គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១-៧ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០-១១ ៖ « ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជម្នះ​បាន »


« ថ្ងៃទី ១-៧ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០-១១ ៖ ‹ ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជម្នះ​បាន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១-៧ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០-១១ »​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
សៀវភៅ​សរសេរ​ដោយ​ដៃ​នៃព្រះគម្ពីរ​មរមន

សំណៅ​នៃ​សៀវភៅ​សរសេរ​ដោយ​ដៃ​នៃព្រះគម្ពីរ​មរមន​ច្បាប់​ដើម ។

ថ្ងៃទី ១-៧ ខែ កុម្ភៈ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០-១១

« ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជម្នះ​បាន »

តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ នៅពេល​អ្នក​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០-១១ ? តើ​អ្នក​នឹក​ឃើញ​អ្វីខ្លះ​អំពី​សេចក្ដី​ត្រូវការ​របស់​សិស្ស​អ្នក ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ទុក​ឱកាស​មួយ​ឲ្យ​សិស្ស​និយាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ អ្នក​អាច​សរសេរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ១០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១ នៅ​លើ​ក្ដារខៀន ។ សិស្ស​ពីរ​បី​នាក់​អាច​សរសេរ​ នៅ​ក្រោម​ចំណង​ជើង​ណា​មួយ​ក៏​បាន នូវ​លេខ​ខគម្ពីរ​មួយ​ដែល​ពួកគេ​បាន​រក​ឃើញ​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ ។ សូម​ជ្រើស​យក​ខគម្ពីរ​ពីរ​បី​ក្នុង​ចំណោម​ខគម្ពីរ​ទាំង​នោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​រក​ឃើញ​ក្នុង​ខគម្ពីរ​នោះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:១–៣៣

សាតាំងខិតខំ​បំផ្លាញ​កិច្ចការ​របស់​ព្រះ ។

  • គោលលទ្ធិ និង សេចក្តីសញ្ញា ១០ អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ ហើយ​តតាំង​នឹង​ការ​ខិតខំ​របស់​សាតាំង​ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ដើម្បី​ផ្ដល់​បរិបទ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​សម្រាប់​កណ្ឌ​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​​ចែកចាយ​ដំណើរ​រឿង​របស់ ម៉ាទិន ហារីស ស្ដីពី​ការ​បាត់​បង់ការ​បកប្រែ ១១៦ ទំព័រ​នៃ​ព្រះគម្ពីរ​មរមន ( សូមមើល ក្បាល​កណ្ឌ​សម្រាប់ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣ និង ពួក​បរិសុទ្ធ, ១:៥០-៥៣ ) ។ បន្ទាប់មក សិស្ស​អាច​ស្រាវជ្រាវ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:១–៣៣ រក​ផែនការ​របស់​សាតាំង​សម្រាប់​ទំព័រ​ដែល​បាន​បាត់​នោះ ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំង​នេះ​អំពី​វិធី​ដែល​សាតាំង​ខិតខំធ្វើ និង​ហេតុផល​ដែល​វា​ធ្វើ​រឿង​ទាំង​នេះ ? ​( សូមមើល​ផង​ដែរ ខទី ៦៣ ) ។ តើ​វា​កំពុង​ធ្វើ​វិធី​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ជំនាន់​របស់យើង​តាម​របៀបណា ? តើ​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ជម្នះ​នឹង​សាតាំង​នៅ​ក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣៤–៥២

« ព្រះប្រាជ្ញា​របស់[ព្រះអម្ចាស់]​គឺ​ធំ​ជាង​ល្បិចកល​របស់​អារក្ស » ។

  • នៅពេល​យើង​បាក់​ទឹក​ចិត្ត​ដោយ​សារ​តែ​អំពើបាប​របស់​យើង យើង​អាច​ស្វែង​រក​សេចក្ដី​សង្ឃឹមដោយ​ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ទូទាត់​សងអំពើ​បាប​ដែល​យ៉ូសែប ស្ម៊ីធ និង​ម៉ាទីន ហារីស បាន​ធ្វើ នៅពេល​ពួក​លោក​ពុំ​គោរព​ប្រតិបត្តិ​តាម​ព្រះអម្ចាស់ ហើយ​ធ្វើ​ឲ្យ​បាត់​ការ​បកប្រែ ១១៦ ទំព័រ​នៃ​ព្រះគម្ពីរ​មរមន​នោះ ។ សូម​ពិចារណា​ពី​រ​បៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ដំណើរ​រឿង​នេះ ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញពួកគេ​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​រៀន​អំពី​ព្រះអម្ចាស់​មក​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៣៤–៥២ ( សូមមើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១–៣ ) ។ សិស្ស​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ធ្លាប់​ឃើញ​ថា « ព្រះប្រាជ្ញា​របស់[ព្រះអម្ចាស់]​គឺ​ធំ​ជាង​ល្បិចកល​របស់​អារក្ស » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ​១០:៤៣ ) ។ តើ​ចំណេះដឹង​នេះ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់​តាម​របៀបណា ?

    រូបភាព
    មរមន​កំពុង​សង្ខេប​ផ្ទាំងមាស​ទាំងឡាយ

    មរមន​សង្ខេប​ផ្ទាំង​ចំណារ​ទាំងឡាយ ដោយ ថម ឡូវែល

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១

ប្រសិន​បើ​យើង​សូម​ព្រះ យើង​នឹង​ទទួល​បាន ។

  • គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ អញ្ជើញ​យើង​ឲ្យ​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១១ ដូចជា​វា​ត្រូវ​បាន​សរសេរ​ទុក​សម្រាប់​យើង ។ ប្រហែល​ជា​សិស្ស​នឹង​ព្រម​ចែកចាយ​អ្វីមួយ​មក​ពីកណ្ឌ​នេះ ដែល​វា​មាន​ទំនាក់​ទំនង​ចំពោះ​ពួកគេ​ជា​ពិសេស ។ តើ​ពួកគេមាន​គម្រោងអនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​តាម​របៀប​ណា ?

  • វិធីមួយ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១១ គឺ​ការ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​គោលការណ៍​មួយ​នៅ​ក្នុង​កណ្ឌ​នេះ រួចហើយ​សរសេរ​សំណួរ​មួយ​អំពី​គោលការណ៍​នេះ ។ សំណួរ​នោះ​អាច​រួម​មាន « តើ​ការ​នៅ​ជាប់​នឹង​ព្រះគ្រីស្ទ​ឲ្យ​អស់​ពី​ចិត្ត​របស់​អ្នក​មាន​ន័យ​ដូចម្ដេច ? » ( ខទី ១៩ ) ឬ « តើ​យើង​ទទួល​បាន​បន្ទូល​របស់​ព្រះ​តាម​របៀបណា ? » ​( ខទី ២១ ) ។ សិស្ស​អាច​ដាក់​សំណួរ​របស់​ពួកគេ​នៅ​ផ្នែក​ខាង​លើ​នៃ​ក្រដា​ស​មួយ​សន្លឹក ហើយ​ហុច​ក្រដាស​របស់​ពួកគេ​ទៅ​វិញ​ទៅ​មក​ ដោយ​បន្ថែម​គំនិត និង​ចម្លើយ​ដែល​អាច​មាន​ចំពោះសំណួរ​​ពី​គ្នា​ទៅ​វិញទៅ​មក ។ ( វា​អាច​ជួយ ដោយបំបែក​សិស្ស​ជា​ក្រុម​តូចៗ​ជា​មុន​សិន ) ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​ជាមួយ​នឹង​សិស្ស​ដទៃទៀត​ពី​ការ​យល់ដឹង​មួយ​ចំនួន​ដែល​សិស្ស​ដទៃ​ទៀត​បាន​សរសេរ​អំពី​សំណួរ​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១:៨-២៦

ព្រះ​នឹង​ប្រទាន​ព្រះវិញ្ញាណ​របស់​ទ្រង់​ដល់​យើង នៅពេល​យើង​រៀបចំខ្លួន​តាម​របៀប​របស់​ទ្រង់ ។

  • តើ​សិស្ស​របស់​យើង​នឹង​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ពិភាក្សា​ស្ដីពី​របៀប​ដើម្បី​ស្គាល់​វិវរណៈ​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬទេ ? ប្រសិនបើ​​ដូច្នេះ​មែន អ្នក​អាច​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​សរសេរ​ពី​សេចក្ដីពិត​មួ​យចំនួន​អំពី​របៀប​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ តើ​ពួកគេ​នឹង​ដាក់​បញ្ចូល​អ្វីខ្លះ​ចេញ​មក​ពី គោលលទ្ធិ និង សេចក្តី​សញ្ញា ១១:៨-២៦ ? ឧទាហរណ៍ តើ​ពួកគេ​នឹង​សរសេរ​អ្វីខ្លះ​អំពី​ការ​រៀបចំ​ខ្លួន​ទទួល​ការ​ដឹកនាំ​សម្រាប់​ជីវិត​របស់​យើង និង​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ? តើ​ពួកគេ​នឹង​និយាយអ្វីខ្លះ​អំពី​រ​បៀប​ស្គាល់​ចម្លើយ​នានា នៅពេល​វា​កើត​មាន​ឡើង ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​រ​បៀប​ដែល​ពួកគេ​នឹង​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន នៅពេល​ពួកគេ​ខិតខំ​ស្វែង​រក​វិវរណៈ​ផ្ទាល់​ខ្លួន ។

    ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​នេះ​មកពី ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ៖ « លទ្ធភាពដើម្បី​មាន​គុណសម្បត្តិ​ស័ក្ដិសម​ ទទួលបាន ហើយ​ធ្វើ​តាម​វិវរណៈ​ផ្ទាល់​ខ្លួន​គឺជា​ជំនាញ​ដ៏​សំខាន់​បំផុត​ដែល​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​ជីវិត​នេះ » ( « And upon the Handmaids in Those Days Will I Pour Out My Spirit » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១១ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ដាក់​បញ្ចូល​អ្នក​ដែល​កំពុង​ជួប​បញ្ហា ។ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ នៅពេល​សិស្ស​ម្នាក់​ទំនង​ជា​នៅ​ឯកោ​តែឯង​ពី​សិស្ស​ដទៃទៀត ? ពេលខ្លះ គាត់ ឬ​នាង​គ្រាន់​តែ​ត្រូវការ​នូវការ​រាប់​បញ្ចូល ។ សូម​ពិចារណា​សុំ​សិស្ស​ម្នាក់​នោះ​ឲ្យ​ចូល​រួម​នៅ​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ប្រសិន​បើ​គាត់ ឬ​នាង​ពុំ​ឆ្លើយតប​ចំពោះ​ការ​ខិតខំ​របស់​អ្នក​នៅ​លើក​ដំបូង​ទេ សូម​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​កង្វល់​ចំពោះ​គាត់ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះ, ទំព័រ ៨–៩ ) ។