គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥–១២៨ ៖ « ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ »


« ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥–១២៨ ៖ ‹ ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥–១២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
គ្រួសារ​ជាមួយ​បុព្វការីជន​នៅ​ក្នុង​ពិភព​វិញ្ញាណ

ពួកយើង​ជាមួយ​ពួកគេ ហើយ​ពួកគេ​ជាមួយ​ពួកយើង ដោយ ខេតលីន ខូនណូលី

ថ្ងៃ​ទី ១–៧ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៥–១២៨

« ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ »

សូម​សញ្ជឹងគិត​ពី​ពាក្យ​ពេចន៍​ទាំងនេះ​ដោយ​អែលឌើរ អូលីសេស សូរ៉េស ៖ « គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត​នោះ​គឺ​ការធ្វើ​ជា​គំរូ​ល្អ ។ ការបង្រៀន​អ្វី​មួយ​ដែល​យើង​ពិតជា​បាន​រស់នៅ​តាម អាចធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ចិត្ត​នៃ​អ្នក​ដែល​យើង​បង្រៀន » ( « តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូចម្ដេច ? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សិស្ស​ក្នុង​ថ្នាក់​អាច​សរសេរ​ឃ្លា​នៅ​លើ​ក្ដារខៀន​មកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៥–១២៨ ដែល​បាន​បំផុស​គំនិត​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ឃ្លា​ទាំងនោះ ។ តើ​ការសិក្សា​សេចក្ដីពិត​ទាំងនេះ​បាន​មាន​ឥទ្ធិពល​លើ​សកម្មភាព​របស់​ពួកគេ​យ៉ាង​ដូចម្ដេច​ក្នុង​សប្តាហ៍​នេះ ?

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៦

« ថែទាំ​គ្រួសារ​របស់​អ្នក​ឲ្យ​បាន​ស្រួលបួល » ។

  • ការហៅ​បម្រើ​ដែល ព្រិកហាំ យ៉ង់​បាន​ទទួល​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ បាន​តម្រូវ​ឲ្យ​លោក និង​គ្រួសារ​របស់​លោក​ធ្វើការ​លះបង់​យ៉ាង​ធំ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​ព្រិកហាំ​នៅក្នុង​កណ្ឌ​ទី ១២៦ អាច​បំផុស​គំនិត​ដល់​ការពិភាក្សា​ក្នុង​ថ្នាក់ អំពី​មូលហេតុ​ដែល​ពេលខ្លះ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​ការលះបង់​នៅក្នុង​ការបម្រើ​របស់​យើង ។ តើ​ព្រះអម្ចាស់​បាន​ជួយ​យើង​ឲ្យ​បំពេញ​តាម​ការទទួល​ខុសត្រូវ​របស់​យើង​នៅ​ផ្ទះ នៅក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ និង​ក្នុង​ផ្នែក​ផ្សេងទៀត​នៃ​ជីវិត​នេះ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:២–៤

យើង​អាច​ពឹងផ្អែក​លើ​ព្រះអម្ចាស់ អំឡុង​ពេល​ពិបាកៗ​បាន ។

  • តើ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:២–៤ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់ ដែល​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ហែល​ឆ្លងកាត់ « ទឹក​ដ៏​ជ្រៅ » ដូចជា​យ៉ូសែប ស្ម៊ីធ ដោយ​របៀប​ណា ? អ្នក​អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ ហើយ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​សង្ខេប​លក្ខណៈ​សម្បត្តិ​របស់​យ៉ូសែប​ចំពោះ​ឧបសគ្គ​របស់​លោក ។ តើ​ឃ្លា​ណា​មកពី​ខគម្ពីរ​នេះ​ដែល​ជួយ​នរណាម្នាក់​ដែល​កំពុង​ពិបាក​បាន ? តើ​យ៉ូសែប​បាន​ពឹងផ្អែក​លើ​ព្រះអម្ចាស់ អំឡុង​ពេល​ពិបាកៗ​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់លោក​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨

សេចក្ដី​សង្គ្រោះ​របស់​បុព្វការីជន​យើង​គឺ​សំខាន់​ចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ។

  • សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បំផុស​គំនិត​ដល់​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្ស​ប្រវត្តិ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៥–១៨ អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ពី​ភាពបន្ទាន់​នៃ​កិច្ចការ​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​ខគម្ពីរ​ទាំងនេះ រកមើល​អ្វីមួយ​ដែល​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ឲ្យ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​បុព្វការីជន​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ ។ សំណួរ​ដូចជា​សំណួរ​ទាំងនេះ​អាច​ជួយ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​អំពី​ខគម្ពីរ​ទាំងនេះ ៖ ហេតុអ្វី​បានជា « យើង​ក៏​ពុំ​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅ​ពី​មនុស្ស​ស្លាប់​របស់​យើង » ? ( ខទី ១៥ ) ។ ហេតុអ្វី​យ៉ូសែប ស្ម៊ីធ ហៅ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់​ថា​ជា « កម្មវត្ថុ​ដ៏​រុងរឿង​បំផុត ដែល​ជា​របស់​នៃ​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច » ? ( ខទី ១៧; សូមមើល​ផងដែរ​សម្ដី​ដកស្រង់​នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ) ។ តើ​ក្នុង​ន័យ​ណា ដែល​ផែនដី​នេះ​អាច​ត្រូវ​បណ្ដាសា ប្រសិនបើ​គ្មាន « ចំណង​ភ្ជាប់​យ៉ាង​ណា​…​រវាង​ពួក​ឪពុក​នឹង​កូនៗ » ? ( ខទី ១៨ ) ។ ប្រសិនបើ​សិស្ស​ក្នុង​ថ្នាក់​ត្រូវការ​ជំនួយ​ដើម្បី​ចាប់ផ្ដើម​ជាមួយ​នឹង​កិច្ចការ​ពង្ស​ប្រវត្តិ អ្នក​អាច​អញ្ជើញ​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ​ណែនាំ​ពួកគេ​ទៅរក​គេហទំព័រ FamilySearch.org ។

    អ្នក​ក៏​អាច​បំផុស​គំនិត​ពួកគេ​ដោយ​ខគម្ពីរ ដែល​បង្ហាញ​ពី​អំណរ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ដូចជា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៩–២៣ ។ សិស្ស​ក្នុង​ថ្នាក់​អាច​អាន​ខគម្ពីរ​ទាំង​នេះ ហើយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​របៀប​ដែល​យ៉ូសែប ស្ម៊ីធ បាន​មាន​អារម្មណ៍​អំពី​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ស្លាប់ ។ រួចហើយ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍ នៅ​ពេល​ពួកគេ​បាន​មាន​អារម្មណ៍​ស្រដៀងគ្នា​អំពី​កិច្ចការ​នេះ ។ ការបង្ហាញ​វីដេអូ​មួយ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ផ្ដល់​ការលើក​ទឹកចិត្ត​ដល់​ពួកគេ​ផង​ដែរ ។

  • ដោយសារ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ស្លាប់​គឺ​ពិសេស​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​អាច​មាន​ឱកាស​ដើម្បី​ពន្យល់​អំពី​គោលលទ្ធិ​នេះ​ដល់​មនុស្ស​ដែល​មិន​ដែល​បាន​ឮ​ពី​វា​ពីមុន​មក ។ សិស្ស​ក្នុង​ថ្នាក់​អាច​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨ រកមើល​អ្វីមួយ ដែល​ពួកគេ​អាច​ចែកចាយ​នៅក្នុង​ការសន្ទនា​មួយ​ជាមួយ​នឹង​នរណាម្នាក់ ដែល​សួរ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់ ។ តើ​គោលលទ្ធិ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អនុវត្ត​អ្វី​ដែល​ពួកគេ​នឹង​និយាយ ។

    រូបភាព
    យុវជន​ដែល​មាន​កាត​ឈ្មោះ​គ្រួសារ

    ការធ្វើ​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង​ចង​ដួងចិត្ត​របស់​យើង​ទៅនឹង​ពួកគាត់ ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

វីដេអូ​អំពី​កិច្ចការ​ពង្ស​ប្រវត្តិ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

« I Couldn’t Explain the Feeling »

« If We Put God First »

« Redeeming the Dead Redeemed Me »

« A Visit from Father »

« Connected to Eternal Families »

« Gatherers in the Kingdom »

« Including Me »

« Is Anything Too Hard for the Lord? »

« A Glorious and Wonderful Provision » ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង ៖

« ដង្វាយធួន​របស់​ព្រះយេស៊ូវ​ជំនួស​ឲ្យ​មនុស្ស​ទាំងអស់ តំណាង​ឲ្យ​ពលិកម្ម​ជំនួស​ដ៏​អស្ចារ្យ ។ ទ្រង់​បាន​ដាក់​ជា​គន្លង ដែល​ទ្រង់​បាន​ក្លាយ​ជា​អង្គ​ជំនួស​ឲ្យ​មនុស្ស​ជាតិ​ទាំងអស់ ។ គន្លង​នេះ​ដែល​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​អាច​ធ្វើ​សកម្មភាព​ជំនួស​ឲ្យ​មនុស្ស​ម្នាក់ទៀត ត្រូវបាន​នាំ​យក​ទៅ​ក្នុង​ពិធីបរិសុទ្ធ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ។ នៅ​ទីនេះ យើង​បម្រើ​ជំនួស​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​មាន​ចំណេះដឹង​អំពី​ដំណឹងល្អ ។ ពួកគេ​មាន​ជម្រើស​ដើម្បី​ទទួល​យក ឬ​បដិសេធ​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​នោះ ។ ពួកគេ​ស្ថិត​នៅក្នុង​កន្លែង​ដែល​មាន​សិទ្ធិ​ស្មើនឹង​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ដែរ ។ មនុស្ស​ស្លាប់​ទទួល​បាន​ឱកាស​ដូចគ្នា​នឹង​អ្នកនៅ​រស់​ដែរ ។ ជា​ថ្មី​ម្ដងទៀត ឱ នេះ​ជា​លក្ខខណ្ឌ​ដ៏​រុងរឿង និង​អស្ចារ្យ​អ្វីម្ល៉េះ ដែល​ព្រះដ៏​មាន​មហិទ្ធិឬទ្ធិ​បាន​ធ្វើ​ឡើង​តាមរយៈ​វិវរណៈ​របស់​ទ្រង់​ទៅកាន់​ព្យាការី​របស់​ទ្រង់ » ( « The Great Things Which God Has Revealed » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័័រ ៨២–៨៣ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​អធិស្ឋាន​សម្រាប់​សិស្ស​របស់​អ្នក ។ សូម​អធិស្ឋានហៅ​ឈ្មោះ​​​អស់​អ្នក​ដែល​អ្នក​បង្រៀន ហើយ​ខិតខំ​យល់​ពី​តម្រូវការ​ពិសេស​របស់​ពួកគេ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ ព្រះវរបិតាសួគ៌​អាច​ជួយ​អ្នក​ឲ្យ​ដឹងអំ​ពី​អ្វី​ដែល​ត្រូវ​បង្រៀន ដើម្បី​ជួយ​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។