មាន​ឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​គិត​អំពី​ព្រះបញ្ញត្តិ ឬ សេចក្តី​សន្យា​ដោយ​របៀប​ណា ?

ចោទិយកថា ៦:៤–៩, ២០–២៥

« ត្រូវ​ឲ្យ​ប្រិតប្រៀន [ ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ]​ដល់​កូន​ចៅ​ឯង » ។

  • ពេល​ខ្លះ វា​ជា​ជំនួយ​ក្នុង​ការ​ស្តាប់​នូវ​គំនិត​នានា​អំពី​របៀប​ដែល​អ្នក​ដទៃ​កំពុង​បង្រៀន​និង​រៀនសូត្រ​ដំណឹង​ល្អ​នៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ សូម​ពិភាក្សា​ពី​របៀប​ដែល​សមាជិក​ថ្នាក់​កំពុង​ធ្វើ​តាម​ដំបូន្មាន​នៅ​ក្នុង ចោទិយកថា ៦:៤–៩, ២០–២៥ អាច​ផ្តល់​ឲ្យ​ថ្នាក់​របស់​បងប្អូន​នូវ​ឱកាស​មួយ​ដើម្បី​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្រៀន​និង « និយាយ​ពី » ( ខទី ៧ ) ព្រះបន្ទូល​ព្រះ​ដូច​ដែល​-ខ​ទាំង​នេះ​ពិពណ៌នា ? តើ​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​យើង​អាច​ចែកចាយ​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​យើង​នៅ​ក្នុង​កិច្ចខំប្រឹងប្រែង​របស់​យើង ?

ចោទិយកថា ១៥:១–១៥

ការជួយ​ដល់​អ្នក​ទាល់ក្រ​ទាក់ទង​នឹង​ដៃ​សប្បុរស​និង​ដួងចិត្ត​ដែល​មាន​ឆន្ទៈ ។

  • យើង​មិន​ទាន់​ថ្ងៃ​នោះ​ទេ « ប៉ុន្តែ​នឹង​គ្មាន​បងប្អូន​ទាល់ក្រ​នៅ​ជាមួយ​នឹង​ឯង​ឡើយ » ( ចោទិយកថា ១៥:៤), ដូច្នេះ​គោលការណ៍​ទាំងឡាយ​អំពី​ការជួយ​ដល់​ជនទាល់ក្រ​នៅ​ក្នុង ចោទិយកថា ១៥ គឺ​នៅ​តែ​មាន​តម្លៃ ទោះបី​ជា​ការអនុវត្ត​ជាក់លាក់​ទាក់ទង​នឹង​បំណុល និង​បាវ​បម្រើ​មាន​ការផ្លាស់​ប្តូរ​ក៏​ដោយ ។ បងប្អូន​អាច​អញ្ជើញ​ឲ្យ​សមាជិក​ថ្នាក់​រំឭក ខទី ១–១៥ ហើយ​ស្វែងរក​គោលការណ៍​ទាំងឡាយ​អំពី​ការជួយ​ជនក្រីក្រ​និង​ដែល​លំបាក​ដែល​ពួកគេ​ចង់​លើក​មក​ពិភាក្សា ។ សំណួរ​ទាំងនេះ​អាច​ជួយ​ដល់​ការពិភាក្សា ៖ តើ​វា​មាន​ន័យ​ដូចម្តេច​ដើម្បី « ឲ្យ​លា​ដៃ » ដល់​អ្នក​ទាំងឡាយ​ដែល​ជួបការ​លំបាក ? ( ខទី ៨, ១១ ) ។ តើ​ដួងចិត្ត​របស់​យើង​ដើរ​តួ​យ៉ាងណា​នៅក្នុង​ការជួយ​អ្នក​ដទៃ ? ( សូម​មើល ខទី ៧, ៩–១០ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការជួយ​ដល់​ជនទាល់ក្រ​តាមរយៈ​គំរូ​របស់​ព្រះអម្ចាស់ ? ( សូម​មើល ខទី ១៥ ) ។

ចោទិយកថា ២៩:៩; ៣០:១៥–២០

ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ជ្រើសរើស​រវាង « ជីវិត និង សេចក្តី​ល្អ …​ព្រមទាំង សេចក្តី​ស្លាប់ និង សេចក្តី​អាក្រក់​ផង » ។

  • វា​អាច​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅក្នុង​ការប្រៀបធៀប​ពាក្យ​សម្តី​របស់​ម៉ូសេ​នៅ​ក្នុង​ចោទិយកថា​ជាមួយ​នឹង​ការបង្រៀន​ចុងក្រោយ​ខ្លះ​របស់​លីហៃ​ទៅ​កាន់​គ្រួសាររបស់​គាត់​នៅ​ក្នុង​នីហ្វៃទី​២ ១–៤ ។ ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​ស្វែងរក​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​រវាង​វគ្គបទគម្ពីរ​ទាំងនេះ ៖ ចោទិយកថា ២៩:៩ និង នីហ្វៃ​ទី២ ៤:៤; ចោទិយកថា ៣០:១៥–២០ និង នីហ្វៃទី​២ ២:២៦–២៩ ។ តើ​លីហៃ​បាន​ពន្យល់​បន្ថែម​លើ​អ្វី​ដែល​លោក​ម៉ូសេ​បាន​បង្រៀន​យ៉ាង​ដូច​ម្តេច ? ហេតុ​អ្វី​បាន​ជា​ពាក្យ​ដូចជា ជីវិត និង សេចក្តី​ស្លាប់ ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​ពិពណ៌នា​នូវ ជម្រើស​របស់​យើង​ដើម្បី « រក្សា » ឬ « ងាកចេញ » ពី​ព្រះបញ្ញត្តិ​របស់​ព្រះ ? ( ចោទិយកថា ៣០:១៦–១៧ ) ។ សមាជិក​ថ្នាក់​អាច​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​ស្វែងរក​ឃើញ​នៅ​ក្នុង​វគ្គបទគម្ពីរ​ទាំង​នេះ​ដែល​បំផុស​គំនិត​ដល់​ពួក​គេ​ឲ្យ « ជ្រើស​យក​ជីវិត » ( ចោទិយកថា ៣០:១៩ ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យើង​រក្សា​សេចក្តី​សញ្ញា​របស់​យើង ដោយ​សារ​យើង​ស្រឡាញ់​ព្រះ ។

ប្រធាន លីនដា ខេ ប៊ើតុន បាន​បង្រៀនថា ៖

« គ្រប់​មូលហេតុ​ទាំង​អស់ ដែល​យើង​គួរ​តែ​មាន​ការ​ព្យាយាម​បន្ថែម​ទៀត​នៅក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​យើង មូលហេតុ​នេះ​មានកម្លាំង​ខ្លាំង​ជាង​អ្វីៗ​ទាំងអស់​គឺ—ក្ដី​ស្រឡាញ់ ។ …

« ‹ ប្រសិនបើ​យើង​មាន​អំណរ​គុណ​យ៉ាង​ពេញ​លេញ​ចំពោះ​ពរជ័យ​ជាច្រើន ដែល​ជា​របស់​ផង​យើង តាមរយៈ​ការប្រោសលោះ​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​យើង នោះ​គ្មាន​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ដល់​យើង ហើយ​យើង​មិន​ឧស្សាហ៍ ឬ​មិន​មាន​ឆន្ទៈ​ធ្វើ​នោះ​ទេ › [ យ៉ូសែប ហ្វីលឌិង ស៊្មីធ « សារៈ​សំខាន់​នៃ​ការប្រជុំ​សាក្រាម៉ង់ » ទស្សនាវដ្តី​សមាគម​សង្គ្រោះ ខែ​តុលា ឆ្នាំ​១៩៤៣ ទំព័រ​៥៩២ ] ។ យោង​តាម​សេចក្តី​ថ្លែងកាណ៍​នេះ ពី​ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ការ​រក្សា​សេចក្ដី​សញ្ញា គឺ​ជា​វិធី​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ដង្វាយធួន​ដ៏​និរន្ដន៍ នៃ​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ព្រះបិតាសួគ៌​ដែល​យើង​មិនអាច​យល់បាន » ( « The Power, Joy, and Love of Covenant Keeping, » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ ១១៤ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្តាប់ ។ « ការស្ដាប់​គឺ​ជា​ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់ ។ … សូម​ទូល​ទៅកាន់​ព្រះវរបិតា​សួគ៌​ដើម្បី​ជួយ​បងប្អូន​ឲ្យ​យល់​ពី​អ្វី​ដែល​សិស្ស​នៅក្នុង​ថ្នាក់​របស់​បងប្អូន​និយាយ ។ នៅពេល​បងប្អូន​យកចិត្ត​ទុកដាក់​ចំពោះ​សារលិខិត​ដែល​បាន​និយាយ និង​មិន​បាន​និយាយ​របស់​ពួកគេ នោះ​បងប្អូន​នឹង​កាន់តែ​យល់​អំពី​តម្រូវការ​របស់​ពួកគេ កង្វល់​របស់​ពួកគេ និង​បំណង​ប្រាថ្នា​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ទំព័រ ៣៤ ) ។