គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
គំនិត​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ


« គំនិត​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ​២០២០ )

« គំនិត​សម្រាប់​ការលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការសិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ឪពុក និង​កូនប្រុសៗ​កំពុង​អាន​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ

គំនិត​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ

ទាំង​នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ឲ្យ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ឲ្យ​សិក្សា​បន្ទូល​របស់​ព្រះ​នៅ​ឯ​គេហដ្ឋាន​ដោយ​ខ្លួន​ឯង និង​ជា​គ្រួសារ ។ សូម​ប្រុង​ប្រយ័ត្ន​ថា សិស្ស​ប្រហែល​ជា​ពុំ​អាច​សិក្សា​ព្រះគម្ពីរ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​គ្រប់​គ្នា​នោះ​ទេ ( ឧទាហរណ៍ សិស្ស​ខ្លះ​រស់​នៅ​តែ​ឯង ឬ​ជា​សមាជិក​តែ​ម្នាក់​ឯង​ក្នុង​ក្រុម​គ្រួសារ ) ។

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវបទពិសោធន៍​ដែល​ពួកគេ​បានមាន​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​នៅ​ឯ​គេហដ្ឋាន ។ ឧទាហរណ៍ អ្នក​អាច​សូម​ឲ្យ​ពួកគេ​ចែកចាយនូវ​ខគម្ពីរ​មួយ ដែល​បាន​ពង្រីក​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ឲ្យ​សិស្ស​ផ្ដល់ជា​ឧទាហរណ៍​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​កាន់​តែ​មាន​ន័យ ។ ( គំនិត​មួយ​ចំនួន​អាច​រក​បាន​នៅ​ក្រោម​ចំណង​ជើង « គំនិត​ដើម្បី​កែ​លម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក និង « គំនិត​ដើម្បី​កែ​លម្អ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ជា​គ្រួសារ​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ ។

  • សូម​ចំណាយ​ពេល​ពីរ​បី​នាទីដើម្បី​បង្ហាញ​ដល់​សិស្ស​នូវ​ធនធាន​មួយ​ចំនួន​ដែល​សាសនាចក្រ​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​សមាជិក​ឲ្យ​សិក្សា​ដំណឹងល្អ ដូចជា​ជំនួយ​ការសិក្សា​ព្រះគម្ពីរ​ដែល​មាន​នៅ​លើ​គេហទំព័រ scriptures.ChurchofJesusChrist.org; « Scripture Stories » ដែល​មាន​នៅលើ children.ChurchofJesusChrist.org; មាតិកា​ដែល​ផ្ដោត​លើ​យុវវ័យ​មាន​នៅ youth.ChurchofJesusChrist.org; សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន; និង​វីដេអូ ការថត​ជា​សំឡេង និង​រូបភាព​ដែល​មាន​នៅ MediaLibrary.ChurchofJesusChrist.org ។ ធនធាន​ទាំង​នេះ​ភាគច្រើន​ក៏​មាន​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ​ផង​ដែរ ។

  • សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បីពន្យល់​អំពី​របៀប​ប្រើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ដើម្បី​សិក្សា​ព្រះគម្ពីរ រួម​បញ្ចូល​ទាំង​របៀប​គូស​ចំណាំ​ខគម្ពីរ ហើយ​កត់ត្រា​អារម្មណ៍ ។

  • សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​ចែកចាយអំពី​របៀប​ដែល​ពួកគេ​បានបង្រៀន​ពី​គោលការណ៍​ជាក់​លាក់​មួយ​នៃ​ដំណឹងល្អ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួកគេ ។