ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ ៖ « យើងខ្ញុំ​រាល់គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី ដែល​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​មក »


« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ ៖ ‹ យើងខ្ញុំ​រាល់គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី ដែល​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ភ្នំ

ភ្នំ​មួយ​នៅ​ប្រទេស​អេហ្ស៊ីប​ដែល​គេ​ជឿ​តាម​ប្រពៃណី​ថា​ជា​ភ្នំ​ស៊ីណាយ ។

ថ្ងៃទី ១៨–២៤ ខែ មេសា

និក្ខមនំ ១៨–២០

« យើងខ្ញុំ​រាល់គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី ដែល​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​មក »

សូម​អាន និក្ខមនំ ១៨–២០ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួល​បាន អំពី​របៀប​ជួយ​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រៀនសូត្រ​ពី​ជំពូក​ទាំងនេះ ។ សូម្បីតែ​ចំណាប់​អារម្មណ៍​សាមញ្ញៗ​ក៏​អាច​ដឹកនាំ​ទៅរក​បទពិសោធន៍​រៀនសូត្រ​ដ៏​មាន​អត្ថន័យ​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​លេខ ១៨, ១៩ និង ២០​—​ជា​ជំពូក​នៅក្នុង​គម្ពីរ​និក្ខមនំ​ដែល​ពួកគេ​បាន​អាន​នៅ​សប្ដាហ៍​នេះ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​លេខ​ខគម្ពីរ ដែល​ពួកគេ​ចង់​ពិភាក្សា​ចេញពី​ជំពូក​នោះ​ដាក់​នៅក្បែរ​លេខ​ជំពូក​នីមួយៗ ។ កាល​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ សូម​សួរ​សមាជិក​ក្នុង​ថ្នាក់​ផ្សេងទៀត​ថា តើ​ពួកគេ​មាន​ការយល់ដឹង​អំពី​វគ្គ​បទគម្ពីរ​ដូចគ្នា​នេះ​ឬ​អត់ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

និក្ខមនំ ១៨:១៣–២៦

យើង​អាច​ជួយ « ជា​ជំនួយ » ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​បាន ។

  • បងប្អូន​អាច​លើក​ទឹកចិត្ត​សិស្ស​របស់​បងប្អូន​ឲ្យ​ពិភាក្សា​អំពី​ការប្រឹក្សា​ដែល​យេត្រូ​បាន​ទូន្មាន​ដល់​ម៉ូសេ ( សូមមើល និក្ខមនំ ១៨:១៣–២៦ ) ដោយ​ការសូម​ឲ្យ​ពួកគេ​ស្រមៃ​ថា ពួកគេ​កំពុង​សន្ទនា​ជាមួយ​នរណាម្នាក់ ដែល​មាន​អារម្មណ៍​ថា ការហៅ​បម្រើ​ក្នុង​សាសនាចក្រ កាតព្វកិច្ច​ក្នុង​គ្រួសារ ឬ​ការទទួល​ខុសត្រូវ​ផ្សេងៗ​ទៀត​របស់​គាត់​គឺ « ហួស​កម្លាំង » ហើយ​ថា​គាត់​នឹង « ថយ​កម្លាំង » ( និក្ខមនំ ១៨:១៨ ) ។ តើ​ការប្រឹក្សា​នៅ​ក្នុង​និក្ខមនំ ១៨:១៣–២៦ អាច​ជួយ​តាម​របៀបណា ? តើ​យើង​អាច​ចែកចាយ​ដំបូន្មាន​បន្ថែម​ទៀត​អ្វីខ្លះ មកពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​យើង ?

  • ការនិយាយ​អំពី និក្ខមនំ ១៨:១៣–២៦ អាច​ផ្ដល់​ឱកាស​មួយ​ឲ្យ​ពិភាក្សា​ពី​របៀប​ដែល​ការងារ​បម្រើ​អាច​ជួយ​យើង​ឲ្យ « បាន​ជា​ជំនួយ​ដល់ » ថ្នាក់ដឹកនាំ​របស់​យើង​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ( និក្ខមនំ ១៨:២២ ) ។ តើ​យេត្រូ​បាន​ផ្ដល់​យោបល់​ឲ្យ​ម៉ូសេ​រកមើល​បុគ្គលិក​លក្ខណៈ​អ្វីខ្លះ នៅក្នុង​អស់​អ្នក​ដែល​បម្រើ​ជា « មេ » របស់​ប្រជាជន ? ( សូមមើល និក្ខមនំ ១៨:២១ ) ។ ហេតុអ្វី​បុគ្គលិក​លក្ខណៈ​ទាំងនោះ​សំខាន់​នៅក្នុង​ការខិតខំ​របស់​យើង ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ? តើ​ការងារ​បម្រើ​ដល់​សមាជិក​គ្រួសារ សមាជិក​ក្នុង​សាសនាចក្រ និង​មនុស្ស​ដទៃ​ជួយ « ជា​ជំនួយ​ដល់ » ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង​ដោយ​របៀប​ណា ? ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់​បងប្អូន បងប្អូន​អាច​បង្ហាញ​វីដេអូ​ដែល​ទាក់ទង​មួយ​ដែល​មាន​នៅលើ​គេហទំព័រ ministering.ChurchofJesusChrist.org បាន ។

    រូបភាព
    បុរស​ចាប់ដៃ​ជាមួយ​ស្ដ្រី​ម្នាក់

    ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​គឺជា​របៀប​មួយ ដែល​យើង​អាច​រួម​ចំណែក​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។

និក្ខមនំ ២០:២–១១

យើង​គួរតែ​ដាក់​ព្រះអម្ចាស់​ជា​ទីមួយ​នៅ​ក្នុង​ជីវិត​របស់​យើង ។

  • តើ​បងប្អូន​អាច​គិត​អំពី​កិច្ចការ​មួយ ដែល​ដំណើរការ​ប្រសើរ ពេល​​យើង​បំពេញ​តាម​ជំហាន​ដ៏​សំខាន់​បំផុត​មុន​គេ​ដែរ​ឬ​ទេ ? ( ឧទាហរណ៍​អាច​រួមមាន​ការដោះស្រាយ​សមីការ​គណិតវិទ្យា ឬ​ការធ្វើតាម​រូបមន្ដ​ធ្វើ​ម្ហូប​មួយ ) ។ សូម​ចែកចាយ​ជាមួយ​សិស្ស​នូវ​ឧទាហរណ៍​មួយ​ចំនួន ដែល​បងប្អូន​ដឹង ហើយ​សូម​ឲ្យ​ពួកគេ​គិត​ដោយ​ខ្លួន​ឯង ។ តើ​ការបំពេញ​តាម​ជំហាន​ដ៏​សំខាន់​បំផុត​មុន​គេ ទាក់ទង​នឹង​បទបញ្ញតិ្ត​នៅក្នុង និក្ខមនំ ២០:២–១១ ដោយ​របៀប​ណា ? តើ​បទបញ្ញត្តិ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​ការដាក់​ព្រះ​ជា​ទីមួយ​នៅក្នុង​ជីវិត​របស់​យើង ? តើ​មាន​រឿង​អ្វីខ្លះ ដែល​យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​ដាក់​ពីមុន​ទ្រង់ ? ( សម្រាប់​ជា​ឧទាហរណ៍​មួយ​ចំនួន សូមមើល​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ការរំឭក និក្ខមនំ ២០:២–១១ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​គិត​ពិចារណា​អំពី​ការតាំងចិត្ត​របស់​ពួកគេ​ដើម្បី​ដាក់​ព្រះ​ជាទីមួយ ។

និក្ខមនំ ២០:២–១៧

ព្រះ​គឺ​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា ។

  • តើ​បងប្អូន​អាច​ជួយ​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់​អំពី​សារសំខាន់​នៃ​បទបញ្ញត្តិ​ទាំង​ដប់​ប្រការ​នៅ​ជំនាន់​របស់​យើង​ដោយ​របៀប​ណា ? បងប្អូន​អាច​បំបែក​សិស្ស​ជា​ដៃគូ ហើយ​ឲ្យ​ពួកគេ​អាន និក្ខមនំ ២០:២–១៧ រួចហើយ​ពិភាក្សា​ពី​របៀប​ដែល​ការគោរព​តាម​បទបញ្ញតិ្ត​នីមួយៗ​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ក្រុមគ្រួសារ​របស់​ពួកគេ និង​មនុស្ស​ដែល​នៅ​ជុំវិញ​ពួកគេ ។ បងប្អូន​ក៏​អាច​មើល​វីដេអូ « Obedience to the Ten Commandments » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន​ដែរ ។ តើ​ព្រះវរបិតាសួគ៌​សន្យា​ពរជ័យ​អ្វីខ្លះ​នឹង​យើង ពេល​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ? ( សូមមើល ឧទាហរណ៍ ម៉ូសាយ ២:៤១ ) ។ តើ​បទបញ្ញត្តិ​ទាំងនេះ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​តាម​របៀប​ណា ?

រូបភាព
additional resources icon

ធនធាន​បន្ថែម​ទាំងឡាយ

កុំ​ឲ្យមាន​ព្រះ​ឯណា​ទៀត ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា មាន​រឿង​ប្រៀបធៀប​រវាង​ការថ្វាយ​បង្គំ​រូបសំណាក​ពី​សម័យ​បុរាណ និង​អាកប្បកិរិយា​របស់​មនុស្ស​នៅ​សព្វថ្ងៃ​នេះ ។ លោក​មាន​ប្រសាសន៍​ថា ៖

« រូបសំណាក​គឺ​នៅក្នុង​ចំណោម​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​បំផុត ។ …

« រូបសំណាក​សម័យ​ទំនើប ឬ​រូប​ព្រះ​ក្លែងក្លាយ​អាច​មាន​ទម្រង់​ដូចជា សម្លៀក​បំពាក់ ផ្ទះ ជំនួញ ម៉ាស៊ីន រថយន្ដ ទូក​កំសាន្ដ និង​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​បាន​បង្វែរ​ចេញ​ពី​ផ្លូវ​ទៅកាន់​ភាព​ជា​ព្រះ ។ …

« វត្ថុ​អរូបីយ​ប្រៀប​បាន​ដូចជា​ពួក​ព្រះ ។ កម្រិត​សញ្ញាបត្រ និង​លិខិត ព្រមទាំង​មុខងារ​អាច​ក្លាយជា​រូប​បដិមា​បាន ។…

« មនុស្ស​ជាច្រើន​បាន​សង់ និង​ទិញ​គ្រឿង​តុ​ទូ​ដាក់ផ្ទះ ហើយ​ទិញ​រថយន្ដ​មុន​គេ​—​រួចហើយ​ឃើញ​ថា​ពួកគេ ‹ មិន​អាច​មាន​លុយ › បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន ។ តើ​ពួកគេ​គោរព​នរណា​គេ ? ច្បាស់ណាស់​គឺ​មិនមែន​ព្រះអម្ចាស់​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ផែនដី​នេះ​ទេ ។ …

« មនុស្ស​ជាច្រើន​គោរព​ការបរបាញ់ ដំណើរ​កំសាន្ដ​ស្ទូច​ត្រី វិស្សមកាល ពេលវេលា​ពិចនិច​ចុង​សប្ដាហ៍ និង​ការចេញ​ទៅ​ក្រៅ ។ អ្នកផ្សេងទៀត​មាន​ល្បែង​កីឡា បាល់​បោះ បាល់​ទាត់ ល្បែងប្រកួត​សត្វ​គោជល់ ឬ ការលេង​កូនហ្គោល​ជា​រូប​ព្រះ​របស់​ពួកគេ ។ …

« នៅ​មាន​រូបភាព​មួយ​ទៀត​ដែល​មនុស្ស​ថ្វាយ​បង្គំ​គឺ​អំណាច និង​កិត្យានុភាព ។ … ពួកព្រះ​ទាំងនេះ​ដែល​រួមមាន អំណាច ទ្រព្យសម្បត្តិ និង​ឥទ្ធិពល​គឺជា​អ្វី​ដែល​គេ​ចង់​បាន​បំផុត ហើយ​វា​ពិត​ដូចជា​រូបគោ​មាស​របស់​ពួក​កូនចៅ​អ៊ីស្រាអែល​នៅក្នុង​ទីរហោស្ថាន​ដែរ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១៤៦–៤៧ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​ផ្ដោតលើ​គោលការណ៍​ពីរបី ។ « មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​នៅក្នុង​មេរៀន​នីមួយៗ ប៉ុន្តែ​វា​ពុំចាំបាច់​ត្រូវ​បង្រៀន​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ថ្នាក់​តែ​មួយ​ពេល ដើម្បី​ប៉ះ​ដល់​ដួងចិត្ត​នរណា​ម្នាក់​នោះ​ទេ—ជាញឹកញាប់​ចំណុច​គន្លឹះ​មួយ ឬ​ពីរ​គឺ​ល្មម​គ្រប់គ្រាន់​ហើយ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។