គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦–៩ ៖ « នេះ​ជា​វិញ្ញាណ​នៃ​វិវរណៈ »


« ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦–៩ ៖ ‹ នេះ​ជា​វិញ្ញាណ​នៃ​វិវរណៈ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៥–៣១ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
ស្មៀន​សរសេរ​នៅលើ​ក្រដាស

ថ្ងៃទី ២៥–៣១ ខែ មករា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦–៩

« នេះ​គឺជា​វិញ្ញាណ​នៃ​វិវរណៈ »

ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដីពិត​ដល់​យើង​នៅក្នុង​គំនិត និង​ដួងចិត្ត ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ ) ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦–៩ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​បងប្អូន​បាន​ទទួល ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នៃ​ឆ្នាំ ១៨២៨ គ្រូបង្រៀន​វ័យ​ក្មេង​ម្នាក់​ឈ្មោះ អូលីវើរ ខៅឌើរី បាន​ទទួល​ការងារ​បង្រៀន​នៅ មេនឆេសធើរ ទីក្រុង នូវ​យ៉ោក ហើយ​បាន​ស្នាក់នៅ​ជាមួយ​គ្រួសារ​របស់ លូស៊ី និង យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ។ អូលីវើរ បាន​ឮ​អំពី​កូនប្រុស​របស់​ពួកគាត់​ឈ្មោះ យ៉ូសែប ដែល​ពេលនេះ​រស់នៅ​ក្នុង​ភូមិ ហាម៉ូនី រដ្ឋ ផេនសិលវេញ៉ា ហើយ អូលីវើរ ដែល​ចាត់ទុក​ខ្លួន​ឯង​ថា​ជា​អ្នកស្វែងរក​សេចក្ដីពិត ចង់​ដឹង​បន្ថែមទៀត ។ គ្រួសារ ស្ម៊ីធ បាន​រៀបរាប់​ពី​ការយាងមក​របស់​ពួកទេវតា កំណត់ត្រា​ពី​បុរាណ និង​អំណោយទាន​ដើម្បី​បកប្រែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ អូលីវើរ បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។ តើ​វា​អាច​ពិត​ទេ ? លូស៊ី និង យ៉ូសែប ស៊ីញ្ញ័រ បាន​ផ្ដល់​ដំបូន្មាន​ដល់​លោក​ដែល​ដំបូន្មាន​នេះ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​ស្វែងរក​សេចក្ដីពិត ៖ អធិស្ឋាន ហើយ​ទូលសូម​ដល់​ព្រះអម្ចាស់ ។

អូលីវើរ បាន​ធ្វើ​តាម ហើយ​ព្រះអម្ចាស់​បាន​ឆ្លើយតប ដោយ​មាន​បន្ទូល​ដោយ​សេចក្ដី​សុខសាន្ដ និង​ការធានា​ម្តងទៀត​ដល់​គំនិត​របស់ អូលីវើរ ។ អូលីវើរ បាន​រកឃើញ​ថា វិវរណៈ​អាច​មាន​ផ្ទាល់ខ្លួន—​អ្វីមួយ​ដែល​លោក​នឹង​រៀន​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​ខែ​ខាង​មុខ​នេះ ។ វិវរណៈ មិន​មែន​គ្រាន់តែ​សម្រាប់​ព្យាការី​ប៉ុណ្ណោះ​ទេ វា​មាន​សម្រាប់​គ្រប់គ្នា ដែល​ប្រាថ្នា​ចង់​បាន ហើយ​ស្វែងរក​វា ។ អូលីវើរ មិន​បាន​ដឹង​អ្វី​គ្រប់យ៉ាង​នៅឡើយ​ទេ ប៉ុន្ដែ​លោក​បាន​ដឹង​គ្រប់គ្រាន់ល្មម​ដើម្បី​រៀប​វិធានការ​បន្ទាប់​ទៀត ។ ព្រះអម្ចាស់​កំពុង​ធ្វើ​អ្វីមួយ​សំខាន់​តាមរយៈ យ៉ូសែប ស៊្មីធ ហើយ អូលីវើរ ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ការណ៍​នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ប្រវត្តិសាស្ដ្រ​នៅក្រោយ គោលលទ្ធិ និង សេចក្តីសញ្ញា ៦–៩ សូមមើល Saints ១:៥៨–៦៤; « Days of Harmony » ( វីដេអូ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦; ៨–៩

ព្រះវរបិតាសួគ៌​មាន​បន្ទូល​មក​ខ្ញុំ​តាមរយៈ « ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត » ។

នៅ​រដូវ​ផ្ការីក​នៃ​ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ហាម៉ូនី ហើយ​ស្ម័គ្រចិត្ត​ធ្វើ​ជា​ស្មៀន​របស់ យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បកប្រែ​ព្រះគម្ពីរ​មរមន ។ ឥឡូវនេះ អូលីវើរ បាន​ឃើញ​ច្បាស់​ពី​ដំណើរការ​វិវរណៈ​នៃ​ការបកប្រែ ។ បទពិសោធន៍​នេះ​ធ្វើ​ឲ្យ​លោក​រំភើប ហើយ​លោក​បាន​ឆ្ងល់​ថា តើ​លោក​ក៏​អាច​មាន​ពរ​ឲ្យ​មាន​អំណោយទាន​បកប្រែ​ឬ​អត់ ។ ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​លោក​សាកល្បង​បកប្រែ ប៉ុន្ដែ​ការទទួល​វិវរណៈ​គឺ​ថ្មី​សម្រាប់ អូលីវើរ ហើយ​ការសាកល្បង​របស់​លោក​មិន​បាន​សម្រេច​ឡើយ ។ លោក​ត្រូវ​រៀន​អ្វី​ជាច្រើន​ទៀត ហើយ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦,  និង  បង្ហាញ​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​បង្រៀន​លោក ។

នៅពេល​បងប្អូន​អាន​កណ្ឌ​ទាំងនេះ សូម​កត់​សម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​វិវរណៈ​ផ្ទាល់ខ្លួន ។ តើ​ព្រះបន្ទូល​របស់​ទ្រង់​ទាក់ទង​នឹង​បទពិសោធន៍​ដែល​បងប្អូន​បាន​មាន—​ឬ​ចង់​មាន​ដោយ​របៀប​ណា ?

ឧទាហរណ៍ តើ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៥–៧, ៨:១, ៩:៧–៨ ផ្ដល់​យោបល់​អំពី​អ្វីខ្លះ ដែល​ព្រះអម្ចាស់​តម្រូវ​ពី​បងប្អូន មុនពេល​ទ្រង់​នឹង​បើក​បង្ហាញ​ព្រះទ័យ​របស់​ទ្រង់ ?

តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:១៤–១៧, ២២–២៤, ៨:២–៣; ៩:៧–៩ អំពី​របៀប​ខុសគ្នា​ដែល​វិវរណៈ​អាច​កើតមាន ?

តើ​មាន​អ្វី​ផ្សេង​ទៀត ដែល​បងប្អូន​បាន​រៀន​អំពី​វិវរណៈ​មកពី​កណ្ឌ​ទាំងនេះ ?

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​វិវរណៈ សូមមើល រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦, ជូលី ប៊ី ប៊េក « And upon the Handmaids in Those Days Will I Pour Out My Spirit » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១០–១២ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី « អំណោយទាន​នៃ​លោក​អើរ៉ុន » ដែល​បាន​រៀបរាប់​នៅក្នុង កណ្ឌ​ទី ៨ សូមមើល « Oliver Cowdery’s Gift » Revelations in Context ទំព័រ ១៥–១៩ ។

ដើម្បី​រៀន​បន្ថែម​អំពី​អ្វី​ដែល​ព្យាការី និង​ពួក​សាវក​នៅរស់​កំពុង​បង្រៀន​អំពី​វិវរណៈ សូមមើល​កម្រង​វីដេអូ « ស្តាប់​ទ្រង់ ! » ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៨–២១, ២៩–៣៧

សូម​គិត​ដល់​ព្រះគ្រីស្ទ​គ្រប់​គំនិត​ទាំងអស់ ។

ទោះបីជា យ៉ូសែប បាន​ដកពិសោធន៍ « កាលៈទេសៈ​ដ៏​ពិបាកៗ » ខណៈពេល​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​ក្ដី ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៨ ) ក៏​លោក និង អូលីវើរ ហាក់​មិន​ដឹង​ថា កាលៈទេសៈ​ទាំងនោះ​នឹង​ពិបាក​ខ្លាំង​ប៉ុណ្ណា​ឡើយ ក្នុង​រយៈពេល​បី​បួន​ឆ្នាំ​ខាងមុខ​ទៀត ។ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ជ្រាប ហើយ​ទ្រង់​ជ្រាប​ពី​ឧបសគ្គ​អ្វី​ដែល​នៅក្នុង​អនាគត​របស់​បងប្អូន​ផងដែរ ។ ការប្រឹក្សា​របស់​ទ្រង់​ចំពោះ យ៉ូសែប និង អូលីវើរ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៨–២១, ២៩–៣៧ ក៏​អាច​ជួយ​បងប្អូន​បាន​ដែរ ។ តើ យ៉ូសែប និង​អូលីវើរ អាច​មាន​អារម្មណ៍​យ៉ាងណា ក្រោយពី​បាន​ឮ​ពាក្យ​ទាំងនេះ ? តើ​បងប្អូន​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ជួយ​បងប្អូន​ឲ្យ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ? តើ​បងប្អូន​អាច​គិត​ដល់​ព្រះគ្រីស្ទ កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ?

រូបភាព
អូលីវើរ ខៅឌើរី

អូលីវើរ ខៅឌើរី ដោយ ល្វីស អេ រេមស៊ី

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦–៧; ៩:៣, ៧–១៤

« ដរាបណា​អ្នក​មាន​បំណង​ចង់​បាន​ពី​យើង នោះ​នឹង​បាន​សម្រេច​ដល់​អ្នក » ។

សូម​កត់​ចំណាំ​ចំនួន​ដង​នៃ​ការប្រើ​ពាក្យ​ដូចជា « មាន​បំណង » ឬ « ប្រាថ្នា » ដែល​លេច​ឡើង​នៅក្នុង កណ្ឌ​ទី ៦ និង  ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញ​មកពី​កណ្ឌ​ទាំងនេះ​អំពី​សារៈសំខាន់​ដែល​ព្រះ​ដាក់​លើ​បំណង​របស់​បងប្អូន ? សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧:១ ៖ « តើ​អ្នក​ប្រាថ្នា​អ្វី ? »

បំណង​ដ៏​សុចរិត​មួយ​របស់ អូលីវើរ ខៅឌើរី—គឺ​ការបកប្រែ​ដូចជា យ៉ូសែប ស្ម៊ីធ ដែរ—មិន​ត្រូវ​បាន​បំពេញ​ឡើយ ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៣, ៧–១៤ តើ​បងប្អូន​ទទួល​បាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ ដែល​អាច​ជួយ​បងប្អូន នៅពេល​បំណង​សុចរិត​របស់​បងប្អូន​មិន​ត្រូវបាន​បំពេញ​នោះ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:៨; ដាល្លិន អេក អូក « Desire » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤២–៤៥ ។

រូបភាព
គោលលទ្ធិ និង សេចក្តីសញ្ញា បដា​ធនធាន​ប្រវត្តិសាស្រ្ត

មើល​ឥឡូវ​នេះ

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៧, ១៣ ។តើ​បងប្អូន​អាច​ជួយ​ដល់​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​ថា « ទ្រព្យសម្បត្តិ » ពិត គឺ​រកបាន​នៅក្នុង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​របៀប​ណា ? ( ខទី ៧ ) ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ធ្វើ​លុយ​លេងៗ ហើយ​សរសេរ ឬ​គូរ​នៅលើ​លុយ​ពី​ពរជ័យ​ជាច្រើន ដែល​គ្រួសារ​បងប្អូន​បាន​ទទួល​ដោយសារ​តែ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:១៥, ២២–២៣; ៨:២–៣; ៩:៧–៩ ។ការអាន​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដែល​ព្រះ​មាន​បន្ទូល​ទៅកាន់​បុត្រា​បុត្រី​របស់​ទ្រង់ អាច​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ចែកចាយ​ជាមួយ​គ្រួសារ​បងប្អូន​អំពី​របៀប ដែល​ទ្រង់​បាន​មាន​បន្ទូល​មកកាន់​បងប្អូន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៣–៣៧ ។សមាជិក​គ្រួសារ​អាច​ចែកចាយ​របៀប​នានា ដែល​ពួកគេ​អាច « ធ្វើ​ល្អ » ទោះជា​ពេល​ពួកគេ​មាន​អារម្មណ៍​ថា​ខ្លាច​ក្ដី ។ វា​ក៏​អាច​ជួយ​បាន ពេល​មើល​សារលិខិត​ខ្លះ ឬ​ទាំងអស់​មកពី​អែលឌើរ រ៉ូណល អេ រ៉ាសបាន « Be Not Troubled » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៨–២១ ) ។ តើ​ការ « មើល​មក​ឯ [ ព្រះគ្រីស្ទ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត » ( ខ​ទី ៣៦ ) មាន​ន័យ​ដូចម្ដេច ? តើ​មាន​គំរូ​ផ្សេងទៀត​ណាខ្លះ​ពី​មនុស្ស​ដែល​បាន​ងាក​ទៅរក​ព្រះអម្ចាស់ ដើម្បី​យកឈ្នះ​លើ​ការសង្ស័យ និង​ការភ័យ​ខ្លាច ? ( ឧទាហរណ៍ សូមមើល អេសធើរ ៤, អាលម៉ា ២៦:២៣–៣១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១០ ។នេះ​អាច​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ចែកចាយ​ពី​របៀប ដែល​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ បាន​ពង្រឹង​បងប្អូន និង​គ្រួសារ​របស់​បងប្អូន ។ ហេតុអ្វី​វា​សំខាន់​ដែល​យើង​ត្រូវ « សុំ​ដោយ​នូវ​សេចក្ដី​ជំនឿ » ? តើ​បងប្អូន​បាន​ឃើញ​ពរជ័យ​អ្វី​ខ្លះ មកពី​ការស្វែងរក​ចម្លើយ ឬ​ជំនួយ​ដោយ​នូវ​សេចក្ដី​ជំនឿ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ហ៊ាន​នឹង​ធ្វើ​ត្រូវ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨០ ។

រូបភាព
រូប​តំណាងសំឡេង​នៃ​ការស្តារឡើង​វិញ

សំឡេង​នៃ​ការស្តារឡើង​វិញ

ការបកប្រែ​ព្រះគម្ពីរ​មរមន

នៅ​ខែ មេសា ឆ្នាំ ១៨២៩ ជា​ខែ​ដែល កណ្ឌ​ទី ៦–៩ នៃ​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ត្រូវបាន​ទទួល នោះ​កិច្ចការ​ចម្បង​របស់ យ៉ូសែប ស្ម៊ីធ គឺ​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ នៅពេល​សួរ​ក្រោយមក​អំពី​របៀប​ដែល​កំណត់ត្រា​នេះ​ត្រូវបាន​បកប្រែ យ៉ូសែប​បាន​ពោល​ថា « ការណ៍​នោះ​មិន​មាន​បំណង​ប្រាប់​ដល់​ពិភពលោក​នេះ​នូវ​ការជាក់លាក់​ទាំងអស់​នោះ​ទេ » ។ ជាញឹកញាប់ លោក​គ្រាន់តែ​និយាយ​ថា វា​ត្រូវ​បាន​បកប្រែ « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃព្រះ » ។

យើង​ពុំ​ដឹង​អំពី​រឿង​លម្អិត​ច្រើន​អំពី​ដំណើរការ នៃ​ការបកប្រែ​ប្រកប​ដោយ​អព្ភូតហេតុ​នេះ​ទេ ប៉ុន្តែ​យើង​បាន​ដឹង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​អ្នក​មើល​ឆុត ត្រូវ​បាន​ជួយ​ដោយ​ឧបករណ៍​ទាំងឡាយ​ដែល​ព្រះ​បាន​រៀបចំ​ទុក ៖ ត្បូងថ្លា​ពីរ​ដុំ ដែល​ហៅ​ថា យ៉ូរីម និង​ធូមីម ហើយ​ត្បូង​មួយ​ផ្សេងទៀត​ដែល​ហៅ​ថា ត្បូង​អ្នក​មើល​ឆុត ។

សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ មកពី​សាក្សី​ផ្ទាល់​ភ្នែក​ចំពោះ​ដំណើរការ​បកប្រែ​នោះ គាំទ្រ​ដល់​សាក្សី​របស់ យ៉ូសែប ។

រូបភាព
ប្រអប់​ឈើ​របស់​ហៃរ៉ុម ស្ម៊ីធ ដែល​ដាក់​ផ្ទាំង​ចំណារ​មាស

គេ​ជឿ​ថា ប្រអប់​នេះ ដែល​ជា​របស់​ហៃរ៉ុម ស្ម៊ីធ ត្រូវបាន​ប្រើ​ដើម្បី​លាក់​ផ្ទាំង​ចំណារ​មាស​បណ្ដោះ​អាសន្ន ។

អិមម៉ា ស្ម៊ីធ

រូបភាព
អិមម៉ា ស្ម៊ីធ

« នៅពេល​ស្វាមី​ខ្ញុំ​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន ខ្ញុំ​បាន​ជួយ​សរសេរ​គម្ពីរ​នេះ​បាន​មួយ​ផ្នែក កាល​គាត់​បាន​ហៅ​ប្រយោគ​នីមួយៗ មួយ​ពាក្យ​ម្ដងៗ ហើយ​នៅពេល​គាត់​បាន​ឃើញ​ឈ្មោះ​ខ្លះ​ដែល​គាត់​មិន​អាច​បញ្ចេញ​សំឡេង​បាន ឬ​ពាក្យ​វែងៗ គាត់​បាន​ប្រកប​វា ហើយ​ខណៈ​ខ្ញុំ​កំពុង​សរសេរ​វា ប្រសិនបើ​ខ្ញុំ​សរសេរ​អក្សរ​ខុស នោះ​គាត់​នឹង​បញ្ឈប់​ខ្ញុំ ហើយ​កែ​តម្រូវ​ការប្រកប​របស់​ខ្ញុំ ទោះបី​ជា​វា​មិន​អាច​ទៅរួច​ក្ដី ដែល​គាត់​ត្រូវ​មើល​របៀប​ខ្ញុំ​សរសេរ​ក្នុង​ពេល​នោះ ។ សូម្បី​ពាក្យ សារ៉ា ជា​ដំបូង​គាត់​មិន​អាច​អាន​វា​បាន​ទេ ប៉ុន្ដែ​គាត់​បាន​ប្រកប​ពាក្យនេះ ហើយ​ខ្ញុំ​បាន​អាន​ឲ្យ​គាត់​ស្ដាប់ » ។

« ជារឿយៗ​ផ្ទាំង​ចំណារ​ដាក់​នៅលើ​តុ​ដោយ​គ្មាន​ការលាក់លៀម ដោយ​ខ្ចប់​ក្នុង​ក្រណាត់​តូច​មួយ ដែល​ខ្ញុំ​បាន​ឲ្យ​គាត់​សម្រាប់​រុំ​ផ្ទាំង​​នោះ ។ មាន​ម្ដង​នោះ​ខ្ញុំ​បាន​ប៉ះ​ផ្ទាំង​ចំណារ​នោះ ដោយសារ​វា​នៅលើ​តុ ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ពី​រាង និង​ទម្រង់​របស់​វា ។ វា​មើល​ទៅ​អាច​បត់បែន​បាន​ដូចជា​ក្រដាស​ក្រាស់ ហើយ​ឮ​សូរ​សំឡេង​ដែក​ក្រិកៗ ពេល​ជ្រុង​វា​ត្រូវបើក​ដោយ​មេដៃ ដូចដែល​មនុស្ស​ម្នាក់​នឹង​បើក​ទំព័រ​សៀវភៅ​ដោយ​មេដៃ​ពេល​ខ្លះ ។ …

« ជំនឿ​ខ្ញុំ​គឺ​ថា ព្រះគម្ពីរ​មរមន​គឺជា​ការសម្ដែង​ពិត​មកពី​ព្រះ—ខ្ញុំ​មិន​មាន​ការសង្ស័យ​សូម្បីតែ​បន្ដិច​សោះ​ឡើយ ។ ខ្ញុំ​ពេញចិត្ត​ព្រោះ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​សូត្រ​អក្សរ​នៅលើ​ចំណារ​នោះ​បាន​ឡើយ លើកលែងតែ​គាត់​បាន​ទទួល​ការបំផុស​គំនិត ពីព្រោះ​ថា​ពេល​ខ្ញុំ​ធ្វើ​ជា​ជំនួយការ​របស់​គាត់ [ យ៉ូសែប ] នឹង​ហៅ​ឲ្យ​ខ្ញុំ​ស្ដាប់​ជាច្រើន​ម៉ោង ហើយ​ពេល​ត្រឡប់​មកពី​ទទួលទាន​អាហារ ឬ​ក្រោយពី​ការរំខាន គាត់​នឹង​ចាប់ផ្ដើម​នៅត្រង់​កន្លែង​ដែល​គាត់​បាន​បញ្ចប់​ពីមុន ដោយ​ពុំ​ចាំបាច់​មើល​សៀវភៅ​សរសេរ​នោះ ឬ​ឲ្យ​គេ​អាន​ផ្នែក​ណាមួយ​នៃ​ការសរសេរ​នោះ​ឲ្យ​គាត់​ស្ដាប់​នោះឡើយ ។ នេះ​គឺជា​រឿង​សាមញ្ញ​មួយ​ដែល​គាត់​ធ្វើ ។ វា​​គួរ​ឲ្យ​ជឿ​បើ​សិន មនុស្ស​បាន​រៀន​សូត្រ​ម្នាក់​អាច​ធ្វើ​ការណ៍​នេះ​បាន ប៉ុន្តែ​សម្រាប់​មនុស្ស​ម្នាក់​ដែល​មិន​ចេះ​ដឹង និង​មិន​បាន​រៀនសូត្រ​ដូច​គាត់ វា​ពិតជា​មិន​អាច​ទៅ​រួច​ទេ » ។

រូបភាព
អិមម៉ា ស្ម៊ីធ ជួយ​ក្នុង​ការបកប្រែ

រចនា​រូបភាព​របស់​អិមម៉ា និង​យ៉ូសែប ស្ម៊ីធ ដោយ ម៉ៃឃើល ធី​ម៉លម៍

អូលីវើរ ខៅឌើរី

រូបភាព
អូលីវើរ ខៅឌើរី

« ខ្ញុំ​បាន​សរសេរ​ដោយ​ស្លាប​ប៉ាកកា​ខ្ញុំ​ផ្ទាល់ គឺ​ព្រះគម្ពីរ​មរមន​ទាំងស្រុង ( លើកលែង​តែ​ពីរបី​ទំព័រ ) ដែល​ត្រូវ​បាន​ថ្លែង​ចេញ​ពី​មាត់​របស់​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​លោក​បាន​បកប្រែ​វា​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ដោយ​ប្រើ​យូរីម និង​ធូមីម ឬ​តាម​របៀប​ដែល​ព្រះគម្ពីរ​នោះ​បាន​ហៅ​ថា​ជា​អ្នកបកប្រែ​ដ៏​បរិសុទ្ធ ។ ខ្ញុំ​បាន​ឃើញ​ដោយ​ភ្នែក​របស់​ខ្ញុំ​ផ្ទាល់ ហើយ​បាន​កាន់​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ ជា​ផ្ទាំងចំណារ​មាស​ដែល​វា​បាន​ដកស្រង់​ចេញ ។ ខ្ញុំ​ក៏​បាន​ឃើញ​អ្នកបកប្រែ​ផងដែរ » ។

កំណត់​ចំណាំ

  1. « Minutes, 25–26 October 1831 » Minute Book ទំព័រ ២, ១៣ នៅលើ​គេហទំព័រ josephsmithpapers.org ។

  2. នៅក្នុង « Church History » Times and Seasons ថ្ងៃទី ១ ខែ មីនា ឆ្នាំ ១៨៤២ ទំព័រ ៧០៧; សូមមើល​ផងដែរ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៤៤១ ។

  3. សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល « Book of Mormon Translation » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org; Richard E. Turley Jr., Robin S. Jensen, and Mark Ashurst-McGee « Joseph the Seer » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៤៨–៥៥ ។

  4. នៅក្នុង Edmund C. Briggs « A Visit to Nauvoo in 1856 » Journal of History វ៉ុល​ទី ៩ លេខ ៤ ( ខែ តុលា ឆ្នាំ ១៩១៦ ) ទំព័រ ៤៥៤; បាន​ដកស្រង់​នៅក្នុង រ័សុល អិម ណិលសុន « A Treasured Testament » Ensign ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ៦២ ។

  5. នៅ​ក្នុង « Last Testimony of Sister Emma » Saints’ Herald ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៩០, ការប្រកប​បាន​ធ្វើ​បច្ចុប្បន្នកម្ម ។

  6. នៅក្នុង​កំណត់ហេតុ​របស់ Reuben Miller ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ១៨៤៨ បណ្ណាល័យ​ប្រវត្តិសាសនា​ចក្រ ទីក្រុង​សលត៍ លេក, ការប្រកប វណ្ណយុត្តិ និង​អក្សរពុម្ព​ត្រូវបាន​ធ្វើ​បច្ចុប្បន្នកម្ម ។

រូបភាព
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី កំពុង​បកប្រែ​ផ្ទាំង​ចំណារ​មាស

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​រៀន​យ៉ាង​ច្រើន​តាមរយៈ​ដំណើរការ​នៃ​ការបកប្រែ​ផ្ទាំង​ចំណារ​មាស ។