គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧-៤០ ៖ « បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ »


« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧-៤០ ៖ ‹ បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧-៤០ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ពួក​បរិសុទ្ធ​កំពុង​រៀបចំ​ផ្លាស់ប្ដូរ

ពួក​បរិសុទ្ធ​ផ្លាស់ប្ដូរ​ទៅ​ខឺតឡង់ ដោយ សែម ឡយឡ័រ

ថ្ងៃទី ១២–១៨ ខែ មេសា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧-៤០

« បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ »

ពីមុនរៀប​គម្រោងនូវ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅ​ក្នុង​ថ្នាក់ សូម​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧-៤០ ប្រកបដោយ​ការ​អធិស្ឋាន ។ អ្នក​នឹង​ទទួលបាន​ការ​ដឹកនាំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ការ​រៀបចំ​របស់​អ្នក​ដើម្បី​បង្រៀន ប្រសិន​បើ​អ្នក​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន​ពោរ​ពេញ​ដោយ​អត្ថន័យ​ជាមួយ​នឹង​បទគម្ពីរ​ទាំង​នេះ​ជាមុន​នោះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​សរសេរ​នៅ​លើ​ក្ដារខៀនថា នៅ​ពេល​ខ្ញុំ​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧-៤០ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ប្រាប់​ខ្ញុំ  ។ សិស្ស​អាច​ចែកចាយ​ពីរបៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ពី​ខគម្ពីរ​មក​ពីការអាន​របស់​ពួកគេ ជា​ផ្នែក​នៃ​ចម្លើយ​របស់​ពួកគេ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៧-៣៨

ព្រះ​ប្រមូល​ផ្ដុំ​យើង​ដើម្បី​ប្រទាន​ពរ​ដល់​យើង ។

  • ពេលខ្លះ វា​ងាយ​ស្រួល​ជាង​ដើម្បី​រៀន​ចេញ​ពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា នៅពេល​យើង​គិត​ពី​ខ្លួន​ឯង​ជំនួស​ឲ្យ​បុគ្គល​ដែល​វិវរណៈ​ទាំង​នោះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​បែប​នេះ​ជាមួយ​នឹង ​កណ្ឌទី ៣៧-៣៨ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​កំពុង​រស់​នៅ​ភូមិ​ហ្វាយែត រដ្ឋ​នូវយ៉ោក ក្នុង​ឆ្នាំ ១៨៣១ ។ សិស្ស​ម្នាក់​អាច​ដើរ​តួ​ជា​យ៉ូសែប ស្ម៊ីធ ហើយ​អាន កណ្ឌ​ទី ៣៧​ ដល់​សិស្ស​ដទៃ​ទៀត ។ តើ​យើង​អាច​មាន​ប្រតិកម្ម​ចំពោះ​បទបញ្ញត្តិ​នេះ​យ៉ាង​ដូច​ម្ដេច ? ប្រហែល​ជា​សិស្ស​អាច​នឹក​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​ពុំចង់​ប្រមូល​ផ្ដុំ​នៅ​រដ្ឋ​អូហៃអូ ពួកគេ​អាច​ស្រាវជ្រាវ កណ្ឌទី ៣៨ រកមើល​គោលការណ៍​ដែល​អាច​លើកទឹកចិត្ត​មិត្ត​របស់​ពួកគេ​ឲ្យ​ស្មោះត្រង់​ចំពោះ​សេចក្ដី​បង្គាប់​ឲ្យ​ប្រមូល​គ្នា​នោះ ។ ( ប្រសិន​បើ​ចាំបាច់ អ្នក​អាច​ណែនាំ​ពួកគេ​ឲ្យ​អាន ខទី ១-៤, ១១-១២, ១៧-២២ និង ២៧-៣៣ ) ។ សិស្ស​ក៏​អាច​នឹង​ព្រម​ចែកចាយពី​របៀប​ដែល​គោលការណ៍​ស្រដៀង​គ្នា​នេះ​បាន​ជួយ​ពួកគេ នៅពេល​ពួកគេចាំបាច់​ត្រូវ​គោរព​តាម​បទបញ្ញត្តិ​មួយដែល​ទំនង​ជា​មាន​ការ​លំបាក ។

  • ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​លែង​ត្រូវបាន​បង្គាប់​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា ដោយ​ការ​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​មួយ​ទៀត​ហើយ ប៉ុន្តែ​យើង​នៅ​តែ​ជួប​ជុំ​ជា​ក្រុម​គ្រួសារ វួដ និង​ស្តេក ។ ដើម្បី​ពិភាក្សា​ពី​របៀប​ដែល​ការ​ប្រមូល​ផ្ដុំ​នេះ​ផ្ដល់​ពរជ័យ​ដល់​យើង​សព្វថ្ងៃ អ្នក​អាច​បំបែក​សិស្ស​ជា​ពីរ​ក្រុម ។ សុំ​ឲ្យ​ក្រុម​មួយ​ស្រាវ​ជ្រាវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣១-៣៣ រក​មើល​ពរជ័យដែល​អនុវត្ត​ចំពោះ​ការ​ប្រមូល​ផ្ដុំ​ជា​ក្រុម​គ្រួសារ ហើយ​សុំ​ឲ្យ​ក្រុម​មួយ​ទៀត​ស្រាវ​ជ្រាវ​ខគម្ពីរ​ដូចគ្នា ហើយ​រក​មើល​ពរជ័យ​ដែល​អនុវត្ត​ចំពោះ​ការ​ប្រមូល​ផ្ដុំ​ជា​វួដ និង​ស្តេក ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ដទៃទៀត ។ តើ​យើង​មាន​ពរ​យ៉ាង​ណា តាមរយៈ​ការ​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​មួយ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:២៤-២៧

រាស្ត្រ​របស់​ព្រះ​ត្រូវរួមគ្នា​តែ​មួយ ។

  • ពួក​បរិសុទ្ធ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ​មាន​ស្ថានភាព​ខុសៗគ្នា ប៉ុន្តែ​ព្រះអម្ចាស់​បាន​បង្គាប់​ពួកគេ​ឲ្យ​យក​ឈ្នះ​ភាព​ខុស​ប្លែក​របស់​ពួកគេ ហើយ « រួម​គ្នា​តែ​មួយ » ( ខទី ២៧ ) ។ ហេតុអ្វី​ពេលខ្លះ​យើង​ពុំ​បាន​មើល​ឃើញ​ថា​មនុស្ស​ដទៃ​មាន​ភាព​ស្មើ​គ្នា ? សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ នៅ​ពេល​ពួកគេ​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:២៤-២៧ ។ តើ​ការ​គោរព​បងប្អូន​ប្រុស​ស្រី​របស់​យើង​ដូចជា​ខ្លួន​ឯង​មាន​ន័យ​ដូច​ម្ដេច ? ហេតុអ្វី​វា​ពិបាក​ដើម្បី​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​ដ៏ពិត ប្រសិន​បើ​យើង​ពុំ​រួម​គ្នា​តែ​មួយ​នោះ ?

  • ការ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:២៤-២៧ អាច​ដឹកនាំ​ទៅ​រក​ការ​ពិភាក្សា​មួយ​អំពី​សាមគ្គីភាព​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង—ជា​សមាជិក​វួដ ក្រុម​គ្រួសារ ។ល ។ ឧទាហរណ៍ សិស្ស​អាច​ចែកចាយ​សេចក្ដីថ្លែងការណ៍ ឬ​ចំណាប់​អារម្មណ៍​មក​ពី​វីដេអូ​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ពី​គោលការណ៍​នៅ​ក្នុង ខទី ២៤-២៧ ។ ពួកគេ​ក៏​អាច​ពិចារណា ហើយ​ចែកចាយ​គំនិត​អំពី​សំណួរ​ដូចជា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​វួដ​រ​បស់​យើង​ទទួល​អារម្មណ៍នូវ​សាមគ្គីភាព​កាន់​តែ​ច្រើន ? »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:៣៩, ៣៩-៤០

ព្រះវរបិតា​មាន​ព្រះរាជ​បំណង​ប្រទាន​ទ្រព្យ​សម្បត្តិ​ខាង​ភាព​អស់​កល្ប​ដល់​យើង ។

  • ការ​ធ្វើ​តារាង​មួយ​អាច​ជួយ​សិស្ស​ឲ្យ​ពិភាក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:៣៩ ។ នៅ​ក្នុង​ជួរ​ឈរ​មួយ សិស្ស​​អាច​សរសេរ « ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​នៃ​ផែនដី » ឬ​វត្ថុ​ដែល​ចាត់​ទុក​ថា​មាន​តម្លៃ​ក្នុង​ជីវិត​នេះ ប៉ុន្តែ​ពុំ​អាច​រក្សាទុក​រហូត​ដល់​ជីវិត​ក្រោយ​បាន ។ នៅ​ក្នុង​ជួរ​ឈរ​មួយ​ទៀត ពួកគេ​អាច​សរសេរ « ទ្រព្យ​សម្បត្តិ​ខាង​ភាព​អស់​កល្ប » ឬ​អ្វី​ដែល​ព្រះ​ឲ្យ​តម្លៃ ហើយ​ដែល​អាច​មាន​ជា​រៀង​រហូត ។ តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​បង្រៀន​យើង​ថា ទ្រព្យ​សម្បត្តិ​ខាង​ភាព​អស់​កល្ប​មាន​តម្លៃ​ច្រើន​ជាង​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ?

  • ជេមស៍ ខូវេល មាន​នូវ​បំណង​ប្រាថ្នា​សុចរិត​ ដូច​ជា​យើង​ភាគច្រើន​ដែរ ។ ប៉ុន្តែ​ការ​ពុំ​បាន​គោរព​តាម​ការ​ដឹកនាំ​របស់​ព្រះគឺជា​ការ​ព្រមាន​ដ៏​សំខាន់​មួយ​ចំពោះ​យើង​គ្រប់​គ្នា ។ ដើម្បី​ជួយ​សិស្ស​រៀនមក​ពី​បទពិសោធន៍របស់​ខូវេល អ្នក​អាច​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ស្រាវ​ជ្រាវ កណ្ឌទី ៣៩ រក​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​គាត់​ឲ្យ​ធ្វើ ។ សិស្ស​ដទៃទៀត​អាច​ស្រាវជ្រាវ​រកពរជ័យ​ដែល​គាត់​ត្រូវ​បាន​សន្យា ប្រសិន​បើ​គាត់​គោរព​តាម ។ ពួកគេ​ក៏​អាច​ស្រាវ​ជ្រាវ កណ្ឌ​ទី ៤០ រក​ហេតុផល​ដែល​ជេមស៍ ខូវេល​ពុំទទួល​បាន​ពរជ័យ​ទាំង​នេះ ។ តើ​បទពិសោធន៍​របស់​គាត់​អាច​អនុវត្ត​ចំពោះ​យើង​តាម​របៀបណា ? តើ « ការ​ខ្វល់​ខ្វាយ​ខាង​លោកិយ » អ្វីទៅ​ដែល​ ពេលខ្លះ​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន​បន្ទូល​របស់​ព្រះ « ដោយ​ចិត្ត​រីករាយ » ?( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:២ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុំ​ព្យាយាម​​បង្រៀន​អ្វីៗ​គ្រប់​យ៉ាង ។ « មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​នៅក្នុង​មេរៀន​នីមួយៗ ប៉ុន្តែ​វា​ពុំចាំបាច់​ត្រូវ​បង្រៀន​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ថ្នាក់​តែ​មួយ​ពេល ដើម្បី​ប៉ះ​ដល់​ដួងចិត្ត​នរណា​ម្នាក់​នោះទេ—ជាញឹកញាប់​ចំណុច​គន្លឹះ​មួយ ឬ​ពីរ គឺ​ល្មម​គ្រប់គ្រាន់​ហើយ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ  ) ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ មតិ​យោបល់​មក​ពី​សិស្ស និង​គំនិត​នៅ​ក្នុង​គម្រោង​មេរៀន​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ផ្ដោត​អារម្មណ៍​លើ ។