ថ្នាក់​សិក្ខាសាលា
មរមន ១–២ ៖ ព្យាការី​មរមន


« មរមន ១–២ ៖ ព្យាការី​មរមន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ១–២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ១–២

ព្យាការី​មរមន

រូបភាព
មរមន​កាល​នៅ​វ័យ​កុមារ

នៅពេល​ដែល​អ្នក​ព្យាយាម​ធ្វើតាម​ព្រះគ្រីស្ទ ជួនកាល​អ្នកអាច​សម្គាល់​ឃើញ​ថា អ្នក​មាន​អាកប្បកិរិយា​ខុសពី​មនុស្ស​នៅ​ជុំវិញ​អ្នក ។ ប្រហែលជា​អ្នក​គិត​ថា « តើ​ខ្ញុំ​អាច​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ​ដោយ​របៀបណា នៅពេល​ដែល​អ្នកដទៃ​មើល​ទៅ​ហាក់​ដូចជា​មិន​ធ្វើ​តាមទ្រង់​ផងនោះ ? ព្យាការី​មរមន​បាន​ជួប​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ​កាល​លោក​នៅ​វ័យ​កុមារ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​គំរូ​របស់​មរមន​អំពី​របៀប​ធ្វើតាម​ព្រះគ្រីស្ទ ដោយ​មិន​គិត​អំពី​អ្វី ដែល​អ្នក​ផ្សេងទៀត​ជ្រើសរើស​នោះ​ទេ ។

បង្រៀន​ដល់​សិស្ស​ឲ្យ​រកមើល​គុណលក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ ។ព្រះគម្ពីរ​មាន​ដំណើរ​រឿង​ជាច្រើន​អំពី​បុរស​និង​ស្ត្រី​ដ៏​ស្មោះត្រង់ ដែល​បានបង្ហាញ​ពី​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​ព្រះអង្គសង្គ្រោះ ដោយ​ការពិនិត្យមើល​ជីវិត​អស់​អ្នក ដែល​ខិតខំ​ធ្វើ​តាម​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​បទពិសោធន៍​ពេល​ពួកគេ​បាន​ជ្រើសរើស​ខុសគ្នា​ពី​អ្នកដទៃ ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​មូលហេតុ​ដែល​វា​មាន​តម្លៃ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការមាន​ភាពលេចធ្លោ​ក្នុង​នាមជា​សិស្សរបស់​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
កូនទា​ជ័រ​ពណ៌ស្វាយ​មួយ​ដាក់​នៅក្នុង​ក្រុម​កូនទា​ជ័រ​ពណ៌លឿង

សូម​ពិចារណា​បង្ហាញ​រូបភាព​បែប​នេះ ដែល​បង្ហាញ​ពី​អ្វី​មួយ​ដែលមាន​ភាពខុសគ្នា​ដាច់​ពី​វត្ថុ​នៅ​ជុំវិញ​វា ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​អាច​ប្រៀបធៀប​បាន​អ្វីខ្លះ​រវាង​រូបភាព​នេះ និង​នរណា​ម្នាក់​ដែល​ព្យាយាម​ធ្វើតាម​ព្រះគ្រីស្ទ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ ?

  • តើ​ស្ថានភាព​អ្វីខ្លះ​ដែល​យុវវ័យ​ត្រូវតែ​ជ្រើសរើស​រវាង​ការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង​ការធ្វើតាម​អ្វី​ដែល​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន​កំពុង​ធ្វើ ?

នៅពេល​ដែល​អ្នក​ចាប់ផ្តើម​ការសិក្សា និង​ការបង្រៀន​អំពី​ជីវិត​របស់​ព្យាការី​មរមន សូម​រកមើល​ចំណេះដឹង​ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ព្រះអង្គសង្គ្រោះ នៅពេល​ដែល​អ្នកដទៃ​ទៀត​នៅ​ជុំវិញ​របស់​អ្នក​អាច​ជ្រើសរើស​ធ្វើ​ខុសពី​អ្នក ។

ព្យាការី​មរមន

សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​មរមន​ខាងក្រោម ។ សុំ​ឲ្យ​អ្នកស្ម័គ្រចិត្ដ​ម្នាក់​មក​ពន្យល់​អំពី​អ្វី​ទៅដែល​ជា​ផ្ទាំង​ចំណារ​លោហៈ​ដែល​គាត់​កំពុងធ្វើ​នេះ ។ បើចាំបាច់ សូម​ចែកចាយ​ព័ត៌មាន​មកពី​កថាខណ្ឌ​ខាងក្រោម ។

រូបភាព
ព្យាការី​មរមន​ជាមួយ​នឹង​ផ្ទាំង​មាស

ព្រះបាន​ជ្រើសរើស​មរមន​ដើម្បី​ថែរក្សា និងការពារ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នៃ​ប្រជាជន​របស់លោក និង​ដើម្បី​បន្ថែម​ប្រវត្តិ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​ទៅ​ក្នុង​កំណត់ត្រា​ពិសិដ្ឋ​នេះ ។ កំណត់ត្រា​មួយចំនួន​ដែល​លោក​បាន​សរសេរ សង្ខេប និង​រក្សាទុក​ដែល​ក្រោយ​មក​ព្យាការី យ៉ូសែប ស្ម៊ីធ បានបកប្រែ​ជា​ព្រះគម្ពីរ​មរមន ។

សម្រាប់​បទពិសោធន៍​ដែល​ទាក់ទង​គ្នា​បន្ថែម​ទៀត អ្នក​អាច​ធ្វើ​បាន​ដូច​ខាងក្រោម ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ស្រមៃ​ថា ពួកគេ​កំពុង​បង្កើត​កម្រង​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម្រាប់​មរមន ឬ​រៀបចំ​ដើម្បី​ណែនាំ​លោក​ទៅ​កាន់​មនុស្ស​មួយ​ក្រុមទៀត ។ សូម​ផ្អាកសិន បន្ទាប់ពី​ចប់​វគ្គ​ខគម្ពីរ​នីមួយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​អ្វី​ផ្សេងទៀត​ដែល​ពួកគេ​បានរៀន​សូត្រ​ទៅក្នុង​កម្រង​ព័ត៌មាន ឬ​ការណែនាំ​នោះ ។

សូមអាន​វគ្គបទគម្ពីរ​ខាងក្រោម ដើម្បី​រៀនសូត្រ​ពី​រឿង​មួយចំនួន​អំពី​មរមន ៖

  • តើ​មាន​អ្វីខ្លះ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ចេញពី​ការពិណ៌នា​របស់​មរមន ?

សូម្បីតែ​កាល​នៅវ័យ​ក្មេង​ក៏ដោយ មរមន​ត្រូវតែ​សម្រេចចិត្ត​ថា តើ​លោក​នឹង​ធ្វើតាម​អ្វី​ដែល​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​លោក​កំពុងធ្វើ ឬ​បើសិន​លោក​មាន​ឆន្ទៈ​ក្នុង​ការបង្ហាញ​ពី​ការខិតខំព្យាយាម ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​មួយរូប ។

អ្នក​ប្រហែលជា​ចាំពី​ការរៀនសូត្រ​អំពី​អរិយធម៌​ដ៏​សុចរិត ដែល​បានបង្កើត​ឡើង​បន្ទាប់ពី​ការធ្វើ​ដំណើរ​របស់​ព្រះអង្គសង្គ្រោះ​ទៅកាន់​ទ្វីបអាមេរិក ។ គួរសោកស្ដាយ បន្ទាប់ពី​ការរស់នៅ​ដោយ​សុចរិត​ជិត ២០០ ឆ្នាំ សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​បានចាប់ផ្ដើម​មាន​ការឆ្មើងឆ្មៃ ។ នៅទីបំផុត ពួកគេ​បានក្លាយ​ជា​មនុស្ស​អាក្រក់ ហើយ​ការទាស់ទែង​គ្នា​យ៉ាងខ្លាំង ( សូមមើល នីហ្វៃ​ទី ៤ ១:២៤–៤៩ ) ។

សូមអាន មរមន ១:១៣–១៤, ១៦; ២:១៨–១៩ ស្វែងរក​ការពិណ៌នា​របស់​មរមន​អំពី​សង្គមដែល​លោក​បាន​ធំ​ដឹង​ក្តី​ឡើង ។

  • តើ​អ្នកអាច​រៀនសូត្រ​អ្វីខ្លះ​មកពី​គំរូ​របស់​មរមន ?

សេចក្តីពិត​មួយ​ដែល​សិស្ស​អាច​ស្វែងយល់​នោះ គឺថា យើង​អាច​ជ្រើសរើស​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ សូម្បីតែ​នៅពេល​ដែល​អ្នកដទៃ​នៅ​ជុំវិញ​យើង​មិន​ធ្វើ​ក៏ដោយ ។ អ្នក​ប្រហែលជា​ចង់​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។

ដោយសារ​ភាពសុចរិត​របស់​មរមន លោក​បានទទួល​ពរជ័យ​ដ៏​អស្ចារ្យ​មកពី​ព្រះ សូម្បីតែ​នៅក្នុង​វ័យជំទង់​ក៏ដោយ ។ សូមអាន មរមន ១:១៥ រកមើល​ពរជ័យ​មួយក្នុង​ចំណោម​ពរជ័យ​ទាំងនេះ ។

  • តើ​មាន​របៀប​ណាខ្លះ​ដែល​ក្មេង​ជំទង់​នៅ​សម័យ​សព្វថ្ងៃនេះ​អាចនឹង​ទទួល​បានពរជ័យ​ដើម្បី « [ ភ្លក់ ] ហើយ [ ស្គាល់ ] នូវ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​យេស៊ូវ » ?

    ចម្លើយ​ដែល​អាច​មាន​ចំពោះ​សំណួរ​នេះ រួមមាន​ការអភ័យទោស​ចំពោះ​អំពើបាប ឬ​ទទួលបាន​សេចក្តីសុខសាន្ត​នៅក្នុង​អំឡុង​គ្រា​មាន​ទុក្ខលំបាក ។ សិស្ស​ក៏​អាច​លើកឡើង​ពី​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា កម្លាំង​របស់​ព្រះយេស៊ូវ​ជួយ​ដល់​ពួកគេ​ឲ្យ​ធ្វើ​អ្វីមួយ​បាន​សម្រេច ដែល​ពួកគេ​មិន​មាន​សមត្ថភាព​ឬ​មិន​អាច​ធ្វើបាន ។

  • តើ​ព្រះវរបិតាសួគ៌​បាន​ប្រទានពរជ័យ​ដល់​អ្នក​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដូចម្តេចខ្លះ​ទោះបីជា​អ្នកដទៃទៀត​មិនបាន​ធ្វើតាម​ក៏ដោយ ?

ប្រសិនបើ​សិស្សបាន​រៀបចំខ្លួន​រួចរាល់​ដើម្បី​ណែនាំ​មរមន ឬ​បានរៀបចំ​កម្រង​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម្រាប់​លោក​ហើយនោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវអ្វី​ដែល​ពួកគេបាន​រៀបចំ​ជាមួយ​ក្រុម​តូច​មួយ ។

គំរូ​របស់​មរមន

គំរូ​របស់​មរមន​អាច​ជួយ​ដល់អ្នក​រកឃើញ​វិធី​ជាក់លាក់​មួយចំនួន ដែល​អ្នកអាច​ធ្វើតាម​ព្រះគ្រីស្ទ ទោះបីជា​អ្នកដទៃទៀត​នៅជុំវិញ​អ្នក​មិន​ធ្វើ​ក៏ដោយ ។ សកម្មភាព​ខាងក្រោមនេះ​អាច​ជួយ​ដល់អ្នក​ឲ្យយល់​កាន់តែ​ស៊ីជម្រៅ​អំពី​បុគ្គលិកលក្ខណៈ​របស់​មរមន និង​ស្វែងយល់​អំពី​របៀប​ដើម្បី​អនុវត្ត​តាម​ការធ្វើ​តាម​ព្រះគ្រីស្ទ ។

សូមពិចារណា​បែងចែក​សិស្ស​ជាក្រុម​តូចៗ ។ សូម​ចាត់​ឲ្យ​ក្រុម​នីមួយៗ​ផ្តោតលើ​គុណសម្បត្តិ​មួយ​ក្នុង​ចំណោម​គុណសម្បត្តិ​ទាំងនេះ ដើម្បី​សិក្សា និង​សំណៅ​ចែក​ដែល​មាន​ព័ត៌មាន​អំពី​គុណសម្បត្តិ​ដែល​បាន​ដាក់​ឲ្យ​នោះ​ទៅ​ឲ្យ​ពួកគេ ។ បន្ទាប់មក សូមអញ្ជើញ​សិស្សឲ្យ​ចែកចាយ​អំពីអ្វី​ដែល​ពួកគេ​បាន​រៀនសូត្រទៅ​ដល់ក្រុម​ដែលសិក្សា​អំពី​គុណសម្បត្តិ​ផ្សេងៗ​ទៀត ។

សកម្មភាព​ទី ១

ការមានភាព​ម៉ឺងម៉ាត់

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« មរមន ១–២ ៖ ព្យាការី​មរមន »

សូមអាន មរមន ១:២, ១៥ ហើយ​ពិចារណា​គូស​ចំណាំពាក្យ « ដ៏​ម៉ឺងម៉ាត់ » ។ ( អ្នក​អាចនឹង​កត់ត្រា​នៅក្នុង​បទគម្ពីរ​របស់អ្នកថា ដ៏ម៉ឺងម៉ាត់ អាចមាន​ន័យថា គារវភាព ម៉ត់ចត់ និង​ចេះគិត​វែងឆ្ងាយ ) ។

សូមអាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–ឆ្នាំ ២០១៥ ) ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ ៖

យើង​បាន​មើលឃើញ​លំនាំ​នៃ​គារវភាព និង​ការមិន​មាន​គារវភាព​នៅក្នុង​សាសនាចក្រ ។ ខណៈពេលដែល​មនុស្ស​ជាច្រើន​កំពុងតែ​មានគេ​សរសើរ​យ៉ាងខ្លាំង យើងក៏​កំពុងត្រូវ​បាន​ផាត់ចេញ​ទៅដែរ ។ យើងមាន​ហេតុផល​ដែលត្រូវ​ឲ្យយើង​មាន​ការព្រួយបារម្ភ​ជាខ្លាំង ។ …

ការគ្មាន​គារវភាព​គឺ​ត្រូវ​នឹង​គោលបំណង​របស់​មារសត្រូវ ដោយ​រារាំងផ្លូវ​ដ៏​ពិសេស​នៃ​វិវរណៈទាំងក្នុង​គំនិត និង​វិញ្ញាណ ។ ( ប៊យដ៏ ខេ ផាកកឺ « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២២ )

  • តើ​មាន​អ្វីខ្លះ​ដែលគួរ​មាន​គារវភាព និង​ម៉ឺងម៉ាត់ ប៉ុន្តែ​អ្នកខ្លះ​មិនប្រព្រឹត្ត​បែបដូច្នេះ​ទេ ?

  • តើ​របៀប​ណាខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​ធ្វើជា​គំរូ​អំពី​ការមាន​ភាព​ម៉ឺងម៉ាត់ ( គារវភាព ម៉ត់ចត់ និង​ចេះគិតគូរ​វែងឆ្ងាយ ) ?

សកម្មភាព​ទី ២

ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« មរមន ១–២ ៖ ព្យាការី​មរមន »

សូមអាន មរមន ១:២ ហើយ​ពិចារណា​គូសចំណាំ​ឃ្លា « ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស » ។

សូមអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ ៖

នៅពេល​ដែល​យើង​ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស យើង​ក្រឡេកមើល ឬ​កត់សម្គាល់ និង​គោរព​តាម​បាន​យ៉ាងលឿន ។ ធាតុ​ដែលជា​មូលដ្ឋានគ្រឹះ​ទាំងពីរនេះ—ការមើលទៅ និង​ការគោរព​ប្រតិបត្តិ—គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស ។ ហើយ​ព្យាការី​មរមន គឺជា​គំរូដ៏​គួរឲ្យ​ចាប់អារម្មណ៍​នៃ​អំណោយទាន​នេះនៅក្នុង​ការអនុវត្ត​បែបនេះ ។ ( ដាវីឌ អេ បែដណា « Quick to Observe » Ensign ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៣២ )

  • តើ​ការបង្រៀន​អ្វីខ្លះ​ដែលអ្នក​បាន​រកឃើញថា វាមាន​ប្រយោជន៍​ក្នុង​ការកត់សម្គាល់ និង​គោរពតាម​ដោយ​ឆាប់​រហ័ស ? ហេតុអ្វី ?

  • តើ​មាន​ដំបូន្មាន​អ្វីខ្លះ​ដែលអ្នក​នឹងផ្តល់​ទៅដល់​មិត្តម្នាក់​ដែល​គិតថា ការគោរព​ប្រតិបត្តិ​ព្រះអម្ចាស់​អាច​ចាំ​ដល់​រហូត​ពេល​ដែល​មាន​វ័យ​ចំណាស់ ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើជា​គំរូចំពោះ​ការ​ចេះ​សង្កេត​ដោយ​ឆាប់​រហ័ស​តាម​របៀបណាខ្លះ ?

ជំនួយ និង​កម្លាំង​ក្នុង​ការរក្សា​នូវ​ភាពស្មោះត្រង់

សូម​ពិចារណា​បំបែក​សិស្សជា​ក្រុមតូចៗ ដើម្បី​បំពេញ​សកម្មភាព​ដូចខាងក្រោម​នេះ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

ដើម្បី​ជួយ​អ្នក​កំណត់​អំពី​របៀប​ដើម្បី​អនុវត្ត​គុណកលក្ខណៈ​ឲ្យដូចជា​ព្រះគ្រីស្ទ​ទាំងនេះ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក សូម​រាយបញ្ជី​បញ្ហា​ប្រឈមមុខ​យ៉ាងតិចបំផុត​ពីរ ដែលយុវវ័យ​កំពុង​ប្រឈមមុខ​ក្នុង​ការរស់នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ ។ បន្ទាប់មក សូម​សរសេរ​អំពី​របៀប​ដែល​គុណលក្ខណៈ​មួយ ឬ​ទាំងពីរ ដែល​អ្នកបាន​សិក្សា​ដែល​អាច​ជួយ​ដល់​យុវវ័យ​ឲ្យទទួល​បាន​ជំនួយ និង​កម្លាំង​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សូមពិចារណា​អំពី​ការចែកចាយ​ពរជ័យ ដែល​អ្នកបាន​ទទួល​តាមរយៈ​ការធ្វើ​តាម​ព្រះគ្រីស្ទ ។ បន្ទាប់មក សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍​នៅ​ថ្ងៃនេះ ។