គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨-១៩ ៖ « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់ »


« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨-១៩ ៖ ‹ តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨-១៩ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ចម្ការ​របស់ ម៉ាទិន ហារីស

ចម្ការ​របស់ ម៉ាទិន ហារីស ដោយ អៃ រោនស៍

ថ្ងៃទី ២២–២៨ ខែ កុម្ភៈ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨-១៩

« តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់ »

មាន​តែតាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ដួង​ចិត្ត​របស់​មនុស្ស​ម្នាក់​អាច​ផ្លាស់ប្ដូរ​បាន ។ ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀន​ថា « ប្រសិន​បើ​អ្នក​បង្រៀន​គោលការណ៍​ខាង​គោលលទ្ធិ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក » ( « ការ​ពិភាក្សា​ជាមួយ​នឹង​អែលឌើរ រីឆាដ ជី ស្កត និងអែលឌើរ ហិនរី ប៊ី អាវរិង » [ ការ​ចាក់ផ្សាយ​ការ​បំពាក់​បំប៉ន​តាម​ផ្កាយ​រណប​របស់​ប្រព័ន្ធ​អប់រំរបស់​សាសនាចក្រ ] នៅ​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ ​២០០៣ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​បំផុស​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​បទគម្ពីរ សូម​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៣៤-៣៦ រួម​គ្នា ។ បន្ទាប់​មក សុំ​ឲ្យ​សិស្ស​ចែកចាយ​ខគម្ពីរ​មួយ​ដែល​ពួកគេ​បាន​អាន​នៅ​សប្ដាហ៍​នេះ ដែល​ពួកគេ​បាន​ស្គាល់​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០-១៦, ១៩:១៥-២០, ៣៩-៤១

ព្រះអម្ចាស់​សប្បាយ​ព្រះទ័យ នៅពេល​យើង​ប្រែចិត្ត ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០-១៦

« តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។

  • តើ​អ្នក​អាច​ជួ​យ​សិស្ស​ឲ្យ​យល់​ថា​តើ​យើង​ម្នាក់ៗ​មាន​តម្លៃ​ប៉ុនណា​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ​តាម​របៀប​ណា ? ប្រហែល​ជា​ពួកគេ​អាច​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០-១៦ ហើយ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​យល់​ដឹង​ពី​តម្លៃ​របស់​ពួកគេ​ចំពោះ​ព្រះ ។ តើ​ខគម្ពីរ​ទាំង​នេះ​ជះឥទ្ធិពល​ដល់​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង​តាម​របៀប​ណា ? ចំពោះ​មនុស្ស​ដទៃតាម​របៀប​ណា ? តើ​ព្រះ​បង្ហាញ​យើង​ថា យើង​មាន​តម្លៃ​ដ៏​មហិមា​ចំពោះ​ទ្រង់​តាម​របៀប​ណា ?

    រូបភាព
    ព្រះយេស៊ូវ​បី​កុមារា​តូច​ម្នាក់

    តម្លៃ​នៃ​ព្រលឹងមួយ ដោយ លីស លេម៉ុន ស្វិនដល

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥-១៩

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​សម្រាប់​មនុស្ស​លោក ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​ណា នៅពេល​ពួកគេ​ពិចារណា​ពី​ការ​ពិពណ៌នា​របស់​ព្រះអង្គ​សង្គ្រោះ​ស្ដីពី​ការ​រងទុក្ខ​ដ៏​ធួន​របស់​ទ្រង់​ផ្ទាល់ ? ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥–១៩ ) ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ច្រៀង​ទំនុក​តម្កើង​មួយ​ដែល​គាត់​ចូល​ចិត្ត​អំពី​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​អាច​ដាក់​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន ខទី ១៥-១៩ បន្ទាប់​មក ពួកគេ​អាច​កត់ត្រា​គំនិត​ និង​អារម្មណ៍​របស់​ពួកគេ ។ ( ប្រសាសន៍​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ធ្វើ​ឲ្យ​សិស្ស​មាន​អំណរគុណ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ) ។ ការ​មាន​ពាក្យ​មួយ​ឃ្លា​បែប​នេះ​នៅ​លើ​ក្ដារខៀន​អាច​ជួយ​សិស្ស​ឲ្យ​ពិចារណា ៖ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រោះ… សិស្ស​ពីរបី​នាក់​ប្រហែល​ជា​ចង់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ ហើយ​ថ្លែង​ពី​សាក្សី​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:១៦-២៦, ៣៤-៤១

ជារឿយៗ ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​តម្រូវការ​ឲ្យ​មាន​ការ​លះបង់ ។

  • នៅពេល​សិស្ស​ជួប​ស្ថានភាព​ដែល​ពួកគេ​ត្រូវ​តែ​ធ្វើ​ការ​លះបង់​ដើម្បី​ដំណឹងល្អ ប្រហែល​ជា​ការ​បំផុស​គំនិត​ដល់​ពួកគេ​ដើម្បី​រៀន​ពី​ការ​លះបង់​ដែល ម៉ាទិន ហារីស បាន​ធ្វើ ដើម្បី​ឲ្យ​ព្រះគម្ពីរ​មរមន​អាច​បោះពុម្ពបាន ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ថ្នាក់​រៀន ដោយរៀបចំខ្លួន​ដើម្បី​ប្រាប់​អំពី​ការ​សម្រេច​ចិត្ត​របស់​ម៉ាទីន ដើម្បី​លក់​កសិដ្ឋាន​របស់​គាត់ ដើម្បី​បង់ថ្លៃ​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរ​មរមន ( សូមមើល ពួកបរិសុទ្ធ, ១:៧៦-៧៨ ) ។ តើ​ខគម្ពីរ​អ្វីខ្លះ​នៅ​ក្នុង កណ្ឌទី ១៩ ដែល​បាន​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ ? អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ព្រះគម្ពីរមរមន​បាន​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ហើយ​ថាតើ​ពួកគេ​មាន​អំណរ​គុណ​ប៉ុនណា​ចំពោះ​ការ​លះបង់​របស់​ម៉ាទីន ហារីស និង​ចំពោះ​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​លះបង់ ដើម្បី​ព្រះគម្ពីរ​នេះអាច​បោះពុម្ព​បាន ។

  • ប្រហែល​ជា​សិស្ស​ម្នាក់​អាចចែកចាយ​ពី​ការ​លះបង់​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​ព្រះអម្ចាស់ ។ ការណ៍​នេះ​អាច​ដឹកនាំ​សិស្ស​ឲ្យ​គិត​ពី​ឆន្ទៈ​របស់​ពួកគេ​ផ្ទាល់​ដើម្បី​លះបង់ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​មួ​យ​ដែល​ពួកគេ​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី សញ្ញា ១៩ ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​លះបង់ ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះ ( ជាពិសេស​សូមមើល ខទី ១៦-២៦, ៣៤-៤១ ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

តម្លៃ​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ ។

ដោយ​យោង​ទៅ​លើ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩ : ១៨ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ថ្លែង​ថា « ចូរ​យើង​ពិចារណា​ពី​តម្លៃ​នៃ​សេចក្ដី​ដ៏​អស្ចារ្យ​របស់​ព្រះ ។… ការរងទុក្ខ​របស់​ទ្រង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង គឺ​មាន​ទំហំ​មហិមា​ជាង​មនុស្ស​នៃ​ជីវិត​រមែង​ស្លាប់​នេះ​អាច​ទ្រាំទ្រ​បាន ។ ប៉ុន្តែ​ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់ ​និង​ចំពោះ​យើង ទ្រង់​បាន​ស៊ូទ្រាំ ហើយ​ជា​លទ្ធផល ទ្រង់​អាច​ប្រទាន​ឲ្យ​យើង​ទាំង​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( « Abide in My Love » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥០ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្កើត​បរិយាកាស​ដែល​អញ្ជើញ​ព្រះវិញ្ញាណ ។ មាន​វិធី​ជាច្រើន​ដែល​អ្នក​អាចអញ្ជើញ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ថ្នាក់​រៀន​រ​បស់​អ្នក ។ តន្ត្រី​មុន​ចាប់ផ្ដើម​ថ្នាក់​អាច​ធ្វើ​ឲ្យ​មាន​គារវភាព ។ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ទីបន្ទាល់​ដែល​អាច​បង្កើត​បរិកាស​កក់ក្ដៅ​ខាង​វិញ្ញាណ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ១៥ ) ។