ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ២ ៖ អាលម៉ា ៧:១១–១៣ រហូត​ដល់ មរ៉ូណៃ ១០:៤–៥


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ២ ៖ អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥» ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​អំពី​ការវាយតម្លៃ​ទី ២

អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥

ការរំឭក​ការវាយតម្លៃ​អំពី​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ត្រូវបាន​បង្កើតឡើង​សម្រាប់ជា​បទពិសោធន៍​នៃ​ការសិក្សា​មួយ​ដើម្បី​ជួយដល់​សិស្ស​រំឭក​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំង ១២ ចាប់ពី​អាលម៉ា​រហូតដល់​មរ៉ូណៃ ។ ការរំឭក​ឡើង​វិញ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ពី​ការយល់ដឹង និង​ការអនុវត្ត​សេចក្តីពិត​នៅក្នុង​វគ្គបទ​គម្ពីរ​ទាំងនេះ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​រៀបចំ​សិស្ស​សម្រាប់​ការវាយតម្លៃ​នៅពេល​ខាងមុខ​នេះ​ផងដែរ ( « ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការវាយតម្លៃ​ទី ២ » ) ។

បទពិសោធន៍​រៀនសូត្រ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ភាគច្រើន ប្រសិនបើ​ពួកគេ​អាចធ្វើការ​ជាក្រុម​ជាមួយគ្នា​នៅក្នុង​អំឡុងពេល​សិក្សា ។ ប្រសិនបើ​អ្នក​ជា​គ្រូបង្រៀន​តាមផ្ទះ ឬ​ជា​គ្រូបង្រៀន​តាម​អនឡាញ ត្រូវ​ប្រាកដថា ធ្វើ​បែបនេះ​ក្នុងអំឡុងពេល​បង្រៀន​ប្រចាំ​សប្តាហ៍​របស់​អ្នក ។

សូម​ប្រើប្រាស់​ការរំឭក​នេះ និង​ចាប់ផ្តើម​ដំណើរការ​ការវាយតម្លៃ​ទៅលើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​បាន​គ្រប់​ពេលវេលា បន្ទាប់ពី​អ្នក​បាន​បង្រៀន​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងអស់​ចប់សព្វគ្រប់​ចាប់ពី អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥ ។ សូម​ទុកពេល​គ្រប់គ្រាន់​ចំពោះ​ការរំឭក និង​ការវាយតម្លៃ​នេះ​សម្រាប់​សិស្ស​ដើម្បី​សិក្សា​វគ្គបទ​គម្ពីរ ដែល​ពួកគេ​មិនទាន់​បាន​ចេះ​ច្បាស់ ។ វា​ប្រហែល​ជា​ត្រូវ​ការបង្រៀន​មេរៀន​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន​មុនពេល​ពួកគេ​ចាប់ផ្តើម​មេរៀន​តាម​លំដាប់​ជា​បន្តបន្ទាប់ ដូច្នេះ​ការវាយតម្លៃ​អាចធ្វើ​បាន​នៅ​មុនពេល​បញ្ចប់​ឆ្នាំសិក្សា ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សូម​គិត​ពិចារណា​អំពី​តម្រូវការ​របស់​សិស្ស ហើយ​ជ្រើសរើស​ផ្នែក​នៃ​ការរំឭក​នេះ ដែល​នឹង​ជួយពួកគេ​ក្នុង​ការរៀបចំ​បាន​ល្អ​បំផុត​សម្រាប់ « ចំណេះចំណាន​ខាង​គោលលទ្ធិ ៖​ការវាយតម្លៃ​ទី ២ » ។ ពេញ​មួយ​ការរំឭក​ឡើងវិញ​នេះ សូមអញ្ជើញ​សិស្ស​ឲ្យ​កត់ចំណាំ​វគ្គបទ​គម្ពីរ​ទាំងឡាយ ដែល​ពួកគេ​មិនសូវ​ស្គាល់​ច្បាស់​ហើយ​ធ្វើ​ផែនការ​ដើម្បី​សិក្សា និង​រំឭក​វគ្គបទគម្ពីរ​ទាំងនេះ ដើម្បី​រៀបចំ​សម្រាប់​ការវាយតម្លៃ ។

លំហាត់​នៅ​សកម្មភាព​រំឭក​ឡើងវិញ ទី ១ និង ទី ២ គឺជា​ការណែនាំ​ដើម្បី​ជួយ​សិស្ស​រំឭក​សេចក្ដីយោង និង​ឃ្លាបទគម្ពីរ​គន្លឹះ ដែល​ពួកគេ​បាន​សិក្សា​នៅ​អំឡុង​ពាក់​កណ្តាល​វគ្គសិក្សា​នេះ ។ សកម្មភាព​ផ្សេងៗអាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រេច​បាន​តាម​តម្រូវការ​របស់សិស្ស ។ មាន​គំនិត​បន្ថែម​នៅក្នុង​មេរៀន​ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ ពីមុន ឬ​នៅលើ​កម្មវិធី​ឧបករណ៍​ចល័ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

សកម្មភាព​រំឭក​ឡើងវិញ ទី ១ ៖ ផ្គូផ្គង​សេចក្តីយោង​បទគម្ពីរ និង ឃ្លាបទ​គម្ពីរគន្លឹះ

សូម​ពិចារណា​ប្រើប្រាស់​សំណួរ​ខាងក្រោម ដើម្បី​ជួយ​សិស្ស​រំឭក​ឡើងវិញ​នូវ​សេចក្តីយោង​បទគម្ពីរ និង ឃ្លាបទ​គម្ពីរគន្លឹះ ដែល​ពួកគេ​បាន​សិក្សា​នៅ​ក្នុងអំឡុងពេល​ពាក់កណ្តាល​វគ្គសិក្សា​នេះ ។

ចម្លើយ​សម្រាប់​សំណួរ ៖ ១-គ, ២-ង, ៣-ក, ៤-ឈ, ៥-ច, ៦-ខ, ៧-ញ, ៨-ជ, ៩-ដ, ១០-ឋ, ១១-ឆ, ១២-ឃ

ជម្រើស​មួយ​ផ្សេងទៀត​សម្រាប់​ធ្វើ​លំហាត់ អ្នក​អាច​បោះពុម្ព​សេចក្តីយោង​បទគម្ពីរ និង ឃ្លាបទ​គម្ពីរគន្លឹះ​នីមួយៗ​ទាំង ១២​ចេញ​ដាក់​នៅលើ​ក្រដាស​ដាច់​ដោយឡែក​ពីគ្នា ។ សូម​ផ្តល់​ក្រដាស​មួយ​ដល់​សិស្ស​ម្នាក់ៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក និង​ឈរជាប់​នឹង​អ្នក​ដែល​មាន​សេចក្តីយោង ឬ​ឃ្លាបទ​គម្ពីរគន្លឹះ​ត្រូវគ្នា ។ បន្ទាប់មក អ្នក​អាច​ដាក់​ក្រដាស​បញ្ចូល​គ្នា និង​ធ្វើ​សកម្មភាព​នេះ​ឡើង​វិញ​ពីរបីដង​ទៀត ។

ផ្គូផ្គង​ឃ្លាគន្លឹះ​ខាងក្រោម​នៅក្នុង​ជួរឈរ​ខាងឆ្វេង​ទៅនឹង​សេចក្តីយោង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ត្រឹមត្រូវ​នៅ​ជួរឈរ​ខាងស្តាំ ។

ឃ្លា​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

  1. « កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

  1. អាលម៉ា ៧:១១–១៣

  1. « គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ។

  1. អាលម៉ា ៣៤:៩–១០

  1. « ហើយ​ទ្រង់នឹង​យាងទៅ​ដោយរង​ការឈឺចាប់ និង ទុក្ខ​វេទនា និង ការល្បួង​គ្រប់បែប​យ៉ាង » ។

  1. អាលម៉ា ៣៩:៩

  1. « ដ្បិត​អ្នក​រាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នកសិន » ។

  1. អាលម៉ា ៤១:១០

  1. « យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក »។

  1. ហេលេមិន ៥:១២

  1. « នោះ​ត្រូវតែ​មានដង្វាយ​ធួន​មួយ​កើតឡើង …ការបូជា​មួយ​ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

  1. នីហ្វៃទី៣ ១១:១០–១១

  1. « បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

  1. នីហ្វៃទី៣ ១២:៤៨

  1. « ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

  1. នីហ្វៃទី៣ ២៧:២០

  1. « សេចក្ដី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

  1. អេធើរ ១២:៦

  1. « សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះអស់​ពីចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ជឿដល់​ព្រះគ្រីស្ទ ។ … ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

  1. អេធើរ ១២:២៧

  1. « បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥតខ្ចោះ​ដែរ » ។

  1. មរ៉ូណៃ ៧:៤៥–៤៨

  1. « សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល​ឡើយ » ។

  1. មរ៉ូណៃ ១០:៤–៥

សកម្មភាព​រំឭក​ឡើងវិញ ទី ២ ៖ ដឹង​ឃ្លាបទ​គម្ពីរគន្លឹះ

សកម្មភាព​បំពេញ​ចន្លោះ​ខាងក្រោម​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​សិស្ស​រំឭក​អំពី​ឃ្លាបទ​គម្ពីរគន្លឹះ ។

ចម្លើយ​សម្រាប់​សំណួរ ៖ ១. ស្មោះសរ អស់ពីចិត្ត ដឹង ២. ដង្វាយធួន ដ៏និរន្តរ៍ អស់កល្បជានិច្ច ៣. សិលា ព្រះដ៏ប្រោសលោះ គ្រឹះ ៤. សាក្សី ការសាកល្បង សេចក្ដីជំនឿ ៥. ព្រះហឫទ័យ ព្រះវរបិតា ដើមដំបូង

វិធី​ជួយ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​អំពី​ឃ្លាបទ​គម្ពីរគន្លឹះ​មួយទៀត គឺត្រូវ​ឲ្យ​ពួកគេ​បំបែក​ឃ្លា​ទាំងនោះ​ចេញ​ពីគ្នា ។ បោះពុម្ព​ឃ្លា​នីមួយៗ​ចេញមក ហើយ​កាត់វា ដោយ​ឲ្យ​ក្រដាស​នីមួយៗ​មានតែ​មួយ​ពាក្យ​ប៉ុណ្ណោះ ។ អ្នក​អាច​បែងចែក​សិស្សជា​ក្រុមតូចៗ ហើយ​ចែកឃ្លាបទ​គម្ពីរ​គន្លឹះ​មួយ​ឈុត​ទៅឲ្យ​ក្រុម​នីមួយៗ​ដើម្បី​ឲ្យ​ពួកគេ​បង្កើត​ជា​ឃ្លាបទ​គម្ពីរ​គន្លឹះ​ពេញលេញ ។ សូម​អញ្ជើញ​ក្រុមផ្សេងៗ​ទៀត​បំបែក​ពាក្យ​ទាំងអស់​ចេញ ដើម្បី​ឲ្យ​ពួកគេ​ផ្គុំ​ឃ្លាបទ​គម្ពីរ​គន្លឹះ​ឡើងវិញ​ឲ្យ​ត្រូវ​តាម​លំដាប់ ។ បន្ទាប់ពី​ក្រុម​ទាំងអស់​ធ្វើ​រួចរាល់ ពួកគេ​អាចប្តូរ​ក្រដាស​គ្នា បន្ទាប់មក​ធ្វើ​សកម្មភាព​ដដែល​នេះ​ឡើងវិញ ។

សូម​បំពេញ​ក្នុង​ចន្លោះ​ជាមួយ​នឹង​ពាក្យ​ដែល​បាត់ពី​ក្នុង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

  1. « សូម​សួរ​ដោយ​ចិត្ត គឺ​ដោយ​ស្មោះ  ដោយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់ព្រះគ្រីស្ទ ។ … ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​អ្នករាល់​គ្នា​អាច សេចក្តីពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។ ( មរ៉ូណៃ ១០:៤–៥ )

  2. « នោះ​ត្រូវតែ​មាន មួយ​កើតឡើង​… ត្រូវ​មាន ការបូជា​មួយ និង » ។ ( អាលម៉ា ៣៤:៩–១០ )

  3. « គឺ​នៅលើ នៃ នៃយើង … ដែល​កូន​ត្រូវ​សង់ របស់​កូន » ។ ( ហេលេមិន ៥:១២ )

  4. « ដ្បិត​អ្នករាល់គ្នា​ពុំ​ទទួល ឡើយ លុះ​ដល់​ពេលក្រោយ​ពី នៃ  របស់​អ្នក​សិន » ។ ( អេធើរ ១២:៦ )

  5. « យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូ​ទ្រាំ​តាម នៃ ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំងពី  មក » ។ ( នីហ្វៃទី៣ ១១:១០–១១ )

សកម្មភាព​រំឭក​ឡើងវិញ ទី ៣ ៖ អនុវត្ត​គោលលទ្ធិ

ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទៅនឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។ វិធី​មួយ​ក្នុងការ​ធ្វើ​កិច្ចការ​នេះ គឺ​ត្រូវ​បង្ហាញ​សាច់រឿង​ប្រឌិត​ខាងក្រោម ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​សម្រេច​ចិត្ត​ថា វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ​ណាដែល​អាច​ជួយ​បុគ្គល​នោះ​នៅក្នុង​សាច់រឿង​ប្រឌិត​នីមួយៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​អំពី​របៀប ដែល​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គបទ​គម្ពីរ ដែល​ពួកគេបាន​ជ្រើសរើស​អាច​ជួយ​ដល់​ពួកគេ​បាន ។

សកម្មភាព​នេះ​អាច​ធ្វើជា​លក្ខណៈ​បុគ្គល ជា​ក្រុម ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ឬ​ប្រើ​វិធី​ទាំង​បី​នេះ ។

  1. យុវនារី​ម្នាក់​ដែល​កំពុងរៀន​អំពី​សាសនាចក្រ​ចង់ដឹងថា តើនាង​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បីដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

  2. ថ្មីៗនេះ យុវជន​មួយក្រុម​បាន​ចាប់ផ្តើម​ជេរប្រមាថ​ដល់មិត្តភក្តិ​ជាច្រើន​របស់​ពួកគេ​នៅ​សាលា ។

  3. មិត្ត​របស់​អ្នក​មិនយល់​អំពី​សារៈសំខាន់​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​សួរ​អ្នកពី​ចំណុច​អ្វីខ្លះ​ដែលទ្រង់​បាន​ធ្វើ​សម្រាប់​ពួកយើង ។

  4. យុវជនម្នាក់​ចង់ដឹង​អំពី​របៀប​ដែល​គាត់អាច​ទទួលបាន​ជំនួយ និងកម្លាំង​មកពី​ព្រះ ដើម្បីទទួល​បានការ​ការពារ​ពី​ការល្បួង​របស់​អារក្ស​សាតាំង ។

សកម្មភាព​រំឭក​ឡើងវិញ ទី ៤ ៖ ប្រើប្រាស់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូមជួយ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ឡើងវិញ ហើយ​ផ្តល់​ឱកាស​មួយ​ដល់​ពួកគេ​ដើម្បី​អនុវត្ត​ទៅលើ​ការប្រើប្រាស់​គោលការណ៍​ទាំងនោះ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។ ខាង​ក្រោមនេះ គឺ​ជា​វិធីមួយ​ដើម្បី​ធ្វើកិច្ចការនេះ ។

សូមស្រមៃ​គិតពី​សាច់រឿង​ខាងក្រោម​នេះ ៖

ពេលខ្លះ​យុវនារី​ម្នាក់មាន​អារម្មណ៍ថា ព្រះបញ្ញត្តិ​របស់​ព្រះ​មាន​ការរឹតត្បិត​ខ្លាំងពេក ។ នាង​ឆ្ងល់ថា តើ​នាង​នឹង​សប្បាយចិត្ត​ជាងនេះ​ទៀត​ឬ​អត់ ប្រសិនបើ​នាង​គ្រាន់តែ​រស់នៅ​តាម​របៀបណា​ដែលនាង​មាន​អារម្មណ៍​ថា​វា​ល្អបំផុត​សម្រាប់​នាង ។

សូមពិចារណា​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​គោលការណ៍​ខាងក្រោម​នេះអំពី​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ជួយ​ដល់​ក្មេងជំទង់​ម្នាក់នេះ​ស្វែងរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទទួល​បាន​ជំនួយ​ទៅលើ​បញ្ហាកង្វល់​របស់​នាង ។

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  • ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ ។

  • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំង​ដ៏​ទេវភាព ។

  • តើ​អ្នក​អាច​ប្រើប្រាស់​គោលការណ៍​ទាំងបី​នៃការ​ទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដើម្បី​ជួយ​ដល់ស្ថានភាព​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា​មកពី​ពាក់កណ្តាល​នៃ​វគ្គសិក្សា​នេះ​អាចជួយ​ដល់​អ្នក​បាន ? តាម​របៀប​ណា ?

  • តើ​អ្នកមាន​បទពិសោធន៍​អ្វីខ្លះ​ទាក់ទង​នឹង​ការប្រើប្រាស់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ដោះស្រាយ​បញ្ហាកង្វល់​ផ្ទាល់ខ្លួន​របស់​អ្នក ?

សកម្មភាព​រំឭក​ឡើងវិញ ទី ៥ ៖ វគ្គបទ​គម្ពីរ​ដែល​មានអត្ថន័យ​ជាពិសេស​នៅក្នុង​ជីវិត​របស់​អ្នក

សូម​អញ្ជើញ​សិស្សឲ្យ​គិតពិចារណា​អំពី​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ណា ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុតដល់​ពួកគេ ។ ឧទាហរណ៍ ពួកគេអាច​នឹងជ្រើសរើស​វគ្គបទគម្ពីរ​មួយ ដែលជួយ​ដល់​ពួកគេឲ្យ​ទទួលបាន​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ឬ​ជួយ​ដល់​ពួកគេ​ឲ្យ​យល់កាន់តែ​ច្បាស់អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា​ដែលមាន​អត្ថន័យ ឬ​មាន​ប្រយោជន៍​ចំពោះអ្នក ? តើ​វា​មាន​អត្ថន័យ ឬ​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច ?

អ្នក​នឹង​មាន​ឱកាស​ចែកចាយ​ការយល់ដឹង និង​បទពិសោធន៍​ទាំងនេះ​ជាផ្នែក​មួយ​នៃ​ការវាយតម្លៃ​នេះ ។

សូមពិចារណា​លើ​ការចែកចាយ​សំណៅ​មេរៀន​ខាងក្រោមនេះ​ដល់​សិស្ស ដើម្បី​ជួយដល់​ពួកគេ​រៀបចំ​សម្រាប់ « ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយតម្លៃ​ទី ២ » ។

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការវាយតម្លៃ​ទី ២ —សៀវភៅ​ណែនាំ​ការសិក្សា

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ២០២៤ )—« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ការវាយតម្លៃ​ទី ២ ៖ អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥ »

ទន្ទេញ​សេចក្ដីយោង និង​ឃ្លាបទ​គម្ពីរគន្លឹះ

សូម​ស្គាល់​សេចក្ដីយោងវគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ អ្នក​ប្រហែល​ជា​ចង់​ទាញយក និង​ប្រើ​កម្មវិធី​ឧបករណ៍​ចល័ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដើម្បី​ជួយ​អ្នក​ឲ្យ​រំឭក​ឡើង​វិញ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទគម្ពី​គន្លឹះ

« ហើយ​ទ្រង់នឹង​យាងទៅ​ដោយរង​ការឈឺចាប់ និង ទុក្ខ​វេទនា និង ការល្បួង​គ្រប់បែប​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទគម្ពី​គន្លឹះ

« នោះ​ត្រូវតែ​មានដង្វាយ​ធួន​មួយ​កើតឡើង …ការបូជា​មួយ​ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទគម្ពី​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្តីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទគម្ពី​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី៣ ១១:១០–១១

ឃ្លា​បទគម្ពី​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក »។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី៣ ១២:៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥតខ្ចោះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី៣ ២៧:២០

ឃ្លា​បទគម្ពី​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទគម្ពី​គន្លឹះ

« ដ្បិត​អ្នក​រាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ​របស់​អ្នកសិន » ។

សេចក្តីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង … យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទគម្ពី​គន្លឹះ

« សេចក្ដី​សប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។

សេចក្តីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។

អនុវត្ត​គោលលទ្ធិ​ចំពោះ​ស្ថានភាព​ជីវិត​ជាក់ស្តែង

សូម​ប្រើប្រាស់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​យ៉ាងហោច​ណាស់​មួយ ដើម្បី ៖

  • ពន្យល់​អំពីអ្វីដែល​ព្រះសុំឲ្យ​យើងធ្វើ ដើម្បីមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់ជីវិត​អស់កល្ប​ជានិច្ច ។

  • ជួយ​ដល់នរណាម្នាក់​ដែលចង់ដឹង​អំពី​របៀបដែល​ពួកគេអាច​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​បាន ។

  • ពន្យល់​អំពី​សារៈសំខាន់​នៃបេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទក្នុង​នាមជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោស​លោះ​របស់យើង ។

  • ពន្យល់​អំពីអ្វី​ដែលព្រះអង្គ​សង្គ្រោះ​អាចធ្វើបាន ដើម្បីជួយ​ដល់យើង​ចំពោះ​ឧបសគ្គ ឬ​ការល្បួង​របស់យើង ។

សូម​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោល​លទ្ធិណា ដែល​មាន​ឥទ្ធិពលដល់​អ្នកខ្លាំង​បំផុត និង​មូលហេតុ ។

គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​រំឭក​ឡើងវិញ​នូវ កថាខណ្ឌទី ៥–១២ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ» នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូម​ពិចារណា​គិតអំពី​របៀប ដែលអ្នក​អាច​ប្រើប្រាស់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បីជួយ​ដល់​នរណាម្នាក់​ឲ្យ​យក​ឈ្នះ​លើ​បញ្ហាប្រឈមមុខ ឬ​បញ្ហា​កង្វល់​ដែល​គាត់​កំពុង​ជួបប្រទះ ។