ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ ៖ « ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា »


« ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ ៖ ‹ ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
សមុទ្រ​ក្រហម

សមុទ្រ​ក្រហម

ថ្ងៃទី ៤–១០ ខែ មេសា

និក្ខមនំ ១៤–១៧

« ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា »

សូម​គិត​អំពី​របៀប​ដែល​បទពិសោធន៍​របស់​កូនចៅ​អ៊ីស្រាអែល​អនុវត្ត​ចំពោះ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ តើ​បទពិសោធន៍​មួយ​ណា​ដែល​នឹង​មាន​ប្រយោជន៍​បំផុត​ ដើម្បី​ឲ្យ​ពួកគេ​ពិភាក្សា​គ្នា ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

និក្ខមនំ ១៤–១៧ ពោរពេញ​ដោយ​ដំណើររឿង​ទាំងឡាយ​ដែល​ត្រូវ​ចងចាំ ។ សមាជិក​ក្នុង​ថ្នាក់​ម្នាក់​អាច​គូរ​រូបភាព​ព្រឹត្តិការណ៍​មួយ​មកពី​ជំពូក​ទាំងនេះ ខណៈ​សមាជិក​ផ្សេងទៀត​ក្នុង​ថ្នាក់​សាក​ទាយ​ថា គាត់​កំពុង​គូរ​រូប​អ្វី ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​ដំណើររឿង​នេះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

និក្ខមនំ ១៤

ព្រះវរបិតាសួគ៌​រំដោះ​យើង នៅពេល​យើង​ធ្វើតាម​ព្រះវិញ្ញាណ ។

  • សមុទ្រ​ក្រហម​ហាក់​ដូចជា​ច្រកទ័ល​ស្លាប់​មួយ​ចំពោះ​ពួកសាសន៍​អ៊ីស្រាអែល ប៉ុន្ដែ​ព្រះ​ទ្រង់​ជ្រាប​ពី​អ្វីៗ​ដែល​ពួកគេ​មិន​បាន​ដឹង ។ ការអាន​ម្ដងទៀត​អំពី​ដំណើររឿង​នៃ​ការឆ្លងកាត់​សមុទ្រ​ក្រហម​ដ៏​អព្ភូតហេតុ​នេះ អាច​រំឭក​សិស្ស​ក្នុង​ថ្នាក់​អំពី​គ្រា​ដែល​ព្រះ​បាន​រំដោះ​ពួកគេ​ចេញពី​ការសាកល្បង​របស់​ពួកគេ ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់រៀន​រំឭក និក្ខមនំ ១៤ ហើយ​ចែកចាយ​អ្វី​ដែល​បំផុស​គំនិត​ពួកគេ​ខ្លាំង​បំផុត​ពី​ក្នុង​ដំណើររឿង​នេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ការត្រូវបាន​រំដោះ​ចេញ​ពី​ការសាកល្បង​ផងដែរ ដោយ​អម​នឹង​ខគម្ពីរ​មកពី​ជំពូក​នេះ ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​ថា ព្រះ​អាច​រំដោះ​យើង​បាន ។

  • វា​ក៏​អាច​ជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​ផងដែរ​ដើម្បី​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ រួមគ្នា ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ម៉ូសេ ? តើ​ខគម្ពីរ​ទាំនេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​យើង​គិត​អំពី​ព្រឹត្តិការណ៍​នៅក្នុង និក្ខមនំ ១៤ យ៉ាង​ដូចម្ដេច ? តើ​ខគម្ពីរ​ទាំងនេះ​ផ្ដល់​យោបល់​អ្វីខ្លះ អំពី​របៀប​ដែល​យើង​ស្វែងរក​ការដោះលែង​ចេញពី​ការសាកល្បង​របស់​យើង ? សូម​ពិចារណា​ពី​អ្វី​ដែល​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ »​អាច​បន្ថែម​យោបល់​ដល់​ការពិភាក្សា​របស់​បងប្អូន​បាន ។

រូបភាព
ស្ដ្រី​ប្រមូល​នំ​ម៉ានា

នំ​ម៉ានា​ដែល​មកពី​ព្រះ បាន​ចិញ្ចឹម​អ៊ីស្រាអែល​ខាង​រូបកាយ យើង​ក៏​ត្រូវការ​ការចិញ្ចឹម​ខាង​វិញ្ញាណ​ប្រចាំ​ថ្ងៃ​ផងដែរ ។ គំនូរ​លើ​ពិដាន ដោយ ឡេអូផូល ប្រាកណើរ

និក្ខមនំ ១៥:២៣–២៧; ១៦:១–១៥; ១៧:១–៧

ព្រះអម្ចាស់​នឹង​ផ្ដល់​ឲ្យ​សម្រាប់​តម្រូវការ​របស់​យើង នៅពេល​យើង​ធ្វើ​ដំណើរ​ក្នុង​ជីវិត​នេះ ។

  • និក្ខមនំ ១៥–១៧ ផ្ដល់​ជា​ដំណើររឿង​ជាច្រើន​ដែល​អាច​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​សមាជិក​ក្នុង​ថ្នាក់​លើ​ព្រះចេស្ដា និង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​ឲ្យ​សម្រាប់​សេចក្ដី​ត្រូវការ​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​របស់​យើង ។ ប្រហែល​សមាជិក​ម្នាក់ៗ​ក្នុង​ថ្នាក់​អាច​សិក្សា​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ហើយ​រកមើល​សារលិខិត​នានា​ខាង​វិញ្ញាណ ៖ និក្ខមនំ ១៥:២៣–២៧; ១៦:១–១៥; ១៧:១–៧ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ក្នុង​ថ្នាក់​មាន​ឱកាស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ តើ​យើង​អាច​ប្រើ​ដំណើររឿង​ទាំងនេះ​ដើម្បី​លើក​ទឹកចិត្ត​នរណាម្នាក់ ដែល​មិន​បាន​បំពេញ​តាម​តម្រូវការ​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

  • សមាជិក​ក្នុង​ថ្នាក់​ក៏​អាច​អាន​ខគម្ពីរ​ទាំងនេះ និង​រកមើល​ឧទាហរណ៍​ពី​ការរអ៊ូរទាំ​ផងដែរ ។ តើ​យើង​អាច​ពន្យល់​ដល់​នរណាម្នាក់​ពី​អត្ថន័យ​នៃ​ការរអ៊ូរទាំ​យ៉ាង​ដូចម្ដេច ? តើ​មាន​លទ្ធផល​ណាខ្លះ​មកពី​ការរអ៊ូរទាំ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​គ្រោះថ្នាក់​នោះ ? ប្រហែល​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ដំបូន្មាន​ស្ដីពី​របៀប​ចៀសវាង​ការល្បួង​ឲ្យ​រអ៊ូរទាំ​ទាស់​នឹង​ព្រះអម្ចាស់ នៅពេល​យើង​ជួប​នឹង​ការសាកល្បង​ពិបាក​នានា ។

  • វា​អាច​ជួយ​សិស្ស​ក្នុង​ថ្នាក់​បាន ពេល​ប្រៀបធៀប​នំ​ម៉ានា​ដូច​បាន​ពិពណ៌នា​នៅក្នុង និក្ខមនំ ១៦ ទៅនឹង​ការចិញ្ចឹម​ដែល​វិញ្ញាណ​របស់យើង​ត្រូវការ ។ តើ​យើង​ឃើញ​មាន​ភាពស្រដៀងគ្នា​អ្វីខ្លះ ? តើ​មាន​មេរៀន​ខាងវិញ្ញាណ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​អាច​ចង់​បង្រៀន​សាសន៍​អ៊ីស្រាអែល តាមរយៈ​ការបញ្ជូន​នំ​ម៉ានា​តាម​របៀប​ដែល​ទ្រង់​បាន​ធ្វើ​នោះ ? ( សូមមើល យ៉ូហាន ៦:៣១–៣៥, ៤៨–៥៨ ) ។ បងប្អូន​ក៏​អាច​មើល​វីដេអូ​មួយ ឬ​ច្រើន​ដែល​មាន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផង​ដែរ ។

និក្ខមនំ ១៧:៨–១៦

យើង​មាន​ពរ នៅពេល​យើង​គាំទ្រ​ថ្នាក់ដឹកនាំ​របស់​យើង ។

  • ដំណើររឿង​របស់​អើរ៉ុន និង​ហ៊ើរ​ដែល​ជួយ​ទ្រ​ដៃ​របស់​ម៉ូសេ បង្ហាញ​ពី​សារសំខាន់​នៃ​ការគាំទ្រ​ដល់​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ​យើង ។ បងប្អូន​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​សម្ដែង​តាម​បទពិសោធន៍​នេះ កាល​សិស្ស​ម្នាក់​ទៀត​អាន​វា​ឮៗ ។ តើ​កិច្ចខិតខំ​របស់​អើរ៉ុន និង​ហ៊ើរ​ដែល​ជួយ​ទ្រដៃ​របស់​ម៉ូសេ ស្រដៀង​គ្នា​នឹង​កិច្ច​ខិតខំ​របស់​យើង​ដើម្បី​គាំទ្រ​ថ្នាក់ដឹកនាំ​របស់​យើង​ដោយ​របៀប​ណា ? តើ​យើង​បង្ហាញ​ថា យើង​គាំទ្រ​ថ្នាក់ដឹកនាំ​របស់​យើង​ដោយ​របៀប​ណា ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

បងប្អូន​អាច​ទទួល​បាន​ការដឹកនាំ​ផ្ទាល់ខ្លួន​បាន ។

ស៊ិស្ទើរ មីឈែល ក្រេហ្គ បាន​បង្រៀន ៖

« ក្នុង​នាម​ជា​សិស្ស​ដ៏​ស្មោះត្រង់ [ របស់​ព្រះអង្គ​សង្គ្រោះ ] បងប្អូន​អាច​ទទួល​ការបំផុស​គំនិត និង​វិវរណៈ​ផ្ទាល់​ខ្លួន​ស្រប​ទៅ​នឹង​បទបញ្ញត្តិ​របស់​ទ្រង់ ដែលបានរចនាសម្រាប់​បងប្អូន ។ ខ្ញុំ​មាន​បេសកកម្ម និង​តួនាទី​ដ៏​ពិសេស​នៅក្នុង​ជីវិត ហើយ​នឹង​ទទួល​បាន​ការណែនាំ​ពិសេស​ដើម្បី​បំពេញ​វា ។

« នីហ្វៃ បងប្រុស​របស់​យ៉ារេឌ សូម្បី​តែ​ម៉ូសេ ពួកលោក​ទាំងអស់​គ្នា​បាន​ឆ្លងកាត់​សមុទ្រ​ដ៏​ធំធេង—ហើយ​ពួកលោក​ម្នាក់ៗ​បាន​ធ្វើ​ឆ្លង​វា​តាម​របៀប​ខុសៗ​គ្នា ។ នីហ្វៃ​បាន ‹ យក​ឈើ​ធ្វើ​រាង​សំពៅ​ដ៏​វិចិត្រ › [ នីហ្វៃ​ទី​១ ១៨:១ ] ។ បងប្រុស​យ៉ារេឌ​បាន​សង់​ភេត្រា​ដែល ‹ បិទ​ជិត​ដូចជា​ចាន › [ សូមមើល អេធើរ ៦:៥–៨ ] ។ ហើយ​ម៉ូសេ ‹ បាន​ដើរ​លើ​ដីគោក​នៅ​កណ្ដាល​សមុទ្រ › [ និក្ខមនំ ១៤:២៩ ] ។

« ពួកលោក​ម្នាក់ៗ​បាន​ទទួល​ការណែនាំ​ផ្ទាល់​ខ្លួន ដែលត្រូវបានរចនាដល់​ពួក​លោក ហើយ​ពួកលោក​ម្នាក់ៗ​បាន​ទុកចិត្ត និង​ប្រព្រឹត្ត​តាម ។ នៅក្នុង​សម្ដី​របស់​នីហ្វៃ ព្រះអម្ចាស់​មាន​ព្រះទ័យ​គិតគូរ​ដល់​អ្នក​ដែល​គោរព​តាម ហើយ​នឹង ‹ រៀបចំ​ផ្លូវ ដើម្បី​ឲ្យ [ យើង ] អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា › [ នីហ្វៃ​ទី​១ ៣:៧ ] ។ សូម​កត់សម្គាល់ នីហ្វៃ​និយាយ​ថា ‹ ផ្លូវ ›​—មិនមែន ‹ ផ្លូវ​នោះ › នោះ​ទេ ។

តើ​យើង​បាន​ខកខាន ឬ​ទុកចោល​ការងារ​ផ្ទាល់​ពី​ព្រះអម្ចាស់​ដោយសារ​ទ្រង់​បាន​រៀបចំ ‹ ផ្លូវ › ខុស​ពី​ផ្លូវ​មួយ​ដែល​យើង​រំពឹង​ទុក​ឬ​ទេ ? » ( « សមត្ថភាព​ខាង​វិញ្ញាណ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២១ ) ។

វីដេអូ

នៅក្នុង​វីដេអូ « Daily Bread: Pattern » « Daily Bread: Experience » និង « Daily Bread: Change » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន បាន​ចែកចាយ​ការយល់ដឹង​អំពី​អព្ភូតហេតុ​នំ​ម៉ានា ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​លើក​ទឹកចិត្ត​មនុស្ស​ដទៃ​ឲ្យ​ថ្លែង​ទីបន្ទាល់ ។ សិស្ស​ដែល​បងប្អូន​បង្រៀន​ជាច្រើន​មាន​សាក្សី​ផ្ទាល់ខ្លួន​ដ៏​មាន​អានុភាព​អំពី​សេចក្ដិពិត​ដើម្បី​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ តាមរយៈ​ការសួរ​សំណួរ​សាមញ្ញៗ​ដូចជា « តើ​បងប្អូន​មាន​ពរជ័យ​យ៉ាង​ដូចម្ដេច តាមរយៈ​ការធ្វើ​តាម​ព្យាការី ? » ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១១ ) ។