គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
លំនាំ​សម្រាប់​ការបង្រៀន


« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ​២០២០ )

« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
សិស្ស​អង្គុយ​ជា​រង្វង់

លំនាំ​សម្រាប់​ការបង្រៀន

គម្រោង​មេរៀន​នីមួយៗ​នៅក្នុង​ធនធាន​នេះ​ធ្វើតាម​លំនាំ​មួយ ដែល​អញ្ជើញ​ឲ្យ​មាន​ការចែកចាយ និង​ការបង្រៀន​ពី​គោលលទ្ធិ ។

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ជា​ផ្នែក​មួយ​នៃ​គ្រប់​ម៉ោង​រៀន​ទាំងអស់ សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត និង​បទពិសោធន៍​ដែល​ពួកគេ​បានមាន​កាល​ពី​សប្ដាហ៍​មុន កាល​ពួកគេ​បាន​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​ក្រុម​គ្រួសារ ហើយ​បានអនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា ការ​រៀន​សូត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅ​ក្រៅ​ថ្នាក់​រៀន​គឺ​មាន​សារៈសំខាន់ ។ ការ​ប្រែ​ចិត្ត​ជឿ​របស់​ពួកគេ​ម្នាក់ៗ​នឹង​ពុំ​កើត​មាន​ឡើង​តែ​តាមរយៈ​ការ​រៀនសូត្រ​នៅ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​កើត​ឡើង​តាមរយៈ​បទពិសោធន៍​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ផង​ដែរ ។ នៅ​ពេល​សិស្ស​ស្ដាប់​ឮ​បទពិសោធន៍ និង​ទីបន្ទាល់​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពីគ្នា​ទៅវិញ​ទៅ​មក នោះ​ពួកគេ​នឹងចង់​ស្វែង​រក​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ពី​ខ្លួន​ពួកគេ​ផ្ទាល់ ។

ពុំ​មែន​មនុស្ស​គ្រប់​គ្នា​នឹង​អាន​គ្រប់​ជំពូក​នៅ​មេរៀន​នីមួយៗ​នោះ​ទេ ហើយ​សូម្បី​តែ​មនុស្ស​មួយ​ចំនួន​ដែល​បាន​អានក្ដី ក៏​ប្រហែល​ជា​ពុំ​មាន​អារម្មណ៍​កក់ក្តៅ​នឹង​ចែកចាយ​ឡើយ ។ សូម​ប្រាកដ​ថា សិស្ស​ទាំងអស់​មាន​អារម្មណ៍​ថា​ពួកគេគឺ​ជា​ចំណែក​មួយ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ថ្នាក់ មិន​ថា​ពួកគេ​មាន​អ្វី​មួយ​ដើម្បី​ចែកចាយ​ដែរ​ឬ​អត់​នោះ​ទេ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

អ្នក និង​សិស្ស​របស់​អ្នក​គួរ​ផ្ដោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​—ជា​សេចក្ដី​ពិត​ដ៏​នៅ​អស់​កល្ប​នៃ​ដំណឹងល្អ—ដែល​មាន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ឲ្យ ។ នៅ​ពេល​អ្នក​ពិភាក្សា​គោលលទ្ធិ​ចេញ​មក​ពី​បទគម្ពីរ តើ​ខគម្ពីរ ពាក្យ​ដក​ស្រង់ បទពិសោធន៍ សំណួរ និង​ធនធាន​បន្ថែម​ណាខ្លះ​ដែល​អ្នក​គប្បី​ចែកចាយ ? តើ​អ្នក​នឹង​ប្រើ​ធនធាន​ទាំងនេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រក​ឃើញ ហើយ​យល់​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​តាម​របៀប​ណា ? តើ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?