ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការវាយតម្លៃ​ទី ១ ៖ នីហ្វៃទី១ ៣:៧ រហូតដល់ ម៉ូសាយ ១៨:៨–១០


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយតម្លៃ​ទី ១ ៖ នីហ្វៃទី១ ៣:៧ រហូតដល់ ម៉ូសាយ ១៨:៨–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការវាយតម្លៃ​ទី ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការវាយតម្លៃ​ទី ១

នីហ្វៃទី១ ៣:៧ រហូតដល់ ម៉ូសាយ ១៨:៨–១០

នៅក្នុង​អំឡុងពេល​ពាក់កណ្តាល​ដំបូងនៃ​វគ្គសិក្សា​នេះ សិស្ស​បាន​សិក្សា​អំពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ចំនួន ១២ ក្បាល ចាប់ពី​នីហ្វៃទី១ រហូតដល់ ម៉ូសាយ ។ ការវាយតម្លៃ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​វាយតម្លៃ​ទៅលើ​សមត្ថភាព​របស់សិស្ស​ក្នុងការចងចាំ​សេចក្តីយោង និង​ឃ្លាបទ​គម្ពីរគន្លឹះ​សម្រាប់​វគ្គបទគម្ពីរ​ទាំងនេះ ព្រមទាំង​សមត្ថភាព​របស់ពួកគេ​នៅក្នុង​ការអនុវត្ត​ចំពោះ​ស្ថានភាព​ជីវិត​ជាក់ស្តែង ។ វា​ក៏នឹង​វាយតម្លៃ​ការយល់ដឹង​របស់សិស្ស​អំពី​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ផងដែរ ។

ការវាយតម្លៃ​នេះ​គួរតែ​ត្រូវបាន​ធ្វើ​មុនពេល​បញ្ចប់ពាក់​កណ្តាលដំបូង​នៃ​វគ្គសិក្សា​នេះ ។ ដើម្បីជួយ​រៀបចំ​សិស្ស សូម​បង្រៀន « ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ១ » ឬផ្តល់​សៀវភៅ​ណែនាំ​ការសិក្សា ដែលមាន​នៅចុង​បញ្ចប់នៃ​មេរៀន​ទៅដល់​សិស្ស ។ លើស​ពី​នេះ​ទៀត សូម​បង្រៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងអស់​ចាប់ពី​នីហ្វៃ​ទី ១ រហូតដល់​ម៉ូសាយ នៅមុនពេល​ចាប់ផ្តើម​ដំណើរការ​លើ​ការវាយតម្លៃនេះ ។ វា​ប្រហែលជា​មាន​ភាពចាំបាច់​ត្រូវការ​កែសម្រួល​កាលវិភាគ​នៃ​ការបង្រៀន​ដើម្បី​សម្រេច​បាន​សម្ធិផល​នេះ ។

ប្រសិនបើ​អាចធ្វើបាន សូមចាប់ផ្តើម​ដំណើរការ​ការវាយតម្លៃ​នេះ​ដោយផ្ទាល់ ហើយកែ​វានៅក្នុង​ថ្នាក់រៀន​ភ្លាមៗ បន្ទាប់ពី​សិស្ស​បញ្ចប់ការ​វាយតម្លៃ ឬនៅក្នុង​ម៉ោងរៀន​បន្ទាប់ ។

បន្ថែម​ពីលើ​ការវាយ​តម្លៃ​ចំណេះដឹង​បច្ចុប្បន្ន​របស់​សិស្ស នោះ​បទពិសោធន៍​នៃការ​ធ្វើ និង​ការកែ​តម្រូវ​ការវាយតម្លៃ​នេះ​មាន​បំណង​ឲ្យ​ក្លាយ​ជា​បទពិសោធន៍​នៃ​ការស្ថាបនា​ទីបន្ទាល់​ដ៏​មាន​អត្ថន័យ​សម្រាប់​សិស្ស ។ នៅពេល​ដែល​កំពុងកែ​សំណួរ ៧–១២ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​អំពី​មូលហេតុ ដែល​ពួកគេ​បាន​ជ្រើសរើស​ចម្លើយ​ដែល​ពួកគេ​បានធ្វើ ហើយ​ពន្យល់​អំពី​របៀប​ដែល​វគ្គបទ​គម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​អាច​ជួយ​ទៅដល់​ស្ថានភាព​ដែល​បាន​ពិពណ៌នា​យ៉ាង​ដូចម្តេច ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​សំណួរ​ណាមួយ​ដែល​ពួកគេ​ប្រហែល​ជាបាន​ឆ្លើយមិន​ត្រឹមត្រូវ ។ សូម​ចំណាយ​ពេល​ដើម្បី​ឆ្លើយ​សំណួរ​បន្ថែម​ណាមួយ​ដែល​សិស្ស​អាច​មាន ។

វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ ការវាយតម្លៃ ទី ១

សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ

សម្រាប់​សំណួរ​ទី ១–៣ សូម​សរសេរ​អក្សរ​នៃ​សេចក្ដី​យោង​ដែល​ត្រូវគ្នា​ក្នុង​ចន្លោះ​ទទេ​នៅ​ជាប់​នឹង​ឃ្លា​នីមួយៗ ។ សូម​កុំ​ប្រើ​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​ធ្វើការ​វាយ​តម្លៃ​នៅ​ផ្នែក​នេះ​ឡើយ ។

ឃ្លា​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

ឃ្លា​គន្លឹះ

  1. « អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី១ ៣:៧

ឃ្លា​គន្លឹះ

  1. « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ២:២៥

ឃ្លា​គន្លឹះ

  1. « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

សេចក្តីយោង​បទគម្ពីរ

  1. នីហ្វៃទី២ ២:២៧

សេចក្តីយោង​បទគម្ពីរ

  1. ម៉ូសាយ ២:៤១

សេចក្តីយោង​បទគម្ពីរ

  1. ម៉ូសាយ ៣:១៩

ឃ្លាបទ​គម្ពីរគន្លឹះ

សម្រាប់​សំណួរ​ទី ៤–៦ សូម​បំពេញ​ពាក្យ​ដែល​បាត់​ក្នុង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ ។ សូម​កុំ​ប្រើ​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​ធ្វើការ​វាយ​តម្លៃ​នៅ​ផ្នែក​នេះ​ឡើយ ។

  1. « កាលណា​អ្នករាល់គ្នា​នៅក្នុង ដល់​មនុស្សទូទៅ នោះ​អ្នករាល់គ្នា​គ្រាន់តែនៅ​ក្នុងការបម្រើ​ដល់  របស់អ្នក​តែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧) ។

  2. « [ សម្រាត ] ភាព ខាងសាច់​ឈាម​ចេញ ហើយ [ ក្លាយទៅជា ] តាមរយៈ នៃព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។

  3. ត្រូវ «  ដោយនូវ​ព្រះនាមនៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា … ថា អ្នករាល់គ្នា​បានចូលក្នុង ជាមួយ​នឹងទ្រង់ » ( ម៉ូសាយ ១៨:៨–១០ ) ។

ការអនុវត្ត​ចំពោះ​ស្ថានភាព​ជីវិត​ជាក់ស្តែង

អ្នកអាច​ប្រើប្រាស់​ព្រះគម្ពីរ​របស់អ្នក​សម្រាប់​ការវាយតម្លៃ​ដែល​នៅសល់ ។

សម្រាប់​សំណួរ ៧–៨ សូមរកមើល​នូវ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ ច្រើន ដែលអាច​ជួយដល់​នរណា​ម្នាក់​ស្ថិត​នៅក្នុង​ស្ថានភាព​ខាងក្រោម និង​ពន្យល់​អំពី​របៀប​ដែល​សេចក្ដីពិត​នៅក្នុង​វគ្គបទគម្ពីរ​អាច​ជួយ​បាន ។ បន្ទាប់មក សូម​អនុវត្ត​តាម​ការណែនាំ​សម្រាប់​សំណួរ ៩ ។

  1. យុវជន​ម្នាក់​ត្រូវធ្វើការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដែលអាច​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ដល់​អនាគត​របស់គាត់ ។ គាត់​មាន​ការភ័យខ្លាច ហើយ​មិន​ដឹង​ច្បាស់​ថា ត្រូវ​ជ្រើសរើស​អ្វី​នោះទេ ។

  2. យុវនារី​ម្នាក់​រស់នៅ​ក្នុង​ស្ថានភាព​មួយ ដែល​នាង​គិតថា នាង​ពិបាក​ធ្វើតាម​ព្រះបញ្ញត្តិ​របស់ព្រះ​យ៉ាងខ្លាំង ។ នាង​ចង់​ស្តាប់​តាម​បង្គាប់ព្រះ ប៉ុន្តែ​ចំពោះ​ស្ថានភាព​របស់​នាង​ហាក់បី​ដូចជា​ពិបាក​ខ្លាំង​ពេក ។

  3. សូម​ជ្រើសរើស​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិទាំង ១២ ចេញពី នីហ្វៃទី ១ រហូតដល់​ម៉ូសាយ ហើយ​ចែកចាយ​អំពី​ស្ថានភាព​មួយ ដែល​សេចក្ដីពិត​បាន​បង្រៀន​នៅក្នុង​វគ្គបទ​គម្ពីរ​នោះ​អាច​ជួយ​ដល់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ជីវិត​របស់គាត់ ។

គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

សម្រាប់​សំណួរ ១០–១១ សូមបង្ហាញ​ចំណេះដឹង​របស់អ្នក​អំពី​សមត្ថភាព​ក្នុង​ការប្រើប្រាស់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

  1. សូម​ពន្យល់​ដោយ​សង្ខេប​អំពី​គោលការណ៍​ទាំងបី​ខាង​ក្រោម​អំពី​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​តាម​ពាក្យសម្ដី​របស់​អ្នកផ្ទាល់ ។

    1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

    2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ ។

    3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំង​ដ៏​ទេវភាព ។

  2. មាន​មិត្តភក្តិ​ម្នាក់​កំពុង​សួរ​សំណួរ​ថា មូលហេតុ​អ្វី​បានជា​មាន​ចំណុច​ខ្លះ​ដែល​នាង​ទើប​នឹង​រៀន​នៅ​សាលា​ហាក់ដូចជា​ផ្ទុយ​នឹងអ្វី ដែល​ព្រះ​បាន​បង្រៀន​តាមរយៈ​បទគម្ពីរ និង​ព្យាការី​សម័យទំនើប ។ សូមឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​នាង​អាច​ធ្វើ​កិច្ចការ​ជាក់លាក់​អ្វីខ្លះ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​បាន ?

    2. តើ​ការមើលឃើញ​ស្ថានភាព​នេះ​ចេញពី​ទស្សន​ដ៏​អស់​កល្ប​មួយ​អាច​ជួយ​នាង​យ៉ាង​ដូចម្ដេច ?

    3. វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​គឺជា​ឧទាហរណ៍​នៃ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។ តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អ្វីខ្លះ​ចាប់​ពី​នីហ្វៃ ទី ១ រហូតដល់​ម៉ូសាយ អាច​ជួយ​ដល់​មិត្ត​របស់​អ្នក​បាន ? តាម​វិធីណា ?

មាន​ឥទ្ធិពល​លើ​ជីវិត​របស់អ្នក

  1. តើ​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោល​លទ្ធិ​ដែលអ្នក​បាន​សិក្សា​ក្នុង​ឆមាស​នេះ​មាន​ឥទ្ធិពល​អ្វី​លើ​អ្នក ? តើ​វា​មាន​ឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្ដេច ? តើ​វគ្គ​បទ​គម្ពីរ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ទុកពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​បំពេញ​ការ​វាយតម្លៃ ។ បន្ទាប់ពី​បាន​បញ្ចប់​ការ​វាយតម្លៃ​នេះហើយ សូម​រំឭក​វា​ឡើង​វិញ​ជាមួយ​នឹង​សិស្ស ។ សូម​កំណត់​មើលថា ការ​ឲ្យ​សិស្ស​កែ​កិច្ចការ​របស់​ពួកគេ​ផ្ទាល់ ឬ​ក៏​ឲ្យ​មិត្តរួមថ្នាក់​របស់​គេ​កែ មួយណា​ល្អជាង ។

ចម្លើយ​សម្រាប់​សំណួរ

  1. ឃ. ម៉ូសាយ ២:៤១

  2. ក. នីហ្វៃទី១ ៣:៧

  3. ខ. នីហ្វៃទី២ ២:២៥

  4. ការបម្រើ មនុស្សលោក ព្រះ

  5. ខាងសាច់ឈាម ពួកបរិសុទ្ធ ដង្វាយធួន

  6. ទទួលបុណ្យ​ជ្រមុជទឹក សាក្សី សេចក្ដីសញ្ញា

  7. ចម្លើយ​ដែល​អាចត្រូវ មាន នីហ្វៃទី២ ៣២:៣ និង នីហ្វៃទី២ ៣២:៨–៩ ប៉ុន្តែ​សិស្ស​អាចទទួល​បាន​ពិន្ទុ​សម្រាប់​ការប្រើប្រាស់​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាមួយ ប្រសិនបើ​ពួកគេ​អាច​ពន្យល់​អំពី​របៀប​ដែល​សេចក្តីពិត​នៅក្នុង​វគ្គបទ​គម្ពីរ​នេះ​ពាក់ព័ន្ធគ្នា ។

  8. ចម្លើយ​ដែល​អាចត្រូវ មាន នីហ្វៃទី១ ៣:៧ និង ម៉ូសាយ ២:៤១ ប៉ុន្តែ​សិស្ស​អាច​ទទួល​បានពិន្ទុ​សម្រាប់​ការប្រើប្រាស់​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាមួយ ប្រសិនបើ​ពួកគេ​អាចពន្យល់​អំពី​របៀប ដែល​សេចក្តីពិត​នៅក្នុង​វគ្គ​បទ​គម្ពីរ​នេះ​ពាក់ព័ន្ធ​គ្នា ។

  9. ដរាបណា​សិស្ស​ឆ្លើយ​សំណួរ​​ដោយ​ស្មោះត្រង់ និង​ពេញលេញ នោះ​គួរតែ​ផ្តល់​ពិន្ទុ​ឲ្យ​ពួកគេ ។

  10. សិស្ស​គួរតែ​ចេះ​ពន្យល់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដោយ​សង្ខេប ។ សូម​ពិចារណា​អញ្ជើញ​ឲ្យ​ពួកគេ​ប្រៀបធៀប​ចម្លើយ​របស់ពួកគេ​ជាមួយនឹង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

  11. សិស្ស​គួរតែ​អាច​ពន្យល់​បាន​ពី​សកម្មភាព​ដែល​ទាក់ទង​នឹង​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ និង​ពរជ័យ​នៃ​ការពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ពួកគេ​ក៏​គួរតែ​ស្វែងយល់​អំពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​អាច​ជួយដល់​នរណាម្នាក់​ដែល​ប្រហែលជា​កំពុង​ចោទសួរ​ពី​មូលហេតុ​ដែល​ការបង្រៀន​មួយចំនួន​នៅក្នុង​ពិភពលោក​ដែលហាក់​ដូចជា​ផ្ទុយនឹង​អ្វី​ដែល​ព្រះអម្ចាស់​បានបង្រៀន ។ វគ្គបទ​គម្ពីរ​មួយចំនួន​ដែល​សិស្ស​អាច​ប្រើប្រាស់​បាន រួមមាន ម៉ូសាយ ៤:៩ និង នីហ្វៃទី២ ២៨:៣០ ។

  12. ដរាបណា​សិស្ស​ឆ្លើយ​សំណួរ​​ដោយ​ស្មោះត្រង់ និង​ពេញលេញ នោះ​គួរតែ​ផ្តល់​ពិន្ទុ​ឲ្យ​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ពិភាក្សា​អំពី​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ពួកគេ​បាន​ជ្រើសរើស និង​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​វា ។ សូម​ពិចារណា​ឲ្យ​សិស្ស​អាច​ចែកចាយ​ឲ្យ​បាន​ច្រើន​តាម​ពេលវេលា​ដែល​អាច​ធ្វើទៅ​បាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​បទគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ បង្រៀន​ពួកគេ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បញ្ចប់​ការវាយតម្លៃ​ដោយ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​អំណាច​នៃ​ការយល់ដឹង​អំពី​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​របស់ទ្រង់ និង​ការដឹង​អំពី​របៀប​អនុវត្ត​ការបង្រៀន​របស់​ទ្រង់​នៅក្នុង​ស្ថានភាព​ជីវិត​ពិត​ជាក់ស្តែង ។