គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦-៩ ៖ « នេះ​គឺ​ជា​វិញ្ញាណ​នៃ​វិរវណៈ »


« ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦-៩ ៖ ‹ នេះ​គឺ​ជា​វិញ្ញាណ​នៃ​វិរវណៈ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ២០២០ )

« ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦-៩ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ២០២១

រូបភាព
អ្នក​សរសេរ​កំពុង​សរសេរ​នៅលើ​ក្រដាស

ថ្ងៃទី ២៥–៣១ ខែ មករា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦-៩

« នេះ​គឺជា​វិញ្ញាណ​នៃ​វិវរណៈ »

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦-៩​ បង្រៀន​គោលការណ៍​ដ៏​មាន​តម្លៃ​អំពី​ការ​ទទួល​វិវរណៈ ។ សូម​អនុវត្ត​គោលការណ៍​ទាំង​នេះ​ដោយ​ស្វែង​រក​វិវរណៈ​អំពី​របៀប​ដែល​សិស្ស​រៀន​នៅ​ក្នុង​កណ្ឌ​ទាំង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍ របស់​ពួកគេ​ចំពោះ​ការ​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ៦-៩ ប្រសិន​បើ​សមរម្យ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​គ្នា​ពី​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​ពួកគេ​បានទទួល​អំឡុងពេល​ការ​សិក្សា​របស់​ពួកគេ ។ តើ​ព្រះអម្ចាស់​មាន​សារលិខិត​អ្វីខ្លះ​សម្រាប់ពួកគេ ?

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦, ៨–៩

ព្រះ​វរ​បិតា​សួគ៌​មាន​បន្ទូល​មក​កាន់​ខ្ញុំ​តាមរយៈ « ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត » ។

  • ព្រះអម្ចាស់​បា​ន​បង្រៀន​យើង​យ៉ាង​ច្រើន​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​កណ្ឌ​ទាំង​នេះ ហើយ​អ្នក​ពុំ​អាច​បង្រៀន​វា​អស់​តែមួយពេល​បាន​ឡើយ ។ វា​អាច​ជួយ​បើ​បំបែក​សិស្ស​ជា​បី​ក្រុម ហើយ​សុំ​ឲ្យ​ក្រុម​នីមួយៗ​ស្រាវ​ជ្រាវ កណ្ឌទី ៦, រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​យើង​តាម​របៀបណា ? តើ​យើង​អាច​ស្គាល់​វិវរណៈផ្ទាល់​ខ្លួន​តាម​របៀបណា ? តើ​យើង​អាច​រៀបចំខ្លួន​ទទួល​វិវរណៈ​តាម​របៀបណា ? បន្ទាប់មក សិស្ស​ម្នាក់​មក​ពី​ក្រុម​នីមួយៗ​អាច​ចែកចាយ​ដោយ​សង្ខេប​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ក្រុម​របស់​ពួកគេ​បាន​រក​ឃើញ ។ អ្នកក៏​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​ជាមួយ​នឹង​ការ​ស្គាល់​វិវរណៈ​ផ្ទាល់​ខ្លួន​ផង​ដែរ ។ ឧទាហរណ៍ តើ​មាន​អ្វីមួយ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ​៦:២២-២៤ ដែល​រំឭក​យើង​ពី​បទពិសោធន៍​ដែល​យើង​ធ្លាប់​មាន​ដែរ​ឬទេ ?

  • ការ​និយាយ​ពី​វិវរណៈ​ផ្ទាល់​ខ្លួន​អាច​នឹង​ធ្វើ​ឲ្យ​សិស្ស​ដែល​អធិស្ឋាន​សូម​ការ​ដឹកនាំ ប៉ុន្តែ​ពុំ​មាន​អារម្មណ៍​ថា ពួកគេទទួល​បាន​ចម្លើយ​ណា​មួយ​នោះ​មាន​ការ​បាក់​ទឹក​ចិត្ត ។ វា​អាចជួយ​ពួកគេ​បើ​ពួកគេ​ដឹង​ថា អូលីវើរ ខៅឌើរី បាន​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ដែរ នៅពេល​លោក​ពុំ​អាច​បកប្រែ​ដោយ​ងាយៗ​ដូច​ដែល​លោក​បានសង្ឃឹម​ទុក ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ​រក​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​ចំពោះ​អូលីវើរ នៅ​ក្នុង កណ្ឌទី ៩ ។ តើ​សារលិខិត​អ្វីខ្លះ​នៅ​ក្នុងកណ្ឌ​នេះ​ដែល​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ពុំ​បាន​ឆ្លើយ​តប​នឹង​ការ​អធិស្ឋាន​របស់​ពួកគេ ? សេចក្ដី​ថ្លែងការណ៍​​នៅ​ក្នុង​ « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ជួយ​ផង​ដែរ ។

    រូបភាព
    អូលីវើរ ខៅឌើរី

    អូលីវើរ ខៅឌើរី ដោយ ល្វីស អេ រេមស៊ី

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦-៧

« គឺ​ដរាបណា​អ្នក​មាន​បំណង​ចង់​បាន​ពី​យើង នោះ​នឹង​បាន​សម្រេច » ។

  • គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ពី​ពាក្យ​ដែល​គួរ​ឲ្យ​កត់​ចំណាំ​ដូចជា បំណង​ចង់​បាន នៅ​ក្នុង កណ្ឌទី ៦-៧ ។ ប្រហែល​ជា​សិស្ស​អាចចែកចាយ​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​លំហាត់​នោះ ឬ​អ្នក​អាច​ធ្វើ​សកម្មភាព​នោះ​រួម​គ្នា ។ តើ​សកម្មភាពប្រចាំ​ថ្ងៃ​របស់​យើង​បង្រៀន​យើងអ្វីខ្លះ​អំពី​បំណង​ចង់​បាន​របស់​យើង​ ? តើ​ព្រះអម្ចាស់​អាច​ជួយ​យើង​ផ្លាស់ប្ដូរ​បំណង​ចង់​បាន​របស់​យើង​តាម​របៀបណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២៩–៣៧

ប្រសិន​បើ​យើង​មើល​ទៅ​ព្រះអម្ចាស់ ទ្រង់​អាចជួយ​យើង​ឲ្យ​យក​ឈ្នះ​ភាពសង្ស័យ និង​ភាពភ័យ​ខ្លាច​បាន ។

  • ហេតុអ្វី​ពេលខ្លះ​យើង « ខ្លាច… ធ្វើ​ល្អ » ? ( ខទី ៣៣ ) ។ ប្រហែល​ជា​សិស្ស​អាច​ណែនាំពី​ហេតុផល​មួយ​ចំនួន​ដែល​អាច​មាន រួម​ជាមួយ​នឹង​គំនិត​មក​ពីគោលលទ្ធិ និង សេចក្តីសញ្ញា ៦:២៩–៣៧ ដែល​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ល្អ ។

  • ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង « ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច » ​( ខទី ៣៦ ) អ្នក​អាច​សូម​ឲ្យ​សិស្ស​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​នូវ​រឿង​មួយ​ចំនួន​ដែល​មនុស្ស​ភ័យខ្លាច ។ ( អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ផ្ដល់​ឧទាហរណ៍​មួយ​ចំនួន​នៅ​ក្នុង​សារលិខិត​របស់​លោក « ចូរ​កុំភ័យឡើយ » [ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៨ ] ) ។ បន្ទាប់មក អ្នក​អាច​អាន​ចេញ​ពី​ក្រដាស​មួយ​ចំនួន​ឲ្យ​ឮៗ ហើយ​ពិភាក្សា​ពីរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​ដ៏​ធួន​របស់​ទ្រង់​អាច​ជួយ​យើង នៅពេល​យើង​ភ័យខ្លាច ។គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២៩-៣៧ មាន​នូវការ​យល់ដឹង​មួយ​ចំនួន ( សូមមើល​ផង​ដែរ យ៉ូហានទី ១ ៤:១៨ ) ។ តើ​ការ « មើល​មក​ឯ ​[ព្រះគ្រីស្ទ] ដោយ​នូវ​គ្រប់​ទាំង​គំនិត » មានន័យ​ដូចម្ដេច ? ( ខទី ៣៦ ) ។ តើ​ការ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​នេះ​ជួយ​យើង​តាម​របៀបណា នៅពេល​យើង​ជួប​នឹង​ភាព​សង្ស័យ និង​ភាពភ័យខ្លាច ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​យល់ដឹង​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន ។

« នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​រៀន​ថា ពេលខ្លះ​ខ្ញុំ​ពុំ​បាន​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​មួយ នោះ​ដោយ​សារ​តែ​ព្រះអម្ចាស់​ជ្រាប​ដឹង​ថា​ខ្ញុំ​ពុំទាន់​ត្រៀមខ្លួន​រួច​រាល់​ទេ ។ នៅពេល​ទ្រង់​ឆ្លើយតប ជារឿយៗ វាមាន ‹ ឯណេះ​បន្ដិច ឯណោះ​បន្ដិច › [នីហ្វៃទី ២ ២៨:៣០] ដោយសារនោះគឺជា​អ្វី​ដែលខ្ញុំ​អាច​ទ្រាំទ្រ​បាន ឬ​អ្វី​ដែល​ខ្ញុំ​នឹង​យល់​ព្រម​ធ្វើ » ( រ៉ូបឺត ឌី ហែល « Waiting upon the Lord: Thy Will Be Done» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៣ ) ។

« តើ​អ្នក​ធ្វើ​អ្វីខ្លះ ពេល​អ្នក​បាន​រៀបចំដោយប្រុងប្រយ័ត្ន អធិស្ឋាន​ដ៏​ក្លៀវក្លា រង់ចាំ​ពេល​សមហេតុផល​មួយ​ដើម្បី​ទទួល​ចម្លើយ ហើយ​នៅ​តែ​ពុំ​មាន​ចម្លើយ​នោះ ? អ្នក​អាច​ថ្លែង​អំណរ​គុណ ពេល​ជួប​រឿង​ដូច​នោះ ដ្បិត​វាជា​ភស្ដុតាង​មួយនៃ​ការទុកចិត្ត​របស់​ទ្រង់ ។ ពេល​អ្នក​រស់នៅ​ដោយ​ស័ក្ដិសម ហើយ​ជម្រើស​របស់អ្នក សមស្របនឹង​ការបង្រៀន​នៃ​ព្រះអង្គសង្គ្រោះ នោះ​អ្នកចាំបាច់​ត្រូវ​ធ្វើ​តាម បន្ដ​ទៅមុខ​ដោយមាន​ទំនុក​ចិត្ត ។… នៅពេលអ្នករស់នៅ​ដោយ​សុចរិត ហើយ​ធ្វើសកម្មភាព​ដោយមាន​ទំនុកចិត្ត នោះព្រះ​នឹង​ពុំ​បណ្ដោយ​ឲ្យ​អ្នកទៅ​ឆ្ងាយ​ដោយ​គ្មាន​ការ​ព្រមាន ប្រសិនបើ​អ្នក​បាន​ធ្វើការ​សម្រេចចិត្ត​ខុស​នោះ » ( រីឆាដ ជី ស្កត « Using the Supernal Gift of Prayer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្ហាញ​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​សិស្ស ។ សិស្ស​មួយ​ចំនួន​ក្នុង​ថ្នាក់​ប្រហែល​ជា​ខ្វះភាព​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​រៀន​ពី​ដំណឹងល្អ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​អះអាង​ដល់​ពួកគេ​ថា នៅពេល​ពួកគេ​ខិតខំ​រៀន​ដោយ​ខ្លួន​ឯង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ពួកគេ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៩ ) ។