ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ « សម្តេច​សង្ឃ​ខាងឯ​សេចក្តីល្អ​ដែល​ត្រូវ​មក »


« ថ្ងៃទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ ‹ សម្តេច​សង្ឃ​ខាងឯ​សេចក្តីល្អ​ដែល​ត្រូវ​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ម៉ិលគីស្សាដែក​កំពុង​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម

ម៉ិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ដោយ វ៉លធើរ រ៉េន ។ អំណោយ​របស់​វិចិត្រករ

ថ្ងៃទី ៦–១២ ខែ វិច្ឆិកា

ហេព្រើរ ៧–១៣

« សម្តេច​សង្ឃ​ខាងឯ​សេចក្តីល្អ​ដែល​ត្រូវ​មក »

នៅពេល​បងប្អូន​អាន ហេព្រើរ ៧–១៣ សូម​ពិចារណា​ថា តើ​អ្វីជា​សារលិខិត​របស់​ព្រះអម្ចាស់​ចំពោះ​ពួកបរិសុទ្ធ​ហេព្រើរ ។ សូម​រកមើល​ផងដែរ​នូវ​សារលិខិត​របស់​ទ្រង់​ចំពោះ​បងប្អូន និង​សមាជិក​ដែល​បងប្អូន​បង្រៀន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ពីមុន​ម៉ោង​បង្រៀន សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ឲ្យ​មក​ថ្នាក់រៀន ដោយ​ត្រៀម​ខ្លួន​ចែកចាយ​ខគម្ពីរ​នៅក្នុង ហេព្រើរ ៧–១៣ ដែល​ជួយ​ពួកគេ​ឲ្យ « ចូល​ទៅ​ជិត [ ព្រះ ] ទាំង​មាន​ចិត្ត​ស្មោះត្រង់ និង​ចិត្ត​ដឹង​ពិតប្រាកដ ហើយ​សេចក្តី​ជំនឿ » ( ហេព្រើរ ១០:២២ ) ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ហេព្រើរ ៧–១០

ពិធីបរិសុទ្ធ​ពី​ជំនាន់​បុរាណ និង​សម័យ​ទំនើប​ចង្អុល​បង្ហាញ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ណែនាំ​ឲ្យ​ស្រាវជ្រាវ​ក្នុង ហេព្រើរ ៧ រកមើល​វគ្គ​បទគម្ពីរ​នានា ដែល​បង្រៀន​អំពី​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ឬ​បងប្អូន​អាច​ទុក​ពេល​ឲ្យ​ពួកគេ​រំឭក ជំពូក ៧ នៅក្នុង​ថ្នាក់រៀន ហើយ​ស្វែងរក​ខគម្ពីរ​ដែល​បង្រៀន​អំពី​បព្វជិតភាព​នេះ និង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ តើ​ម៉ិលគីស្សាដែក​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ? ( សូមមើល​ងារ​របស់​ម៉ិលគីស្សាដែក​នៅក្នុង ខទី ១–២ ) ។ តើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក​ជួយ​យើង​ឲ្យ​មករក​ព្រះគ្រីស្ទ​តាម​របៀប​ណា ? ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល​ចម្លើយ​ដែល​អាច​មាន​នៅក្នុង Gospel Topics « Melchizedek Priesthood » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

  • ទោះជា​យើង​មិន​ថ្វាយ​យញ្ញបូជា​សត្វ​ក្ដី ក៏​យើង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នានា​នៅ​សព្វថ្ងៃ​នេះ​តាម​របៀប​ស្រដៀង​នោះ​ដែរ ដែល​វា​ចង្អុល​បង្ហាញ​ព្រលឹង​របស់​យើង​ទៅរក​ព្រះគ្រីស្ទ ហើយ​ផ្ដល់ « ច្រកផ្លូវ​ដែល​មាន​ការអនុញ្ញាត ដែល​តាម​ច្រកផ្លូវ​នោះ ពរជ័យ និង​អំណាច​នៃ​ស្ថានសួគ៌​អាច​ចាក់​ស្រោច​មក​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ » ( ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦០) ។ ប្រហែល​បងប្អូន​អាច​ស្វែងយល់​ជាមួយ​គ្នា​អំពី​របៀប​ដែល​ពិធីបរិសុទ្ធ​ពីបុរាណ ដូច​បាន​ពិពណ៌នា​នៅក្នុង ហេព្រើរ ៨–១០ គឺជា​និមិត្តរូប​នៃ​ពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ឧទាហរណ៍ តើ​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល​តំណាង​ឲ្យ​អ្វី ? ( សូមមើល ហេព្រើរ ៩:១៣–១៤ ) ។ តើ​សម្ដេច​សង្ឃ​តំណាង​ឲ្យ​នរណា ? ( សូមមើល ហេព្រើរ ៩:២៤–២៦ ) ។ វីដេអូ « Sacrifice and Sacrament » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជា​ជំនួយ ។ តើ​ពិធីបរិសុទ្ធ​សម័យ​ទំនើប​ផ្ដល់​ពរជ័យ​ដល់​យើង ហើយ​បាន​ជួយ​ចង្អុល​បង្ហាញ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើឲ្យ​ពិធីបរិសុទ្ធ​ទាំងនេះ​កាន់តែ​មាន​អត្ថន័យ ហើយ​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង​នោះ ?

ហេព្រើរ ១០:៣៤–៣៨; ១១

សេចក្តី​ជំនឿ​តម្រូវ​ឲ្យមាន​ការទុកចិត្ត​លើ​ការសន្យា​របស់​ព្រះ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​ការបង្រៀន​របស់​ប៉ុល​អំពី​សេចក្ដី​ជំនឿ នោះ​បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​សុំឲ្យ​ពួកគេ​គិត​អំពី​របៀប ដែល​ពួកគេ​នឹង​ពិពណ៌នា​សេចក្ដី​ជំនឿ​ជា​សម្ដី​មួយ​ប្រយោគ ។ បន្ទាប់​មក សូម​អាន ហើយ​ពិភាក្សា​រួមគ្នា​ក្នុង​ថ្នាក់​អំពី​និយមន័យ​ដែល​ប៉ុល​បាន​ផ្ដល់ឲ្យ​នៅក្នុង ហេព្រើរ ១១:១ ។ ក្រោយមក បងប្អូន​អាច​ចាត់ឲ្យ​សមាជិក​ម្នាក់ៗ​ជ្រើសរើស​បុគ្គល​ម្នាក់ ដែល​បាន​លើកឡើង​នៅក្នុង ហេព្រើរ ១១ ដើម្បី​យក​មក​សិក្សា ។ សមាជិក​ក្នុង​ថ្នាក់​អាច​ប្រើ​លេខយោង ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ដើម្បី​រំឭក​ឡើងវិញ​នូវ​បទពិសោធន៍​របស់​បុគ្គល​នោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ រួចហើយ​ចែកចាយ​ជាមួយ​សមាជិក​ក្នុង​ថ្នាក់​ផ្សេង​ទៀត​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ តើ​មនុស្ស​ទាំងនេះ​បាន​បង្ហាញ​ថា ពួកគេ​បាន​ទទួល​អារម្មណ៍​នូវ « ការអះអាង​នៃ​អ្វីៗ​ដែល​សង្ឃឹម​ចង់​បាន » តាម​របៀប​ណា ? ( ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, ហេព្រើរ ១១:១ [ នៅក្នុង ហេព្រើរ ១១:១ ] ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​នឹង​ចែកចាយ​គំរូ​ផ្សេងៗ​ទៀត​អំពី​ប្រជាជន​ដ៏ស្មោះត្រង់​បាន ។ តើ​នៅពេល​ណា​ដែល​យើង​បាន​អនុវត្ត​សេចក្ដី​ជំនឿ​តាម​ការសន្យា ដែល​ពុំ​ទាន់​បាន​បំពេញ​នៅ​ឡើយ ?

  • ពាក្យ​ទូន្មាន​ទៅកាន់​ពួកបរិសុទ្ធ​ហេព្រើរ ដែល​ត្រូវបាន​ល្បួង​ឲ្យ « ឃ្លាត​ចេញ » ពី​សេចក្ដី​ជំនឿ​របស់​ពួកគេ អាច​មាន​តម្លៃ​ចំពោះ​សមាជិក​ក្នុង​ថ្នាក់ ដែល​អាច​កំពុង​ពុះពារ​ជាមួយ​នឹង​ទីបន្ទាល់​របស់​ពួកគេ ។ វា​ក៏អាច​ជួយ​ដល់​អស់​អ្នក​ដែល​កំពុង​ជួយ​ដល់​មនុស្ស​ជាទី​ស្រឡាញ់ ដែល​កំពុង​មាន​វិបត្តិ​នៃ​សេចក្ដី​ជំនឿ​ផងដែរ ។ ដើម្បី​រកឃើញ​នូវ​ពាក្យ​ទូន្មាន​នេះ សមាជិក​ក្នុង​ថ្នាក់​អាច​អាន ហេព្រើរ ១០:៣៤–៣៨ និង​សេចក្ដី​ថ្លែង​ការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ ហេតុអ្វី​ពេលខ្លះ​យើង​ត្រូវបាន​ល្បួង​ឲ្យ​បោះបង់​ទំនុកចិត្ត​របស់​យើង ( សូមមើល ហេព្រើរ ១០:៣៥ ) ទៅលើ​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្ថាបនា ហើយ​រក្សា​សេចក្ដី​ជំនឿ និង​ភាពជឿជាក់​ដើម្បី « ទទួល​បាន​ការសន្យា​របស់ [ ព្រះ ] » ? ( ហេព្រើរ ១០:៣៦ ) ។ វីដេអូ « Good Things to Come » និង « An High Priest of Good Things to Come » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​បន្ថែម​ដល់​ការពិភាក្សា​នេះ​បាន ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

« ដូច្នេះ កុំ​ឲ្យ​បោះបង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នករាល់គ្នា » ។

ដោយ​សំដៅ​ទៅលើ ហេព្រើរ ១០:៣២–៣៩ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« ប្រាកដ​ណាស់ វា​មាន​ការលំបាក—ពីមុន​បងប្អូន​ចូលរួម​ក្នុង​សាសនាចក្រ ខណៈ​ដែល​បងប្អូន​កំពុង​ព្យាយាម​ចូលរួម និង​បន្ទាប់ពី​បងប្អូន​បាន​ចូលរួម ។ ប៉ុល​បាន​និយាយ​ថា នេះ​ជា​របៀប​ដែល​វា​តែងតែ​កើតឡើង ប៉ុន្តែ​ចូរ​កុំ​រុញរា​ធ្វើ​តាម​វា​ឡើយ ។ ចូរ​កុំ​ភិតភ័យ ហើយ​ដក​ខ្លួន​ចេញ ។ ចូរ​កុំ​បោះបង់​ភាពជឿជាក់​របស់​បងប្អូន ។ ចូរ​កុំ​ភ្លេច​ពី​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បងប្អូន​ធ្លាប់​មាន ។ ចូរ​កុំ​ភ្លេច​ពី​បទពិសោធន៍​ដែល​បងប្អូន​ធ្លាប់​មាន​ឡើយ ។ …

« ជាមួយ​នឹង​ការសម្រេច​ចិត្ត​ដ៏ធំ​នានា នោះ​មាន​នូវ​បម្រាម និង​ការសម្រេច​ចិត្ត​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​នៅពេល​ការបំភ្លឺ​បាន​កើតឡើង សូម​ប្រយ័ត្ន​នឹង​ការល្បួង​ដែល​អូសទាញ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​រឿងល្អ ។ ប្រសិនបើ​វា​ត្រឹមត្រូវ ពេល​បងប្អូន​អធិស្ឋាន ហើយ​ទុកចិត្ត​លើ​ការណ៍​នោះ ហើយ​រស់នៅ​តាម នោះ​វា​គឺជា​ពេល​នេះ​ហើយ ។ សូម​កុំ​រាថយ​នៅពេល​សម្ពាធ​មាន​ការកើន​ឡើង ។ … សូម​ប្រឈម​មុខ​នឹង​ការសង្ស័យ​របស់​បងប្អូន ។ សូម​គ្រប់គ្រង​ភាពភ័យខ្លាច​របស់​បងប្អូន ។ ‹ ដូច្នេះ កុំ​ឲ្យ​បោះបង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នករាល់គ្នា › ។ សូម​បន្ដ​ដើរ​នៅលើ​ផ្លូវ​នោះ ហើយ​មើលឃើញ​នូវ​ភាពស្រស់​ស្អាត​នៃ​ជីវិត ដែល​នឹង​បើក​បង្ហាញ​ចំពោះ​បងប្អូន » ( « Cast Not Away Therefore Your Confidence » Ensign ខែ មីនា ឆ្នាំ ២០០០ ទំព័រ ៨–៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ដំបូង​សូម​អាន​ព្រះគម្ពីរ ។ ព្រះគម្ពីរ​គួរតែ​ជា​ប្រភព​ចម្បង​សម្រាប់​ការសិក្សា និង​ការរៀបចំ​ខ្លួន​របស់​បងប្អូន ។ ប្រសាសន៍​របស់​ពួក​ព្យាការី​សម័យ​ទំនើប​អាច​បំពេញ​បន្ថែម​ដល់​បទដ្ឋាន​ព្រះគម្ពីរ​បាន ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៧ ) ។