ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ១ ៖ នីហ្វៃទី១ ៣:៧ ទៅដល់ ម៉ូសាយ ១៨:៨–១០


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ១ ៖ នីហ្វៃទី១ ៣:៧ ទៅដល់ ម៉ូសាយ ១៨:៨–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ១

នីហ្វៃទី១ ៣:៧ រហូតដល់ ម៉ូសាយ ១៨:៨–១០

ការរំឭក​ការវាយតម្លៃ​អំពី​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ជា​បទពិសោធន៍​នៃ​ការរៀនសូត្រ​មួយ​ដើម្បី​ជួយដល់​សិស្ស​រំឭក​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំង ១២ ដែល​មាន​នៅក្នុង នីហ្វៃទី ១ រហូតដល់​គម្ពីរ ម៉ូសាយ ។ ការរំឭក​ឡើង​វិញ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ពី​ការយល់ដឹង និង​ការអនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គបទ​គម្ពីរ​ទាំងនេះ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​រៀបចំ​សិស្សសម្រាប់​ការវាយតម្លៃ​នៅពេល​ខាងមុខ​នេះផងដែរ ( « ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ១ » ) ។

មេរៀន​រំឭក​ឡើងវិញ​នេះ​មាន​គោលបំណង​សម្រាប់​ជា​បទពិសោធន៍​នៃ​ការសិក្សា​តាម​អនឡាញ ឬ​ដោយផ្ទាល់ ។

សូម​ប្រើប្រាស់​ការរំឭក​នេះ និង​ធ្វើ​ការវាយតម្លៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​បាន​គ្រប់​ពេល​វេលា បន្ទាប់ពី​បានបង្រៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងអស់​មកពី​នីហ្វៃទី ១ រហូត​ដល់​ម៉ូសាយ ។ សូម​ទុកពេល​គ្រប់គ្រាន់​ចំពោះ​ការរំឭក និង​ការវាយ​តម្លៃ​នេះ​សម្រាប់​សិស្ស​ដើម្បី​សិក្សា​វគ្គ​បទ​គម្ពីរ​ដែល​ពួកគេ​មិនទាន់​បាន​ចេះច្បាស់ ។ វា​ប្រហែល​ជា​មាន​ភាពចាំបាច់​ក្នុង​ការកែសម្រួល​កាលវិភាគ​នៃ​ការបង្រៀន​ដើម្បី​សម្រេច​បាន​លទ្ធផលនេះ ដូច្នេះ​ការវាយតម្លៃ​អាច​ធ្វើ​មុនពេល​បញ្ចប់ឆមាស​ទីមួយ​នៃ​វគ្គសិក្សា​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សូម​គិត​ពិចារណា​ទៅតាម​តម្រូវការ​របស់​សិស្ស ហើយ​ជ្រើសរើស​ផ្នែក​នៃ​ការរំឭកនេះ ដែល​នឹង​ជួយ​ពួកគេ​រៀបចំ​បាន​ល្អ​បំផុត​សម្រាប់ « ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ១ » ។ ពេញមួយ​ការរំឭក​ឡើងវិញ​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់​ចំណាំ​វគ្គបទ​គម្ពីរ​ទាំងឡាយ ដែល​ពួកគេ​មិនសូវ​ស្គាល់ច្បាស់ ហើយ​ធ្វើ​ផែនការ​ដើម្បី​សិក្សា និង​រំឭក​វគ្គបទគម្ពីរ​ទាំងនោះ ដើម្បី​រៀបចំ​សម្រាប់​ការវាយតម្លៃ ។

លំហាត់​ខាងក្រោម​នៅក្នុង​សកម្មភាព​រំឭក​ឡើងវិញ​ទី​១ និង ទី ២ គឺ​មាន​គោលបំណង​ជួយដល់​សិស្ស​រំឭក​សេចក្ដីយោង និង​ឃ្លាបទ​គម្ពីរ​គន្លឹះ ។ សកម្មភាព​ផ្សេងៗ​អាច​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ឲ្យ​សិស្ស​ចូលរួម​ក្នុង​ដំណើរ​ការរំឭក​ឡើងវិញ ។ មាន​គំនិត​មួយ​ចំនួន​នៅលើ​កម្មវិធី​ទូរសព្ទ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

សកម្មភាព​រំឭក​ឡើងវិញ ទី ១ ៖ ដឹងអំពី​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ

សូម​ជួយ​សិស្ស​ក្នុងកា​ររំឭក​ឡើងវិញ និង​រៀបចំ​ដើម្បី​ផ្គូផ្គង​សេចក្តីយោង​បទគម្ពីរ​ខាងក្រោម​ចំពោះ​ឃ្លាបទ​គម្ពីរគន្លឹះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ចំណាំ​ទៅលើ​វគ្គបទ​គម្ពីរ​ដែល​ពួកគេ​ប្រហែល​ជាមិនទាន់​បានចេះ ដូច្នេះ​ពួកគេ​អាច​បន្ត​សិក្សា​វគ្គ​បទ​គម្ពីរ​ទាំងនោះ​មុនពេល​ធ្វើ​ការវាយតម្លៃ ។

វិធី​មួយ​ដើម្បី​ឲ្យ​សិស្ស​ចូលរួម​នៅក្នុង​ការរំឭក​ឡើងវិញ​នេះ គឺ​ត្រូវ​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​នីមួយៗ​ក្នុងចំណោម​សេចក្តីយោង​បទគម្ពីរ ទាំង ១២ នៅលើ​ក្រដាស​ដាច់​ដោយឡែក ហើយ​សរសេរ​ឃ្លាបទ​គម្ពីរគន្លឹះ​នីមួយៗ​ទាំង ១២ នៅលើ​ក្រដាស​ដាច់​ដោយឡែក ។ បន្ទាប់មក​យក​ក្រដាស​ទាំង ២៤ ទៅ​បិទ​ជាប់​នៅនឹង​ជញ្ជាំង​នៅ​កន្លែង​ផ្សេងៗ​គ្នា​មិន​តាម​លំដាប់លំដោយ​នៅ​ជុំវិញ​បន្ទប់​ឡើយ ដោយ​បិទ​ខាង​សរសេរ​បែរ​មុខ​ទៅ​ជញ្ជាំង ដើម្បី​កុំ​ឲ្យ​សិស្ស​ឃើញ​អ្វីនៅ​លើ​ក្រដាស ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ជ្រើសរើស​ក្រដាស​ណាមួយ រួច​បើក​វា​ឡើង បន្ទាប់មក​អាន​វា ។ សូមអញ្ជើញ​សិស្ស​ទាំងអស់​ឲ្យ​សរសេរ​ចុះ​នូវ​អ្វីដែល​ពួកគេ​គិតថា​សេចក្តីយោង​ត្រូវគ្នា ឬ​ឃ្លាបទ​គម្ពីរគន្លឹះ គឺជា​អ្វី ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ដដែល​នោះ​ឲ្យ​បើក​ក្រដាស​មួយ​សន្លឹក​ទៀត ដើម្បី​មើល​ថា តើ​ក្រដាស​នោះ​ត្រូវ​គ្នា​ឬអត់ ។ ប្រសិនបើ​ក្រដាស​នោះ​ត្រូវគ្នា សូម​ដក​វា​ចេញ​ពី​ជញ្ជាំង ។ ប្រសិនបើ​វា​មិនត្រូវ​គ្នា​ទេ សូម​ឲ្យ​សិស្ស​យក​វា​ទៅ​បិទ​ជាប់នឹង​ជញ្ជាំង​ម្តង​ទៀត ដើម្បី​កុំ​ឲ្យ​សិស្ស​អាន​វា​បាន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​ឲ្យ​ជ្រើសរើស​ក្រដាសពីរ​បន្ទាប់ទៀត ។ សូម​បន្ត​ធ្វើ​បែបនេះ​រហូត​បាន​រកឃើញ​ក្រដាស​ដែល​ត្រូវ​គ្នា​ទាំង​អស់ ហើយ​ក្រដាស​ទាំងនោះ​អស់​​ពីលើ​ជញ្ជាំង ។

ចម្លើយ​សម្រាប់​សំណួរ ៖ ១-ញ, ២-គ, ៣-ឆ, ៤-ក, ៥-ឋ, ៦-ច, ៧-ជ, ៨-ឈ, ៩-ខ, ១០-ង, ១១-ដ, ១២-ឃ

ឃ្លា​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

ឃ្លា​គន្លឹះ

  1. « [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ​ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី១ ៣:៧

ឃ្លា​គន្លឹះ

  1. « ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ​ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ២:២៥

ឃ្លា​គន្លឹះ

  1. « អ្នករាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ២:២៧

ឃ្លា​គន្លឹះ

  1. « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ២៦:៣៣

ឃ្លា​គន្លឹះ

  1. ត្រូវ « ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់ … ថា​អ្នក​រាល់គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹងទ្រង់ » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ២៨:៣០

ឃ្លា​គន្លឹះ

  1. « សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ៣២:៣

ឃ្លា​គន្លឹះ

  1. « កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ៣២:៨–៩

ឃ្លា​គន្លឹះ

  1. « អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

  1. ម៉ូសាយ ២:១៧

ឃ្លា​គន្លឹះ

  1. « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្តីយោង​បទគម្ពីរ

  1. ម៉ូសាយ ២:៤១

ឃ្លា​គន្លឹះ

  1. ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

  1. ម៉ូសាយ ៣:១៩

ឃ្លា​គន្លឹះ

  1. « សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា​ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

  1. ម៉ូសាយ ៤:៩

ឃ្លា​គន្លឹះ

  1. « មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

សេចក្តីយោង​បទគម្ពីរ

  1. ម៉ូសាយ ១៨:៨–១០

សកម្មភាព​រំឭក​ឡើង​វិញ ២ ៖ ស្គាល់​សេចក្ដី​យោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ

សូម​ជួយ​សិស្ស​រំឭក​ឡើង​វិញ​នូវ​ឃ្លាបទ​គម្ពីរ​គន្លឹះ​ក្នុង​របៀប​ចូលរួម​ដ៏គួរឲ្យ​ទាក់ទាញ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់​ចំណាំ​វគ្គបទ​គម្ពីរ​ដែល​ពួកគេ​ប្រហែល​ជាមិនទាន់​បានចេះ ដូច្នេះ​ពួកគេ​អាច​បន្ត​សិក្សា​វគ្គបទ​គម្ពីរ​ទាំងនោះ​មុនពេល​ធ្វើ​ការវាយតម្លៃ ។

វិធី​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ គឺ​ត្រូវ​ដាក់​ឃ្លាបទ​គម្ពីរ​គន្លឹះ​ផ្សេងៗ​គ្នា​ទៅ​ដល់​សិស្ស​ផ្សេងគ្នា ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​ពាក្យ​បី​ចេញ​ពី​ឃ្លា​បទគម្ពីរគន្លឹះ​របស់ពួកគេ ដែល​ពួកគេ​ចង់ទុក​ឲ្យ​នៅ​ទទេ ។ បន្ទាប់មក សូម​អញ្ជើញ​ឲ្យ​សិស្ស​ប្តូរ​វេន​គ្នា ហើយ​អាន​ឃ្លា​របស់ពួកគេ​ដោយ​ប្រើប្រាស់​ចន្លោះ​ដែល​ពួកគេ​បាន​ជ្រើសរើស ចំណែក​ឯ​សិស្ស​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​ព្យាយាម​សរសេរ​ពាក្យ​ដែល​នៅក្នុង​ចន្លោះ​ទទេ​នោះ ។

អ្នក​អាច​ជ្រើសរើស​រំឭក​ឡើងវិញ​លើ​ឃ្លាបទ​គម្ពីរ​គន្លឹះ​ទាំង ១២ តាម​របៀបនេះ​ជាជាង​ឃ្លា​ដែល​បាន​ណែនាំ​ខាងក្រោម​តែប៉ុណ្ណោះ ។

ចម្លើយ​សម្រាប់​សំណួរ ៖ ( ១ ) ជ្រើសរើស ជីវិត ការជាប់ឃុំឃាំង ( ២ ) ការបម្រើ មនុស្ស ព្រះ ( ៣ ) ខាងសាច់ឈាម អ្នកបរិសុទ្ធ ដង្វាយធួន ( ៤ ) ព្រះ ជឿ ប្រាជ្ញា ( ៥ ) ទទួលបុណ្យ​ជ្រមុជទឹក ទីបន្ទាល់ សេចក្ដីសញ្ញា

សូម​បំពេញ​ចន្លោះ​ចំពោះ​ពាក្យ​ដែល​បាត់ ឬ​ពាក្យ​ពី​ឃ្លាបទ​គម្ពីរគន្លឹះ ។

  1. « ពួកគេ​មាន​សិទ្ធិ​នឹង យក​ឥស្សរភាព និង … ដ៏​នៅ​អស់​កល្ប​ជានិច្ច ឬ … និង​ការស្លាប់ » ( នីហ្វៃទី២ ២:២៧ ) ។

  2. « កាលណា​អ្នករាល់គ្នា​នៅក្នុង ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់  របស់អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។

  3. « [ សម្រាត ] ភាព ខាង​សាច់ឈាម​ចេញ​ហើយ [ ក្លាយ​ទៅជា ] តាមរយៈ នៃព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។

  4. « សូមជឿ​ដល់ ; … សូម​ជឿថា ទ្រង់មានគ្រប់  » ( ម៉ូសាយ ៤:៩ ) ។

  5. ត្រូវ «  ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើជា … ថា អ្នករាល់គ្នា​បាន​ចូលក្នុង ជាមួយនឹង​ទ្រង់ » ( ម៉ូសាយ ១៨:៨–១០ ) ។

សកម្មភាព​រំឭក​ឡើងវិញ ទី ៣ ៖ អនុវត្ត​គោលលទ្ធិ

សកម្មភាព​ខាងក្រោម​នឹង​ជួយ​ដល់​សិស្ស​បង្ហាញ​ការយល់ដឹង​អំពី​សេចក្តីពិតនៅ​ក្នុង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដោយ​អនុញ្ញាត​ឲ្យពួកគេ​ពន្យល់​អំពីរបៀប ដែល​វគ្គបទ​គម្ពីរ​អាច​នឹង​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ស្ថានភាព​ជីវិតពិត ។ សិស្ស​អាច​ប្រើប្រាស់​ព្រះគម្ពី​ររបស់​ពួកគេ ដើម្បី​ជួយពួកគេ​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោល​លទ្ធិ​មួយ ឬ​ច្រើន​ដែល​ពួកគេ​មាន​អារម្មណ៍ថា អាច​ជួយ​បុគ្គល​ដែល​បាន​ពិពណ៌នា​នៅក្នុង​សាច់រឿង​នីមួយៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់​អំពី​របៀប​ដែល​សេចក្ដី​ពិត​ពី​វគ្គបទ​គម្ពីរ​នេះ​អាច​ជួយ​បុគ្គល​នោះ ។ វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ច្រើន​អាច​ត្រូវ​បាន​អនុវត្ត​ចំពោះ​សាច់រឿង​នីមួយៗ ។

  1. យុវជន​ម្នាក់​ត្រូវធ្វើការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដែលអាច​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ដល់​អនាគត​របស់គាត់ ។ គាត់​មាន​ការភ័យខ្លាច ហើយ​មិន​ដឹង​ច្បាស់​ថា ត្រូវ​ជ្រើសរើស​អ្វី​នោះទេ ។

  2. ឪពុកម្ដាយ​របស់​យុវនារី​ម្នាក់​មិនគាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​នាង​ក្នុងការ​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ​ឡើយ ។ នាង​ចង់​ស្តាប់​តាម​បង្គាប់ព្រះ ប៉ុន្តែ​ចំពោះ​ស្ថានភាព​របស់​នាង​ហាក់បី​ដូចជា​ពិបាក​ខ្លាំង​ពេក ។

  3. មិត្តភក្តិ​របស់​អ្នក​ម្នាក់​ត្រូវ​បាន​មិត្តរួមថ្នាក់​របស់​គាត់​មើលងាយ​ចំពោះ​ការរស់នៅ​ដោយ​គោរព​តាមដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​ចង់​បញ្ជាក់​ប្រាប់​គាត់​ថា វា​មាន​តម្លៃ​ក្នុងការ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​គាត់ ។

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​ការពិភាក្សា​ពី​សាច់រឿង​ទាំងបី​នៅខាង​ដើម​នេះរួច សូម​ពិចារណា​ឲ្យ​ពួកគេ​ធ្វើការ​ជាគូ​ដើម្បី​បង្កើត​សាច់រឿង​បន្ថែមទៀត ។ សិស្ស​ម្នាក់ៗ​អាច​ជ្រើសរើស​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​សម្រាប់​ដៃគូ​របស់ពួកគេ ។ បន្ទាប់មក ដោយ​ប្រើប្រាស់​វគ្គបទ​គម្ពីរ ដែល​ដៃគូ​របស់ពួកគេ​បាន​ជ្រើសរើស​សម្រាប់​ពួកគេ សិស្ស​អាច​គិត​និង​ចែកចាយ​សាច់រឿង នៅពេល​ដែល​វគ្គបទ​គម្ពីរ​នោះ​អាច​ជួយនរណា​ម្នាក់បាន ។

សកម្មភាព​រំឭក​ឡើងវិញ ទី ៤ ៖ ប្រើប្រាស់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​ពិចារណា​ប្រើប្រាស់​សាច់រឿង​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ឡើងវិញ ។ វា​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​សិស្ស​ក្នុង​ការសម្តែង​សកម្មភាព​នេះ ដោយ​បែងចែក​ជា​ក្រុម​បីនាក់ ដោយ​សិស្ស​ម្នាក់ៗ​ពន្យល់​អំពី​គោលការណ៍​ផ្សេង​គ្នា​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

អ្នក​មាន​មិត្តភក្តិ​ម្នាក់​កំពុង​សួរថា មូលហេតុ​អ្វី​បានជា​មាន​ចំណុច​ខ្លះ​ដែល​នាង​ទើប​នឹង​រៀន​នៅ​សាលា​ហាក់​ដូចជា​ផ្ទុយនឹង​អ្វី ដែល​ព្រះ​បាន​បង្រៀន​តាមរយៈ​បទគម្ពីរ និង​ព្យាការី​សម័យ​ទំនើប ។

សូម​បង្រៀន​មិត្ត​របស់​អ្នក​អំពី​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទាំងបី​ខាង​ក្រោម និង​អំពី​បៀប​ដែល​នាង​អាច​ប្រើប្រាស់​វា ដើម្បី​បែរ​ទៅរក​ព្រះវរបិតាសួគ៌ ដើម្បី​ទទួល​បាន​ជំនួយពី​បញ្ហាកង្វល់​របស់​នាង ។

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំងដ៏​ទេវភាព

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​ដែល​មាន​បីនាក់ ដោយ​សិស្ស​ម្នាក់ៗ​សរសេរ​ចម្លើយ​របស់​គាត់​ចំពោះ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នៅ​លើ​ក្រដាស​មួយ ។

បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្តូរក្រដាស​គ្នា ហើយ​សរសេរ​នៅលើ​ក្រដាស​របស់​សិស្ស​ម្នាក់ទៀត​នូវ​អ្វី​ដែល​ពួកគេ​ចូលចិត្ត​អំពី​ចម្លើយ​របស់​សិស្ស​នោះ ។ បន្ទាប់មក សុំ​ឲ្យ​ពួកគេ​ប្តូរ​ឯកសារ​របស់​ពួកគេ​ជា​លើក​ទីពីរ ដើម្បី​ពួកគេ​នឹង​ឆ្លើយតប​ទៅ​សមាជិក​ទាំងពីរ​នៃ​ក្រុម​របស់​ពួកគេ ។ ជាបញ្ចប់ សូមអញ្ជើញ​ពួកគេ​ឲ្យ​យក​ក្រដាស​ផ្ទាល់​ខ្លួន​របស់​ពួកគេ​មកវិញ ហើយ​អាន​ចម្លើយ​របស់​សមាជិក​ក្រុម​របស់​ពួកគេ ។

  • តើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ណា​មកពី​នីហ្វៃទី ១ ដល់​ម៉ូសាយ អាច​ជួយ​មិត្ត​របស់អ្នក​បាន ? តើ​វគ្គបទ​គម្ពីរ​ទាំងនេះ​អាច​ជួយ​ដោយ​របៀប​ណា ?

  • តើវាមាន​ប្រយោជន៍ក្នុង​ការប្រើប្រាស់​គោលការណ៍នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ នៅពេល​ដែល​យើង​កំពុង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ ឬ​បញ្ហាកង្វល់​របស់យើង​យ៉ាងដូចម្តេច ?

  • តើ​អ្នកបាន​ប្រើប្រាស់​គោលការណ៍​ទាំងនេះ​ដើម្បីជួយ​ដល់អ្នកដទៃ ឬ​ដោះស្រាយ​បញ្ហា​កង្វល់​របស់អ្នក​យ៉ាងដូចម្តេច ?

សកម្មភាព​រំឭក​ឡើងវិញ ទី ៥ ៖ វគ្គបទ​គម្ពីរ​ដែល​មានអត្ថន័យ​ជាពិសេស​នៅក្នុង​ជីវិត​របស់​អ្នក

សូមអញ្ជើញ​សិស្ស​គិតពិចារណា​អំពី​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​មាន​ឥទ្ធិពល​ដល់​ពួកគេនៅ​អំឡុងពេល​សិក្សារហូត​មក​ដល់​ពេលនេះ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ពួកគេ​អាច​ជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ដែល​ជួយ​ដល់​ពួកគេ​ឲ្យទទួល​បាន​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា ពួកគេ​នឹង​មាន​ឱកាស​ចែកចាយ​វគ្គបទគម្ពីរ​ដែលពួកគេ​បានជ្រើសរើស​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការវាយតម្លៃ​នេះ ។

សូម​ពិចារណា​ចែកចាយ​សំណៅមេរៀន​ខាងក្រោមនេះ​ទៅដល់​សិស្ស ដើម្បីជួយ​ដល់ពួកគេ​រៀបចំ​ការវាយតម្លៃ ( « ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយតម្លៃ​ទី ១ » ) ។

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការវាយតម្លៃ​ទី ១ —សៀវភៅ​ណែនាំ​ការសិក្សា

ទន្ទេញ​សេចក្ដីយោង និង​ឃ្លាបទគម្ពីរ​គន្លឹះ

ចាប់ផ្តើម​ស្គាល់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាបទ​គម្ពីរគន្លឹះ ។ អ្នក​ប្រហែល​ជា​ចង់​ទាញយក និង​ប្រើ​កម្មវិធី​ឧបករណ៍​ចល័ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដើម្បី​ជួយ​អ្នក​ឲ្យ​រំឭក​ឡើង​វិញ ។

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច … ឬ … ​ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើលចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នករាល់គ្នា​ត្រូវតែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ​ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា​ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ចូរ « ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់​ដើម្បី​ធ្វើជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

អនុវត្ត​គោលលទ្ធិ​ចំពោះ​ស្ថានភាព​ជីវិត​ជាក់ស្តែង

  • សូម​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើន ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​ចង់​បាន​ការណែនាំ សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​សំខាន់ៗ​នៅក្នុង​ជីវិត​របស់​គាត់ ឬ​នាង ។

  • ជ្រើសរើស​វគ្គបទ​គម្ពីរមួយ ឬ​ច្រើន ដើម្បី​ជួយដល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍ថា ស្ថានភាព​របស់​ពួកគេ​ពិបាក​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  • សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាមួយ ហើយ​គិត​អំពី​ស្ថានភាព​មួយ​ដែល​សេចក្ដីពិត​បាន​បង្រៀន​នៅក្នុង​វគ្គបទ​គម្ពីរ​នោះ​អាច​ជួយ​ដល់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ជីវិត​របស់​គាត់ ។ បើសិន​ជាអាច សូម​គិត​អំពី​ស្ថានភាព​ពិត​ជាក់ស្តែង​ដែល​អ្នកបានដឹង ឬ​អ្នក​បាន​ជួប​ប្រទះ​ដោយ​ខ្លួនឯង ។

  • សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ណា​ដែល​មាន​ឥទ្ធិពល​លើ​អ្នក​ខ្លាំង​បំផុត ។ តើ​វគ្គបទ​គម្ពីរ​នោះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​រំឭក​ឡើងវិញ​នូវ កថាខណ្ឌទី ៥–១២ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូម​ពិចារណា​គិតអំពី​របៀប ដែលអ្នក​អាច​ប្រើប្រាស់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បីជួយ​ដល់​នរណាម្នាក់​ឲ្យ​យក​ឈ្នះ​លើ​បញ្ហាប្រឈមមុខ ឬ​បញ្ហា​កង្វល់​ដែល​គាត់​កំពុង​ជួបប្រទះ ។