គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៧ ៖ « ឈរ​ជាសាក្សី »


« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៧ ៖ ‹ ឈរ​ជាសាក្សី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៧ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
យ៉ូសែប ស៊្មីធ និង​ពួក​សាក្សី​បី​នាក់​កំពុង​លុត​ជង្គង់​អធិស្ឋាន

ថ្ងៃទី ១៥–២១ ខែ កុម្ភៈ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៧

« ឈរ​ជាសាក្សី »

សូម​គិត​ពី​គោលលទ្ធិ និង​ព្រឹត្តិការណ៍​ដែល​បាន​រៀបរាប់​នៅ​ក្នុងគោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៧ ។ តើ​អ្នក​នឹង​បំផុស​គំនិត​ដល់​សិស្ស​របស់​អ្នក​ឲ្យ « ឈរ​ជា​សាក្សីអំពី​របស់​[ ទាំង​នេះ ] » តាម​របៀបណា ?( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៨ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

តើ​សិស្ស​របស់អ្នក​រក​ឃើញ​អ្វីខ្លះ​ដែល​មានន័យ​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ ? ប្រហែល​ជា​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការ​យល់ដឹង​មួយ​អំពី​ការ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ មក​ពី​កណ្ឌ​នីមួយៗ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៧ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៦

ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

  • តើ​សិស្ស​ដឹង​អ្វីខ្លះ​អំពី​គ្រួសារវិតមើរ ( សូមមើល ពួក​បរិសុទ្ធ, , ១:៦៨-៦៩ ) ។ វា​ប្រហែលជា​ជួយ​ដល់​ពួកគេ ដើម្បី​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​ការ​ពិត​មួយ​ចំនួន​អំពី​គ្រួសារ​វិតមើរ ។ តើ​ការ​ពិត​ទាំង​នេះ​ជួយ​យើង​ឲ្យ​យល់ដឹង​កាន់​តែប្រសើរ​អំពី​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​ដល់​គ្រួសារ​វិតមើរ​នៅ​ក្នុង កណ្ឌទី ១៤-១៦យ៉ាង​ដូចម្ដេច ? ឧទាហរណ៍ ហេតុអ្វី​ព្រះអម្ចាស់​បាន​ប្រៀបធៀប​កិច្ចការ​របស់​ទ្រង់​ទៅ​នឹង​ការ​ប្រមូល​ផល​នៅ​ទីវាល​មួយ ?

  • ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ការ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ អ្នក​អាច​សរសេរ​សេចក្ដី​យោង​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:១, ១៤:២–៤, ១៤:៥, ៨, ១៤:៦–៧, ១៤:៩–១១, ១៥:៦ ។ សិស្ស​អាច​អានវគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​បទគម្ពីរ​ទាំងនេះ​ជា​គូ ហើយ​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​រៀន​អំពី​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សិស្ស​ពីរ​បី​គូ​អាច​ចែកចាយ​នឹង​សិស្ស​ផ្សេង​ទៀត​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការ​ជួយ​មនុស្ស​ដទៃ​ឲ្យ​ខិត​មក​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង និង​តាម​រយៈ​ការ​ងារ​បម្រើ ។ តើ​ពួកគេ​ធ្លាប់​ឃើញ​បន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥:៦ និង ១៦:៦ ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​តាម​រ​បៀបណា ? តើ​យើង​រៀន​អ្វីខ្លះ​មក​ពីកណ្ឌ​ទាំង​នេះ​ដែល​អាច​​ជួយ​យើង​ឲ្យ​រៀបចំខ្លួន​ចែកចាយ​ដំណឹងល្អ ?

    រូបភាព
    ពួក​អ្នក​ធ្វើការ​នៅ​ទីវាល​កំពុង​ច្រូតកាត់​ស្មៅ

    រូបភាព​អំពី​ពួក​អ្នក​ធ្វើ​ការ​នៅ​វាលស្មៅ ដោយ ហ្គ្រេក នូបូល

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧

យើង​អាច​បន្ត​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​យើង​ដឹង ទោះ​ជា​មនុស្ស​ដទៃ​បដិសេធ​យើង​ក្ដី ។

  • ហេតុអ្វី​ព្រះអម្ចាស់​បាន​ផ្ដល់​សាក្សី​អំពី​ព្រះគម្ពីរ​មរមន ? សិស្ស​អាច​ចែកចាយ​គំនិត​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៧ ។ គំនិត​បន្ថែម​ប្រហែល​ជា​មាន​នៅ​ក្នុង​បទគម្ពីរ​ដែលបាន​យោង​នៅ​ក្នុង​ក្បាល​កណ្ឌ ១៧ ឬ​នៅ​ក្នុង « ទីបន្ទាល់​នៃ​ពួកសាក្សី​បី​នាក់ » ដែល​មាន​នៅ​ខាង​ដើម​នៃ​ព្រះគម្ពីរ​មរមន ។ តើ​ទីបន្ទាល់​នៃ​ពួកសាក្សី​បី​នាក់​បាន​ជះ​ឥទ្ធិពល​ដល់​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគម្ពីរ​មរមន​តាម​របៀបណា ?

  • ទោះ​ជា​យើង​ពុំ​បាន​ឃើញ​ពួកទេវតា ឬ​បាន​កាន់​ផ្ទាំង​ចំណារ​មាស​ក្ដី ប៉ុន្តែ​នៅ​តែ​អាច​ថ្លែង​ជា​សាក្សី​អំពី​ព្រះគម្ពីរ​មរមន ។ តើ​សិស្ស​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង កណ្ឌ​ទី ១៧ ( រួម​ទាំង​ក្បាល​កណ្ឌ​ផង​ដែរ ) ដែល​ពួកគេ​មាន​អារម្មណ៍​ថាទាក់ទង​នឹង​ពួកគេ ? ប្រសិ​នបើមនុស្ស​ម្នាក់​សួរ​ថាហេតុអ្វី​យើង​ជឿ​ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត តើ​យើង​នឹង​និយាយ​អ្វីខ្លះ ? ប្រហែល​ជា​សិស្ស​អាច​សរសេរ​ចម្លើយ​ខ្លី​មួយ ហើយ​អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ពាក្យ​ដកស្រង់​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បំផុស​គំនិត​ឲ្យ​សិស្ស​ថ្លែង​ជា​សាក្សី​អំពី​ព្រះគម្ពីរ​មរមន​ដល់​មនុស្ស​ដទៃ​ទៀត ។

  • វា​អាច​ធ្វើ​ឲ្យ​មាន​ការ​បំផុស​គំនិត​ក្នុង​ការសុំ​ឲ្យ​សិស្ស​ម្នាក់​ចែកចាយ​បទពិសោធន៍​អំពី​សាក្សី​ផ្សេង​ទៀត​អំពី​ផ្ទាំង​ចំណារ​មាស ( សូមមើល « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់ » នៅ​ក្នុង​ព្រះគម្ពីរ​មរមន និង​បទពិសោធន៍​របស់ ម៉ារី វិតមើរ នៅ​ក្នុង ពួក​បរិសុទ្ធ, ១:៧០-៧១ ) ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​បទពិសោធន៍​នៃ​ពួក​សាក្សី​ទាំងនេះ ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​ចែកចាយ​សាក្សី​របស់យើង​​អំពី​ព្រះគម្ពីរ​មរមន ។

ប្រធាន​អ៊ែសរ៉ា ​ថាហ្វ​ ប៊ែនសឹន ធ្វើ​ការ​អញ្ជើញ​ដូច​តទៅ​នេះ​ដល់​សមាជិក​សាសនាចក្រ​នៅ​ឆ្នាំ ១៩៨៨ ៖

« ព្រះគម្ពីរ​មរមន​គឺជា​ឧបករណ៍​ដែល​ព្រះ​បាន​រៀបចំ​ដើម្បី ‹ បោស​ផែនដី ដូច​ជា​ទឹកជំនន់ ដើម្បី​ប្រមូល​ពួក​អ្នក​ជម្រើស​របស់ ​[ ទ្រង់ ] › ។ ( ម៉ូសេ ៧:៦២ ) ។ គម្ពីរ​ដ៏​ពិសិដ្ឋ​នេះចាំបាច់​ត្រូវ​ក្លាយ​ជា​ផ្នែក​ដ៏សំខាន់​នៅ​ក្នុង​ការប្រកាស​របស់​យើង ការ​បង្រៀន​របស់​យើង និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។

« …នៅ​ជំនាន់នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិត្រូនិច និង​ការ​ចែកចាយ​ដ៏​ធំ​នៃ​ការ​បោះពុម្ព​នេះ ព្រះ​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ ប្រសិន​បើ​យើង​ពុំ​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន​ក្លាយ​ជា​ព្រះគម្ពីរ​ដ៏​សំខាន់​នា​ពេល​នេះ ។

« យើង​មាន​ព្រះគម្ពីរ​មរមន យើង​មាន​សមាជិក យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា យើង​មាន​ធនធាន ហើយ​ពិភពលោក​នេះ​មាន​នូវ​សេចក្ដីត្រូវការ ។ ឥឡូវ​នេះ​គឺជា​ពេល​វេលា !

« បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំអើយ យើងយល់ដឹង​តិចតួច​ណាស់​ពី​អនុភាព​នៃ​ព្រះគម្ពីរ​មរមន ឬ​តួនាទី​ដ៏​ទេវភាពរបស់វា ឬវិសាលភាព​ដែល​វា​ត្រូវ​ឈាន​ទៅ​មុខ​ »​( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ​២០១៤ ] ទំព័រ ១៤៣–៤៤ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សួរ​សំណួរ​ដែល​អញ្ជើញ​ឲ្យ​មាន​ទីបន្ទាល់ ។ សំណួរ​បំផុស​គំនិត​មួយ​អាច​ជា​វិធី​ដ៏​មាន​អនុភាព​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ ។ ឧទាហរណ៍ នៅពេល​កំពុង​បង្រៀន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៩ អ្នក​អាច​សួរ​សំណួរ​មួយ​ដូចជា « តើ​អ្នក​អាច​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា ‹ ពន្លឺ​ដែល​ពុំ​អាច​លាក់​នៅ​ក្នុង​សេចក្ដី​ងងឹត​បាន​ឡើយ › តាម​របៀបណា ? » ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣២ ) ។