គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២ ៖ « កាលណា​យើង​បាន​ព្រះពរ​ណាមួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការគោរព »


« ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២ ៖ ‹ កាលណា​យើង​បាន​ព្រះពរ​ណាមួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការគោរព › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
យ៉ូសែប ស៊្មីធ​កំពុង​បង្រៀន​នៅ​ទីក្រុង​ណៅវូ

យ៉ូសែប ស្ម៊ីធ នៅ​ទីក្រុង​ណៅវូ ឆ្នាំ ១៨៤០ ដោយ សៀដ័រ ហ្គ័រកា

ថ្ងៃ​ទី ៨–១៤ ខែ វិច្ឆិកា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩–១៣២

« កាលណា​យើង​បាន​ព្រះពរ​ណាមួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការគោរព »

ខណៈ​ដែល​វា​សំខាន់​ដើម្បី​មាន​គម្រោង​បង្រៀន​មួយ វា​ក៏​សំខាន់​ផងដែរ​ដើម្បី​ឆ្លើយតប​នឹង​ព្រះវិញ្ញាណ ព្រមទាំង​តម្រូវការ​របស់​សមាជិក​ក្នុង​ថ្នាក់ ។ សូម​រកមើល​ថា តើ​គោលការណ៍​អ្វី​ខ្លះ​មកពី​កណ្ឌ​ទី ១២៩–១៣២ ដែល​មាន​ន័យ​ដល់​សមាជិក​ក្នុង​ថ្នាក់ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សិស្ស​ក្នុង​ថ្នាក់​អាច​បាន​រៀន​ពី​អ្វី​ទាំងនេះ​មកពី​ការសិក្សា​របស់​ពួកគេ​ក្នុង​កណ្ឌ​ទី ១២៩–១៣២ ដែល​ទាក់ទង​ទៅនឹង​ប្រធានបទ​ដំណឹងល្អ​ជាច្រើន ។ ដើម្បី​ផ្ដល់​ឱកាស​មួយ​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន អ្នក​អាច​សរសេរ​ប្រធានបទ​ទាំងនេះ​ពីរ​បី​ដាក់​លើ​ក្ដារខៀន ដូចជា ទេវតា ភាពតម្កើង​ឡើង ការគោរព​ប្រតិបត្តិ និស្ស័យ​នៃ​ព្រះ និង អាពាហ៍​ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ( អ្នក​ក៏​អាច​សរសេរ ផ្សេងទៀត នៅលើ​ក្ដារខៀន​ដើម្បី​រាប់​បញ្ចូល​ប្រធានបទ​បន្ថែម​ទៀត​ផងដែរ ) ។ សិស្ស​ក្នុង​ថ្នាក់​អាច​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​រកមើល​ខគម្ពីរ​មួយ​ក្នុង​កណ្ឌ​ទាំងនេះ ដែល​ទាក់ទង​ទៅនឹង​ប្រធានបទ​មួយ ហើយ​សរសេរ​សេចក្ដីយោង​ដាក់​លើ​ក្ដារខៀន ។ រួច​ហើយ​អ្នក​អាច​អាន​ខគម្ពីរ​នោះ​រួមគ្នា ហើយ​ជជែក​គ្នា​អំពី​អ្វី​ដែល​វា​នីមួយៗ​បង្រៀន​អំពី​ប្រធានបទ​នោះ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២, ១៨–២៣; ១៣១:១–៤; ១៣២:២០–២៥

ជីវិត​នេះ​គឺជា​ពេល​ឲ្យ​យើង​រៀបចំ​ខ្លួន​សម្រាប់​ភាពតម្កើង​ឡើង ។

  • មាន​រឿង​ជាច្រើន ដែល​យើង​មិន​ដឹង​អំពី​ភាពតម្កើង​ឡើង ឬ​ជីវិត​នៅក្នុង​នគរ​សេឡេស្ទាល​—​ដែល​វា​ភាគច្រើន​អាច​ហួស​ពី​សមត្ថភាព​យល់ដឹង​របស់​យើង​នា​ពេល​បច្ចុប្បន្ន ។ ប៉ុន្ដែ​ព្រះ​បាន​បើក​សម្ដែង​តម្រុយ​ដ៏​មាន​តម្លៃ​ពីរ​បី ហើយ​តម្រុយ​នេះ​ជាច្រើន​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០–១៣២ ។ សិស្ស​ក្នុង​ថ្នាក់​អាច​សិក្សា​សេចក្ដីយោង​មួយ ឬ​ច្រើន​ចេញពី​បញ្ជី​ខាងលើ​នេះ ហើយ​ចែកចាយ​ការយល់ដឹង​នានា​ដែល​ពួកគេ​រកឃើញ​អំពី​ភាពតម្កើង​ឡើង ឬ​នគរ​សេឡេស្ទាល ។ តើ​ការដឹង​ពី​ព័ត៌មាន​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នេះ​ផ្ដល់​ពរជ័យ​ដល់​ជីវិត​យើង​នា​ពេល​នេះ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០–២១; ១៣២:៥

ពរជ័យ​កើត​មក​ពី​ការគោរព​តាម​ព្រះ ។

  • គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០–២១ និង ១៣២:៥ បង្រៀន​ពី​គោលការណ៍​ដូចគ្នា ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន​វគ្គ​គម្ពីរ​ទាំងពីរ​នេះ ហើយ​និយាយ​ជា​សម្ដី​របស់​ខ្លួន​គេ ពី​អត្ថន័យ​នៃ​គោលការណ៍​នោះ ។ តើ​គោលការណ៍​នេះ​បាន​បង្ហាញ​ឡើង​ក្នុង​ជីវិត​របស់​យើង​ដោយ​របៀប​ណា ? តើ​យើង​អាច​រកឃើញ​សេចក្ដី​សង្ឃឹម និង​ការធានា​អះអាង​សារ​ជា​ថ្មី​ក្នុង​ព្រះគ្រីស្ទ​ដោយ​របៀប​ណា នៅពេល​យើង​គោរព​តាម ប៉ុន្ដែ​ពរជ័យ​ដែល​យើង​រំពឹង​ចង់​បាន​នោះ​មិន​បាន​កើតឡើង​ភ្លាម ? សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​ប្រធានបទ​នេះ អ្នក​អាច​រំឭក​រួមគ្នា​ពី​ការយល់ដឹង​ក្នុង​សារលិខិត​របស់​អែលឌើរ ឌែល ជី រ៉េនឡាន់ « បាន​ពរ​ជា​បរិបូរ » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០–៧៣ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤; ១៣២:៣–២៥

ព្រះវរបិតាសួគ៌​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​អាច​រួម​រស់​នឹង​គ្នា​ជា​និរន្តរ៍ ។

  • តើ​យើង​អាច​និយាយ​អ្វីខ្លះ​ទៅកាន់​មិត្ត​ម្នាក់​ដែល​សួរ​ថា « ហេតុអ្វី​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​សំខាន់​ខ្លាំង​ម្ល៉េះ​នៅក្នុង​សាសនាចក្រ​របស់​អ្នក ? » សិស្ស​ក្នុង​ថ្នាក់​អាច​គិត​អំពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​នោះ នៅពេល​ពួកគេ​អាន​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤; ១៣២:៣–២៥ ឬ ពាក្យ​សម្ដី​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ។ តើ​សេចក្ដីពិត​ទាំងនេះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​រស់នៅ​យ៉ាង​ដូចម្ដេច ?

    រូបភាព
    បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ អាក្រា ប្រទេស​ហ្គាណា

    ទំនាក់ទំនង​ក្នុង​គ្រួសារ​អាច​មាន​ដ៏​អស់កល្ប​ជានិច្ច​បាន​តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១–២, ២៩–៤០

អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​ព្រះ​ទទួល​យក តែ​នៅពេល​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​វា​តែ​ប៉ុណ្ណោះ ។

  • ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​មាន​សំណួរ​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា យ៉ូសែប ស្ម៊ីធ និង​ពួកបរិសុទ្ធ​ពីដើម​ផ្សេងទៀត​បាន​មាន​សំណួរ​នេះ​ដូចគ្នា ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​សំណួរ​ដែល​យ៉ូសែប​បាន​ទូលសូម​ដល់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១ និង​ចម្លើយ​ដែល​លោក​បាន​ទទួល​នៅក្នុង ខទី ២៩–៤០ ( សូមមើល​ផងដែរ យ៉ាកុប ២:២៧, ៣០ ) ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀន​ពី​របៀប​ដែល​ពួកគេ​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដំណឹងល្អ​របស់​ពួកគេ វា​អាច​ជួយ​បាន ពេល​រំឭក​រួមគ្នា​ក្នុង « ការឆ្លើយ​នឹង​សំណួរ​ដំណឹងល្អ » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។ ប្រហែល​ជា​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដំណឹងល្អ និង​របៀប​ដែល​ពួកគេ​បន្ដ​ស្មោះត្រង់ ទោះជា​ពេល​សំណួរ​របស់​ពួកគេ​ខ្លះ​មិន​បាន​ទទួល​ចម្លើយ​ក្ដី ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ក្រុមគ្រួសារ​គឺជា « របៀប​នៃ​ស្ថានសួគ៌ » ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន ៖

« ខ្ញុំ​មាន​អំណរគុណ ព្រោះ​ខ្ញុំ​ជា​សមាជិក​ក្នុង​សាសនាចក្រ ដែល​ឲ្យតម្លៃ​លើ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ។ សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ត្រូវ​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា​អ្នកមាន​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ដ៏​សុខដុម ។ ខ្ញុំ​ជឿ​ថា ការណ៍​នេះ​ត្រឹមត្រូវ​ជា​ផ្នែក​នៃ​សេចក្ដីពិត​ដ៏​អស្ចារ្យ ដែល​បាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ថា​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ត្រូវតែ​នៅ​អស់កល្ប​ជានិច្ច ។ ក្រុមគ្រួសារ​មិន​គ្រាន់តែ​ជា​មធ្យោបាយ​ដើម្បី​ធ្វើឲ្យ​អ្វីៗ​ដំណើការ​ទៅ​ដោយ​រលូន​លើ​ផែនដី​នេះ និង​មិន​ត្រូវបាន​បណ្ដេញ​ចេញពី​ស្ថានសួគ៌​ប៉ុណ្ណោះ​ទេ ។ ផ្ទុយទៅវិញ វា​គឺជា​របៀប​នៃ​ស្ថានសួគ៌ ។ វា​គឺជា​និមិត្តរូប​មួយ​នៃ​លំនាំ​សេឡេស្ទាល ឲ្យបាន​ដូច​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​ព្រះ ។

ប៉ុន្តែ​ទំនាក់ទំនង​ដ៏រឹងមាំ​នៃ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ពុំ​កើតឡើង​ដោយ​ព្រោះ​យើង​ជា​សមាជិក​នៃ​សាសនាចក្រ​នោះទេ ។ ទំនាក់ទំនង​នេះ​តម្រូវឲ្យ​មាន​កិច្ចខិតខំ​ឥត​ឈប់ឈរ និង​មាន​ឆន្ទៈ ។ គោលលទ្ធិ​នៃ​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ត្រូវតែ​បំផុស​គំនិត​យើង​ឲ្យ​ឧទ្ទិស​ការខិតខំ​ប្រឹង​ដ៏​ខ្លាំង​របស់​យើង​ទៅ​ការសង្គ្រោះ និង​ការពង្រីក​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​របស់​យើង » ( « ពោល​ពាក្យ​សរសើរ​ដល់​អ្នកទាំងឡាយ​ដែល​ការពារ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្កើត​បរិយាកាស​សុវត្ថិភាព ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជួយ​អ្នក​បង្កើត​នូវ​បរិយាកាស​បើក​ទូលាយ មាន​សេចក្ដី​ស្រឡាញ់ និង​មាន​ការគោរព ដើម្បី​គ្រប់គ្នា​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ក្នុង​ការចែកចាយ​បទពិសោធន៍ សំណួរ និង​ទីបន្ទាល់​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។