ថ្នាក់​សិក្ខាសាលា
មរមន ៣ ៖ « អ្នករាល់គ្នា​ត្រូវឈរនៅ​ចំពោះវេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះគ្រីស្ទ »


« មរមន ៣ ៖ ‹ អ្នករាល់គ្នា​ត្រូវឈរនៅ​ចំពោះវេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ៣

« អ្នករាល់គ្នា​ត្រូវឈរនៅ​ចំពោះវេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះគ្រីស្ទ »

រូបភាព
ការជំនុំជម្រះ​ចុងក្រោយ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេថា តើ​សេចក្ដី​ជំនុំ​ជម្រះ​ចុងក្រោយ​អាច​មាន​សភាព​បែប​ណា ? នៅពេល​ដែល​មរមន​មើលឃើញ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​របស់​លោក នោះ​លោក​បាន​បង្រៀន​អំពី​អ្នកណា​នឹង​ជំនុំជម្រះ​ពួកយើង និង​របៀប​ដែល​យើងនឹង​ត្រូវ​ជំនុំជម្រះ​នៅក្នុង​សេចក្ដី​ជំនុំជម្រះ​ចុងក្រោយ​នេះ ។ មេរៀន​នេះ​អាច​ជួយរៀបចំ​អ្នក​ឲ្យឈរ​ដោយមាន​ទំនុកចិត្ត និង​អំណរ​នៅចំពោះ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ឯសេចក្ដី​ជំនុំ​ជម្រះ​ចុងក្រោយ ។

អញ្ជើញ​សិស្សឲ្យ​សួរសំណួរ ។ នៅពេល​អ្នកឃើញ​ប្រធានបទ​នៅ​ក្នុង​បទគម្ពីរ​ដែល​សិស្សអាច​មានសំណួរ​អំពី សូម​រកមើល​ឱកាស​ដើម្បី​អនុញ្ញាត​ឲ្យពួកគេ​បង្ហាញ​សំណួរ​ទាំងនោះ​នៅ​ក្នុង​ថ្នាក់រៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យស្វែងរក​ចម្លើយ​ពេញ​មួយ​មេរៀន និង​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំខ្លួន​ត្រៀម​ចែកចាយ​សំណួរ ដែល​ពួកគេ​មាន​ទាក់ទង​នឹង​សេចក្ដី​ជំនុំ​ជម្រះ​ចុងក្រោយ ។ សូម​ពិចារណា​ប្រើ​ការស្ទង់មតិ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​ផ្ញើ​សំណួរ​របស់​ពួកគេ​មុន​ពេល​ចូល​រៀន ។ សំណួរ​របស់​ពួកគេ​អាច​ដឹកនាំ​អ្នក​ក្នុង​ការរៀបចំ​មេរៀន ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ប្រឡង​បញ្ចប់

គោលបំណង​នៃ​សកម្មភាព​ខាងក្រោមនេះ គឺ​ដើម្បីជួយ​សិស្ស​ឲ្យស្គាល់​អំពី​សារៈសំខាន់​នៃការរៀបចំ​ខ្លួន​សម្រាប់​ការ​ជំនុំ​ជម្រះ​ចុងក្រោយ ។

មុនពេល​ចាប់ផ្តើម​ថ្នាក់ សូម​ពិចារណា​រៀបចំ​និង​បង្ហាញ​ការណែនាំ​ដែល​ហាក់ដូចជា​បង្ហាញថា នឹងមាន​ការប្រឡង​បញ្ចប់ ឬ​ការវាយតម្លៃ​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​នៅអំឡុង​ពេល​រៀន​នៅថ្ងៃនេះ ។ បន្ទាប់មក ដើម្បី​ចាប់ផ្តើម​ថ្នាក់រៀន សូម​ពិចារណា​សួរសិស្ស​នូវ​សំណួរ​ពិបាកៗ​មួយចំនួន​ដូចជា ៖

  1. តើ​មាន​ខគម្ពីរ​ចំនួន​ប៉ុន្មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ?

  2. តើ​ព្រះគ្រីស្ទ​ត្រូវបាន​លើកឡើង​ប៉ុន្មានដង​តាមរយៈ​ព្រះនាម ឬ​ព្រះបរមងារ​របស់​ទ្រង់នៅក្នុង​បទគម្ពីរ​មរមន ?

  3. តើ​មាន​ពួក​សាសន៍​លេមិន​ប៉ុន្មាន​នាក់ ដែលបាន​ប្រែចិត្តជឿ​តាមរយៈ​ការបង្រៀន​របស់​នីហ្វៃ និង​លីហៃ​នៅក្នុង ហេលេមិន ៥ ?

សូម​គិត​អំពី តើ​អ្នកអាច​ឆ្លើយសំណួរ​ទាំងនេះបាន​ត្រឹមត្រូវ​ដោយ​មិនចាំបាច់​មាន​ការត្រៀម​ខ្លួន​ជាមុន ។

  • តើ​អ្នកនឹង​មាន​អារម្មណ៍​ខុសគ្នា​បែបណា​ចំពោះ​ការប្រឡង ប្រសិនបើ​គ្រូ​របស់អ្នក​បាន​ប្រាប់​អ្នកជាមុន​អំពី​ការប្រឡង​នេះ ហើយ​ថែមទាំង​បង្ហាញអ្នក​នូវសៀវភៅ​ក្បួន​ដែលបាន​ចងក្រង​ឡើងសម្រាប់​អ្នក​នោះ ?

  • ទោះបីជា​យើង​នឹង​មិន​ត្រូវបាន​សុំ​ឲ្យ​ចែកចាយ​ការពិត​មួយ​ចំនួន​មកពី​បទគម្ពីរ​នៅក្នុង​ការជំនុំជម្រះ​ចុងក្រោយ​ក៏ដោយ តើ​ការជំនុំជម្រះ​ចុងក្រោយ​អាច​ប្រៀបធៀប​ទៅនឹង​ការប្រឡង​ដែលយើង​ទាំងអស់គ្នា​នឹង​ត្រូវធ្វើ​នៅថ្ងៃណា​មួយ​ដោយ​របៀប​ណា ? តើ​វា​ខុស​ពី​ការប្រឡង​ផ្នែក​សិក្សាធិការ​ដោយ​របៀប​ណា ?

របៀប​មួយដែល​សិស្សអាច​ឆ្លើយតប​ទៅនឹង​សំណួរមុន​គឺ​ត្រូវបញ្ជាក់ថា ការជំនុំជម្រះ​នឹង​ច្រើនតែ​ផ្តោតទៅលើ ថាតើ​យើង​ចង់ក្លាយ​ជាមនុស្ស​បែបណា ដោយ​មិនមែន​គ្រាន់តែ​សំដៅលើ​អ្វីដែល​យើង​ចេះដឹង​នោះទេ ( សូមមើល​ការបង្រៀន​របស់ ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២–៣៤ ) ។ សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​ដោយ​ស្ងៀមស្ងាត់​ពីអារម្មណ៍​របស់​ពួកគេ​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ ។ កថាខណ្ឌ​ខាងក្រោម​នេះ​អាច​ប្រើ​ដើម្បី​ជួយ​ដឹកនាំ​ដល់​គំនិត​របស់ពួកគេ ។

សូម​សញ្ជឹងគិត​ពីរបៀប​ដែល​អ្នកមាន​អារម្មណ៍​ចំពោះ​ការជំនុំ​ជម្រះ​ចុងក្រោយ ។ តើ​អ្នក​ដឹង​អំពីរបៀប​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការជំនុំ​ជម្រះ​ចុងក្រោយ​ដែរ​ឬ​ទេ ? ហេតុអ្វី​បាន​ជាអ្នក​ចង់​រៀបចំខ្លួន​សម្រាប់​ការជំនុំ​ជម្រះ​ចុងក្រោយ ?

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​អ្នក ហើយ​បាន​ប្រទាន​បទគម្ពីរ​ដើម្បី​ជួយអ្នក​ឲ្យដឹង​អំពី និង​រៀបចំខ្លួន​សម្រាប់ថ្ងៃ​ដែល​អ្នកនឹង « ឈរនៅ​ចំពោះ​វេទិកា​ជំនុំ​ជម្រះនៃ​ព្រះគ្រីស្ទ » ( មរមន ៣:២០ ) ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​ដល់អ្នក​ឲ្យ​រៀបចំខ្លួន ដើម្បី​ឈរដោយ​មាន​ទំនុកចិត្ត និង​អំណរ​នៅ​ចំពោះ​ព្រះភ័ក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅថ្ងៃ​ជំនុំ​ជម្រះ​ចុងក្រោយ ។

មរមន​បាន​បង្រៀន​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ

មរមន​ស្រឡាញ់​ពួកសាសន៍​នីហ្វៃ ហើយ​បាន​ដឹកនាំ​ពួកគេ​នៅក្នុង​សមរភូមិ​ជាច្រើនដង ។ លោក​បាន​អង្វរ​ដល់​ពួកគេ​ឲ្យប្រែចិត្តពី​អំពើទុច្ចរិត​របស់​ពួកគេ ហើយ​បែរត្រឡប់​មករក​ព្រះអង្គ​សង្គ្រោះ​វិញ ។ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ព្រះអម្ចាស់ ហើយ​មាន​អំនួតលើ​កម្លាំង​របស់​ពួកគេ​ផ្ទាល់ ដោយ​ធ្វើការ​ស្បថ​ជា​ពាក្យសម្បថ​ដ៏ពិសិដ្ឋ ដែល​ពួកគេ​ទទួល​បាន​ការបង្រៀន​តែមិន​ដែលយក​មកប្រើប្រាស់ ដូច្នេះ​មរមន​បាន​បដិសេធ​ឈប់​ដឹកនាំ​ពួកគេ​មួយរយៈ ( សូមមើល មរមន ៣:១០–១៦ ) ។ បន្ទាប់មក លោក​បាន​បង្រៀន​អំពី​ការជំនុំជម្រះ​ចុងក្រោយ ដែល​មនុស្សជាតិ​ទាំងអស់​នឹងត្រូវ​ប្រឈមមុខ ។

សូម​ពិចារណា​បង្ហាញ ឬ​ក៏ផ្តល់​តារាង​ខាងក្រោម​នេះ​ឲ្យ​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យបំពេញ​តារាង​នោះ​ជាមួយ​ដៃគូ ឬ​ក្រុមតូច ។

នៅ​ក្នុង​តារាងផ្នែក​ខាងឆ្វេង​របស់អ្នក សូម​ធ្វើបញ្ជី​សំណួរ​ដែល​អ្នកមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ ដូច​ឧទាហរណ៍​ដែល​បានផ្តល់ ។

សំណួរ​ដែល​ខ្ញុំមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ

ចម្លើយ ការយល់ដឹង និង​ចំណាប់​អារម្មណ៍​ដែល​ខ្ញុំបាន​ទទួល

សំណួរ​ដែល​ខ្ញុំមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ

តើ​នរណា​គឺជា​អ្នកជំនុំជម្រះ​ខ្ញុំ ?

ចម្លើយ ការយល់ដឹង និង​ចំណាប់​អារម្មណ៍​ដែល​ខ្ញុំបាន​ទទួល

សំណួរ​ដែល​ខ្ញុំមាន​អំពី​ការជំនុំជម្រះ​ចុងក្រោយ

តើ​ខ្ញុំនឹង​ត្រូវ​ជំនុំជម្រះ​នៅពេលណា ?

ចម្លើយ ការយល់ដឹង និង​ចំណាប់​អារម្មណ៍​ដែល​ខ្ញុំបាន​ទទួល

បន្ទាប់ពី​ដៃគូ ឬ​ក្រុមនីមួយៗ​បាន​រាយបញ្ជី​សំណួរ​របស់​ពួកគេ​រួចហើយ សូម​អញ្ជើញ​ពួកគេឲ្យ​ចែកចាយ​សំណួរ​របស់​ពួកគេ​ជាមួយគូ ឬ​ក្រុមផ្សេង​ទៀត ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យរាយបញ្ជី​សំណួរ​មួយចំនួន​របស់​ពួកគេ​នៅ​លើក្ដារខៀន ដើម្បី​ប្រើប្រាស់​វានៅពេល​ក្រោយ​ក្នុង​មេរៀននេះ ។

សូម​អាន​ពាក្យ​របស់​មរមន​នៅក្នុង មរមន ៣:១៨–២២; ៦:១៧–២២ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដែលអ្នក​បាន​រាយបញ្ជី ។ សូម​រាយបញ្ជី​ការយល់ដឹង​ដែល​អ្នក​រកឃើញ​នៅ​ជួរឈរ​ខាងស្ដាំ​នៃ​តាង​របស់អ្នក រួមមាន​សេចក្ដីយោង​បទគម្ពីរ ដែលអ្នក​បាន​រកឃើញ​ទៅលើ​ការយល់ដឹង​នីមួយៗ ។

វេទិកា​ជំនុំ​ជម្រះ​របស់​ព្រះគ្រីស្ទ

សេចក្តីពិត​មួយ​ដែលយើង​បាន​រៀនសូត្រ​មកពី​វគ្គបទគម្ពីរ​ទាំងនេះ គឺថា យើងទាំង​អស់គ្នា​នឹង​ត្រូវឈរ​នៅចំពោះ​វេទិកា​ជំនុំ​ជម្រះ​របស់​ព្រះគ្រីស្ទ ដើម្បី​ទទួល​ការជំនុំ​ជម្រះ​អំពី​កិច្ចការ​របស់យើង ទោះជា​វាល្អ ឬ​អាក្រក់​ក៏ដោយ ។ សូម​ពិចារណា​គូសចំណាំ​ឃ្លា ដែលបង្រៀន​សេចក្ដីពិត​នេះ​នៅក្នុង មរមន ៣:២០ ។

  • ហេតុអ្វី​បាន​ជា​ឃ្លានេះ​អាចជួយ​លួងលោម នៅពេល​ដែល​ដឹងថា ព្រះអង្គសង្គ្រោះ​ជាចៅក្រម​របស់យើង​នោះ ? ( សរសេរ​ចម្លើយ​របស់អ្នក​នៅក្នុង​ជួរឈរ​ខាងស្តាំ​នៃ​តារាង​របស់អ្នក ) ។

សម្រាប់​ជំនួយ​ក្នុងការឆ្លើយ​សំណួរ​មុន អ្នកអាច​អាន អាលម៉ា ៧:១១–១៣ ដោយ​រកមើលអ្វី ដែល​ព្រះអង្គសង្គ្រោះ​បានជួប​ដែល​អនុញ្ញាត​ឲ្យទ្រង់​យល់អំពី​យើង​យ៉ាងល្អឥតខ្ចោះ​នៅឯ​វេទិកា​ជំនុំ​ជម្រះ ។ អ្នក​ក៏អាច​ស្តាប់​សេចក្ដីថ្លែងការណ៍​មួយ​មកពី​ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​នៅក្នុង «°ផែនការ​ដ៏មហិមា°» ចាប់ពី​នាទី ទី ១៤:០៦ ដល់ ១៤:៥១ ដែលមាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org°។

សូម​ពិចារណា​ឲ្យសិស្ស​ចាប់​ជា​ដៃគូ ឬ​ក្រុមតូចៗ​សម្រាប់​ធ្វើ​សកម្មភាព​ខាងក្រោម ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​នូវ​ធនធាន​នេះ​ដើម្បី​សិក្សា ។

អ្នក​ប្រហែលជា​នៅតែ​មាន​សំណួរ និង​កង្វល់​អំពី​ការជំនុំ​ជម្រះ​ចុងក្រោយ ។ សូម​ស្វែងរក​ចម្លើយ និង​ការយល់ដឹង​បន្ថែមទៀត​ដោយ​ប្រើប្រាស់​ធនធាន​ខាងក្រោម ឬ​ប្រភពដ៏​ទេវភាព​ផ្សេងទៀត ។ សូម​រាយបញ្ជី​ការយល់ដឹង​ដែល​អ្នក​រកឃើញ​នៅក្នុង​ជួរឈរ​ខាងស្តាំនៃ​តារាង​របស់អ្នក ។

សមាជិក​នៃ​ក្រុមនីមួយៗ​អាច​អញ្ជើញឲ្យ​ចែកចាយ​ការយល់ដឹងអំពី​ប្រភពដែល​ក្រុម​បានសិក្សា ដើម្បី​ឲ្យ​ថ្នាក់រៀន​ទាំងមូល​អាច​រៀនសូត្រ​មកពី​ធនធាន​នីមួយៗ​បាន ។

ប្រសិនបើ​សិស្ស​មានសំណួរ​អំពីអ្នក​ដែលនឹង​ចូលរួម​ក្នុង​ការជំនុំ​ជម្រះ​របស់យើង សូម​ពិចារណា​ចែកចាយ​សេចក្តីយោង​បទគម្ពីរ​នៅក្នុង ផ្នែកទីមួយ នៅក្នុង​ផ្នែក​វិចារណកថា និង​ព័ត៌មាន​សាច់រឿង​ផងដែរ ។⁠

អ្នក​ក៏​ប្រហែលជា​ចង់ស្តាប់​ការបង្រៀន​ផ្សេងទៀត​មកពី​ប្រធាន អូក អំពី​ការជំនុំជម្រះ​ចុងក្រោយ​​នៅក្នុង « សេចក្ដីស្រលាញ់​ដ៏ទេវភាពក្នុង​ផែនការរបស់​ព្រះវរបិតា » ចាប់ពីនាទី ទី ១:៤៤ ដល់ ៣:៣២ ឬ « បានស្អាតស្អំ​តាមរយៈ​ការប្រែចិត្ត » ចាប់ពីនាទី ទី ៨:០៩ ដល់ ១២ ការបង្រៀន​ទាំងពីរ​នេះ​មាននៅលើ​គេហទំព័រ ChurchofJesusChrist.org°។

សូម​ណែនាំ​សិស្សឲ្យ​ប្រើប្រាស់​សំណួរ​ដែលបាន​កត់ត្រា​នៅលើ​ក្ដារខៀន​ពីមុន ។ សូម​ពិចារណា​ឲ្យ​ស្វឺត​មួយដើម​ដល់សិស្ស​បីបួននាក់ ដើម្បី​សរសេរ​ចម្លើយ​ដែល​ពួកគេ​បាន​រកឃើញ​នៅជាប់នឹង​សំណួរ​ដែល​ត្រឹមត្រូវ ។ បន្ទាប់មកឲ្យ​សិស្សនោះ​ហុចស្វឺត​ទៅឲ្យ​សិស្ស​ម្នាក់ទៀត​ដើម្បី​ធ្វើ​ដូចគ្នាដែរ ។ ធ្វើបែប​នេះ​រហូតដល់​អស់សិស្ស​ដែល​ស្ម័គ្រចិត្ត​ទាំងអស់​ដោយ​សរសេរ​អ្វីមួយ​ដែលពួកគេ​បានរកឃើញ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្សឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ។

  • តើ​មាន​សេចក្តីពិត​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត និង​ការជំនុំជម្រះ​ចុងក្រោយអ្វីខ្លះ ដែល​អ្នកនឹង​ចែកចាយ​ជាមួយ​នឹង​នរណាម្នាក់​ដែលមាន​ការបារម្ភ​អំពី​ការជំនុំជម្រះ​ចុងក្រោយ ? ហេតុអ្វី ?

ប្រហែលជា​មាន​សេចក្តីថ្លែងការណ៍​នៅក្នុង​ផ្នែក​វិចារណកថា និង ព័ត៌មាន​សាច់រឿង​ដែល​អាចជួយ​ដល់សិស្ស​ឆ្លើយ​សំណួរ​មុន ។

ទំនុកចិត្ត​នៅ​ថ្ងៃ​ជំនុំជម្រះ

សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹង​គិតអំពី​ចំណុច​ដូចខាង​ក្រោមនេះ​ដោយ​ស្ងៀមស្ងាត់ ៖

សូម​គិតអំពី​អារម្មណ៍​របស់អ្នក​នៅក្នុង​អំឡុង​ពេល​កំពុង​សិក្សានេះ ។ តើ​អ្នកមាន​អារម្មណ៍ថា​មាន​ទំនុកចិត្ត​ច្រើន​ជាងមុន ឬ​តិច​ជាងមុន និង​រីករាយ​អំពី​ការជំនុំជម្រះ​ចុងក្រោយ​ជាងកាល​ដែល​អ្នក​មុនពេល​រៀន​មេរៀន​នេះ​ដែរទេ ? ហេតុអ្វី​បានជា​អ្នក​មានអារម្មណ៍​បែបនោះ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុសអ្នក​ឲ្យធ្វើ​អ្វីខ្លះ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​បង្កើត​ផែនការ​មួយ​ដើម្បី​ចាប់ផ្តើម​រៀបចំ​បន្ថែមទៀត​សម្រាប់​ការជំនុំជម្រះ​ចុងក្រោយ ។ សូម​សញ្ជឹង​គិត ហើយ​សម្រេច​ជ្រើសរើស​សកម្មភាព​មួយ​ដែលអ្នក​អាចយក​មកអនុវត្ត ដើម្បីជួយ​ដល់​អ្នកឲ្យ​មាន​ទំនុកចិត្ត​និង​អំណរ​កាន់តែ​ច្រើន នៅពេល​ដែល​អ្នក​រៀបចំ​ខ្លួន​ដើម្បី​ឈរ​នៅចំពោះ​ព្រះគ្រីស្ទ ។ ឧទាហរណ៍ ការប្រែចិត្ត​ដោយ​ស្មោះអស់​ពីចិត្ត​ជារៀងរាល់ថ្ងៃ គឺជា​របៀប​ដ៏មាន​អានុភាព​ក្នុង​ការស្វែងរក « សុភមង្គល និង​ភាព​សុខសាន្ដ​នៅ​ក្នុងគំនិត » ។ ( សូមមើល រ័សុល អិម ណិលសុន « We Can Do Better and Be Better » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។ ប្តេជ្ញា​ធ្វើតាម​ផែនការ​របស់អ្នក ។