ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ មរមន ៧–អេធើរ ១៥


« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ ៖ មរមន ៧–អេធើរ ១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៩

មរមន ៧អេធើរ ១៥

រូបភាព
យុវជន​កំពុងផ្អែក​នឹងដើមឈើ

ការជញ្ជឹងគិត និង​ការវាយតម្លៃ​ទៅលើ​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់អ្នក អាចជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នកឲ្យ​ចងចាំ និង​វាយតម្លៃ​អំពី​បទពិសោធន៍​របស់​អ្នក​ជាមួយ មរមន ៧អេធើរ ១៥ ដែល​បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

សូមជួយ​សិស្សឲ្យ​ប្រើប្រាស់​ការវាយតម្លៃ​ខ្លួនឯង ដើម្បីចូល​មករក​ព្រះគ្រីស្ទ ។ការវាយតម្លៃ​ជាទៀងទាត់ និង​ជាប់លាប់​អាច​ជួយឲ្យ​សិស្ស​មើលឃើញ​ពីរបៀប​ដែល​ពួកគេ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្សឲ្យពិចារណា​ដោយការអធិស្ឋាន​នូវអ្វីដែល​ពួកគេ​ដឹង និង​ទទួល​អារម្មណ៍​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមលើកទឹកចិត្ត​ពួកគេឲ្យវាយតម្លៃ​ដោយស្មោះត្រង់​ពីការរីកចម្រើន​របស់ពួកគេ ហើយពិចារណា​លើការផ្លាស់ប្ដូរ​ដែលពួកគេ​អាចធ្វើទៅបាន នៅពេល​ដែលពួកគេ​ខិតខំព្យាយាម​រស់នៅតាម​ដំណឹងល្អ​របស់ទ្រង់ ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្សឲ្យរំឭក​ឡើងវិញ​នូវអ្វីដែល​ពួកគេបាន​រៀនសូត្រ ដោយ​ការបញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ៖ « មេរៀន​មួយមកពី មរមន ៧អេធើរ ១៥ ដែលខ្ញុំ​ចង់​ចែកចាយ​ជាមួយ​មិត្តភក្តិ គឺ … »

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

នៅក្នុង​មេរៀន​នេះ សិស្សនឹង​មានឱកាស​ពន្យល់ពី​សារៈសំខាន់នៃ​ព្រះគម្ពីរមរមន​នៅក្នុង​ការស្ដារ​ឡើងវិញ​នៃដំណឹងល្អ និងដើម្បីពិចារណាពី​ការខិតខំ​របស់ពួកគេ​ដើម្បីអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការសិក្សា​ក្នុងថ្នាក់​របស់អ្នក​អំពីគម្ពីរ មរមន ៧អេធើរ ១៥ ប្រហែលជា​បានសង្កត់ធ្ងន់​លើសេចក្ដីពិត​ផ្សេងទៀតក្រៅ​ពីសកម្មភាព​ដូចខាង​ក្រោម​នេះ ។ ប្រសិនបើ​ដូច្នេះមែន អ្នក​អាច​កែសម្រួល​សកម្មភាព​ទាំងនេះ​ដើម្បីដាក់​បញ្ចូល​សេចក្ដីពិត​ទាំងនោះ​បាន ។

ក្រយៅ​ដើមឈើ

ផ្នែក​នៃ​មេរៀន​នេះ​មាន​គោលបំណង​រៀបចំ​សិស្សឲ្យពន្យល់​ពីអ្វីដែល​ពួកគេបាន​រៀនខ្លះៗ​ហើយ និងដើម្បី​វាយតម្លៃ​គោលដៅ ដែលពួកគេ​អាចនឹងបាន​កំណត់អំឡុង​ពេលសិក្សា មរមន ៧អេធើរ ១៥ ។ នេះ​អាចជា​ពេលវេលា​ដ៏ល្អ​មួយ ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចេញពី​សកម្មភាព​រៀបចំ​ខ្លួន ។

សូមបង្ហាញ​រូបភាពក្រយៅ​ដើមឈើ ហើយសុំឲ្យ​សិស្សចែកចាយ​នូវអ្វី​ដែល​យើង​អាច​ដឹង​បាន​អំពីដើមឈើ ដោយ​ការពិនិត្យមើល​ក្រយៅ​របស់វា ។

រូបភាព
គល់ឈើ​ដែល​មាន​ក្រយៅ​ដើមឈើ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយបាន​បង្រៀន ៖

វាអស្ចារ្យ​ណាស់​ដែល​យើង​អាច​រៀនសូត្រ​បាន​ច្រើន​អំពី​ជីវិត​ដោយ​ការសិក្សា​ពី​ធម្មជាតិ ។ ឧទាហរណ៍ អ្នកវិទ្យាសាស្ត្រ​អាចមើល​ក្រយៅដើមឈើ និងធ្វើការ​ទស្សន៍ទាយ​ផ្នែកអប់រំ​អំពីអាកាសធាតុ និងលក្ខខណ្ឌ​លូតលាស់​រាប់រយ និងរាប់ពាន់​ឆ្នាំមុន ។ រឿងមួយ​ដែលយើង​រៀនសូត្របាន​ពីការសិក្សាអំពី​ការលូតលាស់​របស់​ដើមឈើ គឺថា ក្នុងរដូវកាលដែល​លក្ខខណ្ឌ​អំណោយផល ដើមឈើ​លូតលាស់ក្នុង​កម្រិតធម្មតា ។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងរដូវនៅពេល​ដែល​លក្ខខណ្ឌ​លូតលាស់​មិនអំណោយផល ដើមឈើ​បន្ថយការលូតលាស់​របស់វា ហើយ​ប្រើ​ថាមពល​របស់ពួកគេ​សម្រាប់អ្វីៗ​ជាមូលដ្ឋាន ដែលពួកគេ​ត្រូវការ​ដើម្បីរស់ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Of Things That Matter Most » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៩ )

ដូចដើម​ឈើដែរ យើងមាន​ពេលលូតលាស់ និងពេលវេលា​ដែលយើង​អាច​មានអារម្មណ៍​ថា យើង​កំពុង​ព្យាយាម​ដើម្បី​គ្រាន់តែ​បាន​មួយ​រស់​ប៉ុណ្ណោះ ។ ពួកយើង​ម្នាក់ៗជួបប្រទះ​នឹងការរីកចម្រើន​តាមវិធីផ្សេងៗគ្នា និងក្នុង​កម្រិត​ផ្សេងៗគ្នា ។ សូមគិតអំពី​ពេលវេលា​ក្នុងជីវិត​របស់អ្នក នៅពេលដែល​អ្នកអាចមាន​បទពិសោធន៍​រីកចម្រើន​ខាងវិញ្ញាណ ។

  • តើលក្ខខណ្ឌអ្វីខ្លះ ដែលជួយអ្នក​ឲ្យរីកចម្រើន​ខាងវិញ្ញាណ ? តើអ្នកបាន​ជួបប្រទះ​ការរីកចម្រើន​បែបណា​ខ្លះ ?

  • តើមាន​វិធីណាខ្លះ ដែលយើង​អាចវាយតម្លៃពី​ការរីកចម្រើន​ខាងវិញ្ញាណ​របស់យើង​ជា​ទៀងទាត់ ?

នៅក្នុង​មេរៀននេះ អ្នកនឹងមាន​ឱកាស​ពន្យល់ពីអ្វី​ដែលអ្នក​បាន​រៀនសូត្រ ហើយ​វាយតម្លៃ​គោលដៅដែល​អ្នកអាចនឹង​បានកំណត់ ពេល​ដែល​កំពុងសិក្សា មរមន ៧អេធើរ ១៥ ។

ពន្យល់ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន

នៅក្នុង​ផ្នែកនេះនៃ​មេរៀននេះ សិស្សនឹងត្រូវ​អញ្ជើញឲ្យ​ពន្យល់ពី​សារៈសំខាន់នៃ​ព្រះគម្ពីរមរមន​នៅក្នុង​ការស្ដារ​ឡើងវិញនៃ​ដំណឹងល្អ ។ ពួកគេអាច​ពឹងផ្អែកលើអ្វី​ដែលពួកគេ​បានសិក្សា​នៅក្នុង មរមន ៨ ។ ប្រសិនបើចង់ អ្នកអាច​ពង្រីក​សកម្មភាព​នេះ​ឲ្យ​រួមមាន​តួនាទីនៃ​ព្រះគម្ពីរមរមន​ក្នុងការជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ដោយ​ប្រើប្រាស់​គម្ពីរ នីហ្វៃ​ទី​៣ ២១ ។

អ្នក​ប្រហែលជា​ចង់ដាក់សិស្ស​ឲ្យ​ធ្វើការ​ជាដៃគូ ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែរ ។ វិធីមួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ គឺ​ត្រូវ​សរសេរ​កន្លែង ឬ​ប្រទេស​ផ្សេងៗ​សម្រាប់​ការចាត់តាំង​បេសកកម្ម​ដាក់​នៅលើ​ក្រដាស​មួយ​សន្លឹក ។ សូម​សរសេរ​ការចាត់តាំង​បេសកកម្ម​នីមួយៗ​ដាក់​នៅលើ​ក្រដាសពីរ​សន្លឹកដាច់ដោយ​ឡែកពីគ្នា ។ បន្ទាប់មក សូម​ចែកក្រដាស​នោះ​ដល់សិស្សក្នុង​ថ្នាក់ ។ សិស្ស​អាចរកដៃគូ​របស់ពួកគេ​បាន ដោយស្វែងរក​មនុស្ស​ដែល​មាន​ការចាត់តាំង​បេសកកម្ម​ដូចគ្នា ។

សូមស្រមៃថា អ្នក​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែលកំពុង​ពន្យល់ពី​សារៈសំខាន់​នៃព្រះគម្ពីរមរមន​នៅក្នុង​ការស្ដារឡើងវិញ​នៃដំណឹងល្អ ។ អ្នករៀប​នឹង​ហុច​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឲ្យ​នរណាម្នាក់​ដើម្បី​អាន ។

សូមរៀបចំអ្វី​ដែលអ្នកនឹង​និយាយដោយ​ប្រើប្រាស់​វគ្គបទគម្ពីរមួយ ឬ​ច្រើន​នៅក្នុង មរមន ៨ ។ អ្នកក៏អាច​ប្រើប្រាស់ ទំព័រចំណង​ជើងនៃ​ព្រះគម្ពីរ​មរមន បាន​ផងដែរ ។ សូមរកមើល​ឱកាសពន្យល់​ពីរបៀបដែល​ព្រះគម្ពីរមរមន​ជួយយើងឲ្យ​ជឿលើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ដើរ​មើល​សិស្ស​នៅ​ជុំវិញ​ថ្នាក់រៀន ហើយ​ជួយ​ដៃគូ​ទាំងឡាយ​តាម​ដែល​ចាំបាច់ ។ ប្រសិនបើ​សិស្សត្រូវការ​ជំនួយ​ក្នុង​ការរកមើល​វគ្គបទគម្ពីរ អ្នក​អាច​ដឹកនាំ​ពួកគេ​ទៅកាន់ មរមន ៨:១៤–១៦, ២៥–២៦, ៣៤–៣៥ ។ ប្រសិនបើ​ចាំបាច់ សូមរំឭក​ពួកគេថា ខទី ១៦ និង​ខទី ២៥ សំដៅ​លើ​យ៉ូសែប ស្ម៊ីធ ។

បន្ទាប់ពី​ផ្តល់ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ដៃគូឲ្យ​ឡើងដើរតួ​សម្ដែង​អំពី​ស្ថានភាព​នេះ​ជាមួយ​ដៃគូផ្សេង​ទៀត ។ ប្រសិនបើ​ពេលវេលា​អនុញ្ញាត ដៃគូ​អាច​រៀន​អនុវត្ត​ការពន្យល់​ម្តងទៀត​ទៅកាន់​សិស្ស​មួយគូ​ទៀត ។

ជញ្ជឹងគិត​អំពី​ផែនការ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែកនៃ​មេរៀននេះ​អាចជួយសិស្សឲ្យ​ជញ្ជឹងគិតអំពី​ការខិតខំ​របស់ពួកគេ ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើព្រះយេស៊ូវ​គ្រីស្ទ ។ សិស្សអាច​ប្រៀបធៀប​ការអនុវត្ត​សេចក្ដីជំនឿ​លើព្រះយេស៊ូវគ្រីស្ទ​ទៅនឹង​ការដុត​នំប៉័ង​បាន ។

បើសិន​អាចធ្វើបាន សូម​យក​ចាន​គោម​លាយម្សៅ និងគ្រឿងផ្សំ​សម្រាប់ធ្វើ​នំប៉័ង​មួយដុំ​មក​ថ្នាក់រៀន ។ អ្នកអាចនឹង​យកនំប៉័ង​មួយដុំ​មក​ចែកឲ្យ​សិស្ស​ផងដែរ ។ សូមអញ្ជើញ​សិស្សឲ្យពន្យល់​ដោយសង្ខេបអំពី​ដំណើរការ​ធ្វើនំប៉័ងដោយ​សួរសំណួរ​ដូចខាង​ក្រោម ៖

រូបភាព
នំបុ័ង
  • តើមាន​គ្រឿងផ្សំអ្វីខ្លះ​ក្នុងនំប៉័ង ?

  • ក្រៅពី​ផ្សំគ្រឿងផ្សំ តើអ្នក​ត្រូវធ្វើអ្វី​ទៀត ដើម្បី​ធ្វើនំប៉័ង ?

គ្រឿងផ្សំនៅ​ក្នុងនំប៉័ងមួយ​ដុំអាចមាន​ម្សៅ ដំបែ អំបិល និងទឹក ។ អ្នកក៏​ប្រហែលជា​ត្រូវការ​ពេលវេលា​ដើម្បី​ឲ្យ​នំប៉័ងឡើង ហើយ​អ្នកត្រូវ​ដុត​វា​ផងដែរ ។

ការដុតនំប៉័ង​អាចប្រៀបធៀប​នឹងការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ លទ្ធផល សាក្សី ឬអព្ភូតហេតុ​ដែលអ្នក​ស្វែងរក គឺដូចជា​នំប៉័ងដែល​បាន​ដុតរួច​អ៊ីចឹង ។ ការខិតខំ​របស់អ្នក​ដើម្បីអនុវត្ត​សេចក្តីជំនឿ​លើព្រះយេស៊ូវគ្រីស្ទ​អាច​ប្រៀបធៀប​ទៅនឹង​គ្រឿងផ្សំ ពេលវេលា​ដែល​ម្សៅ​ឡើង និង​ការដុត​នំប៉័ង​ដែរ ។ នៅក្នុង​មេរៀនថ្មីៗ​នេះ អ្នកបាន​សិក្សា​ដំណើររឿង​អំពីបុគ្គល​ដែល​បាន​អនុវត្ត​សេចក្តីជំនឿ​លើព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល អេធើរ ៣:១–១៦; ១២:៦–២២ ) ។ អ្នកក៏​បានសិក្សា​ពាក្យសម្ដី​របស់ព្យាការី ដែល​អញ្ជើញអ្នក​ឲ្យអនុវត្ត​សេចក្តីជំនឿ​លើព្រះអម្ចាស់ និងស្វែងរក​អព្ភូតហេតុ​ផងដែរ ( សូមមើល មរមន ៩:១៥–២៧; អេធើរ ១២:៦–៩ ) ។

អ្នកអាច​ប្រៀបធៀប​ការអនុវត្ត​សេចក្ដីជំនឿ​ទៅនឹង​ការធ្វើនំប៉័ង​បាន ដោយ​ពិភាក្សា​អំពី​ចំណុចមួយ​ចំនួនដូចតទៅ​នេះ ៖ ការរង់ចាំ​ព្រះអម្ចាស់​គឺដូច​នឹង​ពេលវេលា​ដែល​ម្សៅ​ឡើង​ដែរ ( សូមមើល អេសាយ ៤០:៣១ ) ការរក្សា​សេចក្ដីសញ្ញា​របស់យើង​គឺដូចជា​អំបិល ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៣៩ ) ហើយ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​គឺដូចនឹង​ទឹក ( សូមមើល យ៉ូហាន ៤: ១៤ ) ។

សូមអាន មរមន ៩:១៩–២១; អេធើរ ៣:៩; ១២:៦–៩ ដើម្បីជួយអ្នក​ឲ្យ​ចងចាំអ្វី​ដែលអ្នក​បាន​សិក្សាអំពី​សេចក្តីជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ និងផែនការ​ដែលអ្នក​ប្រហែលជា​បានធ្វើ​រួចហើយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិតអំពី​លទ្ធផល សាក្សី ឬ​អព្ភូតហេតុ ដែល​ពួកគេ​ស្វែងរក នៅពេល​ដែល​ពួកគេឆ្លើយ​សំណួរ​ខាងក្រោម​នេះ ។ អ្នកអាចនឹង​ចង់បង្ហាញ​សំណួរ​ទាំងនេះ ហើយអញ្ជើញសិស្សឲ្យ​ឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើអ្នកបាន​ធ្វើអ្វីខ្លះ ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • ប្រសិន​បើ​ការអនុវត្ត​សេចក្តីជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ដូចជា​ការដុត​នំប៉័ង តើអ្នក​កំពុងស្ថិត​នៅ​ដំណាក់កាល​ណានៃ​ដំណើរការ​នោះ​នា​ពេល​បច្ចុប្បន្ន ? តើអ្នក​កំពុង​ប្រមូល ឬ​លាយ​គ្រឿងផ្សំ​នៅឡើយ​ឬ ? តើអ្នក​រង់ចាំ​ឲ្យមេ​ឡើងឬ ? តើកំពុង​ដុតនំប៉័ង​ឬ ? ឬ​តើ​អ្នក​បាន​ញ៉ាំនំបុ័ង​រួចហើយ ? សូម​ពន្យល់​ពី​មូលហេតុ ។

  • តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​អ្នក​ធ្លាប់មាន ឬ​នៅតែ​ត្រូវ​យកឈ្នះ​នៅឡើយ ? តើមាន​ចំណុចអ្វីខ្លះ​ដែល​បានជួយ ឬអាចជួយ​អ្នក​ឲ្យយក​ឈ្នះលើ​វាបាន ?

  • តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដែរ កាល​អ្នក​មាន​អារម្មណ៍​ថា​បាន​ទទួល​ពរជ័យ​សម្រាប់​ការខិតខំ ដែលអ្នកបាន​ធ្វើដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អញ្ជើញ​សិស្សដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយបទ​ពិសោធន៍របស់​ពួកគេក្នុង​ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និងឥទ្ធិពល ដែលវា​មាន​លើជីវិត​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​របៀប​ដែលអ្នក​ទទួល​បានពរជ័យ​ដោយសារ​ការអនុវត្ត​សេចក្តី​ជំនឿ​លើព្រះយេស៊ូវ​គ្រីស្ទ ។